វត្ត​បេញ្ចមបពិត្រ​ឌុសិតវនារាម

វត្ត​បេញ្ចមបពិត្រ​តុសិតវនារាម គឺជា​វត្តអារាម​ព្រះពុទ្ធ​សាសនា​មួយ​នៅ​ក្នុង​ សង្កាត់ឌុសិត ទីក្រុងទេពមហានគរ (បាងកក) ប្រទេស​ថៃ។  ត្រូវបានគេស្គាល់ផងដែរថាជាប្រាសាទថ្មម៉ាប វាគឺជាវត្តអារាមដ៏ល្បីល្បាញមួយរបស់ទីក្រុងទេពមហានរគ និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ។  ការ​សាសាងសង់វត្តអារាមនេះ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ ១៨៩៩ តាមព្រះរាជបញ្ជារបស់​ព្រះបាទ​ ចុល្លាង្ករណ៍ បន្ទាប់​ពី​បាន​សង់​ព្រះ​បរម​រាជវាំង​នៅ​ក្បែរ​នោះ។ ឈ្មោះវត្តនេះ​មាន​ន័យ​ត្រង់​ថា 'វត្ត​របស់​ស្តេច​ទី​ប្រាំ​ដែល​មាន​ទីតាំង​នៅ​ជិត​ព្រះ​បរម​រាជវាំង​ឌុសិត' ។