ល្អាងភ្នំឈ្ងោក
ល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនាស្ថិតនៅក្នុងខេត្តកំពតភាគខាងត្បូងនៃ ប្រទេសកម្ពុជា ដែលមានចំងាយប្រហែល 5 miles (8.0 km) ខាងជើងឈៀងខាងកើតនៃខេត្តកំពត ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី៥[១] ពីឥដ្ឋនៅសម័យអាណាចក្រនគរភ្នំដែលឧទ្ទិសទៅដល់ ព្រះសិវៈ ។ [២] វាត្រូវបានចូលតាមរយៈជំហានថ្ម។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញតំណាលគ្នានឹងសម័យនគរភ្នំ ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ៥០នៃគ.ស សំពៅរបស់ព្រាហ្មណ៍ឥណ្ឌាព្រះនាមកៅណ្ឌិន(ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង ដែលកៅណ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគព្រះនាមលីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។ [២]
ឯកសារយោង
កែប្រែ- ↑ “ល្អាងភ្នំឈ្ងោក”, ស្លាកស្នាមអរិយធម៌នគរភ្នំ. https://goo.gl/maps/9HMi6iVjBHnaqn8W7.
{{cite web}}
: Missing or empty|title=
(help); zero width space character in|first=
at position 11 (help) - ↑ ២,០ ២,១ DK Travel Guides (1 June 2011). DK Eyewitness Travel Guide: Cambodia & Laos. Dorling Kindersley Limited. p. 115. ល.ស.ប.អ. 978-1-4053-4985-7. https://books.google.com/books?id=Xt7kQaNSPMMC&pg=PA180.