សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន[ស ៣] ដែលកំពុងឆាបឆេះបច្ចុប្បន្នបានផ្ទុះឡើងដំបូងនៅកំឡុងខែកុម្ភៈ ឆ្នាំ២០១៤។ បន្ទាប់ពីបដិវត្តភាពថ្លៃថ្នូរនៅអ៊ុយក្រែនបានបញ្ចប់ក្នុងឆ្នាំ២០១៤ ប្រទេសរុស្ស៊ីក៏បានបញ្ជូនទ័ពចូលកាន់កាប់ និងកាត់តំបន់គ្រីមៀពីប្រទេសអ៊ុយក្រែន និងថែមទាំងបានគ្រាំទ្រផ្ដល់ជាជំនួយដល់ចលនាផ្ដាច់ខ្លួននិយមនៅអ៊ុយក្រែនក្នុងសង្គ្រាមដុនបាសផងដែរ។ ក្នុងប៉ុន្មានប្រាំបីឆ្នាំដំបូងនៃជម្លោះនេះក៏មានការប៉ះទង្គិចផ្លូវទឹក និងសង្គ្រាមបច្ចេកវិទ្យាដែរ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែន​ដែលនាំឱ្យរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនច្រើនបន្ថែមទៀត។ វាត្រូវបានគេចាត់ទុកថាជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ សង្គ្រាមនេះផងដែរបាននាំឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរមួយនៅលើទឹកដីអឺរ៉ុប និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ផ្នែកនៃជម្លោះនៅក្នុងទឹកដីអតីតសហភាពសូវៀត

ពីឆ្ចេងទៅស្ដាំតាមទ្រនិចនាឡិកា៖ ទាហានអ៊ុយក្រែនកំឡុងសង្គ្រាមនៅដុនបាស (២០១៥), រថក្រោះ T-64 របស់រុស្ស៊ីជាមួយសញ្ញា "Z" (២០២២),​ កងកម្លាំងនៃសាធារណរដ្ឋប្រជាមានិតដូណេតស្កិ៍របស់រុស្ស៊ី (២០១៥), អគារលំនៅដ្ឋាននៅក្រុងអាឌីហ្យកាក្រោយរងការបំផ្លិចបំផ្លាញដោយគ្រាប់មីស៊ីលរុស្ស៊ី (២០២៣), រថយន្តយោធាខ្ទិចខ្ទាំក្រោយផ្ទុះអាវុធនៅក្រុងប៊ូតឆា (២០២២), រថយន្តស៊ីវិលកំពុងឆាបឆេះជាមួយនឹងសាកសពដេកនៅនឹងដីក្រោយត្រូវទទួលរងគ្រាប់មីស៊ីលរុស្ស៊ីក្នុងទីក្រុងកៀវ (២០២២)។
កាលបរិច្ឆេទ ២៧ កុម្ភៈ ២០២៤[ស ១] – បច្ចុប្បន្ន
ទីតាំង អ៊ុយក្រែន រុស្ស៊ី និងសមុទ្រខ្មៅ
Status កំពុងបន្តកើត
ការប្រែប្រួល
ទឹកដី
  • រុស្ស៊ីបានកាត់តំបន់គ្រីមៀចូលជាទឹកដីរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ និងទឹកដីមួយភាគតូចនៅប៉ែកអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២
  • រុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែនប្រមាណជាង ១៨% បើគិតត្រឹមខែមីនា ឆ្នាំ២០២៤[]
  • អ៊ុយក្រែនបានចូលកាន់កាប់ទឹកដីមួយផ្នែកនៃអូប្លាសគូស្គិ៍របស់រុស្ស៊ីនៅក្នុងឆ្នាំ២០២៤
ភាគីសង្គ្រាម
 រុស្ស៊ី  អ៊ុយក្រែន
មេបញ្ជាការ និង មេដឹកនាំ
 រុស្ស៊ី  អ៊ុយក្រែន
សហេតុភាព និង ការខាងបង់
របាយការណ៍ជាច្រើnមានចំនួនប៉ាន់ស្មាន់ខុសៗគ្នា ដោយចំនួនយ៉ាងតិចក៏រាប់ម៉ឺននាក់ឡើងដែរ។[][]

នៅដើមឆ្នាំ២០១៤ មហាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគេស្គាល់ថាអឺរ៉ូម៉ីដានបានផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែននាពេលនោះដែលស្ថិតនៅក្រោមអំណាចប្រធានាធិបតីវិចទ័រ យ៉ានូកូវិចដែលមានទំនោរទៅកាន់រុស្ស៊ី។ មិនយូរប៉ុន្មាន ចលនារើបម្រះគាំទ្ររុស្ស៊ីបានផ្ទុះឡើងនៅប៉ែកខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន​ ខណៈទាហានរុស្ស៊ីបានវាតទីចូលកាន់កាប់តំបន់គ្រីមៀ។​ ភ្លាមៗនោះ រុស្ស៊ីបានធ្វើប្រជាមតិកាត់តំបន់គ្រីមៀជាទឹកដីកម្មសិទ្ធិរបស់ខ្លួន​ នាំឱ្យសហគមន៍អន្តរជាតិជាច្រើនបានបដិសេដមិនទទួលស្គាល់។ នៅក្នុងខែមេសា ឆ្នាំ២០១៤ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយរុស្ស៊ីបានវាយកាន់កាប់ទីក្រុងមួយចំនួននៅក្នុងតំបន់ដុនបាស​ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ជារដ្ឋឯករាជ្យដែលជាដើមហេតុនាំឱ្យផ្ទុះសង្គ្រាមតំបន់ដុនបាសឡើង។ រុស្ស៊ីបានគាំទ្រក្រុមផ្ដាច់ខ្លួននិយមទាំងពីរនេះដោយបញ្ជូនកងទ័ព និងរថក្រោះរបស់ខ្លួនចូលជាសម្ងាត់ ខណៈអ៊ុយក្រែនបានបរាជ័យក្នុងការដណ្ដើមទឹកដីជាយខាងកើតនិងត្បូងរបស់ខ្លួនមកវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ប្រទេសរុស្ស៊ី​ និងអ៊ុយក្រែនបានយល់ស្របចុះហត្ថលេខាលើកិច្ចព្រមព្រៀងមីនស្កឹទីពីរក្នុងគោលបំណងបញ្ចប់ជម្លោះប្រដាប់អាវុធ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានភាគីទាំងពីរអនុវត្តខ្ជាប់ខ្ជួននោះឡើយ។ សង្គ្រាមដុនបាសបានបន្តវិវត្តទៅជាជម្លោះលេណដ្ឋានរវាងកងកម្លាំងអ៊ុយក្រែន រុស្ស៊ី​ និងចលនារដ្ឋបំំបែកខ្លួនទាំងពីរ ហើយនៅប៉ុន្មានឆ្នាំបន្ទាប់ បទឈប់បាញ់មួយចំនួនក៏ត្រូវបានចុះ ប៉ុន្តែសុពលភាពនិងប្រសិទ្ធភាពរបស់វាគឺមិនគ្រប់គ្រាន់ដើម្បីរក្សាសន្តិភាពបានស្ថិតស្ថេរយូរប៉ុន្មានទេ។

ចាប់ផ្ដើមនៅឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពរបស់ខ្លួននៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន និងព្រមទាំងនៅក្នុងប្រទេសបេឡារុសផង។​ មន្ត្រីរុស្ស៊ីនាពេលនោះបានប្រកែកម្តងហើយម្តងទៀតថារុស្ស៊ីមិនមានផែនការអ្វីក្នុងវាយប្រហារលើប្រទេសអ៊ុយក្រែននោះទេ។ នៅកំឡុងពេលនោះ ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីនបានបញ្ចេញទស្សនៈជាតិនិយមជ្រុលជ្រើម និងថែមទាំងបានបដិសេធសិទ្ធិអត្ថិភាពរបស់អ៊ុយក្រែនទៀតផង។ លោក​បាន​ទាមទារ​ឱ្យអ៊ុយក្រែនហាមមិនចូ​ល​រួម​ជាមួយ​សម្ព័ន្ធ​យោធាណាតូជាដាច់ខាត។ នៅដើមឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍ជារដ្ឋឯករាជ្យ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីនបានប្រកាស"ប្រតិបត្តិការយោធាពិសេស" "ដើម្បីធ្វើវិយោធកម្ម និងវិណាស៊ីកម្ម"ប្រទេសអ៊ុយក្រែន ដោយអះអាងថា រុស្ស៊ីមិនមានផែនការកាន់កាប់ប្រទេសអ៊ុយក្រែននោះឡើយ។ សកម្មភាពឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនត្រូវបានសហគមន៍អន្តរជាតិជាច្រើនប្រកាសថ្កោលទោស ហើយប្រទេសជាច្រើនផងដែរក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយបានបញ្ជូនជំនួយមនុស្សធម៌ និងយោធាទៅឱ្យប្រទេសអ៊ុយក្រែន។ ដោយត្រូវប្រឈមនឹងជួរការពារ​ដ៏ស្អិតរមួតរបស់អ៊ុយក្រែន រុស្ស៊ី​ក៏បាន​បញ្ឈប់ប្រតិបត្តិការវាយយករដ្ឋធានីកៀវរបស់អ៊ុយក្រែននៅ​អំឡុងដើម​ខែ​មេសា។ ចាប់ពីខែសីហាមក កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមវាយដណ្តើមយកទឹកដីរបស់ខ្លួនវិញបន្តិចម្តងៗជាពិសេសនៅតំបន់ភាគឦសាន និងខាងត្បូង។ មក​ចុង​ខែ​កញ្ញា រុស្ស៊ី​បាន​ប្រកាស​កាត់ខេត្ត​ចំនួន​បួនរបស់អ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់​ដោយ​ផ្នែកដោយ​ត្រូវ​រងការ​​ថ្កោលទោសជាអន្តរជាតិបន្ថែម។ ចាប់តាំងពីពេលនោះមក ស្ថានការណ៍សង្គ្រាមរវាងរដ្ឋទាំងពីរមិនមានការប្រែប្រួលអ្វីច្រើននោះទេ។ ខណៈសង្គ្រាមឈ្លានពានកំពុងតានតឹង កងកម្លាំងអ៊ុយក្រែនក៏បានឆ្លៀតឱកាសវាយប្រហាររុស្ស៊ីវិញដូចជា ការលុកលុយឆ្លងព្រំដែនចូលទៅក្នុងតំបន់គូស្គិ៍របស់រុស្ស៊ីកាលពីខែសីហា ឆ្នាំ២០២៤។ ដោយហេតុឃើញថារុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ចេតនា និង​មិន​រើសអើង​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​ជន​ស៊ីវិល​ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្គ្រាម ហើយក៏បានចេញដីកាចាប់ខ្លួនលោកពូទីន និងមន្ត្រីរុស្ស៊ីមួយចំនួនទៀត។[][][]

ផ្ទៃរឿង

កែប្រែ

អ៊ុយក្រែនឯករាជ្យ និងបដិវត្តន៍ពណ៌ទឹកក្រូច

កែប្រែ
 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបេឡូវេហ្សា ដោយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសបេឡារុស រុស្ស៊ី និងអ៊ុយក្រែនក្នុងឆ្នាំ១៩៩១

បន្ទាប់ពីសហភាពសូវៀតបានរំលាយនៅក្នុងឆ្នាំ១៩៩១ ប្រទេសរុស្ស៊ី និងអ៊ុយក្រែននូវតែបន្តទំនាក់ទំនងយ៉ាងជិតស្និទជាមួយគ្នា។ នៅឆ្នាំ១៩៩៤​ អ៊ុយក្រែនបានទទូលយល់ស្របតាមសន្ធិសញ្ញាស្ដីពីការមិនសាយភាយអាវុធនុយក្លេអ៊ែរក្នុងនាមជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ[] ហើយជាលទ្ធផល អាវុធនុយក្លេអ៊ែរទាំងប៉ុន្មានរបស់អតីតសហភាពសូវៀតក៏ត្រូវបានយកចេញពីប្រទេសអ៊ុយក្រែនដើម្បីទៅកម្ទេចចោល។[] ជាថ្នូរតបស្នងវិញ ប្រទេសរុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នារក្សាបូរណភាពទឹកដី និងឯករាជ្យភាពរបស់អ៊ុយក្រែន​តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅទីក្រុងប៊ុយដាប៉ែស[][១០] នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសហត្ថលេខីមួយនៃធម្មនុញ្ញសម្រាប់សន្តិសុខអឺរ៉ុបដែល "បញ្ជាក់ឡើងវិញនូវសិទ្ធិសេរីភាពនៃរដ្ឋដែលចូលរួមនីមួយៗក្នុងការជ្រើសរើស ឬផ្លាស់ប្តូរកិច្ចការសន្តិសុខរបស់ខ្លួន រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាព ស្របទៅតាមការវិវត្តន៍របស់ពួកគេនីមួយៗ"។[១១] ប៉ុន្មានឆ្នាំក្រោយពីសហភាពសូវៀតបានរំលាយ អតីតរដ្ឋប្លុកបូព៌ាជាច្រើនបានចុះចូលរួមជាមួយអង្គការណាតូ ពិសេសបន្ទាប់ពីមើលឃើញពីការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់ពីសំណាក់ប្រទេសរុស្ស៊ី ដូចជា វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦) ជាដើម។ លោកពូទីនធ្លាប់បាននិយាយទាក់ទងនឹងរឿងនេះថា មហាអំណាចលោកខាងលិចបានក្បត់ការសន្យារបស់ពួកគេនៅក្នុងការមិនឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតចូលរួមក្នុងអង្គការបក្សសម្ព័ន្ធខ្លួនដូចជាណាតូជាដើម។[១២][១៣]

 
បាតុករនៅឯទីលានឯករាជ្យនៃរដ្ឋធានីកៀវនៅអំឡុងបដិវត្តន៍ពណ៌ទឹកក្រូច ខែវិច្ឆិកា ឆ្នាំ២០០៤

ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០០៤ គឺជាការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ុយក្រែន។ នៅអំឡុងយុទ្ធនាការបោះឆ្នោតនេះ បេក្ខភាពបក្សប្រឆាំងលោកវិចទ័រ យូស្តឆិនកូត្រូវទទួលរងនឹងការបំពុលដោយសារធាតុគីមីម៉្យាង[១៤][១៥] ហើយក្រោយមកលោកក៏បានចោតប្រកាន់រុស្ស៊ីពីការជាប់ពាក់ព័ន្ធនឹងរឿងបំពុលនោះ។[១៦] នៅខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីវិចទ័រ យ៉ានូកូវិចក៏ត្រូវបានប្រកាសជាអ្នកឈ្នះឆ្នោត ទោះត្រូវអ្នកសង្កេតការណ៍ចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោតក្ដី។[១៧] ដោយហេតុនេះ ប្រជាជនអ៊ុយក្រែនក៏នាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលការបោះឆ្នោតដែលបានអូសបន្លាយអស់រយៈពេលពីរខែ ដោយគេតែងនិយមហៅព្រឹត្តិការណ៍នោះថា បដិវត្តន៍ពណ៌ទឹកក្រូចតុលាការកំពូលនៃប្រទេសអ៊ុយក្រែនក៏បានលុបលទ្ធផលបោះឆ្នោតនោះចោលបន្ទាប់ពីរកឃើញពីការក្លែងបន្លំសន្លឹកឆ្នោតដូចការចោទពិតប្រាកដមែន ហើយក៏សម្រេចរៀបចំការបោះឆ្នោតមួយជុំបន្ថែមទៀត ហើយជាលទ្ធផល លោកយូស្តឆិនកូក៏បានឡើងកាន់អំណាចជាប្រធានាធិបតី ខណៈលោកយ៉ានូកូវិចបានធ្លាក់មកជាមេដឹកនាំបក្សប្រឆាំងវិញ។[១៨] បដិវត្តន៍ពណ៌ទឹកក្រូចជារឿយៗត្រូវបានគេរាប់បញ្ចូលទៅក្នុងក្រុមបដិវត្តន៍ពណ៌ដែលកាលនុះបានផ្ទុះឡើងនៅតាមបណ្ដាប្រទេសនៃអតីតសហភាពសូវៀតជាច្រើន។ រុស្ស៊ីមើលឃើញបដិវត្តន៍ពណ៌ទាំងអស់នោះថាជាការប៉ុនប៉ងរបស់អាមេរិក និងលោកខាងលិចក្នុងការនាំអស្ថិរភាពដល់ប្រទេសជិតខាងរបស់រុស្ស៊ី និងសន្តិសុខប្រទេសរុស្ស៊ីផ្ទាល់។​[១៩] មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោកវ៉្លាឌីមៀរ ពូទីនបានចោទប្រកាន់អ្នករៀបចំបាតុកម្មនៅរុស្ស៊ីកាលអំឡុងឆ្នាំ២០១១–២០១៣ ថាជាអតីតទីប្រឹក្សារបស់លោកយូន្តឆិនកូ ហើយជាទង្វើប៉ុនប៉ងនាំយកបដិវត្តន៍ពណ៌ចូលប្រទេសរុស្ស៊ី។[២០]

នៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងប៊ុយការែសក្នុងឆ្នាំ២០០៨ ប្រទេសអ៊ុយក្រែន និងចចជីបានសម្ដែងនូវការចង់ចូលជាសមាជិកនៃអង្គការណាតូ។​ សមាជិកណាតូនីមួយៗមានមតិខុសៗគ្នាចំពោះសំណើនោះ ដោយបណ្ដាប្រទេសអឺរ៉ុបខាងលិចបានប្រឆាំងនឹងសំណើរបស់អ៊ុយក្រែន និងចចជីដើម្បីជៀសវាងបង្កើតភាពតានតឹងជាមួយរុស្ស៊ី ខណៈអាមេរិកវិញបានបើកសិទ្ធិឱ្យប្រទេសទាំងពីរចូលជាសមាជិកថ្មីនៃណាតូ។[២១] ក្រោយការពិភាក្សាវែកញែកគ្នាច្រើនដង អង្គការណាតូទាំងមូលបានបដិសេធមិនផ្តល់សមាជិកភាពឱ្យអ៊ុយក្រែន និងចចជី ប៉ុន្តែបានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដោយយល់ព្រមថា "ប្រទេសទាំងពីរនឹងក្លាយជាសមាជិកណាតូ" នៅចំណុចណាមួយនាពេលអនាគត។[២២] គិតមកដល់ខែមករា ឆ្នាំ២០២២ លទ្ធភាពនៃការចូលជាសមាជិកណាតូរបស់អ៊ុយក្រែមនៅតែមានភាពមិនច្បាស់លាស់ដដែរ។[២៣]

នៅក្នុងឆ្នាំ២០០៩ លោកយ៉ានូកូវិចបានប្រកាសពីបំណងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនឆ្នាំ២០១០[២៤] ដោយលើកនេះ លោកក៏បានឈ្នះក្លាយជាប្រធានាធិបតីអ៊ុយក្រែន។[២៥] នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ រលកបាតុកម្មធំៗគាំទ្រសហភាពអឺរ៉ុបបានផ្ទុះឡើង បន្ទាប់ពីយ៉ានូកូវិចបានសម្រេចចិត្តមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមន៍សហភាពអឺរ៉ុបជាមួយនឹងអ៊ុយក្រែន ដោយផ្ទុយមកវិញ លោកបានជាជ្រើសរើសទៅពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីទៅវិញ។ ជាចុងក្រោយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ សភាអ៊ុយក្រែនក៏បានអនុម័តលើការបំពេញកិច្ចព្រមព្រៀងរវាងអ៊ុយក្រែនជាមួយសហភាពអឺរ៉ុប។[២៦] ជាលទ្ធផល រុស្ស៊ី​បាន​ដាក់​សម្ពាធលើ​អ៊ុយក្រែន​ឱ្យ​បដិសេធ​កិច្ចព្រមព្រៀង​នេះ​ដោយ​គំរាម​ពីការដាក់ទណ្ឌកម្មបើនូវតែបន្តធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ ទីប្រឹក្សាវិមានក្រឹមឡាំង លោកស៊ែរហ្គី ក្លាសយែហ្វបាននិយាយបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានោះ រុស្ស៊ីនឹងមិនអាចធានាប្រទេសអ៊ុយក្រែនជារដ្ឋពេញសិទ្ធិបាននោះឡើយ។[២៧][២៨]

អឺរ៉ូម៉ីដាន បដិវត្តន៍ភាពថ្លៃថ្នូរ និងចលនាគាំទ្ររុស្ស៊ី

កែប្រែ
 
បាតុករនៅរដ្ឋធានីកៀវលើកគ្រវីទង់ជាតិអ៊ុយក្រែន និងទង់អឺរ៉ុបក្នុងអំឡុងព្រឹត្តិការណ៍អឺរ៉ូម៉ីដាន ឆ្នាំ២០១៣

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ បន្ទាប់ពីប្រជាជនអ៊ុយក្រែនបានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់ជាច្រើនខែ (ដែលគេនិយមហៅថាអឺរ៉ូម៉ីដាននោះ) លោកយ៉ានូកូវិច និងមេដឹកនាំបក្សប្រឆាំងក៏បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សះផ្សាមួយដែលនឹងបើកឱ្យមានបោះឆ្នោតមុនអាណត្តិ។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចក៏បានភៀសខ្លួនចេញពីរដ្ឋធានីកៀវ មុនពេលដំណើរការបោះឆ្នោតដកលោកចេញពីអំណាចជាប្រធានាធិបតីបានប្រព្រឹត្តិទៅ។[២៩][៣០][៣១][៣២] នៅថ្ងៃទី២៣ ខែកុម្ភៈ សភាអ៊ុយក្រែងបានអនុម័តសេចក្តីព្រាងច្បាប់មួយបម្រុងនឹងលុបច្បាប់ឆ្នាំ២០១២ ដែលត្រូវជាច្បាប់កំណត់ភាសារុស្ស៊ីជាភាសាផ្លូវការមួយក្នុងប្រទេសអ៊ុយក្រែន។[៣៣] ជាលទ្ធផល ប្រជាជនក្នុងតំបន់និយាយភាសារុស្សីបានចេញប្រឆាំងយ៉ាងពេញទំហឹង ខណៈសារព័ត៌មាននៅប្រទេស​រុស្ស៊ីបានផ្សព្វផ្សាយបន្លាចពីគ្រោះហានិភ័យផ្សេងៗនៃច្បាប់ព្រាងនោះ។[៣៤][៣៥]

នៅថ្ងៃទី១៧ ខែកុម្ភៈ រដ្ឋាភិបាលបណ្តោះអាសន្នមួយត្រូវបានបង្កើតឡើង ហើយថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក៏បានប្រកាស។ នៅថ្ងៃបន្ទាប់ លោកយ៉ានូកូវិចបានលេចមុខជាថ្មីនៅក្នុងប្រទេសរុស្ស៊ី ហើយនៅក្នុងសន្និសីទសារព័ត៌មាន ដោយលោកបានប្រកាសថាលោកនៅតែជាប្រធានាធិបតីស្តីទីរបស់អ៊ុយក្រែនដដែរ ស្របពេលដែលរុស្ស៊ីកំពុងចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់គ្រីមៀ។ មេដឹកនាំនៃតំបន់ភាគខាងកើតអ៊ុយក្រែនដែលនិយមនិយាយភាសារុស្ស៊ីនោះបានប្រកាសពីភក្ដីភាពចំពោះយ៉ានូកូវិច[៣០][៣៦] រួចចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើង។

មូលដ្ឋានយោធារុស្ស៊ីនៅគ្រីមៀ

កែប្រែ
 
នាវាល្បាតយោធារុស្ស៊ី ម៉ូស្គូ (កណ្ដាល) នៅឆកទីក្រុងសេវ៉ាស្តូប៉ូលក្នុងឆ្នាំ២០១២

នៅពេលដែលជម្លោះគ្រីមៀបានផ្ទុះឡើងដំបូង ប្រទេសរុស្ស៊ីបានបញ្ជូនទាហានយោធានៃកងនាវាចរសមុទ្រខ្មៅប្រហែល ១២,០០០ នាក់ទៅតាមទីតាំងជាច្រើននៅក្នុងឧបទ្វីបគ្រីមៀ[៣៥]

យោងតាមសន្ធិសញ្ញាដើមស្តីពីបំណែងចែកកងនាវាចរសមុទ្រខ្មៅរបស់សូវៀតដែលបានចុះកាលពីឆ្នាំ១៩៩៧ បានអនុញ្ញាតឱ្យប្រទេសរុស្ស៊ីបន្តមានមូលដ្ឋានយោធានៅក្នុងតំបន់គ្រីមៀហូតដល់ឆ្នាំ២០១៧ រួចបន្ទាប់មក រុស្ស៊ីនឹងត្រូវជម្លៀសអង្គភាពយោធាទាំងអស់រួមទាំងកងនាវាចរសមុទ្រខ្មៅរបស់ខ្លួនផងដែរចេញពីតំបន់ស្វយ័តគ្រីមៀ​ និងទីក្រុងសេវ៉ាស្តូប៉ូល។ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១០ អតីតប្រធានាធិបតីអ៊ុយក្រែន លោកវិចទ័រ យ៉ានូកូវិចបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយប្រទេសរុស្ស៊ីដែលគេតែងនិយមស្គាល់ថា កតិកាសញ្ញាទីក្រុងខឺគាវ ដើម្បីដោះស្រាយជម្លោះឧស្ម័នរុស្ស៊ី–អ៊ុយក្រែនឆ្នាំ២០០៩។ គួរសម្គាល់ផងដែរថា កតិកាសញ្ញាមួយនោះបានពន្យារវត្តមានរបស់រុស្ស៊ីនៅក្នុងគ្រីមៀរហូតដល់ឆ្នាំ២០៤២ ព្រមទាំងមានជម្រើសពន្យារបន្តទៀតផងដែរ។[៣៧]

នីត្យានុកូលភាព និងការប្រកាសសង្គ្រាម

កែប្រែ
 
ស្ថានភាពទឹកដីអ៊ុយក្រែនបច្ចុប្បន្ន​ និងតំបន់ជុំវិញ

តាំងពីជម្លោះបានផ្ទុះឡើងតាំងពីឆ្នាំ២០១៤​ មក ភាគីទាំងសងខាងមិនដែលបានចេញសេចក្ដីប្រកាសសង្គ្រាមផ្លូវការជាមួយនឹងគ្នានោះទេ។ នៅពេលដែលពូទីនបានប្រកាសការឈ្លានពានទៅលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ លោកបានសម្ដៅលើសកម្មភាពរបស់រុស្ស៊ីថាជា "ប្រតិបត្តិការយោធាពិសេស" ដោយមិនបាននិយាយអ្វីពីការប្រកាសសង្រ្គាមជាផ្លូវការនោះឡើយ។[៣៨] តែទោះជាយ៉ាងណា រដ្ឋាភិបាលអ៊ុយក្រែនបានចាត់ទុកសកម្មភាពរបស់រុស្ស៊ីថាជាការប្រកាសសង្រ្គាម[៣៩] ហើយប្រភពព័ត៌មានអន្តរជាតិជាច្រើនក៏មានគំនិតយោបល់ដូចនឹងរដ្ឋាភិបាលអ៊ុយក្រែនដែរ។[៤០][៤១] ជាលទ្ធផលនៃសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន សភាអ៊ុយក្រែនគ្រាន់តែប្រកាសសម្ដៅលើប្រទេសរុស្ស៊ីថាជា "រដ្ឋភេរវករ" ប៉ុណ្ណោះ[៤២] និងមិនបានចេញសេចក្តីប្រកាសសង្គ្រាមជាផ្លូវការអ្វីនោះឡើយ។

ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ (ព្រមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ)។[៤៣][៤៤][៤៥][៤៦] ការឈ្លានពានរបស់រុស្ស៊ីត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋកម្មនៃការឈ្លានពាននៅក្រោមច្បាប់ព្រហ្មទណ្ឌអន្តរជាតិ[៤៧] និងព្រមទាំងនៅក្រោមក្រមព្រហ្មទណ្ឌក្នុងស្រុករបស់ប្រទេសមួយចំនួនផងដែរ រួមមានទាំងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែការកាត់ទោសនៅក្រោមច្បាប់ទាំងនេះត្រូវបានរារាំងដោយនីតិក្រមមួយចំនួន។[៤៨][៤៩]

ប្រវត្តិ

កែប្រែ

ការកាត់តំបន់គ្រីមៀដោយរុស្ស៊ី

កែប្រែ
 
ផែនទីបង្ហាញពីដំណើរប្រមូលផ្ដុំរបស់កងកម្លាំងរុស្ស៊ីនៅតាមព្រំដែនប៉ែកខាងកើតប្រទេសអ៊ុយក្រែននៅរវាងខែកុម្ភៈ–មីនា ឆ្នាំ២០១៤
 
ការបិទផ្លូវរារាំងអង្គភាពយោធានៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប្រចាំតំបន់គ្រីមៀក្នុងអំឡុងពេលត្រួតត្រារបស់រុស្ស៊ីនៅរវាងខែកុម្ភៈ–មីនា ឆ្នាំ២០១៤
 
ទាហានរុស្ស៊ីកំពុងឈរបិទច្រកផ្លូវចូលក្នុងមូលដ្ឋានយោធាអ៊ុយក្រែនមួយនៅក្បែរភូមិប៉េរ៉េវ៉ាល់ណ៍

នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ រុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមៀ ដែលនាំឱ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះផ្ទុះឡើង។[៥០][៥១][៥២][៥៣] នៅចន្លោះថ្ងៃទី២២ និងទី២៣ អំឡុងពេលដែលអ៊ុយក្រែនគ្មានប្រធានាធិបតីក្រោយការដកតំណែងរបស់លោកយ៉ានូកូវិច[៥៤] ទាហានរុស្ស៊ី និងព្រមទាំងកងកម្លាំងពិសេសរុស្ស៊ីបាននាំគ្នាប្រមូលផ្ដុំនៅក្បែរព្រំដែនតំបន់គ្រីមៀនៃប្រទេសអ៊ុយក្រែន។​[៥២] នៅថ្ងៃទី២៧ ខែកុម្ភៈ កងកម្លាំងរុស្ស៊ីដែលគ្មាននិមិត្តសញ្ញាសម្គាល់អត្តសញ្ញាណបានឆ្លងចូលព្រំដែនរួចបានកាន់កាប់ឧបទ្វីបគ្រីមៀ។[៥៥][៥៦] រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ថាទាហានឈ្លានពានទាំងនោះជាកងទ័ពរបស់ខ្លួនដោយបានអះអាងថាពួកគេជាកងអង្គភាព "ការពារខ្លួន" តាមតំបន់ទៅវិញ។ ក្រុមទាហានទាំងនោះបានដណ្ដើមកាន់កាប់អគារសភា និងរដ្ឋាភិបាល​​ប្រចាំតំបន់គ្រីមៀ រួចបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយោធាដើម្បីរឹតបន្តឹងសកម្មភាពធ្វើដំណើរទាំងឡាយនៅពាសពេញឧទ្វីបគ្រីមៀ។[៥៥][៥៦] នៅប៉ុន្មានថ្ងៃបន្ទាប់ កងកម្លាំងពិសេសរុស្ស៊ីដែលគ្មានអត្តសញ្ញាណបញ្ជាក់បានចូលមកកាន់កាប់អាកាសយានដ្ឋាន និងមជ្ឈមណ្ឌលទំនាក់ទំនង និងព្រមទាំងបានបិទមូលដ្ឋានយោធាក្នុងតំបន់់របស់អ៊ុយក្រែន។ ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាដោយរុស្ស៊ីបានបិទគេហទំព័ររដ្ឋាភិបាលអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗក្នុងតំបន់។ សកម្មភាពវាយប្រហារតាមអ៊ីនធឺណិតនេះក៏បានបើកឱ្យរុស្ស៊ីចូលមើលទិន្នន័យទូរស័ព្ទចល័តរបស់មន្ត្រីអ៊ុយក្រែន និងសមាជិកសភាក្នុងតំបន់ផងដែរ ដែលបង្កឱ្យមានការរំខានបន្ថែមដល់វិស័យទំនាក់ទំនង។[៥៧] នៅថ្ងៃទី១ ខែមីនា សភារុស្ស៊ីបានអនុម័តឱ្យមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនៅគ្រីមៀ។[៥៨]

ការរំលោភសិទ្ធិមនុស្ស

កែប្រែ

កំណត់សម្គាល់

កែប្រែ
  1. Cite error: Invalid <ref> tag; no text was provided for refs named Note 1
  2. ២,០ ២,១ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍គឺជារដ្ឋអាយ៉ងរបស់រុស្ស៊ីដែលបានប្រកាសឯករាជ្យពីប្រទេសអ៊ុយក្រែននៅអំឡុងខែឧសភា ឆ្នាំ២០១៤។ នៅឆ្នាំ២០២២ រដ្ឋទាំងពីរនេះបានប្រកាសទទួលស្គាល់គ្នាទៅវិញទៅមក និងព្រមទាំងត្រូវទទួលស្គាល់ជាអន្តរជាតិបន្ថែមពីប្រទេសរុស្ស៊ី ស៊ីរី កូរ៉េខាងជើង និងបណ្ដារដ្ឋគ្នីគ្នាដែលមានការទទួលស្គាល់តិចតួចប៉ុន្មានទៀត។ មកដល់ថ្ងទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានប្រកាស់កាត់ផ្តាច់រដ្ឋទាំងពីរចូលជាទឹកដីរបស់ខ្លួន។
  3. ភាសារុស្ស៊ី៖ российско-украинская война; និងជាភាសាអ៊ុយក្រែន៖ російсько-українська війна។

ឯកសារយោង

កែប្រែ
  1. MacFarquhar, Neil (17 March 2024). "Five Takeaways From Putin's Orchestrated Win in Russia". The New York Times. https://www.nytimes.com/2024/03/17/world/europe/russia-election-putin-takeaways.html. 
  2. "'Terrible toll': Russia's invasion of Ukraine in numbers". Euractiv. 14 February 2023. https://www.euractiv.com/section/global-europe/news/terrible-toll-russias-invasion-of-ukraine-in-numbers/. 
  3. Hussain, Murtaza (9 March 2023). "The War in Ukraine Is Just Getting Started". The Intercept. https://theintercept.com/2023/03/09/ukraine-war-russia-iran-iraq/. 
  4. "Chernihiv: Are these Russia's weapons of war?". BBC News. 9 April 2022. https://www.bbc.com/news/world-europe-61036880. 
  5. Gall, Carlotta; Kramer, Andrew E. (3 April 2022). "In a Kyiv Suburb,'They Shot Everyone They Saw'". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2022/04/03/world/europe/ukraine-russia-war-civilian-deaths.html. 
  6. Bogner, Matilda (25 March 2022). "Situation in Ukraine. Statement delivered by the Head of Human Rights Monitoring Mission in Ukraine on the situation in Ukraine". Office of the High Commissioner for Human Rights.
  7. Budjeryn, Mariana (21 May 2021). "Revisiting Ukraine's Nuclear Past Will Not Help Secure Its Future". Lawfare. Archived from the original on 13 January 2024. Retrieved 23 October 2024.
  8. Budjeryn, Mariana. "Issue Brief #3: The Breach: Ukraine's Territorial Integrity and the Budapest Memorandum" (PDF). Woodrow Wilson International Center for Scholars. Archived (PDF) from the original on 5 March 2022. Retrieved 23 October 2024.
  9. Vasylenko, Volodymyr (15 December 2009). "On assurances without guarantees in a 'shelved document'". The Day. https://www.day.kiev.ua/en/article/close/assurances-without-guarantees-shelved-document. 
  10. Harahan, Joseph P. (2014). "With Courage and Persistence: Eliminating and Securing Weapons of Mass Destruction with the Nunn-Luger Cooperative Threat Reduction Programs" (PDF). DTRA History Series. Defense Threat Reduction Agency. ASIN B01LYEJ56H. Archived from the original (PDF) on 28 February 2022. Retrieved 10 October 2024.
  11. "Istanbul Document 1999". Organization for Security and Co-operation in Europe. 19 November 1999. Archived from the original on 1 June 2014. Retrieved 23 October 2024.
  12. Wiegrefe, Klaus (15 February 2022). "NATO's Eastward Expansion: Is Vladimir Putin Right?". Der Spiegel. ល.ត.ម.អ. 2195-1349. https://www.spiegel.de/international/world/nato-s-eastward-expansion-is-vladimir-putin-right-a-bf318d2c-7aeb-4b59-8d5f-1d8c94e1964d. 
  13. Hall, Gavin E. L. (14 February 2022). "Ukraine: the history behind Russia's claim that Nato promised not to expand to the east". The Conversation. Archived from the original on 15 March 2022. Retrieved 23 October 2024.
  14. Leung, Rebecca (11 February 2009). "Yushchenko: 'Live And Carry On'". CBS News (CBS). https://www.cbsnews.com/news/yushchenko-live-and-carry-on/. 
  15. "Study: Dioxin that poisoned Yushchenko made in lab". Kyiv Post. Associated Press (London: Businessgroup). 5 August 2009. ល.ត.ម.អ. 1563-6429. https://www.kyivpost.com/article/content/ukraine-politics/study-dioxin-that-poisoned-yushchenko-made-in-lab-46417.html. 
  16. "Yushchenko to Russia: Hand over witnesses". Kyiv Post (Businessgroup). 28 October 2009. ល.ត.ម.អ. 1563-6429. https://archive.kyivpost.com/article/content/ukraine-politics/yushchenko-to-russia-hand-over-witnesses-49610.html. 
  17. "The Supreme Court findings". Supreme Court of Ukraine. 3 December 2004. Archived from the original on 25 July 2013. Retrieved 24 October 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  18. "Ukraine-Independent Ukraine". Encyclopædia Britannica Online. Encyclopædia Britannica. 15 January 2008. Archived from the original on 15 January 2008. Retrieved 24 October 2024.
  19. Cordesman, Anthony H. (28 May 2014). "Russia and the 'Color Revolution'". Center for Strategic and International Studies. Archived from the original on 24 February 2022. Retrieved 24 October 2024.
  20. "Putin calls 'color revolutions' an instrument of destabilization". Kyiv Post. Interfax Ukraine. 15 December 2011. https://www.kyivpost.com/post/9182. 
  21. Brown, Colin (3 April 2008). "EU allies unite against Bush over Nato membership for Georgia and Ukraine". The Independent: p. 24. 
  22. Evans, Michael (5 April 2008). "President tells summit he wants security and friendship". The Times: p. 46. 
  23. Wong, Edward; Jakes, Lara (13 January 2022). "NATO Won't Let Ukraine Join Soon. Here's Why.". The New York Times. https://www.nytimes.com/2022/01/13/us/politics/nato-ukraine.html. 
  24. "Yanukovych tops list of presidential candidates in Ukraine – poll". Ukrainian Independent Information Agency. 2 June 2009. https://www.unian.net/eng/news/news-318868.html. 
  25. Harding, Luke (8 February 2010). "Yanukovych set to become president as observers say Ukraine election was fair". The Guardian (Kyiv). ល.ត.ម.អ. 1756-3224. ម.ប.គ.ល. 60623878. https://www.theguardian.com/world/2010/feb/08/viktor-yanukovych-ukraine-president-election. 
  26. "Parliament passes statement on Ukraine's aspirations for European integration". Kyiv Post. Interfax-Ukraine. 22 February 2013. https://www.kyivpost.com/post/6963. 
  27. Dinan, Desmond; Nugent, Neil, រៀs. The European Union in Crisis. Palgrave Macmillan. pp. 3, 274. 
  28. Walker, Shaun (22 September 2013). "Ukraine's EU trade deal will be catastrophic, says Russia". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2013/sep/22/ukraine-european-union-trade-russia. 
  29. "Rada removes Yanukovych from office, schedules new elections for May 25". Interfax-Ukraine. 24 February 2014. https://en.interfax.com.ua/news/general/192030.html. 
  30. ៣០,០ ៣០,១ "Ukraine President Yanukovich impeached". Al Jazeera. 22 February 2014. https://www.aljazeera.com/news/europe/2014/02/ukraine-parliament-ousts-president-yanukovich-2014222152035601620.html. 
  31. Sindelar, Daisy (23 February 2014). "Was Yanukovych's Ouster Constitutional?". Radio Free Europe/Radio Liberty. Archived from the original on 29 July 2020. Retrieved 26 October 2024.
  32. Feffer, John (14 March 2014). "Who Are These 'People,' Anyway?". The Huffington Post. https://www.huffingtonpost.com/john-feffer/who-are-these-people-anyw_b_4964526.html. 
  33. Traynor, Ian (24 February 2014). "Western nations scramble to contain fallout from Ukraine crisis". The Guardian. https://www.theguardian.com/world/2014/feb/23/ukraine-crisis-western-nations-eu-russia. 
  34. Ayres, Sabra (28 February 2014). "Is it too late for Kyiv to woo Russian-speaking Ukraine?". The Christian Science Monitor. https://www.csmonitor.com/World/Europe/2014/0228/Is-it-too-late-for-Kiev-to-woo-Russian-speaking-Ukraine. 
  35. ៣៥,០ ៣៥,១ Kofman, Michael (2017). Lessons from Russia's Operations in Crimea and Eastern Ukraine.. Santa Monica, CA: RAND Corporation. ល.ស.ប.អ. 978-0-8330-9617-3. ម.ប.គ.ល. 990544142. https://www.rand.org/content/dam/rand/pubs/research_reports/RR1400/RR1498/RAND_RR1498.pdf។ បានយកមក 26 October 2024. 
  36. Polityuk, Pavel; Robinson, Matt (22 February 2014). "Ukraine parliament removes Yanukovich, who flees Kyiv in 'coup'". Reuters. https://in.reuters.com/article/ukraine-crisis-parliament-idINDEEA1L04L20140222. 
  37. "(ជាភាសាអ៊ុយក្រែន) Янукович віддав крим російському флоту ще на 25 років". Ukrainska Pravda. Archived from the original on 4 March 2022. Retrieved 29 October 2024.
  38. Pullen, R.; Frost, C. (3 March 2022). "Putin's Ukraine invasion – do declarations of war still exist?". The Conversation. Archived from the original on 17 April 2022. Retrieved 30 October 2024.
  39. "Ukraine's envoy says Russia 'declared war'". The Economic Times. Associated Press. 24 February 2022. https://economictimes.indiatimes.com/news/defence/ukraine-envoy-to-un-says-russia-declared-war/articleshow/89790558.cms. 
  40. "'No other option': Excerpts of Putin's speech declaring war". Al Jazeera. 24 February 2022. https://www.aljazeera.com/news/2022/2/24/putins-speech-declaring-war-on-ukraine-translated-excerpts. 
  41. Sheftalovic, Zoya (24 February 2022). "Battles flare across Ukraine after Putin declares war Battles flare as Putin declares war". Politico Europe. https://www.politico.eu/article/putin-announces-special-military-operation-in-ukraine/. 
  42. "Verkhovna Rada recognized Russia as a terrorist state". ukrinform.net. 15 April 2022. Archived from the original on 18 April 2022. Retrieved 10 October 2024.
  43. Wilmhurst, Elizabeth (24 February 2022). "Ukraine: Debunking Russia's legal justifications". Chatham House. Archived from the original on 1 March 2022. Retrieved 30 October 2024.
  44. Ranjan, Prabhash; Anil, Achyuth (1 March 2022). "Debunking Russia's international law justifications". The Hindu. https://www.thehindu.com/opinion/lead/debunking-russias-international-law-justifications/article65094642.ece. 
  45. Troconis, Jesus Eduardo (24 February 2022). "Rusia está fuera de la ley internacional". Cambio16. https://www.cambio16.com/rusia-esta-fuera-de-la-ley-internacional/. 
  46. Gross, Judah Ari (27 February 2022). "Israeli legal experts condemn Ukraine invasion, say it's illegal under international law". Times of Israel. https://www.timesofisrael.com/liveblog_entry/israeli-legal-experts-condemn-ukraine-invasion-say-its-illegal-under-international-law/. 
  47. McIntyre, Juliette; Guilfoyle, Douglas; Paige, Tamsin Phillipa (24 February 2022). "Is international law powerless against Russian aggression in Ukraine? No, but it's complicated". The Conversation. https://theconversation.com/is-international-law-powerless-against-russian-aggression-in-ukraine-no-but-its-complicated-177905. 
  48. Dannenbaum, Tom (10 March 2022). "Mechanisms for Criminal Prosecution of Russia's Aggression Against Ukraine". Just Security. Archived from the original on 16 April 2022. Retrieved 30 October 2024.
  49. Colangelo, Anthony J. (4 March 2022). "Putin can be prosecuted for crimes of aggression – but likely not any time soon". The Hill. https://thehill.com/opinion/international/596894-putin-can-be-prosecuted-for-crimes-of-aggression-but-likely-not-any. 
  50. *"Ukraine v. Russia (re Crimea) (decision)". European Court of Human Rights. January 2021. Archived from the original on 22 February 2024. Retrieved 10 October 2024.
    • Sasse, Gwendolyn (2023). Russia's War Against Ukraine. Wiley & Sons. p. 2004. 
    • Käihkö, Ilmari (2023). Slava Ukraini!: Strategy and the Spirit of Ukrainian Resistance 2014–2023. Helsinki University Press. p. 72. 
  51. Cathcart, Will (25 April 2014). "Putin's Crimean Medal of Honor, Forged Before the War Even Began". The Daily Beast. https://www.thedailybeast.com/articles/2014/04/25/putin-s-crimean-medal-of-honor-forged-before-the-war-even-began. 
  52. ៥២,០ ៥២,១ "The Russian Invasion of the Crimean Peninsula 2014–2015" (PDF). Johns Hopkins University. Archived (PDF) from the original on 6 February 2022. Retrieved 10 October 20244. {{cite web}}: Check date values in: |access-date= (help)
  53. "10 facts you should know about russian military aggression against Ukraine". Ukraine government. Archived from the original on 24 February 2022. Retrieved 1 October 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  54. Lessons from Russia's Operations in Crimea and Eastern Ukraine Archived 17 February 2022 at the វេយប៊ែខ ម៉ាស៊ីន., p. 19, published by RAND Corporation in 2017. "Ukraine's government was in transition following the ouster of Yanukovych. As a result, it did not react to the Russian operation when launched. Russia's task was made relatively easy by the confusion and chaos that generally follows an uprising, such as what happened in Kyiv. Moscow capitalized on the tensions and uncertainty in Crimea, as well as on the inexperience of Ukraine's provisional government. Meeting notes of the discussion among Ukrainian leadership reveal a great deal of anxiety, uncertainty, and unwillingness to take action for fear of escalation."
  55. ៥៥,០ ៥៥,១ DeBenedictis, Kent (2022). Russian 'Hybrid Warfare' and the Annexation of Crimea. Bloomsbury Publishing. p. 140. 
  56. ៥៦,០ ៥៦,១ "Armed men seize two airports in Ukraine's Crimea, Russia denies involvement". Yahoo News. 28 February 2014. https://news.yahoo.com/armed-standoff-pro-russian-region-raises-ukraine-tension-033318395.html. 
  57. Jen Weedon, FireEye (2015). "Beyond 'Cyber War': Russia's Use of Strategic Cyber Espionage and Information Operations in Ukraine". ជា Geers, Kenneth. Cyber War in Perspective: Russian Aggression against Ukraine. Tallinn: NATO CCD COE Publications. ល.ស.ប.អ. 978-9949-9544-5-2. https://ccdcoe.org/multimedia/cyber-war-perspective-russian-aggression-against-ukraine.html។ បានយកមក 1 November 2024.  Archived 16 August 2016[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
  58. "Russian parliament approves use of armed forces in Crimea". Deutsche Welle. 26 February 2014. https://www.dw.com/en/russian-parliament-approves-use-of-armed-forces-in-crimea/a-17467100.