វត្តបេញ្ចមបពិត្រឌុសិតវនារាម
(ត្រូវបានបញ្ជូនបន្តពី វត្តបេញ្ចមបពិត្រតុសិតវនារាម)
វត្តបេញ្ចមបពិត្រតុសិតវនារាម គឺជាវត្តអារាមព្រះពុទ្ធសាសនាមួយនៅក្នុង សង្កាត់ឌុសិត ទីក្រុងទេពមហានគរ (បាងកក) ប្រទេសថៃ។ ត្រូវបានគេស្គាល់ផងដែរថាជាប្រាសាទថ្មម៉ាប វាគឺជាវត្តអារាមដ៏ល្បីល្បាញមួយរបស់ទីក្រុងទេពមហានរគ និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ។ ការសាសាងសង់វត្តអារាមនេះបានចាប់ផ្ដើមក្នុងឆ្នាំ ១៨៩៩ តាមព្រះរាជបញ្ជារបស់ព្រះបាទ ចុល្លាង្ករណ៍ បន្ទាប់ពីបានសង់ព្រះបរមរាជវាំងនៅក្បែរនោះ។ ឈ្មោះវត្តនេះមានន័យត្រង់ថា 'វត្តរបស់ស្តេចទីប្រាំដែលមានទីតាំងនៅជិតព្រះបរមរាជវាំងឌុសិត' ។