វីន ម្យីន
លោក វីន ម្យីន លោកបានកើតថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ១៩៥១ ជាអ្នកនយោបាយភូមា ដែលបានបម្រើការជា ប្រធានាធិបតីមីយ៉ាន់ម៉ាទី១០ នៃប្រទេសមីយ៉ាន់ម៉ា ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ ហើយលោកត្រូវបានដកចេញពីតំណែងនៅក្នុង រដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១ ។ គាត់ធ្លាប់ជា ប្រធានសភាតំណាងរាស្រ្តមីយ៉ាន់ម៉ា ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។ គាត់ក៏បានបម្រើការជាសមាជិកសភាក្នុង សភាតំណាងរាស្រ្ត (Pyithu Hluttaw) ពីឆ្នាំ ២០១២ ដល់ ២០១៨ ។ លោក វីន ម្យីន គឺត្រូវបានគេចាត់ទុកជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកកាន់តំណែងសម្រាប់ ទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសានស៊ូជី ដែលបានបម្រើការជាប្រមុខរដ្ឋាភិបាលពិតប្រាកដ ប៉ុន្តែត្រូវបាន រារាំងដោយរដ្ឋធម្មនុញ្ញ ពីតំណែងប្រធានាធិបតី។