វិន័យជាឫសគល់នៃព្រះសទ្ថម្ម
នៅក្នុងសមន្តបាសាទិកា ត្រង់ពាហិរិនិទាន មានពន្យល់ថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា៖
- វិន័យ ដើម្បីប្រយោជន៍ដល់ សំវរៈ (សេចក្តីសង្រួម)
- សំវរៈ ដើម្បីជាប្រយោជន៍នៃដល់ អវិប្បដិសារី (សេចក្តីមិនក្តៅក្រហាយ)
- អវិប្បដិសារៈ ដើម្បីប្រយោជន៍នៃ បាមោជ្ជៈ (ប្រាមោទ្យ សេចក្តីរីករាយ)
- បាមោជ្ជ ដើម្បីប្រយោជន៏នៃ បីតិ (ការត្រេកអរព្រឺព្រួចក្នុងចិត្ត)
- បីតិ ដើម្បីប្រយោជន៍នៃ បស្សទ្ធិ (សេចក្តីស្ងប់)
- បស្សទ្ធិ ដើម្បីប្រយោជន៍នៃ សុខៈ
- សុខ ដើម្បីប្រយោជន៍នៃ សមាធិ (ការតាំងមាំនៃចិត្ត)
- សមាធិ ដើម្បីប្រយោជន៍នៃ យថាភូតញាណទស្សនៈ (សេចក្តីដឹងឃើញតាមពិត)
- យថាភូតញាណទស្សនៈ ដើម្បីប្រយោជន៍នៃ និព្វិទា (ការនឿយណាយ)
- និព្វិទា ដើម្បីប្រយោជន៍នៃ វិរាគៈ (ការមិនត្រេកត្រអាល)
- វិរាគៈ ដើម្បីប្រយោជន៍នៃ វិមុត្តិ (ការរួចផុត)
- វិមុត្តិ ដើម្បីប្រយោជន៍នៃ វិមុត្តិញាណទស្សនៈ (សេចក្តីដឹងពិតថា រួចផុតមែន) ហើយ
- វិមុត្តិញាណទស្សនៈ ដើម្បីប្រយោជន៍នៃ អនុបាទាបរិនិព្វាន (មិនមានសង្ខារជាដើម គឹនិព្វាន)៕