សុវណ៌
ព្រះនាងសុវណ៌ (គ.ស ប្រ.សតវត្សទី៧) ទ្រង់ត្រូវជាបុត្រីនៃព្រះបាទឦឝានវម៌្មទី១ ហើយក៏ជាតួអង្គមួយដែលជាគន្លឹះក្នុងការបង្រួបបង្រួមជាតិរវាង ចេនឡា និងវ្នំផងដែរ។ ព្រះស្វាមីរបស់ព្រះនាងគឺ ព្រះបាទភទ្រេឝ្វរវម៌្ម ដែលជាព្រះមហាក្សត្រនៃចាម្ប៉ា មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិក្រាន្តវម៌្មទី១
សុវណ៌ | |
---|---|
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | មិនស្គាល់ |
ស្វាមី/មហេសី | ព្រះបាទភទ្រេឝ្វរវម៌្ម |
បុត្រ | ព្រះបានវិក្រាន្តវម៌្មទី១ |
វង្ស | កៅណ្ឌិន្យវម៌្ម |
សន្តតិវង្ស | កៅណ្ឌិន្យវម៌្ម |
បិតា | ព្រះបាទឦឝានវម៌្មទី១ |
មាតា | ព្រះនាងសករមន្ជរិ |
ប្រសូត | ឦសានបុរ |
អាពាហ៍ពិពាហ៍នយោបាយ
កែប្រែស្ដេចមួយអង្គទ្រង់ព្រះនាមឦឝានវម៌្មទី១ បានសាងទីក្រុងមួយដែលគេស្គាល់បានសព្វថ្ងៃថា សម្បូរណ៍ព្រៃគុហ៍ ហើយស្ដេចមួយអង្គទៀត ទ្រង់ព្រះនាមជយវម៌្មទី១ ទំនងជាបានតាំងទីក្រុងនៅអង្គរបូរីសម័យទាំងមូលនេះ (តាំងពីដែលរលាយស្រុកវ្នំពីគ្រិស្តសករាជ ៥៥០ ទៅទល់នឹង ៨០០) រាប់បញ្ចូលជាសម័យដើមដំបូង ឬសម័យមុនអង្គរ ក្នុងពង្សាវតារស្រុកខ្មែរ។ ព្រះអង្គបានបន្តនយោបាយវាយប្រហារបង្រួបបង្រួមទឹកដីនគរវ្នំបញ្ចូលមកក្នុងនគរចេនឡា ឲ្យមានតែនគរកម្ពុជាតែមួយ។ មានសេចក្ដីសន្និដ្ឋានថា វ្នំប្រហែលក្លាយជាចំណែកនៃនគរចេនឡា នៅក្នុងរជ្ជកាលស្ដេច ឦឝានវម៌្មទី១ នៃនគរចេនឡា ប្រហែលក្នុងឆ្នាំ៦២៧ ឬមិនយូរប៉ុន្មានក្រោយឆ្នាំនេះ។ ក្នុង គ.ស ៦៣០ ព្រះអង្គវាយដណ្ដើមយកបានទីក្រុងអង្គរបូរី។ ដូច្នេះ នយោបាយបង្រួបបង្រួមជាតិដែលចាប់ផ្ដើមអនុវត្តក្នុងរជ្ជកាលព្រះបាទភវវម៌្មទី១ ត្រូវបានសម្រេចចប់សព្វគ្រប់ជាស្ថាពរក្នុងរាជ្យរបស់ព្រះអង្គ។ ដោយសារមហិទ្ធិឫទ្ធិខ្លាំងពូកែពិតជាអ្នកចម្បាំង ទើបបានជាសិលាចារឹកខ្មែរនៅវត្តចក្រឹត និងស្វាយឆ្នូ អួតសរសើរថា «ព្រះអង្គមានឫទ្ធិស្មើនឹងព្រះឥន្ទ្រ មានតេជៈបារមីស្មើនឹងព្រះហរិ (ព្រះហរិ គឺព្រះវិស្ណុ ឬព្រះនរាយណ៍)» ។ល។ ក្នុងគ.ស ៦១៦ ប្រហែលជាក្នុងន័យរារាំងបរទេសកុំឲ្យលូកដៃចូលក្នុងរឿងខ្មែរ ទើបបានជាព្រះអង្គបញ្ជូនព្រះតំណាងឲ្យទៅគាល់ស្ដេចចិន ដោយមានទាំងនាំយកទៅថ្វាយនូវរបស់របរដ៏មានតម្លៃជាច្រើនផង។ ក្នុងគ.ស ៦២៣ និង៦២៨ ព្រះរាជតំណាងខ្មែរបានទៅគាល់ស្ដេចចិនពីរលើកទៀត។ ប្រហែលជាក្នុងន័យដដែលនេះដែរ ទើបបានជាព្រះអង្គសុខចិត្តរៀបការបុត្រីព្រះអង្គព្រះនាមម្ចាស់ក្សត្រីសុវណ៌ ជាមួយនិងចៅទួតរបស់ព្រះមហាក្សត្រនគរចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាងប្រសូត្របានរាជបុត្រមួយព្រះអង្គដែលក្នុងគ.ស ៦៥៣ បានឡើងសោយរាជ្យសម្បត្តិនៅនគរចាម្ប៉ា។ ព្រះនាមព្រះអង្គជាក្សត្រគឺ វិក្រាន្តវម៌្មទី១។