សង្គ្រាមភូមា-សៀម (១៧៨៥-១៧៨៦)

សង្គ្រាមសតវត្សទី១៨ នៅអាស៊ីអាគ្នេយ៍

សង្គ្រាមភូមា-សៀម (១៧៨៥–១៧៨៦) ដែលក្នុងប្រវត្តិសាស្ត្រសៀមគេច្រើនស្គាល់ថា សង្គ្រាមប្រាំបួនកង (ភាសាថៃ៖ สงครามเก้าทัพ) ព្រោះដោយសារតែភូមាបានចូលមកឈ្លានពានដោយប្រើទ័ពចំនួនប្រាំបួនកង គឺជាសង្រ្គាមលើកដំបូង[] រវាងរាជវង្សកូនបោននៃប្រទេសភូមា និងនគរសៀមរតនកោសិន្ទ្រ៍នៃរាជវង្សចក្រី

សង្គ្រាមភូមា–សៀម (១៧៨៥–១៧៨៦)
ផ្នែកនៃសង្គ្រាមភូមា–វៀតណាម

ពណ៌បៃតងតំណាងចលនាទ័ពភូមា
ពណ៌ក្រហមតំណាងចលនាទ័ពសៀម
កាលបរិច្ឆេទ កក្កដា ១៧៨៥ – មីនា ១៧៨៦
កញ្ញា ១៧៨៦ – មីនា ១៨៨៧ (យុទ្ធនាការថាឌិនដាង)
ទីតាំង តំបន់ភាគខាងលិច ជើង និងត្បូងនៃប្រទេសសៀម, ឡានណា
លទ្ធផល ជ័យជម្នះរបស់សៀម
ភាគីសង្គ្រាម
រាជវង្សកូនបោន (ភូមា) អាណាចក្ររតនកោសិន្ទ្រ៍ (សៀម)
- អាណាចក្រឡានណា
មេបញ្ជាការ និង មេដឹកនាំ
បុឌផឹយ៉ា
អង្គម្ចាស់ថាដុ ធិរីមហាឱសេនា
អង្គម្ចាស់ថាដុ មីនស
អង្គម្ចាស់ធិរី ដាមយសា
មហាធិរី ទីហាធូ
និម្យូ នរដ្ឋា
នរដ្ឋា ក្យរកាវ
មីនឡា ក្យរឌីន
មីងជី មហា មីនកាវ
និម្យូ ស៊ីធូ
និម្យូ កុនណារ៉ាត់
រាមាទី១
អង្គម្ចាស់មហាសុរសិង្ហនាថ
អង្គម្ចាស់អនុរក្សទេវេស
អង្គម្ចាស់ចក្រចិត្រសដា
អង្គម្ចាស់ទេពផារីរៈ
ព្រះពញាក្រឡាហោមរាជសេនា
ព្រះពញាឆាសែនយកន
ចៅព្រះពញាមហាសេនាភ្លី
ចៅព្រះពញារតនាពិពិត
អង្គម្ចាស់កាវីឡា
ចៅពញាធម្មាប៊ុនរូត
ចៅព្រះពញានគរផាត់
នាងចាន់ និងនាងម៉ុក
កម្លាំង
១៤៤,០០០[][] ៧០,០០០
សហេតុភាព និង ការខាងបង់
~៧០,០០០ ~១៥,០០០

ព្រះបាទបុឌផឹយ៉ានៃប្រទេសភូមាបានបន្តមហិច្ឆតាពង្រីកការគ្រប់គ្រងរបស់ព្រះអង្គចូលទៅក្នុងប្រទេសសៀម។ នៅឆ្នាំ១៧៨៥ គឺបីឆ្នាំបន្ទាប់សៀមបានស្ថាបនាទីក្រុងបាងកកជារាជធានីថ្មី ព្រះបាទបុឌផឹយ៉ានៃប្រទេសភូមាបានលើកទ័ពដ៏ធំដែលមានចំនួនសរុប ១៤៤,០០០ នាក់ចូលមកវាយលុកសៀមដោយបែងចេញជាប្រាំបួនកងតាមទិសចំនួនប្រាំ[] រួមមានតាមរយៈខេត្តកញ្ចនបុរី រាជបុរី ឡានណា តាក ភូកេត និងភាគខាងត្បូងនៃឧបទ្វីបម៉ាឡេ។ ទោះជាយ៉ាងណា កងទ័ពដែលមានចំនួនច្រើនអន្លាយហួសប្រមាណបូករួមជាមួយកង្វះការផ្គត់ផ្គង់បាននាំឱ្យយុទ្ធនាការឈ្លានពានរបស់ភូមាទទួលបរាជ័យ។ នគរសៀមនៅក្រោមព្រះបាទពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) និងព្រះអនុជព្រះអង្គម្ចាស់មហាសុរសិង្ហនាថបានការពារមាតុភូមិពីការឈ្លានពានរបស់ភូមាដោយជោគជ័យ។ នៅដើមឆ្នាំ១៧៨៦ ភូមាក៏បានដកទ័ពថយទៅវិញ។

ក្រោយ​ពី​បង្កើត​បទ​ឈប់​បាញ់​ក្នុងរដូវវស្សា ព្រះបាទ​បុឌផឹយ៉ាបានបន្ត​យុទ្ធនាការ​របស់​ទ្រង់​ម្តងទៀតនៅ​ចុង​ឆ្នាំ១៧៨៦។ ព្រះបាទបុឌផឹយ៉ាបានបញ្ជូនបុត្រារបស់ព្រះអង្គព្រះនាមថាដូ មីនសៅឱ្យផ្តោតការវាយលុកទៅលើខេត្តកញ្ចនៈបុរីក្នុងទិសដៅតែមួយប៉ុណ្ណោះដើម្បីឈ្លានពានសៀម។ កងកម្លាំងសៀម​បាន​ជួបជាមួយនឹង​ភូមា​នៅ​ថា​ឌិន​ដាង ដោយហេតុ​នេះ​ហើយ​បាន​ជា​គេតែងហៅថា "យុទ្ធនាការ​ថា​ឌិន​ដាង"។ ភូមា​ត្រូវ​ចាញ់​ម្ដង​ទៀត ហើយ​ចំណែកឯសៀម​វិញបាន​គ្រប់គ្រង​ការពារ​ព្រំដែន​ភាគ​ខាង​លិច​របស់​ខ្លួនបានដោយជោគជ័យ។ គួរកត់សម្គាល់ថា ការលុកលុយមិនបានសម្រេចទាំងពីរលើកនេះគឺជាការឈ្លានពានលក្ខណៈទ្រង់ទ្រាយធំចុងក្រោយបង្អស់របស់ភូមាមកលើសៀម។

ឯកសារយោង

កែប្រែ
  1. "สงครามเก้าทัพ กระทรวงวัฒนธรรม - Ministry of Culture". Archived from the original on 2012-05-14. Retrieved 2012-04-02. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. "มหาศึกกรุงรัตนโกสินทร์ สงครามเก้าทัพ". Archived from the original on 2015-12-25. Retrieved 2012-04-02. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. ៣,០ ៣,១ Thailand: A Short History. 2003.