ព្រាហ្មណ៍វេទវតី បើតាមគិតតាមរាជពង្សាវលី វ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្សសម្ភុបុរ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនិងព្រាហ្មណ៍វិស្វរូបខាងលើនេះ គឺវ្រះបាទ ន្ឫបតីន្ទ្រវម៌្មទី១ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី មានជំនាន់ក្រោយមួយអង្គព្រះនាម រុទ្រវម៌្ម (សម័យអង្គរ) ដោយក្រោយមកចុះមកព្រះញាតិវង្សតមកទៀតក៏មានបុត្រីមួយអង្គព្រះនាម មហេន្ទ្រទេវី យឝោវម៌្មទី១ និង ជយទេវីទី២ (បុត្រាបុត្រីនៃព្រះបាទឥន្ទ្រវម៌្មទី១)។ ព្រះនាងមហេន្ទ្រទេវីបានរៀបការជាមួយវ្រះបាទមហេន្ទ្រវម៌្មទី២ដែលបានតពូជពង្សព្រះបិតារបស់វេទវតីដែលបានគង់នៅភវបុរ។ វ្រះបាទមហេន្ទ្រវម៌្មទី២ និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅតំបន់សៀមរាប-អង្គរ។

វេទវតី
ព្រាហ្មណ៍
ស្វាមី/មហេសីព្រះនាងបុត្រីនៃវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស

ឯកសារយោង

កែប្រែ
  • វិគីភីឌាខ្មែរ