សង់ខ្យាល្ពៅ
សង់ខ្យាល្ពៅ (Sankya Lapov) គឺជាឈ្មោះបង្អែមមួយប្រភេទដែលគេឃើញមាននៅប្រទេសកម្ពុជា។[១][២] បង្អែមនេះមានគ្រើងផ្សំដូចជា ផ្លែល្ពៅ ខ្ទិះដូង ពងមាន ម្សៅខ្សាយ និង ស្កសរ។
ពាក្យ សង់ខ្យា ប្រហែលជាក្លាយមកពីភាសាសង្រ្កឹត (सांख्य) ដែលជាឈ្មោះសាលាមួយនៃសាលាទស្សនៈវិទ្យាទាំងប្រាំមួយនៃសង្គមឥណ្ឌាបុរាណ។ បង្អែមនេះក៍គេឃើញមាននៅប្រទេសថៃដែរ ក្រោមឈ្មោះជា សង់ខ្យា ហ្វាក់ថុង (Sangkhaya Fakthong)។[៣] ភាពស្រដៀងគ្នានៃឈ្មោះបង្អែមនេះជាភាសាខ្មែរនិងជាភាសាថៃ (សង់ខ្យា) ទំនងមកពីប្រភពតែមួយនៃការទទួលឥទ្ធិពលឥណ្ឌាកាលពីសម័យ កាលអាណាចក្រខ្មែរ។
References
កែប្រែ- ↑ Recipe: http://www.abc.net.au/perth/stories/s1334440.htm
- ↑ Writing:http://www.csaj-khmer.org/newsite/modules.php?op=modload&name=News&file=index&catid=&topic=1 Archived 2008-05-01 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Thai Recipe:http://www.regionalrecipes.com/article1110.html