ស្រីឥន្ទ្រវរ្ម័ន

ព្រះមហាក្សត្រនគរភ្នំ
(ត្រូវបានបញ្ជូនបន្តពី ឝ្រីន្ទ្រវម៌្ម (ភ្វូណាន))

កុរុងឝ្រីន្ទ្រវម៌្មស្រីឥន្ទ្រវរ្ម័ន(ចិន:持梨陀跋摩, ភិងអ៊ិង:Chílítuóbámó រឺ យ៉ាត់ផេង:ci4lei4-2to4bat6mo4 អានថា ឈីឡេថប៉ាត់ម៉) រជ្ជកាល (គ.ស ៤៣០-៤៤០) គឺ ​ជា​ព្រះរាជបុត្រ​កុរុងកៅណ្ឌិន្យវម៌្ម។ ព្រះអង្គ​សោយរាជ្យ​បន្ត​ពី​បិតា​ព្រះអង្គ។ ក្សត្រិយ៍អង្គនេះ ប្រហែលជាទាក់ទងដោយព្រះរាជវង្សមុនស្ដេចមកពីនគរប៉ាមោ (នៅក្នុងដែនរាមញ្ញភាគលើ) កាលកុរុងចន្ទនៈសោយទិវង្គតហើយ ក៏បានឡើងសោយរាជ្យជាតំណតមកមានព្រះបរមនាមថា ឝ្រីន្ទ្រវម៌្ម រាប់ជាទី ១ ឬហៅថា ឥន្រ្ទវម៌្ម ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។ ការផែនដី - ក្នុងផ្លូវរដ្ឋប្បសាសនោបាយ កាលក្នុងរវាងឆ្នាំ ព.ស. ៩៧៤- ៩៧៥ ព្រះរាជនគរចាម្ប៉ា បានតែងរាជទូតឲ្យមកសូមខ្ចីកងទ័ពរបស់ក្រុងឝ្រីន្រ្ទវម៌្ម ដើម្បីនឹងយកទៅវាយនគរគាវចូវ (នគរគងកិង រឺ តុងកឹង) របស់ចិន តែទ្រង់ពុំបានថ្វាយទៅតាមសុំ។ មកក្នុងរវាងឆ្នាំ ព.ស. ៩៧៧- ៩៨១ កុរុងឝ្រីន្រ្ទវម៌្មបានតែងរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសូមចងសម្ព័ន្ធនឹងប្រទេសចិន។ ព្រះមានក្សត្រិយ៍ប្រទេសខ្មែរបានចងសម្ពន្ធមេត្រីនឹងប្រទេសចិន ជាគ្រាទី ២ ក្នុង រជ្ជកាលនេះ។ ព្រះអង្គ​នៅ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ជាប់​ជានិច្ច។ ក្នុង​គ.ស​៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គ​ធ្លាប់​បាន​បញ្ជូន​អគ្គរាជទូត​ទៅ​ចង​ស្ពាន​មេត្រី​ជាមួយនឹង​ ព្រះចៅអធិរាជ​ចិន​ឈ្មោះ វេន ក្នុង​ព្រះរាជវង្ស​សុង

ឝ្រីន្ទ្រវម៌្ម
កុរុង
រជ្ជកាលគ.ស ៤៣០-៤៤០
រាជ្យមុនកុរុងឝ្រុតវម៌្ម
រាជ្យបន្តមិនស្គាល់
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាកុរុងឝ្រុតវម៌្ម
ប្រសូតវ្យាធបុរ
សុគតគ.ស ៤៤០
វ្យាធបុរ

ព្រះរាជពង្សាវលី

កែប្រែ

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងឝ្រុតវម៌្មទី១
កុរុងវ្នំ រឺ វ្យាធបុរ តដោយ
មិនស្គាល់