ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិ។ ខេត្តនេះមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ នៅខាងកើតជាប់ខេត្តសៀមរាប នៅខាងត្បូងជាប់ ខេត្តបាត់ដំបង និងមានព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃនៅខាងលិច។ ទីរួមខេត្តនិងទីក្រុងធំបង្អស់គឺក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ ខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី១៣ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានប្រជាជន ៦៧៨០៣៣ នាក់ វាជាប់លេខជាខេត្តធំទី ១០ ប្រចាំប្រទេស។ ខេត្តនេះមានក្រុងចំនួនពីគឺក្រុងសិរីសោភណ្ឌ និងក្រុងប៉ោយប៉ែតនៅប៉ែកខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅប្រទេសថៃ។ បន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលជាប៉ែកភាគនៃដែនជំរកជីវមណ្ឌលទន្លេសាប។
លក្ខណៈទូទៅ
កែប្រែឋិតនៅចម្ងាយ៣៥៩គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៥ និងមានទីតាំងជាប់នឹងព្រំប្រទល់ខេត្តបាត់ដំបង ឧត្ដរមានជ័យ សៀមរាប និងព្រំប្រទល់ថៃ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានភ្ញៀវទេសចរយ៉ាងកុះករតាម រយៈកាស៊ីណូខ្នាតអន្តរជាតិមួយ ដែលកំពុងបើកឱ្យមានការចូលលេង កម្សាន្តទាំងយប់ទាំងថ្ងៃ។ តំបន់កាស៊ីណូនេះ ក៏មានរៀបចំជាផ្នែកផ្សេងទៀតដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្សារលក់ឥវ៉ាន់ផងដែរ។ ភ្ញៀវដែលទៅកម្សាន្តនៅទីនោះភាគច្រើនមកពីប្រទេសថៃ ឯភ្ញៀវជនជាតិផ្សេងទៀតពុំសូវមាននោះទេ។ បើចំពោះជនជាតិខ្មែរជាអ្នកទេសចរ សាមញ្ញវិញ ពួកគេច្រើនទៅដើម្បីកម្សាន្តភ្នែកតែប៉ុណ្ណោះ ពុំសូវមានអ្នកដែលទៅ ដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះឡើយ។ មិនមែនមានតែតំបន់កម្សាន្តច្រកព្រំដែនលក្ខណអន្តរជាតិ ប៉ោយប៉ែតប៉ុណ្ណោះ ទេដែលភ្ញៀវទេសចរណ៍ចាប់អារម្មណ៍នោះ ខេត្តបន្ទាយមានជ័យនៅមានតំបន់កម្សាន្តមួយចំនួនទៀត ដែលបានទាក់ទាញ និងកំពុង អភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរទៀតផង។
តំបន់ទេសចរណ៍សក្តានុពល
កែប្រែប្រាសាទបន្ទាយឆ្មារមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៦អា ចម្ងាយប្រមាណ៥៩ គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យក្នុងស្រុកថ្មពួក តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបន្ទាយឆ្មារបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងចន្លោះ សតវត្សទី១២ និង១៣។ តំបន់នេះត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបណ្ដាលឱ្យប្រាសាទមួយចំនួនធំត្រូវ បាក់បែកខ្ទេចខ្ទី នៅសល់តែថ្មរាយប៉ាយពាសពេញដី មិនតែប៉ុណ្ណោះនៅមានពួកចោរបានលួចយករូបចម្លាក់ផ្សេងៗ ពីប្រាសាទទៅលក់ឱ្យឈ្មួញជនជាតិប្រទេសថៃទៀតផង។ ភាពល្បីល្បាញនៃប្រាសាទនេះបានធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃមានអ្នក ទេសចរបរទេសចូលទស្សនាកាន់តែច្រើនឡើងៗ ដែលសក្ដានុពលនេះបានធ្វើឱ្យអជ្ញាធរគ្រប់គ្រងប្រាសាទមានការចាប់ អារម្មណ៍ ហើយព្យាយាមរៀបចំបណ្ដាប្រាសាទដទៃទៀតនៅក្នុងខេត្តឱ្យកាន់តែគួរឱ្យទាក់ទាញ ជាមួយនឹងការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទេសចរក្នុងការទៅកម្សាន្ត។ ប្រាសាទដែលខេត្តនេះមាន គម្រោងរៀបចំជួសជុលលម្អឡើងវិញមានដូចជា ប្រាសាទបន្ទាយទ័ព ប្រាសាទព្រះឈរ ប្រាសាទប្រាំជាដើម[១]។
អាងទឹកនេះមានទីតាំងស្ថិតនៅក្នុងស្រុកសិរីសោភ័ណចម្ងាយ៤គីឡូម៉ែត្រពីទីរួមខេត្ត កសាងឡើងក្នុងរបបប៉ុលពត សម្រាប់យកទឹកប្រើប្រាស់ក្នុងការធ្វើស្រែចម្ការ។ ទេសចរអាចសប្បាយរីករាយតាមរយៈសកម្មភាពផ្សេងៗដូចជា ការជិះទូក ការងូតទឹកបឹង ការស្ទូចត្រីជាដើម។
ភ្នំបាក់ជញ្ជាំងជារមណីយដ្ឋានវប្បធម៌ ឋិតក្នុងក្រុងសិរីសោភ័ណតាមបណ្តោយផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូ ម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ។ ទីនេះមានភ្នំពីរឈរក្បែរគ្នា ដែលមានផ្ទាំងថ្មធំៗបញ្ឈរ ដែលមើលទៅដូចជាជញ្ជាំង អ្វីមួយ។ មានរូងមួយជម្រៅ១២ម៉ែត្រអាចឱ្យទេសចរចុះទៅកំសាន្តបានផងដែរ។
ប្រវត្តិ
កែប្រែតំបន់នេះជាផ្នែកមួយនៃអាណាចក្រខ្មែរ ដោយសារនៅភាគខាងជើងខេត្តគេឃើញមាន ប្រាសាទបន្ទាយឆ្មារ ដែលគេជឿថាត្រូវបានសាងឡើងនៅរវាងសតវត្សទី១២ និង សតវត្សរ៍ទី១៣។ ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺ ប្រាសាទបន្ទាយនាង និង ប្រាសាទបន្ទាយទ័ព។ នៅសតវត្សទី១៧ សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជា ហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុន។ នៅឆ្នាំ ១៩០៧ សៀមបានប្រគល់ខេត្តនេះទៅបារាំង ដែលក្រោយមកត្រូវបានបញ្ចូល ជាដីខេត្តបាត់ដំបងវិញ។
នៅឆ្នាំ ១៧៩៥ សៀមបានត្រួតត្រាលើព្រះរាជាណាចក្រកម្ពុជាភាគខាងលិច ហើយបានធ្វើឱ្យតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅព្រះដំបង ឬ ខេត្តបាត់ដំបង។ ខេត្តនេះបានបន្តក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ១៩០៧ នៅពេលនោះសៀមបានជួញប្រែនៅខាងក្នុងកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅត្រាច និង ដានជ័យវិញ។ ក្នុងឆ្នាំដដែល ព្រះបាទស៊ីសុវត្ថិបានសំរេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបង (ដែលរួមមានសិរីសោភ័ណ) និងខេត្តសៀមរាប។ នៅគ្រាដែលថៃបានបញ្ចូលកម្ពុជាប៉ែកខាងលិចជាទឹកដីរបស់ខ្លួនឡើងវិញ នៅឆ្នាំ១៩៤១ សិរីសោភ័ណបានបំបែកចេញពីខេត្តបាត់ដំបង និងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលតំបន់នោះទាំងស្រុងបានបង្វែរត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំង។
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០ ខេត្តបន្ទាយមានជ័យគឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធគ្នាជាច្រើន ហើយសង្គ្រាមបានធ្វើឱ្យវាក្លាយជាខេត្តមួយក្នុងចំណោមខេត្តទាំងបីដែលសម្បូរគ្រាប់មីនជាងគេបង្អស់ក្នុងប្រទេសកម្ពុជារួមជាមួយនឹងនឹងខេត្តប៉ៃលិន និងបាត់ដំបង។[២]
នៅឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីខេត្តបាត់ដំបង ដោយមានស្រុកដំបូង៥គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។
អាកាសធាតុ
កែប្រែសីតុណ្ហភាពមធ្យមរបស់ខេត្តបន្ទាយមានជ័យគឺនៅចន្លោះពី៣០ទៅ៣៣អង្សា។ អាកាសធាតុមានលក្ខណៈក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវវស្សាចាប់ពីខែមិថុនាទៅតុលា រដូវរងាចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។
រដ្ឋបាល
កែប្រែខេត្តបន្ទាយមានជ័យ ស្ថិតនៅ ប្រទេសកម្ពុជា មាន ៧ ស្រុក និង ២ ក្រុង÷
លេខកូដឃុំ | ឈ្មោះស្រុក និងក្រុងជាអក្សរខ្មែរ | ឈ្មោះស្រុក និងក្រុងជាអក្សរឡាតាំង | ចំនួនឃុំ |
---|---|---|---|
១០២ | ស្រុកមង្គលបូរី | MONGKOL BOREI | ១៣ |
១០៣ | ស្រុកភ្នំស្រុក | PHNOM SRUK | ៦ |
១០៤ | ស្រុកព្រះនេត្រព្រះ | PREAH NETH PREAH | ៩ |
១០៥ | ស្រុកអូរជ្រៅ | OU CHROV | ៧ |
១០៦ | ក្រុងសិរីសោភ័ណ | SEREI SAOPHOAN | ៧ |
១០៧ | ស្រុកថ្មពួក | THMOR PUOK | ៦ |
១០៨ | ស្រុកស្វាយចេក | SVAY CHEK | ៨ |
១០៩ | ស្រុកម៉ាឡៃ | MALAI | ៦ |
១១០ | ក្រុងប៉ោយប៉ែត | POI PET | ៣ |
ក្រុង/ស្រុកចំនួន ៩ ស្រុក | ៥៦ ឃុំ |
រដ្ឋបាលខេត្តអតីតកាល
កែប្រែខេត្តបន្ទាយមានជ័យ មាន ២ ក្រុង និង ៧ ស្រុក÷
ប្រជាសាស្ត្រ
កែប្រែខេត្តបន្ទាយមានជ័យមានប្រជាជនសរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប(ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និងស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រាកំនើនប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជនខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។
សេដ្ឋកិច្ច
កែប្រែសេដ្ឋកិច្ចខេត្ត៩៣%ពឹងផ្អែកលើកសិកម្មនិងនៅសល់៧%ទៀតគឺការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្តនេះមានព្រំដែនជាប់នឹងប្រទេសថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាលយ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភពចំនូលដ៏សំខាន់សំរាប់ខេត្ត។
ឯកសារយោង
កែប្រែ- ↑ ដកស្រង់ចេញ www.cen.com.kh
- ↑ Flooding unearths Cambodia’s landmines, IRIN, PHNOM PENH, 21 October 2013 (IRIN), http://www.irinnews.org/report/98976/flooding-unearths-cambodia-s-landmines