លោក អ៊ំុ សាមិត្ត
រូបភាពតូច|រូបថតលោកតា អ៊ំុ សាមិត្ត លោកតា អ៊ំុ សាមិត្ត កេីតឆ្នាំ១៩៣៥ ក្នុងត្រកូលកសិករក្រីក្រ នៅភូមិអង្គរុន ឃំុចំបក់ ស្រុកសំរោង ខេត្តកាកែវ។ មានបងប្អូន៣នាក់ ប្រុស២ស្រី១ លោកជាកូនប្រុសទី២ លោកឪពុកឈ្មោះ អោក អ៊ំុ អ្នកម្តាយឈ្មោះ អាត់ ផៃ ។ លុះធំដឹងក្តីលោកមានចំណូលចិត្តសម្តែងល្ខោនបាសាក់ជាខ្លាំង ហេីយក៏ចាកចេញពីផ្ទះមកផ្ញេីខ្លួនជាមួយក្រុមល្ខោនតាំងពីអាយុ៧ឆ្នាំ សម្តែងបានគ្រប់តួអង្គ តែដោយមានសម្លេងពិរោះថ្នមក្រអួន ដល់អាយុ២០ឆ្នាំក៏ត្រូវបានសម្តែងជាតួឯងរហូតមក។ តាមការតំណាលដោយផ្ទាល់លោកតាបញ្ជាក់ថាៈ ល្ខោនបាសាក់ខ្មែរកាលពីជំនាន់នោះ លេងតាមវាលស្រែ វត្តអារាម ជញ្ជូនចំបេីង ចន្លុះ ដុតបំភ្លឺ ពេលតួនីមួយៗចេញមកម្តងៗ អ្នកកាន់ភ្លេីងត្រូវរត់បំភ្លឺតាមតួហត់នឿយណាស់ មិនមានរោងទេគឺលេងផ្ទាល់ដី មានតែវាំងនន១ផ្ទាំង តួនីមួយៗត្រូវនិយាយ និងស្រែកច្រៀងឱ្យខ្លាំងៗ ពីព្រោះគ្មានមេក្រូទេ កាលណោះគេហៅកាត់ថា(ល្ខោនទ្រេីងឃ្លោក) ក្រោយមកមានមនុស្សមេីលច្រេីន ក៏ចេះធ្វេីធ្នេីខ្ពស់បន្តិច ចំណែកស្គរ ភ្លេង ទំនុកច្រៀង ការសែនព្រេន មានក្បួនខ្នាតត្រឹមត្រូវសម្បូរបែបណាស់ ។ ស្តាប់ទៅដូចជាមិនជឿនលឿនទេ តែប្រជារាស្ត្រស្រុកស្រែចំការដែលបានមេីលល្ខោននោះ វាពិតជាអស្ចារ្យណាស់។ រហូតមកដល់ដេីមទស្សវត្ស៥០ មានក្រុមល្ខោនបាសាក់ពីខេត្តព្រះត្រពាំង កម្ពុជាក្រោមមកលេងនៅភ្នំពេញ ទេីបដឹងថាល្ខោនបាសាក់ពិតជាទំនេីបទាន់សម័យ គេមានមេក្រូបំពងសម្លេង ម៉ាសុីនភ្លេីងអគ្គីសនីចម្រុះពណ៌ មានរោង ឆាក ប្រក់ដំបូល សំលៀកបំពាក់គ្រឿងអលង្គការល្អៗ វាំងននមានគំនូរច្រេីនផ្ទាំងទៅតាមទម្រង់ឈុតឆាកនៃសាច់រឿង។ នេះជាបរិបទមួយរបស់ល្ខោនបាសាក់ ដែលចាប់ពីពេលនោះមក មានការរីកចម្រេីន អ្នកមានប្រាក់មានឋានៈនាទីក្នុងសង្គមចាប់អារម្មណ៍បង្កេីតជាក្រុមល្ខោនបាសាក់ ដោយចាប់ផ្តេីមពី១រហូតដល់ច្រេីនក្រុម ដឹកនាំខ្សែព្រះរាជវង្ស គហបតី ដែលហៅថា(ថៅកែល្ខោន)ទិញសម្ភារគ្រប់គ្រឿងមាន(រោងល្ខោន)ហាត់សមសម្តែង ធ្វេីអាជីវកម្មទស្សនាលក់សំបុត្ររកប្រាក់ចំណូល។ សម័យកាលណោះក៏មានកុនដែរហេីយ ដែលថតដោយខ្លួនឯងក្នុងស្រុកខ្លះ បញ្ចាំងរឿងនាំចូលពីបរទេសខ្លះ។ ល្ខោនចាប់ផ្តេីមរីកចម្រេីនទូលំទូលាយ មានចាក់ផ្សាយតាមវិទ្យុជាតិ ក្នុងមួយសប្តាហ៍២ដង កាលណោះមិនប្រាកដថា១ភូមិអាចមានវិទ្យុប្រេីថ្មពិលរាប់សិបគ្រាប់ប្រេី១គ្រឿងទេ។ ល្ខោនមានច្រេីនក្រុម តែល្បីខ្លាំងមាន៣ក្រុម: ១/ក្រុមល្ខោនដែលគ្រប់គ្រងដោយខ្សែព្រះរាជវង្សអ្នកម្នាង យន់ តាត ជាថៅកែក្នុងឆ្នាំ១៩៥៧ មានរោងនៅ(ផ្សាសុីសុឹប)លោកតា អ៊ំុ សាមិត្ត ជាតួឯកធំនៅក្រុមនោះ។ ២/ក្រុមល្ខោនគ្រប់គ្រងដោយថៅកែបាក់ស្រេង និងអ្នកស្រីអ៊ុនវ៉ាង នៅម្តុំក្រោយរោងកុនសូរិយា មានតា សាំង សារុន ជាតួឯកធំសម្តែងរាល់ថ្ងៃដោយចម្រុះក្រុមខុសៗគ្នា ក្នុងឆ្នាំ១៩៦០ លោកតានៅមានក្រុម១វង់ទៀតនៅរោងល្ខោនទួលទំពូង (គាត់លេងឱ្យរោងទាំង២)។ ៣/ក្រុមល្ខោននៅគីឡូលេខ៦(ផ្លូវជាតិលេខ៥)មានលោកតា សួស កាណន ជាតួធំ។ តួប្រុសដែលល្បីមាន៣នាក់ លោកតា សាំង សារុន លោកតា សួស កាណន និងលោកតា អ៊ំុ សាមិត្ត តួម្នាក់ៗមានទេពកោសល្យសម្តែង និងសម្លេងច្រៀងមិនដូចគ្នាទេ(ម៉្យាងម្នាក់) តួស្រីល្បីលេចធ្លោខ្លាំងជាងគេលោកយាយ ចេក ម៉ាច មកដល់ពេលនេះគាត់ស្លាប់អស់ទៅហេីយ។ រូបភាពតូច អំពីជីវិតឯកជនរបស់លោកតា អ៊ំុ សាមិត្ត គាត់បានចំណាយពេលពេញមួយជីវិតជាមួយល្ខោនបាសាក់ ភរិយាផ្លូវការ គឺលោកយាយ ហង្ស សុផាន ឆ្នាំ១៩៦០ នៅម្តុំផ្សាដីហ៊ុយរាជធានីភ្នំពេញ មានបុត្រ៤នាក់ស្រី១នាក់ ប្រុស៣នាក់ ១/លោកស្រី អ៊ំុ ស្រីមុំ បច្ចុប្បន្នច្រៀងភ្លេងការ។ ២/លោក អ៊ំុ និមល បច្ចុប្បន្នធ្វេីការនៅទូរទស្សន៍បាយ័ន។ ៣/លោក អ៊ំុ និមួន បច្ចុប្បន្នធ្វេីការនៅទូរទស្សនបាយ័ន។ ៤/លោក អ៊ំុ វិបុល បច្ចុប្បន្នប្រកបការងាររកសុីឯកជន។ ឆ្នាំ១៩៧០ ស្រុកកេីតសង្គ្រាមល្ខោនបាសាក់ហាក់មានសកម្មភាពតិចតួចណាស់ ដោយសារតែវិស័យភាពយន្តខាងស្រួលជាង។ ឆ្នាំ១៩៧៥ ប៉ុល ពត បានជន្លៀសគាត់ឱ្យទៅរស់នៅយ៉ាងលំបាក បង្អត់អាហារ បង្ខំឱ្យធ្វេីការជាទម្ងន់ស្ទេីរស្លាប់ ក្នុងភូមិព្រៃរមៀត ឃំុព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ លោកតាក៏ត្រលប់មកចូលបម្រើការងារនៅមន្ទីរឃោសនាការ វប្បធម៌រាជធានីភ្នំពេញ ធ្វេីជាគ្រូបង្ហាត់ស្តារល្ខោនបាសាក់ឡេីងវិញ និងសម្តែងសម្តែងល្ខោនបានជាច្រេីនរឿង ក្នុងពិធីការធំៗកាលសម័យរដ្ឋកម្ពុជា ព្រមទាំងចេញសម្តែងតាមរោងមហោស្របនៅភ្នំពេញ និងតាមបណ្តាខេត្ត។ ថ្វីដ្បិតតែវ័យចំណាស់បន្តិចទៅហេីយក្តីតែគាត់ខិតខំណាស់ សម្តែងបានជាច្រេីនរឿង សូមកត់សម្គាល់ខ្លះៗ រឿងឪពុកក្មេករេីសកូនប្រសារធ្វេីឱ្យគាត់រកបងប្អូនឃេីញ ដែលព្រាត់គ្នាជំនាន់ប៉ុល ពត រឿងចៅស្រទបចេក ធ្វេីឱ្យសម្តេចតេជោសេីចនឹងទេព្យកោសល្យកំប្លែងរបស់គាត់ ស្គាល់និងហៅថា:លោកមេស្រុកកុយៗ សម្តេចបានទូរសព្ទមកជួបផ្ទាល់ដោយសរសេីរថាចាស់មែន តែច្រៀងបានពិរោះ និងសុំឱ្យលោកតាជួយស្តារវិស័យល្ខោនបាសាក់ឱ្យរីកចម្រេីនឡេីយវិញ រឿង(តេជោយ៉ត)ស្នាដៃនិពន្ធបន្ថែមរបស់លោក ទី ជីហួត លោកតាសម្តែងជាតួ តេជោមាស លោកតា សួស កាណន ជាតួតេជោ យ៉ត លោកយាយអ៊ុក សុផា ជំទាវស្រែន លោកតា ព្រហ្ម ម៉ាញ ជាតួស្តេចសម្រែរាជា ។ល។ រូបភាពតូច កាលណោះដោយសារតែវីដេអូកេីតឡេីងជាច្រើនផលិតកម្ម ល្ខោនបាសាក់ហាក់ដូចជាទៅមិនរួច លោកក៏ងាកមកធ្វេីគ្រូបង្ហាត់សិស្សពង្រីកក្រុមល្ខោនតាមបណ្តាខេត្តក្រុងវិញ។ ពេលនោះទោះជាត្រូវចូលនិវត្តន៍ទៅហេីយក្តី ក៏នៅធ្វេីជាសាស្ត្រាចារ្យ បង្ហាត់ សម្តែងជាកិត្តិយស និងធ្វេីជាគណកម្មការ មេប្រយោគផ្តល់ពិន្ទុរាល់ការប្រឡងវិញ្ញាសារល្ខោនបាសាក់តាមស្ថានីយ៍ទូរទស្សន៍នានា ដែលភាគច្រេីនទូរទស្សន៍បាយ័ន។ ក្រោយមកក្រសួងវប្បធម៌ និងវិចត្រសីល្បៈ រួមជាមួយអង្គការយូនេស្កូ បានជ្រេីសរេីសក្នុងចំណោមសីល្បៈករចាស់ៗចំនួន១១៧នាក់ ជ្រេីសយក១៧នាក់ ក្រសួងក៏បានប្រកាសផ្សព្វផ្សាយព្រះរាជក្រឹត្យផ្តគោរមងារថ្នាក់ជាតិដល់ព្រឹទ្ធាចារ្យសិល្បៈទាំង១៧រូបដែលត្រូវបានចាត់ទុកថា ជាមរតកមនុស្សរស់ នាថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៣។ដោយឡែកលោកតា អ៊ំុ សាមិត្ត ត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរម្យងារជា(នាថភក្តីនិម្មិត អ៊ំុ សាមិត្ត)ឯកទេសល្ខោនបាសាក់។ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកតាឈឺធ្ងន់ម្តង សំរាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ដំណឹងនេះឮដល់សម្តេចតេជោ លោកក៏ប្រោសប្រណីចេញថ្លៃព្យាបាលរហូតបានធូរស្រាល។ ឈឺធ្ងន់ម្តងទៀតសំរាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រដ៏ដែល ក៏ទទួលមរណភាពដោយជម្ងឺបេះដូង នូវវេលាម៉ោង១២និង១០នាទីយប់ ថ្ងៃទី១៤ឈានចូល ថ្ងៃទី១៥ខែវិច្ឆិកា២០១៨ ក្នុងជន្មាយុ៨៣ឆ្នាំ ពិធីបុណ្យបូជាសពបានប្រព្រឹត្តទៅចំពោះមុខសិស្សគណៈរាប់រយនាក់មកពីគ្រប់ទិសទី នៅអារាមទឹកថ្លា រាជធានីភ្នំពេញ។
ឯកសារយោង
កែប្រែ- ↑ រៀបរៀងដោយលោក ម៉ៅ ប៊ុនថេង