ចលនាអក្សរសិល្ប៍ខ្មែរ

សង្គមបរិយាកាសនៃរឿងរ៉ូមេអូនិងស៊ុលីយ៉ែត

ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជា៤ផ្នែកគឺ ចលនាអក្សរសិល្ប៍ប្រែប្រួលតាមឥទ្ធិពលសាសនា ៖

ពុទ្ធនិយម

កែប្រែ

ខ្លឹមសាររឿងបានបង្ហាញពីជាតិកំណើតព្រះពោធិសត្វ ការសរជាតិ ឬខ្លឹមសារមួយចំនួនបម្រើទ្រឹស្តី ឬពាក្យទូន្មានរបស់ព្រះពុទ្ធអង្គ។ ការដោះស្រាយទំនាស់គឺប្រើធម៌អហិង្សា ខន្តី ការមិនតបតដោយកម្រោល។ គេចែក​អក្សរសិល្ប៍ពុទ្ធនិយម ជាបីទៀត​គឺ​៖ ពុទ្ធនិយមសុទ្ធសាធ មាន​នៅក្នុង​រឿងទសជាតក ដូចជា​ សុវណ្ណសាមជាតក ព្រះវេស្សន្តរជាតក ជាដើម​ និង ពុទ្ធនិយមក្លាយ មាន​នៅក្នុង​រឿងបញ្ញាសជាតក ដូចជា រឿងសពសិទ្ធ រឿងក្រុងសុរាម្រិត និង "ពុទ្ធនិយមហួសហេតុ ជាដើម ​។

ព្រហ្មណ៍និយម

កែប្រែ

ខ្លឹមសាររឿងបានបង្ហាញពីការបង្ក្រាបនៃសភាវៈល្អ ទៅលើ សភាវៈអាក្រក់។ ការដោះស្រាយគឺដោយប្រើសង្គ្រាមវេទមន្ត មហិទ្ធិរិទ្ធសម្រាប់ដោះស្រាយបញ្ហាទំនាស់។ ឧទា. រឿងរាមកេរ្តិ៍ រឿងរាមាយណ:... ។

អក្សរសិល្ប៍ខេមរនិយម

កែប្រែ

រឿងនេះបានបង្ហាញពីបញ្ហានានាច្រើនករណី ដែលកើតមានឡើងនៅក្នុងសង្គមមនុស្ស ដូចជាបញ្ហាស្នេហា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ជីវភាពរស់នៅក្នុងសង្គម។ វិធីដោះស្រាយក្នុងរឿងច្រើនប្រើសមត្ថភាពផ្ទាល់ខ្លួន។ ឧទា. រឿងកុលាបប៉ៃលិន រឿងផ្កាស្រពោន រឿងទុំទាវ... ។

អក្សរសិល្ប៍បរទេសនិយម

កែប្រែ

ខ្លឹមសារនៃរឿងបានបង្ហាញពីបញ្ហាទំនាក់ទំនង រឿងរ៉ាវផ្សេងៗនៅ ប្រទេសដទៃ ឬក៏ជារឿងដែលធ្វើការបកស្រាយ ប្រែមកពីភាសាគេ មកជាភាសាជាតិខ្មែរ នៅរក្សាខ្លឹមសារដដែល។ ការដោះស្រាយរឿងស្របតាមស្ថានភាពពិតៗនៅជាតិសាសន៍នោះ។ ឧទា. រឿងក្តី រឿងកិត្តិយសនិងស្នេហា...

ឯកសារយោង

កែប្រែ

សៀវភៅរឿងអក្សរសិល្ប៏ខ្មែរ ឬរឿងនិទានខ្មែរ