វិទ្យាល័យមង្គលបូរី
វិទ្យាល័យមង្គលបូរី មានទីតាំងស្ថិតនៅជាប់ខាងកើតផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ វិទ្យាល័យមង្គលបូរី ស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រ ខាងត្បូងផ្លូវបំបែកមួយក្នុងស្រុកមង្គលបូរី ដែលមានរូបសំណាកយាយជីច្រូតស្រូវជាសម្គាល់ ។ កាលពីដើមឡើយ វិទ្យាល័យនេះ មានឈ្មោះថា អនុវិទ្យាល័យ ព្រះបាទភវវរ្ម័ន ដែលមានព្រំប្រទល់ ខាងជើង ទល់និងដីប្រជាជន ខាងត្បូងទល់នឹងផ្លូវលំទៅភូមិព្រះស្រែ ខាងកើតទល់នឹងដីប្រជាជន និង ខាងលិចជាប់នឹងផ្លូវជាតិលេខ ៥ ។ មានបណ្ដោយខាងជើង ប្រវែង ៤៥៣ ម៉ែត្រ បណ្ដោយខាងត្បូង ប្រវែង ៤៤៣ ម៉ែត្រ និង ទទឹងខាងកើត ប្រវែង ១៥០ ម៉ែត្រ ។ គ្រឹះស្ថានសិក្សានេះ បានបើកជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ ដែលមានទីតាំងបណ្ដោះអាសន្ននៅកន្លែងអនុវិទ្យាល័យឯកជនមួយ ឈ្មោះ យ៉ុង យ៉ាង ដែលមានចម្ងាយប្រហែល ១០០ ម៉ែត្រ ខាងត្បូងទីតាំងវិទ្យាល័យសព្វថ្ងៃ ៕
ឯកសារយោង
កែប្រែអានប្រវត្តិវិទ្យាល័យមង្គលបូរី The history of Mongkolborey High School Archived 2011-09-12 at the វេយប៊ែខ ម៉ាស៊ីន.
អត្ថបទទាក់ទងនឹងសាលារៀននេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |