រូប
រូប ជាទួទៅសំដៅលើវត្ថុដែលយើងអាចមើលឃើញ។
និយមន័យកែប្រែ
- ដោយផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត រូប គឺជាធម្មជាតិដែលប្រែប្រួល ឬវិនាសដោយហេតុផ្សេងៗ មានក្តៅ និងត្រជាក់ជាដើម។
- រូប គឺអ្វីៗដែលប្រាដកដល់ភ្នែក គឺអ្វីៗដែលគេអាចមើលឃើញ ដូចជារាង សណ្ឋាន ទ្រង់ ទ្រង់ទ្រាយ អង្គ ខ្លួន ខ្លួនប្រាណ លំអ ។ល។
- ន័យម្យ៉ាងទៀត ពាក្យថារូប គឺគេប្រើដាក់ខាងចុងចំនួន ដូចជា ភិក្ខុមួយរូប, សាមណេរពីររូបជាដើម។
- ពាក្យរូបនេះ គេប្រើសម្រាប់ផ្គុំជាមួយនឹងពាក្យដទៃ ដូចជា រូបថត, រូបភាព, ព្រះពុទ្ធរូប, រូបគំនូរ ជាដើម។
ន័យក្នុងព្រះពុទ្ធសាសនាកែប្រែ
រូបក្ខន្ធ គឺជាកងរូប ប្រជុំនៃរូប។ រូបខន្ធ គឺជាខន្ធមួយក្នុងចំណោមខន្ធទាំង៥ មាន រូប, វេទនា, សញ្ញា, សង្ខារ, និងវិញ្ញាណ។
រូប២៨កែប្រែ
រូប២៨ គឺ មហាភូតរូប៤ ប្រសាទរូប៥ វិសយរូប៤ ភាវរូប២ ហទយរូប១ ជីវិតរូប១ អាហាររូប១ បរិច្ឆេទរូប១ វិញ្ញតិរូប២ វិការរូប៣ និងលក្ខណរូប៤។
មហាភូតរូប៤កែប្រែ
- បឋវីធាតុ (ធាតុដី) មានលក្ខណៈរឹង។ វត្ថុដែលមានលក្ខណៈរឹងច្រើន គឺដោយសារមានធាតុដីច្រើន។ ធាតុដីមាននៅនឹងកាយ ដូចជា សក់, រោម,បេះដូង,សាច់,ឆ្អឹង ជាដើម។ ធាតុដីដែលមាននៅខាងក្រៅខ្លួន មានដូចជា ដែក, សំណ, កែវ ជាដើម។
- អាបោ (ធាតុទឹក) មានលក្ខណៈរាវ ហូរ ជ្រាប។ ធាតុទឹកដែលមានក្នុងខ្លួន មានដូចជា ទឹកប្រមាត់, ខ្ទុះ, ឈាម, ញើស, ខ្លាញ់ ជាដើម។ ធាតុទឹកដែលនៅខាងក្រៅខ្លួន មានដូចជា ទឹកផ្លែឈើ, ទឹកទន្លេ, ទឹកសមុទ្រ ជាដើម។
- តេជោ (ធាតុភ្លើង) មានលក្ខណៈក្តៅ។ ធាតុភ្លើងខាងក្នុងរាងកាយមានដូចជា ឧស្មាតេជោ គឺភ្លើងដែលធ្វើអោយរាងកាយក្តៅ, បាចកតេជោ គឺភ្លើងសម្រាប់រំលាយអាហារ, ជីរណតេជោ គឺភ្លើងដែលធ្វើអោយរាងកាយទ្រុឌទ្រោម (ចាស់) និងសន្តាបនតេជោ គឺភ្លើងដែលធ្វើអោយក្តៅ (ដែលគេតែងនិយាយថា ក្តៅខ្លួន)។ ចំណែកឯធាតុភ្លើងខាងក្រៅខ្លួន មានដូចជា ភ្លើងឧស, ភ្លើងទាន ជាដើម។
- វាយោ (ធាតុខ្យល់) មានការតឹងជាលក្ខណៈ។ ធាតុខ្យល់ក្នុងខ្លួនមានដូចជា ខ្យល់ក្នុងសន្លាក់(អវយវៈ), ខ្យល់ក្នុងពោះវៀន, ខ្យល់ក្នុងផ្ទៃ, ខ្យល់ដង្ហើម ជាដើម។ ធាតុខ្យល់ខាងក្រៅ មានដូចជា ខ្យល់បក់ពីទិសខាងកើត ជាដើម។
ប្រសាទរូប៥កែប្រែ
ប្រសាទរូប ឬបសាទរូប គឺរូបដែលទទួលសម្ផស្សដឹងអារម្មណ៍ មានកែវភ្នែកជាដើម។ ប្រសាទរូបមាន៥ គឺ៖
- ចក្ខុប្រសាទរូប (ប្រស្រីភ្នែក) ។ ចក្ខុប្រសាទរូបនធ ផ្សាយពេញក្រពេញភ្នែករហូតដល់៧ជាន់ក្នុងមណ្ឌលភ្នែក ក្នុងកណ្តាលនៃរង្វង់ភ្នែកខ្មៅដែលព័ទ្ធជុំវិញដោយគ្រាប់ភ្នែកពណ៌ស ដែលត្រូវបានឧបការៈពីធាតុ៤ ដែលធ្វើអោយសើមជានិច្ច អោយមានកំដៅ និងអោយកំរើកទៅមកបាន។ ចក្ខុប្រសាទរូបនេះ មានទំហំប្រមាណប៉ុនក្បាលចៃប៉ុណ្ណោះ ដែលសម្រេចអោយភ្នែកអាចឃើញរូបបាន។
- សោតប្រសាទរូប (ក្រដាសត្រចៀក) បានដល់ប្រសាទនៃត្រចៀកដែលមានភាពថ្លា អាចទទួលសំឡេងជាអារម្មណ៍ រួចក៏បញ្ជូនទៅសោតវិញ្ញាណដើម្បីដឹងថា ជាសំឡេងគួរជាទីរីករាយ ដូចជាសំឡេងសរសើរ, សំលេងចម្រៀង ឬជាសំឡេងដែលមិនជាទីពេញចិត្ត ដូចជាសំឡេងគេជេរ, បន្តុះបង្អាប់, សំឡេងយំជាដើម។ ប្រសាទរូបនេះតាំងនៅក្នុងប្រទេសដែលមានសណ្ឋានដូចវង់ចិញ្ចៀន មានរោមក្រហមល្អិតដុះឡើងខាងក្នុងប្រហោងនៃត្រចៀក។
- ឃានប្រសាទរូប កើតឡើងក្នុងប្រទេសដែលមានសណ្ឋានដូចក្រចកពពែ ខាងក្នុងប្រហោងនៃច្រមុះ សម្រាប់ទទួលខ្យល់ចេញចូលដើម្បីទ្រទ្រង់រាងកាយ និងស្រូបក្លិនផ្សេងៗ។
- ជីវ្ហាប្រសាទរូប កើតឡើងតាំងនៅក្នុងប្រទេសនៃអណ្តាត គឺជាចំណុចគ្រាប់ល្អិតៗដែលមាននៅលើផ្ទៃនៃអណ្តាត សម្រាប់ទទួលរសរបស់អាហារ។
- កាយប្រសាទរូប ជាប្រសាទរូបមួយសម្រាប់ដឹងនូវការប៉ះខ្ទប់ពីវត្ថុខាងក្រៅ។ កាយប្រសាទរូបនេះ មានទីតាំងនៅគ្រប់កន្លែងនៃរាងកាយ វៀរលែងតែ ចុងសក់ ចុងរោម ស្បែកក្រិន។ល។
វិសយរូប៤កែប្រែ
- វណ្ណៈ (រូបារម្មណ៍-ពណ៌) សំដៅលើអារម្មណ៍ដែលចក្ខុវិញ្ញាណបានទទួលហើយបញ្ជូនទៅបេះដូងដែលជាទីតាំងនៃមនោវិញ្ញាណ។
- សទ្ទៈ (សទ្ទារម្មណ៍-សំលេង) បានដល់សំលេងដែលជាអារម្មណ៍របស់សោតវិញ្ញាណ។
- គន្ធៈ (គន្ធារម្មណ៍-ក្លិន) បានដល់ក្លិនដែលជាអារម្មណ៍របស់ឃានវិញ្ញាណ។
- រសៈ (រសារម្មណ៍-រស) បានដល់រសដែលជាអារម្មណ៍របស់ជីវ្ហាវិញ្ញាណ។
ភាវរូប២កែប្រែ
ភាវៈ២បានដល់ភាពជាស្រី និងភាពជាប្រុស។
- ឥត្ថីភាវរូប (ភេទស្រី) គឺរូបដែលសម្តែងភាពជាស្រី មានភាវៈនៃស្រី គឺភេទស្រី និមិត្ត សំឡេង ទ្រង់ទ្រាយ ឥរិយាបទជាដើម។
- បុរិសភាវរូប (ភេទប្រុស) គឺរូបដែលសម្តែងភាពជាប្រុស មានភាវៈជាប្រុស គឺគេអាចសម្គាល់បានដោយភេទ មានទ្រង់ទ្រាយជាដើម, មានពុកមាត់ ពុកចង្កា, និស្ស័យ គឺការប្រព្រឹត្តផ្សេងៗ, និងឥរិយាបទ មានការដើរ ការឈរជាដើម។
រូបទាំង២នេះជាសុខុមរូប ដែលកើតអំពីកម្មជាមុដ្ឋាន មានទួទំាងសរីរៈទាំងអស់ដូចជាកាយិន្ទ្រិយ។
ហទយរូប១កែប្រែ
- ហទយវត្ថុ (បេះដូង) បេះដូងគឺជាចំណែកដុំសាច់ដែលមនុស្សសត្វទាំងឡាយមិនអាចខ្វាស់វាបាន។ វាមាននាទីលោត ច្របាច់ឈាមបញ្ជូនទៅផ្នែកផ្សេងៗនៃរាងកាយ។ បេះដូងរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ ជាធម្មតាលោតពី៦០ទៅ១០០ដងក្នុងមួយនាទី [១]។ បេះដូងនេះក៏ជាទីអាស្រ័យដ៏សំខាន់មួយរបស់ចិត្ត។
ជីវិតរូប១កែប្រែ
ជីវិតគឺការប្រជុំនៃសភាវរសទាំងឡាយ ជាដំណើររស់នៅ ជាអាយុរបស់មនុស្ស សត្វទាំងឡាយ។
- ជីវិតិន្ទ្រិយ ឥន្ទ្រិយគឺជីវិត អំណាចនៃជីវិត កម្លាំងជីវិត។ ជីវិតិន្ទ្រិយគឺជាទីអាស្រ័យនៃសហជាតរូបទាំងឡាយ។
អាហាររូប១កែប្រែ
- កវលិង្ការាហារ (អាហារជាដុំពំនួត) អាហារគឺគ្រឿងសំរាប់ចម្អែតអាត្មា[២] សំរាប់បរិភោគដែលមនុស្ស សត្វត្រូវការជាចាំបាច់ដើម្បីចិញ្ចឹមរាងកាយអោយចម្រើន មានកម្លាំង ធំធាត់ និងទ្រទ្រង់ជីវិតតទៅ។ ឈ្មោះថាអាហារនោះ គឺសំដៅយកបាយ បន្លែ ត្រី សាច់ជាដើម។
បរិច្ឆេទរូប១កែប្រែ
- អាកាសធាតុ អាកាសគឺសំដៅយកលំហ ចន្លោះទទេ លំហមេឃ ជាចន្លោះទទេរវាងរូបនិងរូប ជាចន្លោះប្រហោងដែលខ្យល់អាចចេញចូលបាន។ គេអាចនិយាយបានថា អាកាសធាតុគឺការរាប់បញ្ចូលនូវធាតុ៥ គឺ ដី ទឹក ភ្លើង ខ្យល់ និងអាកាស[៣]។ ពាក្យថាអាកាសធាតុនេះ ខ្មែរយើងតែងសំដៅលើសីតុណ្ហភាពក្នុងលំហ ដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង។
វិញ្ញត្តិរូប២កែប្រែ
- កាយវិញ្ញត្តិ
- វចីវិញ្ញត្តិ
វិការរូប៣កែប្រែ
- លហុតា
- មុទុតា
- កម្មញ្ញតា
លក្ខណរូប៤កែប្រែ
- ឧបចយៈ
- សន្តតិ
- ជរតា
- អនិច្ចតា