រឿង នាងបដាចារ​ (ឬ បដាចារថេរី) ជារឿងមានប្រជាប្រិយមួយក្នុង ចលនាអក្សរសិល្ប៍ខ្មែរ ហើយមានផលិតកម្មជាច្រើនដែលកំពុងតែថតរឿងនេះ ទាំងភាពយន្ត ទាំងខារាអូខេ

សង្ខេបរឿង

កែប្រែ

នាងបដាចារ (នាមនេះជានាមហៅក្រោយនាងបាត់បង់សតិប៉ុណ្ណោះ) ជាបុត្រីរបស់សេដ្ឋីម្នាក់ក្នុង ក្រុងសាវថី ក្រោយមក នាងក៏ស្រលាញ់ជាមួយអ្នកបំរើម្នាក់ ដែលធ្វើអោយឪពុកម្ដាយនាងមិនពេញចិត្ត ក៏ត្រូវបណ្ដេញចេញពីផ្ទះ។ ពួកគេបានធ្វើខ្ទមនៅស្រុកឆ្ងាយមួយ ហើយក៏រួមរស់ជាមួយគ្នា បានកូនប្រុស ពីរនាក់។ ថ្ងៃមួយ ពួកគេក៏បីកូនតូច និង ដឹកដៃកូនធំ មានបំណងទៅជួបលោកឪពុក។ ពេលនៅតាមផ្លូវ ចៅមាណព ជាប្ដី ក៏ត្រូវពស់ចឹក ទើបនាងត្រូវនាំកូនទាំងពីរមកផ្ទះ។
ចៃដន្យនៅតាមផ្លូវ ត្រូវឆ្លងបឹង ក៏ត្រូវបីទារកទៅមុនដោយទុកកូនប្រុសលើគោក ។ ពេលទុករួចក៏ទៅយកកូនបន្ទាប់ តែដល់ពាក់កណ្ដាលផ្លូវ ត្រូវខ្លែង ឆាបទារកនោះ ក៏លើកដៃទះហោះ កូនប្រុសឃើញដូចឆ្នោះ ស្មានថាម្ដាយហៅ កូរចុះទឹកទៅរក ក៏លង់ស្លាប់ ។ ពេលទៅដល់ផ្ទះឪពុកម្ដាយ ក៏លោកទាំងពីរស្លាប់ក្នុងភ្លើងឆេះទៅ។ នាងក៏បាត់បង់សតិ ទៅជាឆ្គួត ស្រាតសំពត់អាវ ទើបគេដាក់ឈ្មោះថា នាងបដាចារ។ ដំណើរនាង ក៏ជួបជាមួយព្រះពុទ្ធ ហើយទទួលស្ដាប់ធម៌ទេសនា រួចមានស្មារតីវិញបួសក្នុង ព្រះពុទ្ធសាសនា ក្រោយមកក៏សម្រេច អរហត្ត​ផល

សូមមើលផងដែរ

កែប្រែ