រោគក្អកមាន់
Classification and external resources
ក្មេងប្រុសកំពុងក្អក ដែលបណ្ដាលមកពីរោគក្អកមាន់។
ICD-10A37.
ICD-9033
DiseasesDB1523
MedlinePlus001561
eMedicineemerg/394 ped/1778
MeSHD01491

ប្រភេទ​រោគ

កែប្រែ

រោគ​ក្អក​មាន់ (អង់គ្លេស: Pertussis ឬ whooping cough, បារាំង: Coqueluche) ច្រើន​កើត​ចំពោះ​ក្មេង​តូចៗ ពី​អាយុ​២ឆ្នាំ ទៅ​៥ឆ្នាំ។ រោគ​នេះ​ជា​រោគ​ឆ្លង ហើយ​កើត​ឡើង​ដោយ​សារ អតិសុខុមប្រាណ (សត្វ​តូចៗ​ល្អិតៗ ដែល​អាច​មើល​ឃើញ​ដោយ​ប្រើ អតិសុខុមទស្សន៍) ឈ្មោះ​ថា Cocco bacille ។

អាការៈ​រោគ

កែប្រែ
  1. ក្រោយ​ពេល​មាន​មេរោគ​ចូល មក​ក្នុង​ខ្លួន​ចំនួន​១២​ថ្ងៃ អ្នក​ជំងឺ​មាន​រោគ​ផ្ដាសាយ
  2. គ្រុន​សីតុណ្ហភាព ៣៩​អង្សារ
  3. ក្អក​ញាប់​ហើយ​ពិបាក
  4. ពី​៨ ទៅ​១៥​ថ្ងៃ​បន្ទាប់​មក មាន​អាការៈ​ក្អក​ខ្លាំង​ជា​សន្ទះ ហើយ​យូរ​ដូច​សម្លេង​មាន់​រងាវ ទើប​ហៅ​ថា​រោគ ក្អក​មាន់
  5. ដក​ដង្ហើម​ចេញ​ស្ទះៗ​រក​ប្រកាច់
  6. ក្អក​ខ្លាំង (ក្នុង​១​លើកៗ ពី​២០​ទៅ​២៥​ដង)
  7. ក្អួត​ចង្អោរ
  8. ក្រោយ​ឡើង​មាន​អាការៈ​ក្អក​ខ្លាំង​ហើយ​បាត​ទៅ នៅ​តែ​ក្អក​ធម្មតា
  9. អាការៈ​ក្អក​ខ្លាំង​អាច​កើតឡើង​វិញ​ក្នុង​វេលា២ ទៅ ៣​ថ្ងៃ ឬ ក៏​ច្រើន​ខែ


រោគ​ជ្រៀត​ជ្រែក

កែប្រែ

ក្នុង​ខណៈ​កើត​រោគ​ក្អក​មាន់ អាច​នឹង​មាន​រោគ​ជ្រៀត​ជ្រែក​គឺ​រោគ​ឈឺ​ចាប់​ក្នុង​បំពង់​ខ្យល់ និង​រោគហើម​សួត ដែល​អាច​បំផ្លាញ​ជីវិត​កុមារ​បាន។

វិធី​ការ​ពារ

កែប្រែ

វិធី​ការ​ពារ​ដែល​អាច​ហុច​លទ្ធផល​ល្អ​បំផុត​គឺ​ត្រូវ​ចាក់​ថ្នាំ វ៉ាក់​សាំង (Vaccin)។

វិធី​រក្សា​រោគ

កែប្រែ
  1. ត្រូវ​រស់​នៅ​ទី​ណា​ស្ងប់​ស្ងាត់
  2. បន្ទប់​ដេក​ធំ​ទូលាយ មាន​ខ្យល់​អាកាស​និង​ពន្លឺ​ព្រះ​អាទិត្យ​ចេញ​ចូល​បរិបូណ៌
  3. ត្រូវ​គេង​ស្ងៀម​នៅ​ពេល​មាន​គ្រុន
  4. ត្រូវ​នៅ​ក្នុង​បន្ទប់​ចំនួន​បី​សប្ដាហ៍
  5. កាលណា​បាន​ធូរ​ស្បើយ​ខ្លះ អាច​ចេញ​ទៅ​ក្រៅ​បន្តិច​បន្តួច
  6. បើ​ក្អក​ខ្លាំង​ហើយ​យូរ ត្រូវ​ផ្លាស់​ប្ដូរ​ខ្យល់​អាកាស
  7. នៅ​ពេល​ក្អក​ខ្លាំង គេ​អាច​សម្រាល​កុមារ​ឈឺ ដោយ​ចាប់​ដៃ​ឲ្យ​អង្គុយ​ដាក់​គូថ ហើយ​គេ​យក​ដៃ​ម្ខាង​ទ្រ​ថ្ងាស់​ក្មេង ដៃ​ម្ខាង​ទៀត​ចាប់​ខ្នង​ក្មេង
  8. ដើម្បី​កុំ​ឲ្យ​ក្អួត ត្រូវ​ឲ្យ​អ្នក​ជំងឺ​បរិភោគ​អាហារ​ខ្លះ​ដូច​ត​ទៅ៖
  • ទឹក​ដោះ​គោ ស៊ុត សាច់​ហាន់​ស្ដើងៗ និង​បន្លែង​ស្ងោរ
  • អាហារ​ទាំង​អស់​នេះ ត្រូវ​ផ្ដល់​ឲ្យ​អ្នក​ជំងឺ​បន្តិច​ម្ដងៗ ក្រោយ​ពេល​ក្អក​ខ្លាំង។