រឿងមហាចោរនៅទល់ដែន
រឿងមហាចោរនៅទល់ដែន គឺជារឿងប្រលោមលោកខ្មែរ បែបគុននិយម ដែលនិពន្ធដោយលោក សាង សាវ៉ាត បោះពុម្ពផ្សាយជាលើកដំបូង នៅព.ស.ទី២៤៨៥ ត្រូវនឹងគ.ស.១៩៥៥៕
អារម្ភកថា
កែប្រែអ្នកនយោបាយគិតគូរបញ្ហាគ្រប់គ្រងរដ្ឋ មានបញ្ហារដ្ឋធម្មនុញ្ញ បញ្ហាលទ្ធិ បញ្ហាសេរីភាព បញ្ហាបោះឆ្នោតជាដើម។អ្នកតិចនិកដោះស្រាយបញ្ហារដ្ឋបាល មានបញ្ហាហិរញ្ញវត្ថុ បញ្ហាយោធា បញ្ហាសាធារណការ បញ្ហាសេដ្ឋកិច្ច ទូរស័ព្ទ វិទ្យុជាដើម។
អ្នកនិពន្ធចោតជាបញ្ហាសង្គម មានបញ្ហាអក្សរសាស្ត្រ បញ្ហាទំនៀមទំលាប់ បញ្ហាតម្លៃជាតិ បញ្ហាចិត្តសាស្ត្រជាដើម។
អ្នកនយោបាយ និងអ្នកតិកនិក មានប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន អ្នកនិពន្ធក៏មានប្រយោជន៍ដូច្នោះដែរ។គេនិយាយថា អ្នកនិពន្ធជាព្រលឹង ហើយជាពន្លឺរបស់ប្រទេសជាតិ៖
- ព្រលឹងរបស់ជាតិ ពីព្រោះអ្នកនិពន្ធសម្តែងទឹកចិត្តពិតៗរបស់ប្រជាជនក្នុងសម័យកាលដែលអ្នកនិពន្ធនោះរស់នៅ។
- ពន្លឺរបស់ជាតិ ពីព្រោះអ្នកនិពន្ធអាចណែនាំគំនិតរបស់ប្រជាជនឲ្យរីកចម្រើនទាន់សម័យដូចជាតិនានាឡើង។
ចំពោះប្រទេសកម្ពុជាសព្វថ្ងៃ គំនិតដែលជាសត្រូវរបស់ប្រជារាស្ត្រគឺ គំនិតចក្រពត្តិ គំនិតមើលងាយមនុស្ស(ចាស់មើលងាយក្មេង ប្រុសមើលងាយស្រី អ្នកធំមើលងាយអ្នកតូច អ្នកមានមើលងាយអ្នកក្រ) គំនិតលុតក្រាប គំនិតប្រកាន់បក្ខពួកហួសហេតុ គំនិតសង្គ្រាមនិយម។
អាស្រ័យហេតុនេះ អ្នកនិពន្ធគប្បីតម្រង់បញ្ញាតែងរឿង ទោះជារឿងប្រលោមលោកសាមញ្ញក្តី ទោះជារឿងប្រលោមលោកក្នុងប្រវត្តិសាស្ត្រក្តី ច្នៃយ៉ាងណាឲ្យជនរួមជាតិមានសតិសម្បជញ្ញៈ ភ្ញាក់រលឹកឡើងដឹងខ្លួនថាជាមនុស្ស មនុស្សមានសិទ្ធិស្មើមនុស្សឯទៀត មានសេរីភាពតាមលំអានសកលលោកនិងលទ្ធិប្រជាធិបតេយ្យ។ធ្វើយ៉ាងនេះគឺជួយដំណើរការអ្នកនយោបាយ(មានរាជរដ្ឋាភិបាលជាដើម)ឲ្យងាយក្នុងការរៀបចំសង្គមយើងឲ្យមានវឌ្ឍនធម៌ និងសន្តិភាពដែលមនុស្សលើសកលលោកស្រឡាញ់គ្រប់ៗគ្នា។
សាច់រឿង
កែប្រែ- រឿងមហាចោរនៅទល់ដែនវគ្គទី១៖ខ្លាបាក់ចង្កូម
- រឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់
- រឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់
- រឿងមហាចោរនៅទល់ដែនវគ្គទី៤៖សពស្នេហា
- រឿងមហាចោរនៅទល់ដែនវគ្គទី៥៖បណ្ដាំបង
- រឿងមហាចោរនៅទល់ដែនវគ្គទី៦៖ភ្លើងរាគៈ
- រឿងមហាចោរនៅទល់ដែនវគ្គទី៧៖បាត់កូន
- រឿងមហាចោរនៅទល់ដែនវគ្គទី៨៖ត្រលប់ពីច្បាំង
- រឿងមហាចោរនៅទល់ដែនវគ្គទី៩៖រត់តាមប្ដី
- រឿងមហាចោរនៅទល់ដែនវគ្គទី១០៖ស្ដេចខ្ញាល់
- រឿងមហាចោរនៅទល់ដែនវគ្គទី១១៖តដៃដោះខ្លួន
- រឿងមហាចោរនៅទល់ដែនវគ្គទី១២៖អាសន្នធំ
- [[រឿងមហាចោរនៅទល់ដែនវគ្គទី១៣៖វាយផ្តាច់ព្រ័ត្រ]]
(នៅមានបន្តទៀត)
ឯកសារយោង
កែប្រែ- ប្លក់ ឡាយ ឡង់ឌី
- ការវិភាគបធិប្បាយដោយ វ៉ាន់ឌី កាអុន នៃវិទ្យុ RFI Archived 2010-04-11 at the វេយប៊ែខ ម៉ាស៊ីន.