រាត្រីមួយក្រោយសង្គ្រាម
រាត្រីមួយក្រោយសង្គ្រាម (បារាំង: Un soir après la guerre, អង់គ្លេស: One Evening After the War) ជាខ្សែភាពយន្តខ្មែរមួយ ដែលត្រូវបានផលិតនៅឆ្នាំ១៩៩៨ ដោយមានលោក ប៉ាន់ រិទ្ធី ជាអ្នកដឹកនាំ និងសហនិពន្ធ។ លោកបានដឹកនាំខ្សែភាពយន្តលក្ខណៈតថនិយមទំនើប (neo-realist) បារាំង-ខ្មែរ នេះ ដោយកំណត់យកក្នុងចន្លោះពេលស្ថានភាពក្រីក្រនៃប្រជាជាតិអាស៊ី និងប្រទេសកម្ពុជាក្រោមសម័យសង្គ្រាម។
រាត្រីមួយក្រោយសង្គ្រាម One Evening After the War | |
---|---|
ឯកសារ:Oneeveningafterthewar.jpg Film poster | |
ដឹកនាំដោយ | ប៉ាន់ រិទ្ធី |
ផលិតដោយ | Jacques Bidou |
សរសេរដោយ | ប៉ាន់ រិទ្ធី Ève Deboise |
តួសម្ដែង | Chea Lyda Chan |
តន្ត្រីដោយ | Marc Marder |
បច្ចេកទេសថត | Christophe Pollock |
កាត់តដោយ | Marie-Christine Rougerie |
ចែកចាយដោយ | Compagnie Méditerranéenne de Cinéma Cara M |
ពេលចេញផ្សាយ | May 19, 1998 (France) |
រយៈពេល (នាទី) | ១០៨នាទី |
ប្រទេស | កម្ពុជា/បារាំង |
ភាសា | ភាសាខ្មែរ |
ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅ មហោស្រពភាពយន្តកាន ក្នុងផ្នែក Un Certain Regard នៅឆ្នាំ១៩៩៨។[១]
សាច់រឿង
កែប្រែក្រោយបញ្ចប់សង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ប្រជាជនទាំងឡាយបានត្រឡប់មករស់នៅតាមធម្មតាវិញ។ នៅក្នុងចំណោមនោះ មានកីឡាករប្រដាល់ម្នាក់គឺ សុវណ្ណា (រឿន ណារិទ្ធិ)។ សុណ្ណា បានរួចផុតពីសង្គ្រាម ប៉ុន្តែគ្រួសាររបស់គាត់ភាគច្រើនបានស្លាប់នៅក្នុងរបបខ្មែរក្រហម ដូច្នេះហើយគាត់ក៏សម្រេចចិត្តមករស់នៅក្រុងភ្នំពេញ ជាមួយលោកពូ។ សុវណ្ណា បានចាប់ចិត្តលើនារីបារអាយុ១៩ឆ្នាំម្នាក់ នាងឈ្មោះ ស្រីពៅ (ច័ន្ទ ជាលីដា)។ នាងជំពាក់លុយម្ចាស់បារនោះ ដូច្នេះហើយនាងត្រូវបានគេបង្ខំឲ្យធ្វើការជានារីបារនៅទីនោះ។ សុវណ្ណា ចង់ជួយសងបំណុលរបស់ ស្រីពៅ ដូច្នេះហើយគាត់បានរួមគ្នាជាមួយអតីតមិត្តទាហាន ដើម្បីទៅប្លន់គេ ដើម្បីទទួលបានប្រាក់យកទៅសងបំណុល។
តួសម្ដែង
កែប្រែ- ច័ន្ទ ជាលីដា ជា ស្រីពៅ
- រឿន ណារិទ្ធិ ជា សុវណ្ណា
- ផាន់ ប៉េង ជា ម្ដាយស្រីពៅ
- កែវ រតនា ជា ម៉ាលី
- ខៀវ ស្រងាត់ ជា កុមារគ
- មុល សុវណ្ណៈ ជា ផល
ការចេញផ្សាយ
កែប្រែរាត្រីមួយក្រោយសង្គមរា ត្រូវបានចាក់បញ្ចាំងនៅក្នុងផ្នែក Un Certain Regard ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ១៩៩៨។[១] រឿងនេះត្រូវបានចាក់ផ្សាយនៅប្រទេសបារាំង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ "Les Artistes du Théâtre Brûlé". Cannes Film Festival archives. Archived from the original on 2007-09-29. Retrieved 2007-07-18.