ព្រាហ្មណ៍ (អង់គ្លេស: Brahminថៃ: พราหมณ์) ស្ថាប័នព្រាហ្មណ៍បានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរបុរាណជាពិសេសនៅក្នុងព្រះបរមរាជវាំង និងនៅតាមប្រាង្គប្រាសាទនានា ដែលជាសាសនដ្ឋានជាតិ។ គេមិនអាចផ្តាច់ស្ថាប័ននេះពីរបបរាជាធិបតេយ្យខ្មែរបានជាដាច់ខាត់ដោយហេតុថាពួកព្រាហ្មណ៍នេះហើយ ដែលជាអ្នកទ្រទ្រង់ព្រះមហាក្សត្រិយ៍។ ប៉ុន្តែលើសពីនេះទៀតជាស្ថាប័នរៀបចំពិធីសាសនា និងថែរក្សាទំនៀមទម្លាប់ប្រពៃណីនៅក្នុងព្រះបរមរាជវាំងដូចជាពិធីរាជភិសេក និងព្រះរាជពីធីនានាជាដើម។ ជារៀងរាល់ថ្ងៃពួកព្រាហ្មណ៍តែងបំពេញពិធីសាសនានៅក្នុងប្រាសាទយ៉ាងម៉ត់ចត់ និងដោយភក្តីដូចជាការសិតទឹក ឬការចាក់ទឹកនៅលើដីអ្នកដទៃទទួលអំណោយ ដើម្បីបញ្ជាក់ថាពួកគេបានទទួលអំណោយយ៉ាងពិតប្រាកដ(K-៥៤)ការទទួលដង្វាយសម្រាប់អាទិទេពដូចជា ស្រូវ អង្គរ ដូង ស្លា គោ ក្របី ប្រេង ផ្លែឈើ ផ្កា ឬចម្ការដំណាំ ឬអ្នកបម្រើ(K-៩៩៩)។ ការគោរពសក្ការៈបូជាចំពោះអាទិទេព និងព្រះរូបនៃព្រះរាជវង្សានុវង្ស ដែលបានសោយទីវង្គតក្រោមរូបភាពនៃបដិមាថ្ម ឬសំរិទ្ធិ(K-៣៥០a និង K-៣៣០c)ជាដើម។ ប្រភពសិលាចារឹកបានឱ្យដឹងទៀតថាជារៀងរាល់ថ្ងៃពួកព្រហ្មណ៍តែងបរិភោគបបរ បាយនិងផ្លាឈើ(K-១០៨៥) ដែលជាដង្វាយពីសាសនិកធ្វើចំពោះអាទិទេព ដែលគេតែងតែសំពះ បន់ស្រន់ គោរព(K-១០២៨)ក្នុងប្រាង្គប្រាសាទ។ ចំណែកអាស្រមពួកព្រាហ្មណ៍តែងស្ថិតនៅក្នុងបរិវេណប្រាសាទនោះ ហើយជួនកាលអាស្រមនោះក៏អាចក្លាយជាកន្លែជុំនុំយ៉ាងសំខាន់[]

ព្រាហ្មណ៍
ព្រាហ្មណ៍ថៃ សិល្បៈរតនកោសិន្ទ្រ,វត្តព្រះកែវមរកត(បាងកក),បាងកក.
ព្រាហ្មណ៍មីយ៉ាន់ម៉ា.
ព្រាហ្មណ៍ថៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល(ថៃ),បាងកក.
ព្រាហ្មណ៍ ឥណ្ឌា.
ព្រាហ្មណ៍ឥណ្ឌា.

កំណត់

កែប្រែ
  1. ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍ទី៩ដល់សតវត្សរ៍១៤ សាស្រ្តាចារ្យបណ្ឌិតមីសែល ត្រាណេ ឆ្នាំ២០១៤ ទំព័រទី៥៧

មើលផងដែរ

កែប្រែ