សករមន្ជរិ
ព្រះនាងសករមន្ជរិ (គ.ស ប្រហែសលសតវត្សទី៨) រជ្ជកាល (គ.ស ៦១០-៦៣៥) ទ្រង់ត្រូវជាព្រះមហេសី នៃព្រះបានឦឝានវម៌្មទី១ ហើយមានរាជបុត្រដល់ទៅបីអង្គ ទីមួយព្រះនាម ភវវម៌្មទី២ ទីពីរ ព្រះសិវទត្ត និងទីបី ព្រះយុវរាជទី១ ហើយនិងបុត្រីមួយអង្គទៀត នាមម្ចាស់ក្សត្រីសុវណ៌។
សករមន្ជរិ | |
---|---|
រជ្ជកាល | គ.ស ៦១០-៦៣៥ |
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | មិនស្គាល់ |
ស្វាមី/មហេសី | ព្រះបាទឦឝានវម៌្មទី១ |
បុត្រ | ព្រះសិវទត្ត ព្រះភវវម៌្មទី២ ព្រះយុវរាជ ម្ចាស់ក្សត្រីសុវណ៌ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
សុគត | ឦឝានបុរ |
សាសនា
កែប្រែឯកសារសិលាចារឹកទាំងនេះ បានរាប់រៀបអធិប្បាយបញ្ជាក់អំពីជំនឿរបស់ព្រះមហាក្សត្រ អ្នកដឹកនាំ និងប្រជារាស្ត្រដែលគោរពបូជាព្រហ្មញ្ញសាសនា តែឲ្យតម្លៃទៅលើព្រះហរិហរៈ។ ព្រះហរិហរៈ ជាព្រះបដិមាមួយអង្គដែលមានពាក់កណ្ដាលជាព្រះវិស្ណុ និងពាក់កណ្ដាលទៀតជាព្រះឥសូរ។ ដូច្នេះ ព្រះបដិមាតែមួយតំណាងព្រះវិស្ណុផង ព្រះឥសូរផង។ ប៉ុន្តែព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រួមរស់នៅជាប់ជាមួយគ្នាដោយសុខសាន្ត គ្មានការប្រកាន់ ឬប៉ះទង្គិចគ្នាឡើយ។ នៅតាមកន្លែងគោរពបូជា នៅតាមសាលា ឬនៅផ្ទះសំណាក់តាមដងផ្លូវសម្រាប់អ្នកដំណើរ គេឃើញមានព្រះពុទ្ធបដិមា និងរូបព្រះអាទិទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនាដាក់តាំងលើហ៊ឹងលើអាសនៈជាមួយគ្នា។ ប្រាសាទដែលស្ថិតនៅចំកណ្តាលនៃទីកក្រុងនេះឧទ្ទិសទៅព្រះសិវៈ (ព្រះហសិតេស្វរ)ហើយជាទីតម្កល់នូវរូបសិវលិង្គធ្វើរឣំពីមាសដែលជានិមិត្តរូបនៃព្រះឣាទិទេព។ លទ្ធិដែលចម្លងចេញមកពីប្រទេសឥណ្ឌានេះត្រូវបានគេប្រណិប័តន៍នៅក្នុងរាជវង្សខ្មែរចាប់តាំងពីរាជ្យព្រះបាទចិត្រាសេនា-មហេន្ទ្រវម៌្មទី១មកម្ល៉េះ។ ក្រៅឣំពីប្រាសាទដែលជាស្នាព្រហស្ថរបស់ព្រះបាទឦឝានវម៌្មទី១ ព្រះមហេសីរបស់ព្រះឣង្គព្រះនាមសករមន្ជរិ ក៏បានកសាងប្រាសាទមួយចំនួនដើម្បីឧទិ្ទសទៅព្រះសិវៈ និងឣាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា។ ជាមួយគ្នានេះក៏មានការប្រណិប័តន៍ព្រះពុទ្ធសាសនាដោយសំឣាងទៅ លើសិលាចារឹក ជាភាសាសំស្ក្រឹតមួយផ្ទាំង រៀបរាប់ឣំពីសេនាជំនិតព្រះមហាក្សត្រមួយរូបឈ្មោះវិទ្យយវិសេស ដែលជាជនប្រកបដោយចំណេះដឹងនិងប្រណិប័តន៍យ៉ាងខ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនា។ តម្រាមួយចំនួនពោលថា សាសនាព្រហ្មញ្ញលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។
មុនដោយ មហេសីមហេន្ទ្រវម៌្មទី១ |
ក្សត្រីចេនឡា ៦១០-៦៣៥ |
តដោយ មហេសីភវវម៌្មទី២ |