រឿងប្រាសាទតាព្រហ្ម
បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយ៣២គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ២.ម ក្នុងឃុំក្រាំងធ្នង់ ស្រុកនិងខេត្តដដែល នឹងបានឃើញទនេ្លបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្តោយថៃ្ង មានទឹកល្អល្អាច ខួបប្រាំង ខួបវស្សា ហៅថា ទនេ្លបាទី កែ្បរឆេ្នរខាងនៃទនេ្លនោះមានប្រាសាទពីរ ហៅប្រាសាទតាព្រហ្មមួយ ប្រាសាទយាយពៅមួយ។ រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនោះ មានដំណាលដូចតទៅនេះ៖
កាលសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់ បានលឺដំណឹងថា សេ្តចយាងពីនគរវត្តមក ដោយមិនដែលស្គាល់សេ្តចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែរ មកថ្វាយបង្គំគាល់ យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះមានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភជាង អ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះ នាងពៅ មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង។ គាត់នាំកូនក្រមុំមកគាល់សេ្តចរាល់ថៃ្ង។ ព្រះមហាក្សត្រទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ចង់ចំអន់ លេងរាល់ពេលវេលា។ យាយដឹងថា សេ្តចសព្វព្រះរាជហឫទ័យនិងកូនក្រមុំរបស់ខ្លួន ក៏លើកថ្វាយជាព្រះទេពី។ សេ្តចបាននាងពៅធ្វើជាព្រះអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនិងនាងពន់ពេក ព្រោះជាស្រីមានរូបឆោមលោម ពណ៌ល្អ។ សេ្តចគង់នៅក្នុងទីនោះបានបីខែ នាងពៅមានគភ៌ លុះនាងមានគភ៌បានបីខែ ព្រះរាជាទ្រង់មានព្រះ បន្ទូលថា "ចូរប្អូននៅក្នុងទីនោះចុះ ពីព្រោះមានព្រះមាតានៅថែរក្សា ឯបងសូមលាត្រលប់ទៅមហានគរវិញ" ។ ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរថា "បើព្រះរាជបុត្រប្រសូតមក កាលណាធំដឹងក្តីឡើង ចង់ទៅសួរ រកបង ចូរនាងឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី"។ នាងពៅបានស្តាប់ព្រះរាជបន្ទូលដូច្នោះ ក៏សោកសង្រេង អាឡោះអាល័យព្រះស្វាមីពេកក្រៃ ដោយទ្រង់មិនឲ្យទៅតាមផង។ ព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់សេ្តចយាង ទៅកាន់ព្រះមហានគរវិញ ។
ក្រោយមកគភ៌នាងពៅគ្រប់ខែ ក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតាឲ្យនាមថា អង្គព្រហ្មកុមា ដោយ ហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទនេ្លនោះ។ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម ១៦ឆ្នាំ សួររកបិតា នាងពៅដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារ ចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាស ឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតា ឡើងគង់លើសេះយាងតាមឆេ្នរសមុទ្រទៅ។ លុះបានទៅដល់ក្លោង ទ្វារព្រះមហានគរ បានសួរទៅអ្នកចាំទ្វាររកព្រះបិតា។ នាយឆ្មាំទ្វារបានស្តាប់ ក៏ចាត់មន្រ្តីឲ្យទៅក្រាបបង្គំទូលសេ្តច សេ្តចជ្រាបទ្រង់មានព្រះតម្រាសឲ្យចូលទៅ។ អង្គព្រហ្ម ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ។ សេ្តចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រហ្ម ឲ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទនេ្លនោះ។ ដោយហេតុថាព្រះអង្គព្រហ្មប្រសូតក្នុងទីនោះផង ដោយទីនោះ ពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផង ក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រហ្ម ជាសេ្តចត្រាញ់មួយអង្គជាធំក្នុង ស្រុកនោះ ហើយដោយហេតុអង្គព្រហ្មជាសេ្តច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទនេ្លនោះឈ្មោះទនេ្លបាទី គឺទីរបស់សេ្តចជាបា ពីត្រឹមនោះមក។ លុះអង្គព្រហ្មបានជាសេ្តចត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឲ្យសាងប្រាសាទពីរ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀតនៅកែ្បរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផេ្សងៗ តាមមុខក្រសួងនាម៉ឺន សព្វមុខមន្រ្តី។ ទីបរិវេណនៃប្រាសាទទាំងនោះ សព្វថៃ្ងទៅជាវត្តមួយឈ្មោះ វត្តទនេ្លបាទី ជារមណីដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើន ចូលចិត្តទៅទស្សនា។
សូមមើលផងដែរ
កែប្រែឯកសារយោង
កែប្រែកាសែតកោះសន្តិភាព Archived 2008-09-21 at the វេយប៊ែខ ម៉ាស៊ីន.