ប្រទេសរុស្ស៊ី (ភាសារុស្ស៊ី៖ Россия) មាន​ឈ្មោះ​ជាផ្លូវការថា សហព័ន្ធ​រុស្ស៊ី, គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមនុស្សរស់នៅលើភពផែនដីហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេសខណៈដែលទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។ ជនជាតិរុស្ស៊ីគឺជាក្រុមជនជាតិស្លាវដែលមានចំនួនច្រើនបំផុតចំណែកឯភាសារុស្ស៊ីគឺជាភាសាស្លាវដ៏និយមជាងគេហើយក៏ជាភាសាប្រជាប្រិយមួយនៅទ្វីបអឺរ៉ុបផងដែរ។

សហព័ន្ធរុស្ស៊ី
Российская Федерация (ភាសារុស្ស៊ី)
Rossiyskaya Federatsiya
Flag of Russia.svg
ទង់ជាតិ
ភ្លេងជាតិ: 
"Государственный гимн
Российской Федерации"

(ភាសាខ្មែរ៖ "ចម្រៀងជាតិនៃសហព័ន្ធរុស្ស៊ី")
ជប៉ុនក្វាមទីម័រខាងកើតវ៉ានូអាទូឥណ្ឌូណេស៊ីហាវ៉ៃប៉ាពួញូគីនេសូឡូម៉ុងកោះន័រហ្វូកនូវែលសេឡង់អូស្ត្រាលីហ្វីជីនូវែលកាលេដូនីអង់តាកទិកប្រជុំកោះគែកេឡេនហ្វីលីពីនចិនសិង្ហបុរីម៉ាឡេស៊ីប្រ៊ុយណេវៀតណាមនេប៉ាល់ភូតានឡាវថៃកម្ពុជាមីយ៉ាន់ម៉ាបង់ក្លាដេសម៉ុងកូលកូរ៉េខាងជើងកូរ៉េខាងត្បូងឥណ្ឌាប៉ាគីស្ថានស្រីលង្ការុស្ស៊ីតៃវ៉ាន់ម៉ាល់ឌីវកាសាក់ស្ថានអាហ្វកានីស្ថានអ៊ីរ៉ង់អូម៉ង់យេមែនអារ៉ាប៊ីសាអ៊ូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាគុយវ៉ែតអ៊ីរ៉ាក់ចចជីអាមេនីអាស៊ែបៃសង់តួកគីអេរីត្រេជីប៊ូទីសូម៉ាលីអេត្យូពីកេនយ៉ាស៊ូដង់ម៉ាដាកាស្ការកូម័រម៉ាយ៉ុតរេអ៊ូញ៉ុងម៉ូរីសតង់សានីម៉ូសំប៊ិកតួកមេនីស្ថានអ៊ូសបេគីស្ថានតាជីគីស្ថានកៀគីស្ថានRussia on the globe (+claims) (Russia centered) (alternative).svg
រដ្ឋធានី
និង ទីក្រុងធំបំផុត
ម៉ូស្គូ
55°45′N 37°37′E / 55.750°N 37.617°E / 55.750; 37.617
ភាសាផ្លូវការ
និង ភាសាជាតិ
ភាសារុស្ស៊ី[១]
ភាសាទទួលស្គាល់ជាតិសូមមើល ភាសារបស់រុស្ស៊ី
ក្រុមជនជាតិ
(ឆ្នាំ ២០១០)[២]
សាសនា
(ឆ្នាំ ២០១៧)[៣]
រដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ
វ្ល៉ាឌីមៀរ ពូទីន
មីខាអ៊ីល មីឈូសទីន
វ៉ាឡេនធីណា ម៉ាតវីយ៉េងកូ
វីច្ឆេស្លាវ វ៉ូឡូឌីន
វីច្ឆេស្លាវ ឡេបេដេវ
នីតិបញ្ញត្តិសភា​សហព័ន្ធ
ក្រុមប្រឹក្សា​សហព័ន្ធ
សភា​ឌូម៉ា
និម្មិតកម្ម
▪ រាជវង្សរូរីគបានបង្កើតឡើង
៨៦២
៨៧៩
១២៨៣
១៦ មករា ១៥៤៧
២ វិច្ឆិកា ១៧២១
▪ របបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល
១៥ មីនា ១៩១៧
១២ ធ្នូ ១៩៩១
១២ ធ្នូ ១៩៩៣
▪ ការទទួលស្គាល់រដ្ឋបាលនយោបាយក្រោយបំផុត
១៨ មីនា ២០១៤
ក្រឡាផ្ទៃ
▪ ផ្ទៃសរុប
១៧,១២៥,១៩១ គ.ម2   (ទី១)
▪ ផ្ទៃទឹក (%)
១៣[៤]
ប្រជាជន
▪ ប៉ាន់ស្មាន (ឆ្នាំ ២០២១)
decrease ១៤៦,២៣៨,១៨៥[៥] (ទី​៩)
៨.៤ នាក់/គ.ម2   (ទី​២២៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
▪ សរុប
increase ៤.១៣៥ សែនកោដិដុល្លារ[៦] (ទី១៦)
▪ ក្នុងម្នាក់
increase ២៨,១៨៤ ដុល្លារ[៦] (ទី៥០)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
▪ សរុប
increase ១.៧០២ សែនកោដិដុល្លារ[៦] (ទី១១)
▪ ក្នុងម្នាក់
increase ១១,៦០១ ដុល្លារ[៦] (ទី៦១)
ជីនី (២០១៨)37.5[៧]
មធ្យម · ទី៩៨
HDI (២០១៩)0.824[៨]
ខ្ពស់ណាស់ · ទី​៥២
រូបិយវត្ថុរូបរុស្ស៊ី () (RUB)
ល្វែងម៉ោងUTC+២ ទៅ +១២
ទិសចរាចរណ៍ស្ដាំ
ក្រមហៅទូរស័ព្ទ+៧
ដែនកម្រិតកំពូល

រុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអឺរ៉ុប។ រុស្ស៊ីគឺជាប្រទេសដែលមានដង់ស៊ីតេប្រជាជនទាបនិងមានចំនួនទីក្រុងច្រើនបំផុតនៅលើពិភពលោក។ ប្រហែលជាងពាក់កណ្តាលនៃផ្ទៃដីប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ ប្រជាជនរុស្ស៊ីភាគច្រើនរស់នៅផ្នែកខាងលិចនៃប្រទេសហើយប្រជាជនភាគតិចណាស់ដែលមានទីលំនៅនៅផ្នែកខាងកើត។ រដ្ឋធានីម៉ូស្គូគឺជាទីក្រុងធំជាងគេបង្អស់នៅប៉ែកអឺរ៉ុបដោយមានប្រជាជនរស់នៅប្រមាណជាង ២០ លាននាក់។

តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស។ រដ្ឋមជ្ឈឹមសម័យមួយដែលមានឈ្មោះថា"រុស្ស"ត្រូវបានកកើតនៅអំឡុងសតវត្សទី៩។ នៅក្នុងឆ្នាំ៩៨៨ រដ្ឋមួយនេះបានទទួលជ្រើសយកគ្រិស្តសាសនាអូស្សូដក់ជាសាសនារបស់ខ្លួនតាមរយៈចក្រភពប៊ីហ្សង់ទីនរួចបានច្របាច់បញ្ចូលវប្បធម៌ប៊ីហ្សង់ទីននិងវប្បធម៌ស្លាវរបស់ខ្លួនចូលគ្នាដែលបង្កើតបានជាវប្បធម៌រុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ពីរបីសតវត្សក្រោយមក រដ្ឋរុស្សបានបែកទៅជារដ្ឋតូចៗរហូតដល់អំឡុងសតវត្សទី១៥ នៅពេលដែលពញារដ្ឋម៉ូស្គូបានបង្រួបបង្រួមរដ្ឋទាំងនោះឡើងវិញ។ នៅអំឡុងសតវត្សទី១៨ ប្រជាជាតិមួយនេះបានពង្រីកទឹកដីរបស់ខ្លួនទៅគ្រប់ទិសតំបន់ជាពិសេសគឺទិសខាងកើតរួចហើយក៏បានលេចឈ្មោះឡើងថា"ចក្រភពរុស្ស៊ី"ដែលត្រូវជារដ្ឋមហាអំណាចមួយនៅអឺរ៉ុបនិងជាចក្រភពធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ។ ក្រោយពីបដិវត្តន៍រុស្ស៊ីបានបញ្ចប់ រដ្ឋដែលមានឈ្មោះថា សសសស រុស្ស៊ីត្រូវបានក្លាយជារដ្ឋសមាជិកធំបង្អស់របស់សហភាពសូវៀតនិងត្រូវជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។ សហភាពសូវៀតបានដើរតួយ៉ាងសំខាន់នៅខាងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួចបានលេចខ្លួនឡើងជាប្រទេសមហាអំណាចដ៏ធំមួយនិងជាគូប្រជែងរបស់សហរដ្ឋអាមេរិកនៅអំឡុងសម័យសង្គ្រាមត្រជាក់។ នៅសម័យសូវៀត គេឃើញថារុស្ស៊ីបានសម្រេចនូវសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប្រចាំសតវត្សទី២០ ក្នុងនោះមានដូចជា ការបង្ហោះតារារណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអាកាស។ បន្ទាប់ពីការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ សសសស រុស្ស៊ីបានធ្វើបតិដ្ឋាកម្មក្លាយជា"សហព័ន្ធរុស្ស៊ី"។ បន្ទាប់ពីព្រឹត្តិការណ៍វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ចប់ ប្រទេសរុស្ស៊ីក៏អនុម័តរដ្ឋធម្មនុញ្ញថ្មីហើយបានក្លាយជាសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយមចាប់តាំងពីពេលនោះមក។

រុស្ស៊ីត្រូវបានគេសម្តៅលើថាជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទី២ នៅលើពិភពលោកនិងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទី៤។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយខ្លួនមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទី៦ បើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរដោយខ្លួនមានស្តុកទុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃគឺជាប្រទេសឈានមុខគេក្នុងការផលិតប្រេងនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជាសមាជិកនៃគ្រុប២០, ក្រុមប្រឹក្សាអឺរ៉ុប, វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក, អ.ស.ស.អ, ធ.វ.អ និង អ.ព.ព ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ, អ.ស.ស.រ និងសហភាព​សេដ្ឋកិច្ច​អឺរ៉ុបអាស៊ីផងដែរ។

ឈ្មោះកែប្រែ

ឈ្មោះថារុស្ស៊ីគឺមានដើមកំណើតមកពីពាក្យ"រុស្ស" ដែលជាឈ្មោះរបស់រដ្ឋឯករាជ្យមួយនៅអំឡុងមជ្ឈិមសម័យដែលមានប្រជាជនភាគច្រើនជាជនជាតិស្លាវខាងកើត។ ដើមឡើយ ជនជាតិស្លាវគឺមិនបានសម្តៅមកលើប្រជាជាតិខ្លួនថា"រុស្ស"នោះទេដោយពួកគេតែងហៅប្រទេសរបស់ខ្លួនថា"Русская земля" បកប្រែមកថា"ទឹកដីរុស្ស៊ី" ឬ"ទឹកដីនៃរុស្ស"។ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយរដ្ឋដទៃទៀត អ្នកប្រវត្តិវិទូសម័យបានសម្តៅមកលើរដ្ឋដំបូងរបស់រុស្ស៊ីនេះថារូសកៀវ។ ឈ្មោះថា"រុស្ស"នេះត្រូវបានដាក់ឱ្យដោយជនជាតិរូស (អាចសរសេរបានថា"រុស្ស") ឈ្មួញនិងយុទ្ធជនជនជាតិស៊ុយអែត[៩][១០] ដែលបានផ្លាស់ទីលំនៅឆ្លងសមុទ្របាល់ទិកមកលើទឹកដីរុស្ស៊ីបច្ចុប្បន្នរួចបង្កើតបានជារដ្ឋមួយដែលគេតែងស្គាល់ថា"រូសកៀវ"។

ប្រវត្តិសាស្ត្រកែប្រែ

ប្រវត្តិដើមកែប្រែ

បុព្វបុរសនៃជនជាតិរុស្ស៊ីសព្វថ្ងៃគឺមានដើមកំណើតមកពីកុលសម្ព័ន្ធស្លាវនៅតំបន់ព្រៃភ្នំនៃទំនាបបឹងភីនស៍។[១១] ជនជាតិស្លាវខាងកើតបានមកតាំងទីលំនៅនៅតំបន់ភាគខាងលិចរុស្ស៊ីចំនួនពីរលើក៖ លើកទីមួយគឺពីកៀវមកកាន់ក្រុងស៊ូសដាលនិងមូរ៉ម និងលើកទីពីរគឺពីផូឡូតស្គ៍មកកាន់ណូវកូរ៉តនិងរ៉ូសតូវ។ ចាប់តាំងពីសតវត្សទី៧ មក ទឹកដីភាគខាងជើងរុស្ស៊ីគឺត្រូវបានជនជាតិស្លាវខាងកើតគ្រប់គ្រងនិងបង្កើតបានជាកូនចៅតៗគ្នារហូតមកដល់សព្វថ្ងៃ។[១២]

រូសកៀវកែប្រែ

 
ទឹកដីរូសកៀវនៅអំឡុងសតវត្សទី១១

បើយោងទៅតាមកាលប្បវត្តិដើម ជនជាតិរុស្សមួយរូបឈ្មោះរូរីគត្រូវបានគេជ្រើសតាំងជាមេដឹកនាំនៃបុរីណូវកូរ៉តនៅក្នុងឆ្នាំ៨៦២។ នៅឆ្នាំ៨៨២ អ្នកស្នងរាជ្យរបស់ទ្រង់ឈ្មោះថាអូឡេកបានដឹកនាំទ័ពធ្វើដំណើរទៅភាគខាងត្បូងហើយក៏បានវាយត្រួតត្រាបុរីកៀវ[១៣] ដែលដើមឡើយត្រូវជាកម្មសិទ្ធិរបស់រដ្ឋកាហ្សារ។ ព្រះអង្គអូឡេករួមជាមួយនឹងបុត្ររបស់រូរីគព្រះនាមអ៊ីហ្គ័របានចាប់វិធានការដាក់កុលសម្ព័ន្ធក្នុងតំបន់ទាំងនោះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននិងលើកទ័ពបន្តវាយត្រួតត្រាទឹកដីកាហ្សារដែលនៅសេសសល់និងថែមទាំងវាយលុកលើពួកប៊ីហ្សាទីននិងពែរ្សទៀតផង។

នៅអំឡុងសតវត្សទី១០ និងទី១១ រូសកៀវត្រូវបានគេចាត់ទុកថាជារដ្ឋដែលធំនិងមានការរីកចម្រើនខ្លាំងជាគេនៅទ្វីបអឺរ៉ុប។[១៤] រជ្ជកាលរបស់ព្រះអង្គវ៉្លាឌឺមៀរទី១ (៩៨០–១០១៥) និងបុត្ររបស់ទ្រង់នាមយ៉ារ៉ូស្លាវទី១ (១០១៩–១០៥៤) ត្រូវបានគេចាត់ទុកថាជាយុគសម័យមាសរបស់មហារដ្ឋរូសកៀវហើយក្នុងរជ្ជកាលរបស់ក្សត្រទាំងពីរអង្គនេះ រដ្ឋរូសកៀវបានទទួលយកនូវគ្រិស្តសាសនាអូស្សូដក់ពីពួកប៊ីហ្សាទីនហើយបានបង្កើតក្រមច្បាប់ដំបូងបង្អស់របស់ពួកស្លាវខាងកើត។

នៅសតវត្សទី១១ និងទី១២ រូសកៀវបានទទួលរងនូវការលុកលុយពីកុលសម្ព័ន្ធជិតខាងឥតឈប់ឥតឈរមានដូចជា ពួកគីបឆាក់ និងប៉េជ្ឆេណេកជាដើម។ ការលុកលុយទាំងអស់នោះគឺជាមូលហេតុដែលបណ្តាលឱ្យប្រជាជនស្លាវខាងកើតផ្លាស់ប្តូរទីលំនៅទៅតំបន់ព្រៃភ្នំនៃភាគខាងជើងដែលត្រូវបានគេស្គាល់ជាទូទៅថាហ្សាលេស៊ី[១៥][១៦][១៧]

រូសកៀវត្រូវបានដួលរលំនៅពេលដែលពួកម៉ុងកូលបានធ្វើការចូលឈ្លានពាននៅរវាងឆ្នាំ១២៣៧ និងឆ្នាំ១២៤០។[១៨] ជាលទ្ធផល ទីប្រជុំជនជាច្រើនត្រូវបានដុតបំផ្លាញដោយពួកម៉ុងកូល[១៩] ហើយប្រជាជនខ្លួនជាងពាក់កណ្តាលត្រូវបានសម្លាប់ដោយពួកម៉ុងកូល។[២០] ក្រោយមក ក្រុមអ្នកឈ្លានពានទាំងនោះក៏បានបង្កើតរដ្ឋមួយនៅទឹកដីភាគកណ្តាលនិងភាគខាងត្បូងដោយមានឈ្មោះថានគរហ្វូងមាស ហើយអស់រយៈពេលពីរសតវត្សទៅមុខទៀត មហានគរមួយនេះគឺតែងតែឈ្លានពានក្សត្របុរីតូចៗរបស់រុស្ស៊ីជានិច្ច។[២១]

បន្ទាប់ពីរូសកៀវបានដួលរលំ សាធារណរដ្ឋណូវកូរ៉តក៏បានបង្កើតហើយវាត្រូវជារដ្ឋតែមួយគត់ដែលមិនទទួលរងការឈ្លានពាននិងការលុកលុយធ្ងន់ធ្ងរពីសំណាក់ពួកម៉ុងកូល។ ក្រោមការគ្រប់គ្រងរបស់អាឡិចសាន់ដឺ ណេវស្គី នគរណូវកូរ៉តបានបង្ក្រាបការឈ្លានពានរបស់ស៊ុយអែតនៅក្នុងសមរភូមិណេវ៉ានៃឆ្នាំ១២៤០ និងពួកសាសនាភាគខាងជើងនៅក្នុងសមរភូមិទឹកកកនៃឆ្នាំ១២៤២។

ពញារដ្ឋម៉ូស្គូកែប្រែ

ក្រោយពីរូសកៀវបានដួលរលំ រដ្ឋអំណាចថ្មីក៏បានកកើតឡើងដោយមានឈ្មោះថាពញារដ្ឋម៉ូស្គូដែលដើមឡើយគឺជាផ្នែកនៃពញារដ្ឋវ្លាឌឺមៀរ‐ស៊ូសដាល។ ខណៈពេលដែលខ្លួនកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ម៉ុងកូលនិងពួកតាតារហើយដោយសារតែអ្នកត្រួតត្រាមិនសូវអើពើទៀតនោះ រដ្ឋម៉ូស្គូក៏ចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតទឹកដីភាគកណ្តាលនៃរូសក្នុងអំឡុងសតវត្សទី១៤។ ហើយបន្តិចម្តងៗ ម៉ូស្គូក៏ក្លាយជាកម្លាំងដឹកនាំក្នុងដំណើរការបង្រួបបង្រួមរដ្ឋរូសឡើងវិញនិងការពង្រីកទឹកដីរបស់ប្រទេសរុស្ស៊ីនាពេលខាងអនាគត។[២២]

ប៉ុន្តែដំណើរការបង្រួបបង្រួមរដ្ឋរបស់ពួកម៉ូស្គូគឺមិនងាយស្រួលនោះឡើយដោយពួកគេត្រូវទទួលរងការវាយលុកម្តងហើយម្តងទៀតពីពួកម៉ុងកូលនិងតាតារ។ ឯវិស័យកសិកម្មវិញត្រូវបានទទួលរងខូចខាតតាំងពីដំបូងមកម្លេះដោយសារតែរដូវធ្លាក់ព្រិលមានរយៈពេលយូរលើសពីធម្មតា។ ម៉្យាងវិញទៀត ទ្វីបអឺរ៉ុបទាំងមូលត្រូវប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវនៅរវាងឆ្នាំ១៣៥០ និងឆ្នាំ១៤៩០។[២៣] ជាភព្វសំណាង ទឹកដីអឺរ៉ុបខាងកើតពោលគឺទឹកដីរុស្ស៊ីមានសន្ទភាពប្រជាជនទាបហើយពួកគេមានវប្បធម៌អនាម័យស្អាត (ឧទាហរណ៍៖ ការនាំគ្នាអនុវត្តបាញ៉ា, ជាការត្រាំខ្លួននៅក្នុងទឹកក្តៅ) ដោយហេតុនេះហើយទើបករណីស្លាប់ដោយសារជំងឺនៅអឺរ៉ុបខាងកើតមានចំនួនតិចជាងពីអឺរ៉ុបខាងលិច[២៤] ហើយចំនួនប្រជាជនក្នុងតំបន់ក៏ចាប់ផ្តើមកើនវិញនៅអំឡុងឆ្នាំ១៥០០។[២៣]

កងទ័ពសហពញារដ្ឋរុស្ស៊ីដែលដឹកនាំដោយព្រះអង្គឌីមីទ្រី អ៊ីវ៉ាណូវិចនិងទទួលការគាំទ្រពីវិហារគ្រិស្តអូស្សូដក់រុស្ស៊ី បានប្រយុទ្ធឈ្នះលើទ័ពម៉ុងកូល-តាតារនៅក្នុងសមរភូមិគូលីកូវ៉ូនាឆ្នាំ១៣៨០។ ដោយជារដ្ឋដ៏មានឥទ្ធិពលជាងគេ ពញារដ្ឋម៉ូស្គូបានចាប់ផ្តើមលេបត្របាក់រដ្ឋជិតខាងរបស់ខ្លួនបន្តិចម្តងៗ។

ក្នុងរជ្ជកាលរបស់ព្រះអង្គអ៊ីវ៉ានទី៣ នៅទីបំផុតរុស្ស៊ី (ម៉ូស្គូ) បានយកឈ្នះហើយបានផ្តួររលំការគ្រប់គ្រងរបស់ពួកតាតារចោលរួចហើយរុស្ស៊ីក៏បានបង្រួបបង្រួមតំបន់ភាគកណ្តាលនិងខាងជើងទាំងមូលក្រោមការគ្រប់គ្រងរបស់ខ្លួន។ ព្រះអង្គបានក្លាយជាអង្គក្សត្ររុស្ស៊ីដំបូងបង្អស់ដែលមានគោរម្យងារថា"សម្តេចចៅពញានៃរុស្ស៊ីទាំងមូល"។[២៥] ក្រោយការដួលរលំនៃកុងស្តង់ទីណូប៉ូលក្នុងឆ្នាំ១៤៥៣ រុស្ស៊ីបានអះអាងថាខ្លួនគឺជារដ្ឋស្នងពេញលេញរបស់ចក្រភពរ៉ូម៉ាំងខាងកើត។ ព្រះបាទអ៊ីវ៉ានទី៣ បានរៀបអភិសេកជាមួយសូហ្វីយ៉ា ប៉ាលីអូឡូកដែលត្រូវជាក្មួយស្រីរបស់អធិរាជប៊ីហ្សង់ទីនចុងក្រោយបង្អស់គឺព្រះចៅកុងស្តង់ទីនទី១១។ ព្រះអង្គអ៊ីវ៉ានបានយករូបឥន្ទ្រីក្បាលពីររបស់ប៊ីហ្សង់ទីនធ្វើជានិមិត្តរូបជាតិខ្លួនហើយបច្ចុប្បន្នវាគឺជារូបនៅលើវរលញ្ឆករប្រទេសរុស្ស៊ី។

អាណាចក្រត្សាររុស្ស៊ីកែប្រែ

 
ព្រះឆាយាល័ក្ខណ៍ត្សារអ៊ីវ៉ានទី៤

នៅឆ្នាំ១៥៤៧ សម្តេចចៅពញាអ៊ីវ៉ានទី៤ បានឡើងសោយរាជ្យជាស្តេចត្សារដំបូងបង្អស់របស់រុស្ស៊ី។ ស្តេចត្សារបានប្រកាសឱ្យប្រើក្រមច្បាប់ថ្មី (១៥៥០) បានបង្កើតគណៈតំណាងសក្តិភូមិ និងបានណែនាំប្រព័ន្ធគ្រប់គ្រងក្នុងតំបន់ជនបទ។[២៦][២៧]

នៅក្នុងរជ្ជកាលដ៏វែងរបស់ព្រះអង្គ អ៊ីវ៉ានបានពង្រីកទឹកដីរុស្ស៊ីឱ្យធំទ្វេដងជាងមុនដោយកាត់ទឹកដីខាន់ចក្រតាតារចំនួនបី (ជាផ្នែកដែលនៅសេសសល់របស់ហ្វូងនគរមាស) មាន៖ កាហ្សាន អាស្ត្រាខាន់ និងខាន់ចក្រស៊ីបេរី។ ដូច្នេះហើយគិតត្រឹមសតវត្សទី១៦ រុស្ស៊ីបានក្លាយជារដ្ឋឆ្លងទ្វីបមួយ។[២៨]

ប៉ុន្តែមិនយូរប៉ុន្មាន អំណាចនិងឥទ្ធិពលរបស់អាណាចក្រត្សាររុស្ស៊ីក៏បានថយចុះដោយសារតែសង្គ្រាមដ៏មានរយៈពេលយូរមួយដែលគេតែងស្គាល់ថាសង្គ្រាមលីវ៉ូនី។ វាគឺជាសង្គ្រាមប្រយុទ្ធរវាងមហាអំណាចរុស្ស៊ីនឹងសម្ព័ន្ធភាពប៉ូឡូញ លីទុយអានី និងស៊ុយអែតដោយភាគីទាំងសងខាងមានគោលដៅដណ្តើមយកទឹកដីនៅជាប់សមុទ្របាលទិក[២៩] ក្នុងពេលដំណើរគ្នានេះដែរ ខាន់ចក្រគ្រីមៀដែលត្រូវជារដ្ឋស្នងរបស់ហ្វូងនគរមាសតែមួយគត់បានបន្តវាយលុកលើទឹកដីភាគខាងត្បូងរុស្ស៊ី។[៣០] នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្តារខាន់ចក្រវ៉ុលហ្កាឡើងវិញ ពួកគ្រីមៀនិងសម្ព័ន្ធមិត្តខ្លួនគឺពួកអូតូម៉ង់បានរួមគ្នាវាយឈ្លានពានទឹកដីរុស្ស៊ីកណ្តាល ហើយជារឿងដែលមិនគួរឱ្យជឿ ទ័ពពួកគេបានទៅដល់ទីក្រុងម៉ូស្គូនិងបានដុតផ្នែកខ្លះនៃម៉ូស្គូបានថែមទៀតផង។[៣១] ប៉ុន្តែនៅឆ្នាំបន្ទាប់ ទ័ពសម្ព័ន្ធភាពទាំងពីរត្រូវបានបង្ក្រាបដោយទ័ពរុស្ស៊ីនៅក្នុងសមរភូមិម៉ូឡូឌី ហើយជាលទ្ធផល កងកម្លាំងភាគីគ្រីមៀនិងអូតូម៉ង់ក៏ត្រូវបែកបាក់ហើយការបន្តឈ្លានពានរុស្ស៊ីក៏ត្រូវបាត់បង់ទៅវិញ។ ដោយមិនទាន់អស់ចិត្ត ពួកគ្រីមៀនូវតែបន្តវាយលុកលើទឹកដីរុស្ស៊ីប៉ុន្តែលើកនេះពួកគេបានប្រើប្រាស់កម្លាំងទាសករជាជាងកម្លាំងកងទ័ព។ ដើម្បីបញ្ឈប់ការវាយលុករបស់គ្រីមៀ រុស្ស៊ីបានចាត់សាងសង់បន្ទាយនៅតាមព្រំដែនភាគខាងត្បូងហើយការវាយលុកក៏បានបញ្ចប់នៅអំឡុងសតវត្សទី១៧។[៣២]

ការចូលទិវង្គតរបស់ព្រះរាជបុត្រត្សារអ៊ីវ៉ានបានធ្វើឱ្យដាច់ពូជពង្សរាជវង្សរូរីគនៅក្នុងឆ្នាំ១៥៩៨ ហើយបូករួមជាមួយនឹងគ្រោះទុរ្ភិក្សឆ្នាំ១៦០១–០៣ ទៀតបានធ្វើឱ្យរុស្ស៊ីធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល គ្មានអង្គក្សត្រគ្រប់គ្រងច្បាស់លាស់។ គេបានសម្តៅលើសម័យនេះថា"វេលានៃភាពវឹកវរ"។[៣៣] ដោយឃើញបែបនេះ សហធនរដ្ឋប៉ូឡូញ–លីទុយអានីក៏បានវាយលុកឈ្លានពានទឹកដីមួយផ្នែកនៃរុស្ស៊ីនិងថែមទាំងបានចូលត្រួតត្រារាជធានីម៉ូស្គូទៀតផង។ នៅក្នុងឆ្នាំ១៦១២ កងទ័ពប៉ូឡូញត្រូវបានអង្គភាពស្ម័គ្រចិត្តរុស្ស៊ីវាយថយមកវិញក្រោមការដឹកនាំរបស់វីរបុរសជាតិពីររូបគឺពាណិជ្ជករម្នាក់ឈ្មោះគូសម៉ា មីនីន និងព្រះអង្គម្ចាស់ឌីមីទ្រី ប៉ូស៍ហាស្គី។ នៅក្នុងឆ្នាំ១៦១៣ ប្រទេសរុស្ស៊ីក៏តែងតាំងរាជវង្សថ្មីដែលមាននាមថារាជវង្សរ៉ូម៉ាណូវហើយក្រោយៗមក រុស្ស៊ីក៏ចាប់ផ្តើមងើបខ្លួនឡើងវិញបន្តិចម្តងៗ។

បន្ទាប់ពីយកឈ្នះលើគ្រោះចលាចលពីមុនៗហើយ ប្រទេសរុស្ស៊ីក៏បានបង្វែរមកចាប់ផ្តើមពង្រីកទឹកដីរបស់ខ្លួនតទៅទៀតនៅក្នុងសតវត្សទី១៧។ នៅក្នុងឆ្នាំ១៦៤៨ ទាសករអ៊ុយក្រែនម្នាក់បានចូលរួមក្នុងក្រុមបះបោរមួយប្រឆាំងនឹងការត្រួតត្រារបស់ប៉ូឡូញ–លីទុយអានី។ នៅឆ្នាំ១៦៥៤ មេដឹកនាំអ៊ុយក្រែនឈ្មោះបុកដាន ឃ្មែរនីតស្គីបានស្នើដាក់ជាតិខ្លួនក្រោមអាណាព្យាបាលភាពរបស់ត្សារអាឡិចស៊ីនៃរុស្ស៊ី។ ត្សារអាឡិចស៊ីបានទទួលយល់ព្រមសំណើនោះហើយសង្គ្រាមរុស្ស៊ី‐ប៉ូឡូញក៏បានផ្ទុះឡើង។ ជាលទ្ធផល ទឹកដីអ៊ុយក្រែនត្រូវបានកាត់ទៅជាពីរផ្នែកដោយផ្នែកខាងលិចគឺស្ថិតនៅក្រោមប៉ូឡូញដដែរ រីឯផ្នែកខាងកើតត្រូវធ្លាក់មកនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅឆ្នាំ១៦៧០–៧១ មានការបះបោរអ៊ុយក្រែនមួយនៅក្នុងតំបន់វ៉ុលហ្កាប៉ុន្តែវាត្រូវបានកម្លាំងទ័ពត្សារបង្ក្រាបបានដោយជោគជ័យ។[៣៤]

រុស្ស៊ីបានរុញពង្រីកទឹកដីខ្លួនទៅភាគខាងកើតរហូតនិងបានគ្រប់គ្រងលើទឹកដីស៊ីបេរីដ៏ធំអស្ចារ្យដែលសម្បូរទៅដោយព្រៃភ្នំនិងព្រិលធ្លាក់ជាច្រើន។ នៅក្នុងឆ្នាំ១៦៤៨ អ្នករុករកជនជាតិរុស្ស៊ីពីររូបឈ្មោះហ្វេដុត ប៉ូពូវនិងសេមយ៉ន ដេសណេវបានរកឃើញច្រកសមុទ្របេរីងហើយអ្នកទាំងពីរក៏ក្លាយជាជនជាតិអឺរ៉ុបដំបូងបង្អស់ដែលបានធ្វើនាវាចរណ៍ទៅទ្វីបអាមេរិកខាងជើង។[៣៥]

អធិរាជាណាចក្ររុស្ស៊ីកែប្រែ

 
ព្រះចៅពីទ័រទី១, ជាអធិរាជរុស្ស៊ីដំបូងបង្អស់ពីឆ្នាំ១៧២១ ដល់ឆ្នាំ១៧២៥។

នៅក្រោមការដឹកនាំរបស់ពីទ័រទី១ ប្រទេសរុស្ស៊ីត្រូវបានប្រកាសក្លាយជារដ្ឋចក្រភពនៅឆ្នាំ១៧២១ ហើយត្រូវបានទទួលស្គាល់ថាជាមហាអំណាចពិភពលោកមួយផងដែរ។ នៅក្នុងរជ្ជកាលព្រះអង្គពីឆ្នាំ១៦៨២ ដល់ឆ្នាំ១៧២៥ ព្រះចៅពីទ័របានចម្បាំងយកឈ្នះលើពួកស៊ុយអែតនៅក្នុងមហាសង្គ្រាមភាគខាងជើងហើយជាលទ្ធផល ទឹកដីដែលបានបាត់បង់នៅក្នុងវេលានៃភាពវឹកវរក៏បានប្រគល់មកឱ្យរុស្ស៊ីវិញ។[៣៦] ពីទ័របានស្ថាបនារាជធានីថ្មីនៅក្បែរសមុទ្របាលទិកដែលមានឈ្មោះថាសង់ពីទ័របួរ។ រុស្ស៊ីបានចាប់ផ្តើមទទួលនូវឥទ្ធិពលវប្បធម៌អឺរ៉ុបខាងលិចបន្ទាប់ពីព្រះអង្គបានសម្រេចអនុម័តកំណែទម្រង់រដ្ឋាភិបាល។

នៅក្នុងរជ្ជកាលរបស់ព្រះបុត្រីរបស់ពីទ័រគឺអធិរាជិនីអេលីហ្សាប៊ែត គេឃើញថាប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងសង្គ្រាមប្រាំពីរឆ្នាំ (១៧៥៦–៦៣)។ នៅក្នុងជម្លោះនេះ រុស្ស៊ីបានចូលកាន់កាប់ទឹកដីព្រុសខាងកើតបានមួយរយៈនិងព្រមទាំងចូលទៅដល់រាជធានីប៊ែរឡាំងទៀតផង។ ក៏ប៉ុន្តែក្រោយពីអេលីហ្សាប៊ែតបានចូលទិវង្គតទៅ ទឹកដីទាំងប៉ុន្មានដែលរុស្ស៊ីដណ្តើមបាននៅក្នុងសង្គ្រាមត្រូវបានប្រគល់មកឱ្យរាជាណាចក្រព្រុសវិញដោយអធិរាជថ្មីគឺពីទ័រទី៣

ព្រះអធិរាជិនីកាតឺរីនទី២ (គ្រងរាជ្យក្នុងឆ្នាំ១៧៦២–៩៦) បានដឹកនាំប្រទេសរុស្ស៊ីទៅរកវិបុលភាពនិងវឌ្ឍកម្មស្ទើរគ្រប់វិស័យ។ ព្រះអធិរាជិនីបានពង្រីកឥទ្ធិពលនយោបាយរុស្ស៊ីចូលទៅក្នុងសហធនរដ្ឋប៉ូឡូញ–លីទុយអានីហើយបានកាត់បញ្ចូលទឹកដីមួយភាគធំរបស់ប៉ូឡូញ–លីទុយអានីដាក់ជាទឹកដីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍រំលែកទឹកដីប៉ូឡូញ។ ទាំងនេះបានធ្វើឱ្យទឹកដីរុស្ស៊ីកាន់តែខិតជិតទៅដល់អឺរ៉ុបកណ្តាល។ នៅភាគខាងត្បូងវិញ ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី‐តួកគីបានបណ្តាលឱ្យទឹកដីខ្លួនរុញច្រានរហូតទៅដល់សមុទ្រខ្មៅនិងថែមទាំងបានវាយត្រួតត្រាខាន់ចក្រគ្រីមៀនៅក្នុងដំណើរនេះផងដែរ។ ជាលទ្ធផលនៃជ័យជម្នះនៅក្នុងសង្គ្រាមរុស្ស៊ី‐ពែរ្សនៅអំឡុងសតវត្សទី១៩៖ រុស្ស៊ីបានចូលត្រួតត្រាតំបន់ត្រង់ក័រកាស៊ីនិងតំបន់ក័រកាស៊ីខាងជើង[៣៧][៣៨] បុត្ររបស់កាតឺរីននាមប៉ូលបានឡើងស្នងរាជ្យជំនួសព្រះមាតាបន្ទាប់ពីអធិរាជិនីបានសោយទិវង្គតទៅ។ ការដឹកនាំរបស់ប៉ូលគឺមានលក្ខណៈមិនទៀងទាត់ហើយព្រះអង្គច្រើនតែផ្តោតលើបញ្ហាក្នុងស្រុក។ មិនយូរប៉ុន្មាន ប៉ូលត្រូវបានគេធ្វើឃាតហើយរាជបល្ល័ងត្រូវធ្លាក់មកបុត្រារបស់ទ្រង់ព្រះនាមអាឡិចសាន់ដឺទី១។ ក្នុងរជ្ជកាលរបស់ព្រះចៅអាឡិចសាន់ដឺ រុស្ស៊ីបានវាយយកទឹកដីហ្វាំងឡង់ពីស៊ុយអែតនៅក្នុងឆ្នាំ១៨០៩ និងទឹកដីបេសារ៉ាប៊ីពីចក្រភពអូតូម៉ង់ក្នុងឆ្នាំ១៨១២។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីបានក្លាយជាប្រទេសអឺរ៉ុបដំបូងបង្អស់ដែលធ្វើនិគមកិច្ចលើទឹកដីអាឡាស្កា។

 
វិសាលភាពទឹកដីរុស្ស៊ីពីឆ្នាំ១៥៣៣ រហូតដល់ឆ្នាំ១៨៩៤។

នៅរវាងឆ្នាំ១៨០៣–១៨០៦ បរិនាវាចរណ៍ដំបូងរបស់រុស្ស៊ីបានប្រព្រឹត្តិទៅបានសម្រេចហើយក្រោយមក ដំណើររុករកនៅលើសមុទ្រក៏បានចាប់ផ្តើម។ នៅក្នុងឆ្នាំ១៨២០ បេសនជនរុស្ស៊ីបានដាក់ជើងលើមហាទឹកកកអង់តាកទិកជាលើកដំបូង។

នៅក្នុងសង្គ្រាមណាប៉ូឡេអូនីក រុស្ស៊ីគឺស្ថិតនៅក្នុងក្រុមសម្ព័ន្ធមិត្តប្រឆាំងនឹងចក្រភពបារាំងរបស់ណាប៉ូលេអុងការឈ្លានពានរបស់បារាំងលើរុស្ស៊ីបានប្រព្រឹត្តិទៅបានសម្រេចហើយកងទ័ពណាប៉ូលេអុងបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូនៅឆ្នាំ១៨១២ ប៉ុន្តែមិនយូរប៉ុន្មាន កងទ័ពបារាំងទាំងនោះបាននាំគ្នាដកថយទៅវិញដោយសារតែការប្រយុទ្ធប្រឆាំងតទល់ដ៏ឈ្លាសវៃរបស់កងកម្លាំងរុស្ស៊ី បូករួមជាមួយនឹងសិសិររដូវដ៏ត្រជាក់លើដែនដីរុស្ស៊ី។[៣៩] កងទ័ពរុស្ស៊ីបានរុញច្រានមហាទ័ពបារាំងចេញពីដែនចក្រភពខ្លួនរួចចេញពីទឹកដីប្រទេសអឺរ៉ុបផ្សេងទៀតរហូតទៅដល់ទីក្រុងប៉ារីស។ ព្រះចៅអាឡិចសាន់ដឺទី១ បានក្លាយជាគណៈប្រតិភូនាំមុខរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំសមាជវីយែនហើយទឹកដីអឺរ៉ុបក្រោយសម័យណាប៉ូឡេអុងក៏បានកំណត់នៅក្នុងសមាជនោះ។

មន្ត្រីនៃសង្គ្រាមណាប៉ូឡេអូនីកបាននាំចូលនូវគំនិតសេរីនិយមចូលក្នុងប្រទេសវិញហើយបានបង្កើតនូវកុបកម្មដេកាប៊្រីស្ត៍ក្នុងគោលបំណងកាត់បន្ថយអំណាចរបស់ស្តេចត្សារ។ នៅចុងរជ្ជកាលរបស់ព្រះចៅនីកូឡាសទី១ (១៨២៥–៥៥) ឥទ្ធិពលនិងអំណាចរបស់រុស្ស៊ីនៅអឺរ៉ុបត្រូវបានរំខានដោយការបរាជ័យនៅក្នុងសង្គ្រាមគ្រីមៀ។ នៅរវាងឆ្នាំ១៨៤៧ ដល់ឆ្នាំ១៨៥១ ប្រជាជនរុស្ស៊ីប្រមាណ ១ លាននាក់ត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺអាសន្នរោគ[៤០]

អ្នកស្នងរាជ្យបន្ទាប់ពីនីកូឡាសគឺព្រះចៅអាឡិចសាន់ដឺទី២ (១៨៥៥–៨១) ទ្រង់បានអនុម័តការប្លាស់ប្តូរជាច្រើននៅក្នុងប្រទេសដូចជាការធ្វើកំណែទម្រង់សេរីភាពនៃឆ្នាំ១៨៦១ជាដើម។ កំណែទម្រង់ទាំងនេះបានជម្រុញឱ្យមានកំណើនឧស្សាហូបនីយកម្មនិងទំនើបកម្មនៅក្នុងជួរយោធា។

នៅចុងសតវត្សទី១៩ គេឃើញមានចលនាសង្គមនិយមខ្លះៗបានចាប់ផុសឡើងនៅលើទឹកដីរុស្ស៊ី។ ព្រះអង្គអាឡិចសាន់ដឺទី២ ត្រូវបានភេរវករបដិវត្តន៍ធ្វើឃាតនៅក្នុងឆ្នាំ១៨៨១ ដោយបន្សល់ទុករាជបល្ល័ងឱ្យអាឡិចសាន់ដឺទី៣។ អធិរាជរុស្ស៊ីចុងក្រោយគេគឺព្រះចៅនីកូឡាសទី២ (១៨៩៤–១៩១៧) បានជួបនូវបញ្ហាធំៗមួយចំនួនដូចជា បដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥ ដែលកើតឡើងដោយការបរាជ័យរបស់រុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុននិងឧប្បត្តិហេតុបាតុកម្មមួយដែលគេស្គាល់ថាការបង្ហូរឈាមថ្ងៃអាទិត្យ។ កុបកម្មនោះត្រូវបានបង្ក្រាបបានសម្រេចប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីត្រូវបង្ខំចិត្តទទួលធ្វើកំណែទម្រង់ដ៏ធំមួយ (គឺកំណែទម្រង់រដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩០៦) ដោយនៅក្នុងនោះមានដូចជា៖ ការផ្តល់សេរីភាពក្នុងការបញ្ចេញមតិ បង្កើតសភា ផ្តល់សិទ្ធិឱ្យមានវត្តមានគណបក្សនយោបាយ និងការបង្កើតស្ថាប័ននីតិប្បញ្ញត្តិបោះឆ្នោតគឺសភាឌូម៉ានៃចក្រភពរុស្ស៊ីកំណែទម្រង់កសិកម្មស្តូលីពីនបាននាំឱ្យមានការធ្វើចំណាកស្រុកជាច្រើនដោយប្រជាកសិករទៅស៊ីបេរី។ នៅរវាងឆ្នាំ១៩០៥ និងឆ្នាំ១៩១៤ ពលរដ្ឋប្រមាណ ៤ លាននាក់បានរត់មកតាំងទីលំនៅលើតំបន់ស៊ីបេរី។[៤១]

បដិវត្តន៍ខែកុម្ភៈ និងសាធារណរដ្ឋរុស្ស៊ីកែប្រែ

 
ព្រះចៅនីកូឡាសទី២ និងគ្រួសាររបស់ទ្រង់ត្រូវបានពួកបុលសេវិកបាញ់សម្លាប់នៅក្នុងឆ្នាំ១៩១៨។

នៅឆ្នាំ១៩១៤ រុស្ស៊ីបានសម្រេចចូលរួមក្នុងសង្គ្រាមលោកលើកទី១ បន្ទាប់ពីចក្រភពអូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសស៊ែប៊ី។ នៅឆ្នាំ១៩១៦ ការវាយតបប៊្រូស៊ីលូវរបស់រុស្ស៊ីស្ទើរតែបំបាក់កម្លាំងយោធារបស់អូទ្រីស-ហុងគ្រីទាំងអស់ទៅហើយ។ ប៉ុន្តែអ្វីដែលបញ្ឈប់រុស្ស៊ីមិនឱ្យបន្តបុកចូលទឹកដីអូទ្រីស-ហុងគ្រីតទៅទៀតនោះគឺការមិនជឿទុកចិត្តពីសំណាក់ប្រជាជន តម្លៃខាតបង់នៃសង្គ្រាម អត្រាមរណភាពខ្ពស់ អំពើពុករលួយ និងសកម្មភាពក្បត់ជាតិ។ល។ ទាំងនេះគឺជាកត្តាចម្បងដែលបង្កឱ្យមានបដិរត្តន៍រុស្ស៊ីឆ្នាំ១៩១៧ ដែលមានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ។

បដិវត្តន៍ខែកុម្ភៈបានបង្ខំឱ្យសម្តេចនីកូឡាសដាក់រាជ្យហើយទ្រង់និងគ្រួសារទ្រង់ត្រូវបានគេចាប់ឃុំឃាំងនិងក្រោយមកសម្លាប់នៅយេកាតឺរីនប៊ឺកខណៈពេលដែលសង្គ្រាមស៊ីវិលរុស្ស៊ីកំពុងតែឆាបឆេះ។ របបរាជាធិបតេយ្យត្រូវបានជំនួសមកវិញដោយរបបនយោបាយដែលពឹងផ្អែកលើសម្ព័ន្ធភាពបក្សនយោបាយដ៏ផុយស្រួយដែលបានប្រកាសខ្លួនថាជារដ្ឋាភិបាលបណ្តោះអាសន្ន។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩១៧ សាធារណរដ្ឋរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងបើយោងតាមក្រឹតរបស់រដ្ឋាភិបាលបណ្តោះអាសន្ន។[៤២] នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៨ សភាធម្មនុញ្ញរុស្ស៊ីបានប្រកាសថារុស្ស៊ីគឺជាសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ។ នៅថ្ងៃបន្ទាប់ សភាធម្មនុញ្ញក៏ត្រូវបានរំលាយដោយគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃរុស្ស៊ីរួម

សង្គ្រាមស៊ីវិលរុស្ស៊ីកែប្រែ

 
រូបគំនូរឃោសនារបស់ចលនាទង់សក្នុងឆ្នាំ១៩៣២។

ជម្លោះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្នចូលកាន់កាប់អំណាច។ បក្សបុលសេវិកក៏បានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ននោះដោយគេសម្តៅលើការបះបោរនោះថាបដិវត្តន៍ខែតុលា។ នៅទីបំផុត លោកវ្លាឌឺមៀរ លេនីន និងបក្សពួកកុម្មុយនិស្តរបស់លោកបានទទួលជ័យជម្នះដោយបានផ្តួររលំរបបសាធារណរដ្ឋចោលហើយអំណាចត្រូវបានធ្លាក់មកនៅក្នុងដៃពួកសូវៀត។ ដូច្នេះហើយ ប្រទេសរុស្ស៊ីបានក្លាយជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។

ក្រោយពីពួកសូវៀតចូលកាន់អំណាច សង្គ្រាមស៊ីវិលរុស្ស៊ីក៏បានផ្ទុះឡើងរវាងពួកចលនាទង់សនឹងរបបកុម្មុយនិស្តថ្មី។ ជាលទ្ធផលនៃការចុះហត្ថលេខាសន្តិភាពជាមួយមហាអំណាចកណ្តាល រដ្ឋបុលសេវិករុស្ស៊ីត្រូវលះបង់ទឹកដីធំៗមួយចំនួនដូចជាតំបន់ទឹកដីអ៊ុយក្រែន ប៉ូឡូញ បាលទិក និងហ្វាំងឡង់។ ក្រុមសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ ក៏បានព្យាយាមចូលធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ក្រុមបុលសេវិកដែរប៉ុន្តែមិនបានសម្រេច។ នៅក្នុងអំឡុងសង្គ្រាម ភាគីទាំងពីរបានប្រើប្រាស់យុទ្ធនាការនិរទេសប្រជាជននិងសម្លាប់ជនណាដែលគាំទ្រសត្រូវរៀងខ្លួន ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ជាទូទៅថា សម្បដិភ័យក្រហម និងសម្បដិភ័យស។ នៅពេលសង្គ្រាមស៊ីវិលបានបញ្ចប់ ប្រទេសរុស្ស៊ីត្រូវជួបនឹងបន្ទុកវិបត្តិសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ។ គេបានប៉ាន់ស្មានថាមានមនុស្សប្រមាណពី ៧ លានទៅ ១២ លាននាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលភាគច្រើនជាជនស៊ីវិល។[៤៣] ប្រជាជនរាប់លាននាក់បានរត់ភៀសខ្លួន[៤៤] ហើយគ្រោះទុរ្ភិក្សដ៏ធំមួយ (១៩២១–២២) បានឆក់យកជីវិតមនុស្សប្រមាណជាងប្រាំលាននាក់។[៤៥]

សហភាពសូវៀតកែប្រែ

 
លោកហ្សូសែហ្វ ស្តាលីន, វ្លាឌឺមៀរ លេនីន និងមីខាអ៊ីល កាលីនីននៅអំឡុងឆ្នាំ១៩១៩។ អ្នកទាំងបីត្រូវបានគេចាត់ទុកថាជា"សមាជិកដើម"នៃបក្សបុលសេវិក (សមាជិកដែលមានវត្តមានក្នុងបក្សមុនពេលដែលបដិវត្តរុស្ស៊ីបានចាប់ផ្តើម)។

រដ្ឋរុស្ស៊ី អ៊ុយក្រែន បេឡារុស និងត្រង់ក័រកាស៊ីជាមួយគ្នាបានបង្កើតចេញជាសហភាពសូវៀតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២។ ក្នុងចំណោមសាធារណរដ្ឋទាំង ១៥ នៅក្នុងសហភាពសូវៀត សាធារណរដ្ឋធំជាងគេនោះគឺ សសសស រុស្ស៊ីហើយក៏ត្រូវជារដ្ឋដឹកនាំនៃសហភាពផងដែរ។

បន្ទាប់ពីមរណភាពរបស់លេនីននៅក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនត្រូវបានគេបោះឆ្នោតតែងតាំងជាលេខាបក្សថ្មី (តំណែងខ្ពស់បំផុតនៅក្នុងគណបក្សកុម្មុយនិស្ត)។ ស្តាលីនបានឡើងគ្រប់គ្រងប្រទេសដោយប្រើអំណាចផ្តាច់ការដោយលោកបានបំបិទមាត់រាល់ក្រុមប្រឆាំងទាំងអស់នៅក្នុងបក្សនិងនៅក្នុងប្រទេស។ លីយ៉ុង ទ្រុតស្គីដែលជាអ្នកគាំទ្រគំនិតបដិវត្តន៍ពិភពលោកមួយរូបបានធ្វើនិរទេសចេញពីសហភាពសូវៀតនៅឆ្នាំ១៩២៩ ដោយបន្សល់ទុកឱ្យគំនិតសង្គមនិយមក្នុងប្រទេសមួយរបស់ស្តាលីនក្លាយជាគំនិតមនោគមវិជ្ជាគោលនៅក្នុងសហភាពសូវៀត។ ទោះជាសង្គ្រាមបានបញ្ចប់ជាច្រើនឆ្នាំក៏ដោយក៏វិបត្តិផ្ទៃក្នុងបក្សបុលសេវិកនូវតែបន្តកើតមាន ដោយឃើញបែបនេះ ស្តាលីនបានចាត់យុទ្ធនាការបោសសម្អាតបក្សពីឆ្នាំ១៩៣៧–៣៨។ ជាលទ្ធផល ថ្នាក់ដឹកនាំនិងមនុស្សមួយចំនួនត្រូវបានដកចេញពីតំណែងនយោបាយដោយខ្លះត្រូវបានចាប់ដាក់គុកហើយខ្លះទៀតត្រូវចាប់សម្លាប់តែម្តងសម្បីតែមេយោធាក៏មិនអាចគេចខ្លួនរួចដែរ។[៤៦]

ក្រោមការដឹកនាំរបស់ស្តាលីន រដ្ឋាភិបាលសូវៀតបានចាប់ផ្តើមដំណើរការនៃសេដ្ឋកិច្ចផែនការ ធ្វើឧស្សាហូបនីយកម្មនៅតាមតំបន់ជនបទ និងបង្កើតសហករណ៍កសិកម្មនៅទូទាំងប្រទេស។ នៅក្នុងសម័យសេដ្ឋកិច្ចនិងសង្គមដ៏រីកចម្រើននេះមានមនុស្សជាច្រើនត្រូវបានទាហាននិងរដ្ឋាភិបាលចាប់បញ្ជូនទៅជំរុំការងារ[៤៧] ជាពិសេសគឺបុគ្គលដែលប្រឆាំងនឹងការដឹកនាំរបស់ស្តាលីនហើយជាលទ្ធផល មនុស្សរាប់លាននាក់ត្រូវបានចាប់ខ្លួននិងនិរទេសទៅតំបន់ជនបទនៃសហភាពសូវៀត។[៤៧] គោលការណ៍កសិកម្មថ្មីនៅក្នុងប្រទេសបូករួមជាមួយនឹងគោលនយោបាយដ៏តឹងរឹងរបស់រដ្ឋនិងគ្រោះរាំងស្ងួតបានធ្វើឱ្យកើតមាននូវគ្រោះទុរ្ភិក្សដ៏ធំនៅរវាងឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៩៣។[៤៨] មនុស្សប្រមាណពី ២ ទៅ ៣ លាននាក់បានក្ស័យជីវិតនៅក្នុងគ្រោះទុរ្ភិក្សមួយនេះ។[៤៩] ជាមួយគ្នានេះដែរ សូវៀតបានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើកសិកម្មទៅជាប្រទេសឧស្សាហកម្មក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

សង្គ្រាមលោកលើកទី២កែប្រែ

 
សមរភូមិស្តាលីនក្រាដ, ជាសមរភូមិប្រយុទ្ធបង្ហូរឈាមដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តសង្គ្រាម។ វាបានបញ្ចប់នៅឆ្នាំ១៩៤៣ បន្ទាប់ពីកងទ័ពសូវៀតបានទទួលជ័យជម្នះលើកងទ័ពអាល្លឺម៉ង់។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ណាស៊ីបានហែកចោលនូវសន្ធិសញ្ញាមិនឈ្លានពានរវាងខ្លួននិងសូវៀតហើយបានបញ្ជាឱ្យទ័ពដ៏ធំអស្ចារ្យរបស់ខ្លួនចូលឈ្លានពានសហភាពសូវៀត។[៥០] នៅក្នុងដំណើរឈ្លានពាននេះ អាល្លឺម៉ង់បានបង្កើតផែនការមួយដែលមានឈ្មោះថាផែនការស្រេកឃ្លានដោយពួកអាល្លឺម៉ង់បានរឹបអូសស្បៀងអាហារទាំងអស់ពីប្រជាជនសូវៀត។[៥១] ត្រឹមរយៈពេល ៨ ខែក្រោយការចូលឈ្លានពានដំបូងប៉ុណ្ណោះ ពួកអាល្លឺម៉ង់បានចាប់និងសម្លាប់ឈ្លើយសង្គ្រាមសូវៀតអស់ប្រមាណបីលាននាក់នៅរវាងឆ្នាំ១៩៤១–៤២។[៥២] ពីដំបូងៗ យុទ្ធសាស្ត្រវែរម៉ាកត៍គឺទទួលបានផលសម្រេចដូចអ្វីៗដែលខ្លួនគ្រោងទុកមែនប៉ុន្តែដំណើរឈ្លានពានរបស់ពួកគេត្រូវបានជាប់គាំងនៅឯសមរភូមិម៉ូស្គូ។ ក្រោយៗមកទៀត អាល្លឺម៉ង់ត្រូវទទួលរងការបរាជ័យដ៏ធំលើកទីមួយរបស់ខ្លួននៅក្នុងសមរភូមិស្តាលីនក្រាដនៅឆ្នាំ១៩៤២–៤៣[៥៣] ហើយម្តងទៀតនៅក្នុងសមរភូមិគួស្ក៍នៃឆ្នាំ១៩៤៣។ ការបរាជ័យមួយទៀតរបស់អាល្លឺម៉ង់គឺការឡោមព័ទ្ធទីក្រុងលេនីនក្រាដដោយទីក្រុងរុស្ស៊ីមួយនេះត្រូវបានកងកម្លាំងអាល្លឺម៉ង់និងហ្វាំងឡង់កាត់ផ្តាច់ប្រព័ន្ធគមនាគមន៍ផ្លូវគោកដោយទុកឱ្យប្រជាជនរុស្ស៊ីរាប់លាននាក់ស្រេកឃ្លាននិងស្លាប់ជាងមួយលាននាក់ប៉ុន្តែទោះជាយ៉ាងណា ពួកគេនូវតែមិនព្រមចុះចាញ់។[៥៤] ក្រោមរដ្ឋបាលលោកស្តាលីននិងភាពដឹកនាំដ៏ឈ្លាសវៃរបស់លោកចចជី ហ្ស៊ូកូវនិងកូនស្តង់ទីន រ៉ូកូសូវស្គី កងទ័ពសូវៀតបានវាយបកលើកម្លាំងអាល្លឺម៉ង់វិញហើយបានរុញច្រានពួកអាល្លឺម៉ង់ចេញពីទឹកដីអឺរ៉ុបខាងកើតនៅក្នុងឆ្នាំ១៩៤៤–៤៥ និងបានទៅដល់រដ្ឋធានីប៊ែរឡាំងនៅខែឧសភា ឆ្នាំ១៩៤៥។ នៅខែសីហា ឆ្នាំ១៩៤៥ កងទ័ពសូវៀតបានបណ្តេញកងកម្លាំងជប៉ុនចេញពីទឹកដីម៉ាន់ជូគួររបស់ប្រទេសចិននិងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េ។

ជនជាតិរុស្ស៊ីបានសម្តៅលើសម័យសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤១–៤៥ ថា"មហាសង្គ្រាមស្នេហាជាតិ"។ សហភាពសូវៀតជាមួយនឹងសហរដ្ឋអាមេរិក សហរាជាណាចក្រ និងចិនត្រូវបានគេចាត់ទុកថាជាមហាយក្សទាំង៤ នៃមហាអំណាចសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២[៥៥] ហើយក្រោយមកទៀត មហាអំណាចទាំងបួកក៏ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ[៥៦] នៅក្នុងសង្គ្រាមដែលសម្បូរទៅដោយប្រតិបត្តិការយោធាដ៏សាហាវជាច្រើននេះ ចំនួនមរណភាពរបស់ជនស៊ីវិលនិងយោធាសូវៀតមានរហូតទៅដល់ ២៣ លាននាក់ដែលស្មើនឹងមួយភាគបីនៃចំនួនឧបទ្ទវហេតុសរុបនៅក្នុងសង្គ្រាម[៥៧] សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធសូវៀតត្រូវទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដែលជាហេតុបណ្តាលឱ្យមានគ្រោះទុរ្ភិក្សនៅឆ្នាំ១៩៤៦–៤៧ ប៉ុន្តែទោះជាយ៉ាងណា សូវៀតនូវតែលេចឡើងជាប្រទេសមហាអំណាចនៅឆ្នាំបន្ទាប់ៗ។

សង្គ្រាមត្រជាក់កែប្រែ

ក្រោយពីសង្គ្រាមបានបញ្ចប់ តំបន់អឺរ៉ុបខាងលិចនិងកណ្តាលដូចជា អាល្លឺម៉ង់ខាងកើតនិងផ្នែកខ្លះនៃប្រទេសអូទ្រីសគឺកំពុងស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពក្រហមបើយោងទៅតាមសន្និសីទទីក្រុងផតស៍ដាម។ រដ្ឋាភិបាលសង្គមនិយមត្រូវបានតម្លើងនៅតាមរដ្ឋរណបប្លុកខាងលិចទាំងនោះដោយសូវៀត។ បន្ទាប់ពីបានក្លាយជាមហាអំណាចអាវុធនុយក្លេអ៊ែរទី២ នៅលើពិភពលោក សហភាពសូវៀតបានចាត់បង្កើតសម្ព័ន្ធភាពកតិកាសញ្ញាវ៉ាសូរីហើយបន្តចូលរួមក្នុងចលនាដើម្បីត្រួតត្រាពិភពលោក (ដោយឥទ្ធិពល) ដោយមានសហរដ្ឋអាមេរិកនិងណាតូជាគូប្រជែង។

ក្រោយពីមរណភាពរបស់ស្តាលីន មេដឹកនាំថ្មីឈ្មោះនីគីតា គ្រូឆេវបានឡើងនិយាយប្រឆាំងរបបស្តាលីននិងចេញគោលនយោបាយថ្មីគឺអស្តាលីននីយកម្ម។ ប្រព័ន្ធការងារព្រហ្មទណ្ឌត្រូវបានធ្វើកំណែទម្រង់ហើយអ្នកទោសជាច្រើនត្រូវបានដោះលែងនិងស្តារនីតិសម្បទាឡើងវិញ។[៥៨] ជាមួយគ្នានេះដែរ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកគឺកាន់តែមានសម្ពាធធ្ងន់ឡើងនៅពេលដែលអាមេរិកបានបញ្ឈរមីស៊ីលរបស់ខ្លួននៅតួកគីខណៈដែលសូវៀតបានបញ្ឈរមីស៊ីលខ្លួននៅគុយបា។

 
ស្ពុតនីគ ១ គឺជាផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់របស់ពិភពលោក។

នៅឆ្នាំ១៩៥៧ សហភាពសូវៀតបានបង្ហោះផ្កាយរណបដំបូងបង្អស់ពីពិភពលោកគឺស្ពុតនីគ ១, សម័យអវកាសក៏បានចាប់ផ្តើមពីពេលនោះមក។ អវកាសចររុស្ស៊ីឈ្មោះយូរី ហ្គាហ្គារីនគឺជាមនុស្សដំបូងដែលបានធ្វើដំណើរគោចរជុំវិញផែនដីដោយជិះលើយានអវកាសឈ្មោះវ៉ូស្តុក ១ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។ បន្ទាប់គ្រូឆេវចុះចេញពីតំណែងនៅក្នុងឆ្នាំ១៩៦៤ លោកឡេអូនីត ប្រេស្នេវបានឡើងកាន់អំណាចបន្ត។ ចាប់ពីអំឡុងដើមទស្សវត្ត១៩៧០ ដល់ដើមទស្សវត្ត១៩៨០ សូវៀតត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលគេសម្តៅមកលើវេលានេះថាសម័យកាលជាប់គាំង ពោលគឺជាសម័យដែលកំណើនសេដ្ឋកិច្ចសូវៀតចាប់ផ្តើមធ្លាក់ចុះហើយគោលនយោបាយសង្គមប្រែជាឋិតិវន្ត។ កំណែទម្រង់កូស៊ីជីនឆ្នាំ១៩៦៥ មានគោលបំណងធ្វើវិមជ្ឈការមួយផ្នែកនៃសេដ្ឋកិច្ចសូវៀត និងផ្លាស់ប្តូរពីប្រទេសដែលផ្តោតលើឧស្សាហកម្មធន់ធ្ងន់និងគ្រឿងអាវុធទៅជាប្រទេសឧស្សាហកម្មធន់ស្រាលនិងផ្តោតលើការផ្តល់ទំនិញប្រើប្រាស់ទៅដល់ប្រជាជនវិញប៉ុន្តែវាត្រូវបានរារាំងដោយថ្នាក់ដឹកនាំកុម្មុយនិស្តអភិរក្ស។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីមានព្រឹត្តិការណ៍បដិវត្តន៍កុម្មុយនិស្តនៅអាហ្វកានីស្ថាន សហភាពសូវៀតបានបញ្ជាឱ្យកងកម្លាំងខ្លួនចូលឈរជើងក្នុងប្រទេសនោះ។ ការចូលកាន់កាប់នេះបានធ្វើឱ្យធនធានសេដ្ឋកិច្ចសូវៀតធ្លាក់ចុះជាលំដាប់ហើយបានអូសបន្លាយដោយមិនទទួលបានលទ្ធផលនយោបាយអ្វីសោះ។ ទីបំផុត កងទ័ពសូវៀតក៏បានដកថយចេញពីអាហ្វកានីស្ថាននៅឆ្នាំ១៩៨៩ ដោយសារតែមានការប្រឆាំងច្រើនពីអន្តរជាតិ សង្គ្រាមទ័ពព្រៃដ៏ពិបាកទប់ទល់ និងខ្វះខាតការគាំទ្រពីប្រជាពលរដ្ឋសូវៀត។

 
មេដឹកនាំសូវៀតលោកមីខាអ៊ីល ហ្គ័របាឆូវជាមួយប្រធានាធិបតីអាមេរិករ៉ូណល់ រីហ្កេន

ចាប់ពីឆ្នាំ១៩៨៥ តទៅ មេដឹកនាំសូវៀតចុងក្រោយគឺលោកមីខាអ៊ីល ហ្គ័របាឆូវបានខិតខំព្យាយាមធ្វើកំណែទម្រង់សេរីភាពនៅក្នុងប្រព័ន្ធដឹកនាំសូវៀតដោយបានណែនាំនូវគោលនយោបាយពីរសំខាន់ៗគឺ ក្លាណូស (បើកចំហរ) និងប៉េរេស្ត្រយកា (កសាងរចនាសម្ព័ន្ធឡើងវិញ) ក្នុងគោលបំណងចង់បញ្ចប់នូវភាពជាប់គាំងនៃសេដ្ឋកិច្ច និងធ្វើប្រជាធិបតេយ្យូបនីយកម្មក្នុងរដ្ឋាភិបាល។ ប៉ុន្តែសកម្មភាពទាំងនេះបាននាំឱ្យកើតមានចលនាជាតិនិយមនិងចលនាបំបែកគ្នាទៅវិញ។ មុនឆ្នាំ១៩៩១ សេដ្ឋកិច្ចសូវៀតគឺជាសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក[៥៩] ប៉ុន្តែនៅឆ្នាំចុងក្រោយ វាបានទទួលរងនូវការខ្វះខាតទំនិញផលិតផល ឱនភាពថវិកា និងការផ្ទុះឡើងនៃការផ្គត់ផ្គង់ប្រាក់ដែលបង្កឱ្យមានអតិផរណា។[៦០]

នៅឆ្នាំ១៩៩១ ភាពចលាចលផ្នែកសេដ្ឋកិច្ចនិងនយោបាយបានចាប់ផ្តើមពុះកញ្ជ្រោលនៅពេលដែលរដ្ឋបាលទិកបានជ្រើសរើសផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១៧ ខែមីនា ប្រជាមតិមួយបានប្រព្រឹត្តិធ្វើឡើងហើយជាលទ្ធផល ប្រជាជនដែលចូលរួមភាគច្រើនបានបោះឆ្នោតផ្លាស់ប្តូរសហភាពសូវៀតទៅជាសហព័ន្ធថ្មីមួយទៀត។ នៅខែសីហា ឆ្នាំ១៩៩១ មានការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយដោយសមាជិកក្នុងរដ្ឋាភិបាលហ្គ័របាឆូវដើម្បីប្រឆាំងនឹងគោលបំណងរក្សាសហភាពសូវៀតរបស់ហ្គ័របាឆូវប៉ុន្តែផ្ទុយទៅវិញ វាបែរជានាំឱ្យបក្សកុម្មុយនិស្តសូវៀតដួលរលំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ សហភាពសូវៀតត្រូវបានរំលាយទៅជារដ្ឋចំនួន ១៥។

រុស្ស៊ីសម័យ (១៩៩១–បច្ចុប្បន្ន)កែប្រែ

 
បូរីស យែលស៊ីន និងវ្លាឌឺមៀរ ពូទីនជាមួយនឹងភរិយារៀងៗខ្លួននៅអំឡុងឆ្នាំ២០០២។

នៅខែមិថុនា ឆ្នាំ១៩៩១ លោកបូរីស យែលស៊ីនបានក្លាយជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រប្រទេសរុស្ស៊ីបន្ទាប់ពីលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ី។ ការដួលរលំផ្នែកសេដ្ឋកិច្ចនិងនយោបាយនៃសហភាពសូវៀតបានបណ្តាលឱ្យមានវិបត្តិឱនភាពយ៉ាងយូរហើយផលិតផលក្នុងស្រុកសរុបនិងសេដ្ឋកិច្ចត្រូវទទួលរងការថយចុះ ៥០% នៅរវាងឆ្នាំ១៩៩០ និងឆ្នាំ១៩៩៥។[៦១][៦២] នៅអំឡុងពេលនិងក្រោយពេលបែកបាក់សហភាពសូវៀត កំណែទម្រង់ជាច្រើនត្រូវបានប្រព្រឹត្តិធ្វើឡើងដោយមានដូចជា ការធ្វើឯកជនភាវូបនីយកម្ម និងការធ្វើសេរីភាវូបនីយកម្មទីផ្សារនិងពាណិជ្ជកម្ម[៦១]

ការធ្វើឯកជនភាវូបនីយកម្មភាគច្រើនបានផ្លាស់ប្តូរការគ្រប់គ្រងសហគ្រាសពីទីភ្នាក់ងាររបស់រដ្ឋទៅជាការគ្រប់គ្រងដោយបុគ្គលដែលមានទំនាក់ទំនងនៅខាងក្នុងជួររដ្ឋាភិបាល។[៦៣] ការធ្លាក់ចុះនៃសេដ្ឋកិច្ចបានបណ្តាលឱ្យមានការដួលរលំនៃសេវាកម្មសង្គម អត្រាកំណើតបានធ្លាក់ចុះខណៈពេលដែលអត្រាមរណភាពបានកើនឡើងខ្ពស់ដូចភ្នំ។[៦៤] ពលរដ្ឋរាប់លាននាក់បានធ្លាក់ខ្លួនក្នុងសភាពក្រីក្រដោយអត្រាជនក្រីក្របានកើនពី ១.៥% នៅក្នុងសម័យសូវៀតទៅ ៣៩–៤៩% នៅពាក់កណ្តាលឆ្នាំ១៩៩៣។[៦៥] នៅទស្សវត្ត១៩៩០ គេឃើញមានកំណើនអំពើពុករលួយបូករួមទាំងកំណើននៃក្រុមឧក្រិដ្ឋជននិងអំពើឧក្រិដ្ឋកម្មហិង្សា។[៦៦]

នៅចុងឆ្នាំ១៩៩៣ ភាពតានតឹងរវាងប្រធានាធិបតីយែលស៊ីននិងសភារុស្ស៊ីបាននាំឱ្យកើតមាននូវវិបត្តិរដ្ឋធម្មនុញ្ញ។ នៅក្នុងព្រឹត្តិការណ៍នេះ លោកយែលស៊ីនបានទទួលការគាំទ្រឥតឈប់ឥតឈរពីរដ្ឋាភិបាលលោកខាងលិចហើយមនុស្សចំនួន ១០០ នាក់ត្រូវបានស្លាប់ជាលទ្ធផល។ នៅខែធ្នូ ប្រជាមតិមួយត្រូវបានធ្វើឡើងដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អំណាចផ្តាច់មុខទៅឱ្យប្រធានាធិបតី។

 
ប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី ម៉េដវេដេវនិងលោកប្រធានាធិបតីបារ៉ាក អូបាម៉ា

ប្រទេសរុស្ស៊ីបានសម្រេចទទួលខុសត្រូវក្នុងការដោះស្រាយបំណុលខាងក្រៅរបស់សហភាពសូវៀតទោះបីជាប្រជាជនខ្លួនមានចំនួនត្រឹមតែពាក់កណ្តាលនៃចំនួនសរុបរបស់សហភាពសូវៀតខណៈពេលរំលាយក៏ដោយ។[៦៦] នៅឆ្នាំ១៩៩២ ការគ្រប់គ្រងតម្លៃអ្នកប្រើប្រាស់ភាគច្រើនត្រូវបានគេលុបបំបាត់ដែលបណ្តាលឱ្យមានកំណើនអតិផរណាខ្ពស់ហើយតម្លៃលុយរូបបានធ្លាក់ចុះយ៉ាងខ្លាំង។[៦៧] ដោយសារតែការធ្លាក់ចុះនៃតម្លៃលុយរូបនេះហើយទើបរដ្ឋាភិបាលរុស្ស៊ីមានការលំបាកក្នុងការសងបំណុលទៅឱ្យម្ចាស់បំណុលក្នុងប្រទេសក៏ដូចជាស្ថាប័នអន្តរជាតិដែរដូចមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។[៦៨] រដ្ឋាភិបាលរុស្ស៊ីបានព្យាយាមអនុម័តគម្រោងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតែទោះជាយ៉ាងណាប្រាក់បំណុលប្រទេសជាតិនូវតែកើនឡើងរហូតដល់លើសផលិតផលក្នុងស្រុកសរុបទៀតផង។ ឱនភាពថវិកាខ្ពស់គួបផ្សំនឹងកំណើនដើមទុននិងអសមត្ថភាពក្នុងការសងបំណុល[៦៩]បាបបណ្តាលឱ្យមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៨[៦៧] ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ។[៦០]

សម័យពូទីនកែប្រែ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩ លោកប្រធានាធិបតីយែលស៊ីនបានលាលែងពីតំណែងជាប្រធានាធិបតីដោយបានប្រគល់អំណាចទៅឱ្យនាយករដ្ឋមន្រ្តីដែលទើបតែបានតែងតាំងថ្មីៗគឺលោកវ្លាឌឺមៀរ ពូទីន[៧០] បន្ទាប់មក ពូទីនបានបន្តជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០០ និងបានបង្ក្រាបកុបកម្មរបស់ពួឆេឆិន។ ជាលទ្ធផលនៃតម្លៃប្រេងឡើងខ្ពស់ កំណើនវិនិយោគបរទេស ហើយនិងគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសារពើពន្ធ, សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាដែលធ្វើឱ្យកម្រិតជីវភាពប្រជាជននីមួយៗមានភាពប្រសើរឡើងនិងបង្កើនឥទ្ធិពលរបស់រុស្ស៊ីលើឆាកពិភពលោក។[៧១] លោកពូទីនបានបន្តជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី២ នៅក្នុងឆ្នាំ២០០៤។ សេដ្ឋកិច្ចប្រទេសរុស្ស៊ីបានជាប់គាំងនៅក្នុងឆ្នាំ២០០៩ បន្ទាប់ពីមានព្រឹត្តិការណ៍វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងការធ្លាក់ចុះនៃតម្លៃប្រេងកាត។ នៅរវាងឆ្នាំ២០១០ និងឆ្នាំ២០១៣ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងម្តងទៀតរហូតដល់ការធ្លាក់ចុះនៃតម្លៃប្រេងកាតបូករួមទាំងទណ្ឌកម្មអន្តរជាតិបន្ទាប់ពីរុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមៀ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានបណ្តាលឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែវាបានស្ទុះងើបឡើងម្តងទៀតនៅឆ្នាំ២០១៦ ហើយតំហយសេដ្ឋកិច្ចបានបញ្ចប់ជាផ្លូវការ។[៧២] ប្រទេសមួយចំនួនបានចោតប្រកាន់ថាកំណែទម្រង់នៅសម័យពូទីនគឺមាននិន្នាការណ៍ឆ្ពោះទៅរកភាពផ្តាច់ការ[៧៣]ប៉ុន្តែការស្តារសណ្តាប់ធ្នាប់ ស្ថេរភាព និងវិបុលភាពជូនប្រទេសជាតិឡើងវិញបានធ្វើឱ្យពូទីនក្លាយជាបុគ្គលដឹកនាំដ៏ឆ្នើមនិងពេញនិយមម្នាក់សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។[៧៤]

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៨ លោកឌីមីទ្រី ម៉េដវេដេវត្រូវបោះឆ្នោតក្លាយជាប្រធានាធិបតីរុស្ស៊ីខណៈពេលដែលពូទីនក្លាយជានាយករដ្ឋមន្ត្រី។ រដ្ឋធម្មនុញ្ញរុស្ស៊ីបានរារាំងពូទីនមិនឱ្យបម្រើការជាប្រធានាធិបតីលើសពីពីរអាណត្តិ។ ពូទីនបានត្រឡប់មកធ្វើជាប្រធានាធិបតីវិញបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១២ ចំណែកឯម៉េដវេដេវបានត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ។ បណ្តាញផ្សព្វផ្សាយបរទេសជាច្រើនបានសម្តៅលើការផ្លាស់ប្តូរតំណែងនេះថា"ការដឹកនាំឆ្លាស់គ្នា"។ អ្នកវិភាគជាច្រើនបានរិះគុណពូទីនហើយបានបន្ថែមថាសេចក្តីសម្រេចទាំងអស់របស់រដ្ឋាភិបាលរុស្ស៊ីគឺស្ថិតនៅក្រោមពូទីនទាំងអស់។[៧៥][៧៦] ការបោះឆ្នោតសភារុស្ស៊ីឆ្នាំ២០១១ ត្រូវបានគេចោទប្រកាន់ថាមានការក្លែងបន្លំសន្លឹកឆ្នោតដែលជាហេតុបណ្តាលឱ្យមានបាតុកម្មដ៏ធំនៅឆ្នាំ២០១២។

នៅឆ្នាំ២០១៤ មានបដិវត្តន៍មួយបានផ្ទុះឡើងនៅប្រទេសអ៊ុយក្រែនដែលជាហេតុនាំឱ្យប្រធានាធិបតីអ៊ុយក្រែនលោកវីកទ័រ​ យ៉ានូកូវិចរត់ចេញពីប្រទេស ឃើញដូច្នេះលោកពូទីនក៏បានស្នើសុំហើយទទួលបានការអនុញ្ញាតពីសភារុស្ស៊ីក្នុងការដាក់ពង្រាយកងទ័ពខ្លួននៅអ៊ុយក្រែនដែលនាំទៅដល់ការកាន់កាប់តំបន់គ្រីមៀ។[៧៧] បន្ទាប់ពីប្រជាមតិគ្រីមៀដែលប្រជាជនភាគច្រើនបានបោះឆ្នោតចេញពីអ៊ុយក្រែន[៧៨] ថ្នាក់ដឹកនាំរុស្ស៊ីបានប្រកាសកាត់តំបន់គ្រីមៀដាក់ចូលជាផ្នែកនៃសហព័ន្ធរុស្ស៊ីទោះជាប្រជាមតិនោះមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក្តី។[៧៩] ជាលទ្ធផលនៃការបញ្ចូលទឹកដីគ្រីមៀ ប្រទេសលោកខាងលិចជាច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ីដូចជាទណ្ឌកម្មពាណិជ្ជកម្ម និងវិនិយោគជាដើម។[៨០][៨១]

នៅខែកញ្ញា ឆ្នាំ២០១៥ រុស្ស៊ីបានលូកដៃចូលក្នុងសង្គ្រាមស៊ីវិលស៊ីរីដោយបានគាំទ្ររដ្ឋាភិបាលនៃប្រទេសស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមមានដូចជា រដ្ឋអ៊ីស្លាម រណសិរ្សអាល់-នូស្សរ៉ា អាល់កៃដា កងទ័ពសញ្ជ័យ និងក្រុមបក្សពួកតូចៗមួយចំនួនទៀត។

នៅឆ្នាំ២០១៨ ពូទីនបានជាប់ឆ្នោតជាប្រធានាធិបតីលើកទីបួន។ នៅខែមករា ឆ្នាំ២០២០ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ីត្រូវបានស្នើឡើងហើយចូលជាធរមាននៅក្នុងខែកក្កដាបន្ទាប់ពីការបោះឆ្នោតជាតិ ដែលអនុញ្ញាតឱ្យលោកពូទីនឈរឈ្មោះជាប្រធានាធិបតីនៅរយៈពេល ៦ ឆ្នាំខាងមុខបន្ថែមទៀតបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកចប់។[៨២] ការបោះឆ្នោតដំបូងត្រូវបានកំណត់ពេលសម្រាប់ខែមេសាប៉ុន្តែវាត្រូវបានពន្យារវិញដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរុស្ស៊ី[៨៣]

​នយោបាយកែប្រែ

   
វ៉្លាឌឺមៀរ ពូទីន
  ប្រធានាធិបតី
មីខាអ៊ីល មីឈូសទីន
  នាយករដ្ឋមន្ត្រី

យោង​តាម​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​ការ​បោះឆ្នោត​ប្រជាមតិកាលពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បន្ទាប់​ពី​វិបត្តិ​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ មក រុស្ស៊ី​គឺជា​សហព័ន្ធ និង​មាន​ទម្រង់​ជា​សាធារណរដ្ឋ​ពាក់កណ្ដាល​ប្រធានាធិបតី​និយម ដែល​ប្រធានាធិបតី​ជា​ប្រមុខរដ្ឋ[៨៤] ហើយនាយករដ្ឋមន្ត្រី​ជា​ប្រមុខ​រដ្ឋាភិបាល​។ សហព័ន្ធ​រុស្ស៊ីមាន​ទម្រង់​មូលដ្ឋាន​ជា​ប្រជាធិបតេយ្យ​មាន​អ្នក​តំណាង​។ អំណាចនីតិប្រតិបត្តិ ត្រូវ​បាន​ទទួល​ខុសត្រូវដោយ​រដ្ឋាភិបាល​។ រដ្ឋាភិបាលត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​ត្រួតពិនិត្យ និង​តម្លាភាព ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​សហព័ន្ធ​រុស្ស៊ី ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស និង​ជា​កិច្ចសន្យា​សង្គមសម្រាប់​ប្រជាជន​នៃ​សហព័ន្ធ​រុស្ស៊ី​។

អំណាច​របស់​សហព័ន្ធ​មាន​បី​ស្ថាប័ន​គឺ៖

  • ស្ថាប័ន​នីតិប្បញ្ញត្តិ៖ មាន​សភា​ចំនួន​គឺ សភា​ឌូម៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ សម្រាប់​អនុម័ត​ច្បាប់ ប្រកាសសង្គ្រាម ឱ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​ផ្សេង​ៗ មាន​អំណាច​ក្នុង​អនុម័ត​កញ្ចប់​ថវិកា និង​អំណាច​ចោទប្រកាន់ ដែល​អាច​ឈាន​ទៅ​ដក​ប្រធានាធិបតី​បាន​។
  • ស្ថាប័ន​នីតិប្រតិបត្តិ៖ ប្រធានាធិបតី​គឺជា​ប្រមុខ​កងទ័ព មាន​សិទ្ធិ​ច្រានចោល​រាល់​ពង្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​សភា មុន​ពេល​ក្លាយ​ជា​ច្បាប់ និង​តែងតាំង​គណៈរដ្ឋមន្ត្រី ព្រមទាំង​មន្ត្រី​ដទៃ​ទៀត ដែល​គ្រប់គ្រង និង​ប្រតិបត្តិ​ច្បាប់ និង​នយោបាយ​សហព័ន្ធ​។
  • ស្ថាប័ន​យុត្តិធម៌៖ តុលាការ​ធម្មនុញ្ញ តុលាការ​កំពូល តុលាការ​កំពូល​មជ្ឈត្តវិនិច្ឆ័យ និង​តុលាការ​សហព័ន្ធ​ថ្នាក់​ទាប​ជាច្រើន​ទៀត (ចៅក្រម ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សហព័ន្ធ ដោយ​មាន​សំណើ​ពី​ប្រធានាធិបតី) មាន​នាទី​បកស្រាយ​ច្បាប់ និង​អាច​បដិសេធ​ច្បាប់​ណា ដែល​យល់​ឃើញ​ថា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

បំណែងចែករដ្ឋបាលនយោបាយកែប្រែ

 
អង្គភាពធម្មនុញ្ញរុស្ស៊ី៖ ពណ៌លឿង=អូប្លាស (ខេត្ត), បៃតង=សាធារណរដ្ឋ, ទឹកក្រូច=ក្រៃ, ខៀវ=អូគ្រូកស្វយ័ត (ស្រុក), ក្រហម=ទីក្រុងសហព័ន្ធ, ស្វាយ=អូប្លាសស្វយ័ត។
អង្គភាពធម្មនុញ្ញ

យោងទៅតាមរដ្ឋធម្មនុញ្ញ ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញចំនួន ៨៥។ នៅក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីបានអនុម័ត ប្រទេសរុស្ស៊ីមានអង្គភាពធម្មនុញ្ញសរុបចំនួន ៨៩ តែក្រោយៗមកអង្គភាពធម្មនុញ្ញខ្លះត្រូវបានបញ្ចូលចូលគ្នា។ អង្គភាពទាំងនេះមានអ្នកតំណាងស្មើៗគ្នា (ពោលគឺប្រតិភូចំនួនពីរៗនាក់) នៅក្នុងក្រុមប្រឹក្សាសហព័ន្ធ។ ប៉ុន្តែកម្រិតស្វ័យភាពរបស់អង្គភាពនីមួយៗគឺខុសគ្នា។

  • អូប្លាស (ខេត្ត) ចំនួន ៤៦៖ មានអភិបាលនិងអង្គនីតិប្បញ្ញត្តិដែលបានជ្រើសរើសក្នុងមូលដ្ឋាន។
  • សាធារណរដ្ឋ ចំនួន ២២៖ ជាធម្មតាគឺមានស្វ័យភាពដោយសាធារណរដ្ឋនីមួយៗមានភារកិច្ចពង្រាងរដ្ឋធម្មនុញ្ញរៀងៗខ្លួន បោះឆ្នោតជ្រើសរើសប្រមុខនៃសាធារណរដ្ឋឬតំណែងស្រដៀងៗ និងសភាខ្លួនផ្ទាល់។ សាធារណរដ្ឋនីមួយៗគឺអនុញ្ញាតឱ្យមានភាសាផ្លូវការផ្ទាល់ៗខ្លួនជាមួយនឹងភាសារុស្ស៊ីតែក្នុងករណីកិច្ចការអន្តរជាតិពួកគេនឹងត្រូវតំណាងដោយរដ្ឋាភិបាលសហព័ន្ធ។ សាធារណរដ្ឋគឺត្រូវជាទឹកដីឬទីកំណើតរបស់ក្រុមជនជាតិភាគតិចណាមួយ។
  • ក្រៃ (ដែនដី) ចំនួន ៩៖ មានលក្ខណៈដូចនឹងអូប្លាសដែរ។ ពាក្យថា"ដែនដី"គឺច្រើនប្រើនៅក្នុងប្រវត្តិសាស្ត្រដោយដើមឡើយឈ្មោះថាក្រៃគឺសម្តៅលើតំបន់ជាប់ព្រំដែនហើយក្រោយមកគឺជាបំណែងចែករដ្ឋបាលដែលចែកចេញជាអូគ្រូកស្វយ័តនិងអូប្លាសស្វយ័ត។
  • អូគ្រូកស្វយ័តចំនួន ៤៖ ដើមឡើយគឺជាអង្គភាពស្វយ័តស្ថិតនៅក្នុងអូប្លាសឬក្រៃដែលបង្កើតឡើងសម្រាប់បញ្ជាក់ឬសម្គាល់ពីទឹកដីជនជាតិភាគតិចណាមួយ។ លើកលែងតែអូគ្រូតស្វយ័តឈូកុត្កា អូគ្រូកទាំងអស់គឺស្ថិតនៅក្រោម/ក្នុងក្រៃឬអូប្លាស។
  • អូប្លាសស្វយ័តចំនួន ១ (គឺអូប្លាសស្វយ័តជ្វីហ្វ)៖ ក្នុងប្រវត្តិសាស្ត្រ វាគឺជាអង្គភាពរដ្ឋបាលក្រោមក្រៃ។ នៅឆ្នាំ១៩៩០ ក្រៃទាំងអស់ត្រូវបានតម្លើងទៅជាសាធារណរដ្ឋលើកលែងតែអូប្លាសស្វយ័តជ្វីហ្វ។
  • ទីក្រុងសហព័ន្ធចំនួន ៣៖ មានទីក្រុងម៉ូស្គូ សង់ពីទ័របួរ និងសេវ៉ាស្តូប៉ូល។ ទីក្រុងទាំងបីមានមុខងារជាតំបន់ដាច់ដោយឡែកពីបំណែងចែករដ្ឋបាលដទៃទៀត។
ស្រុកសហព័ន្ធ

អង្គភាពធម្មនុញ្ញគឺបែងចេញជាស្រុកសហព័ន្ធចំនួន ៨ ក្រុមដោយក្រុមនីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេសកទូតដែលតែងតាំងដោយប្រធានាធិបតីរុស្ស៊ី។[៨៥] ខុសពីអង្គភាពធម្មនុញ្ញ ស្រុកសហព័ន្ធមិនមែនជាកម្រិតរដ្ឋបាលថ្នាក់ក្រោមជាតិទេតែជាកម្រិតរដ្ឋបាលនៃរដ្ឋាភិបាលសហព័ន្ធ។

ទំនាក់ទំនងបរទេសកែប្រែ

 
លោកពូទីនជាមួយនឹងសមភាគី G20 នៅទីក្រុងអូសាកាក្នុងឆ្នាំ២០១៩។

គិតត្រឹមឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសដែលមានបណ្តាញការទូតធំជាងគេលំដាប់ថ្នាក់ទីប្រាំនៅលើពិភពលោក។ រុស្ស៊ីមានទំនាក់ទំនងការទូតជាមួយរដ្ឋសមាជិកអង្គការសហប្រជាជាតិចំនួន១៩០ រដ្ឋមានការទទួលស្គាល់តិចតួចចំនួនពីរ និងរដ្ឋសង្កេតការណ៍អង្គការសហប្រជាជាតិចំនួនបីដោយមានស្ថានទូតសរុបដល់ទៅ១៤៤។[៨៦] រុស្ស៊ីគឺជារដ្ឋមហាអំណាចសន្តាកុពលនិងជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រុស្ស៊ីក៏ជាសមាជិកនៃ G20 ក្រុមប្រឹក្សាអឺរ៉ុប អង្គការដើម្បីសន្តិសុខ​ និងសហ​ប្រតិបត្តិការ​នៅអឺរ៉ុប វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិកផងដែរហើយត្រូវជាសមាជិកនាំមុខនៃសហគមន៍នៃរដ្ឋឯករាជ្យ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី អង្គការសន្ធិសញ្ញាសន្តិសុខរួម អង្គការសហប្រតិបត្តការសៀងហៃ និងប៊្រីកស៍

នៅក្នុងសតវត្សទី២១ ទំនាក់ទំនងចិន-រុស្ស៊ីបានចាប់ពង្រឹងឡើងយ៉ាងខ្លាំង។ ជាមួយនឹងសន្ធិសញ្ញាមិត្តភាព និងការអភិវឌ្ឍអាជីវកម្មប្រេងកាត ទំនាក់ទំនងរវាងមហាអំណាចទាំងពីរបានឈានចូលដល់ស្ថានភាពពិសេសមួយ។[៨៧] ប្រទេសឥណ្ឌាគឺជាអតិថិជនគ្រឿងសព្វាវុធធំបំផុតរបស់ប្រទេសរុស្ស៊ីហើយប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយុទ្ធសាស្ត្រនិងការទូតដ៏រឹងមាំតាំងពីដំបូងមកម្លេះ។[៨៨]

យោធាកែប្រែ

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវបានបែងចែកជា កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអវកាស។ រុស្ស៊ីក៏មានសេវាប្រដាប់អាវុធឯករាជ្យចំនួនពីរផងដែរគឺ កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ និងកងកម្លាំងជើងអាកាស។ គិតត្រឹមឆ្នាំ២០១៩ យោធារុស្ស៊ីមានទាហានសកម្មជិតមួយលាននាក់ដែលជាប់ចំណាត់ថ្នាក់ទីបួននៅលើពិភពលោក[៨៩] លើសពីនេះ រុស្ស៊ីមានទ័ពបម្រុងច្រើនជាង ២,៥ លាននាក់ហើយចំនួនសរុបនៃកងទ័ពបម្រុងអាចនឹងមានដល់ទៅ ២០ លាននាក់ឯណោះ។[៩០] វាគឺជាកាតព្វកិច្ចរបស់បុរសជនជាតិរុស្ស៊ីទាំងឡាយដែលមានអាយុពី ១៨–២៧ ឆ្នាំក្នុងការចូលបម្រើក្នុងជួរកងកម្លាំងប្រដាប់អាវុធរយៈពេលមួយឆ្នាំ។[៩១]

បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសដែលមានឥទ្ធិពលយោធាខ្លាំងបំផុតទីពីរនៅលើពិភពលោក[៩២]ហើយជារដ្ឋមួយក្នុងចំណោមរដ្ឋនុយក្លេអ៊ែរទាំងប្រាំ និងជារដ្ឋដែលមានស្តុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ជាងពាក់កណ្តាលនៃអាវុធនុយក្លេអ៊ែរសរុបប្រមាណ ១៤,០០០ នៅលើពិភពលោកជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី។[៩៣] ប្រទេសនេះគឺជាម្ចាស់នាវាមុជទឹកមីស៊ីលបាលីស្ទីកធំជាងគេទីពីរហើយជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនបីប៉ុណ្ណោះដែលមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រហើយមិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីគឺជារដ្ឋដែលមានកងកម្លាំងជើងគោកច្រើន/ខ្លាំងបំផុតលើលោក[៩៤] កម្លាំងជើងអាកាសខ្លាំងបំផុតទីពីរ[៩៥] និងកម្លាំងជើងទឹកខ្លាំងបំផុតទីបី។[៩៦] រុស្ស៊ីគឺជាប្រទេសដែលចំណាយថវិកាលើយោធាខ្ពស់បំផុតទីបួនដោយបានចំណាយប្រាក់ចំនួន ៦៥,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩។[៩៧] រុស្ស៊ីមានឧស្សាហកម្មយោធាដ៏ធំដោយអាវុធភាគច្រើនរបស់ខ្លួនគឺសុទ្ធតែផលិតនៅក្នុងស្រុកទាំងអស់។ ក្នុងឆ្នាំ២០១៩ រុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំជាងគេលំដាប់ទីបីនៅលើពិភពលោកដោយនៅពីក្រោយសហរដ្ឋអាមេរិក និងចិន។[៩៨]

សិទ្ធិមនុស្ស និងអំពើពុករលួយកែប្រែ

ការគ្រប់គ្រងសិទ្ធិមនុស្សនៅប្រទេសរុស្ស៊ីត្រូវបានទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗ ពីបណ្តាប្រទេសប្រជាធិបតេយ្យនិងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស។ ជាពិសេសគឺអង្គការមួយចំនួនដូចជា អង្គការលើកលែងទោសអន្តរជាតិនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សដោយអង្គការទាំងនេះបានចាត់ទុករុស្ស៊ីថាជាប្រទេសដែលមិនមានលក្ខណៈប្រជាធិបតេយ្យពេញលេញនិងផ្តល់សិទ្ធិនយោបាយនិងសេរីភាពស៊ីវិលតិចតួចណាស់ដល់ប្រជាពលរដ្ឋរបស់ខ្លួន។[៩៩][១០០] ចាប់តាំងពីឆ្នាំ២០០៤ មកអង្គការ Freedom House បានដាក់ប្រទេសរុស្ស៊ីនៅក្នុងចំណាត់ថ្នាក់"គ្មានសេរីភាព"នៃការស្ទង់មតិសេរីភាពនៅលើពិភពលោករបស់ខ្លួន។[១០១] ចាប់តាំងពីឆ្នាំ២០១១ មកអង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានដាក់ចំណាត់ថ្នាក់រុស្ស៊ីក្នុង"របបផ្តាច់ការ"នៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យរបស់ខ្លួនដោយឈរនៅលំដាប់ទី ១២៤ ក្នុងចំណោមប្រទេសចំនួន ១៦៧ នៃឆ្នាំ២០២០។[១០២]

យោងទៅតាម Transparency International គេបានវាយតម្លៃប្រទេសរុស្ស៊ីទាបបំផុតនៅក្នុងសន្ទស្សន៍សញ្ញាក្ខន្ធអំពើពុករលួយសម្រាប់ឆ្នាំ២០២០ ដោយជាប់លំដាប់ថ្នាក់ទី ១២៩ ក្នុងចំណោមប្រទេស ១៨០។[១០៣] អំពើពុករលួយគឺជាបញ្ហាដ៏សំខាន់មួយនៅក្នុងប្រទេសរុស្ស៊ី[១០៤]ដោយវាបានជះឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រជាពលរដ្ឋម្នាក់ៗ សេដ្ឋកិច្ចជាតិ[១០៥] ពាណិជ្ជកម្ម[១០៦] រដ្ឋបាលសាធារណៈ[១០៧][១០៨] ការអនុវត្តច្បាប់[១០៩] ការថែទាំសុខភាព[១១០] និងការអប់រំ[១១១]

ភូមិសាស្ត្រកែប្រែ

 
ផែនទីឋានលេខាសាស្ត្រនៃប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកដោយមានក្រឡាផ្ទៃចំនួន ១៧,០៧៥,២០០ គីឡូម៉ែត្រការ៉េ (ស្មើនឹង ៦,៥៩២,៨០០ ម៉ាយការ៉េ)។ វាគឺជាប្រទេសឆ្លងទ្វីបដែលគ្របដណ្តប់លើតំបន់អឺរ៉ាស៊ីមួយភាគធំ (ពោលគឺទាំងអាស៊ីនិងអឺរ៉ុប)។ ទឹកដីប៉ែកអឺរ៉ុបរបស់រុស្ស៊ីមានក្រឡាផ្ទៃចំនួនប្រមាណ ៤,០០០,០០០ គម ដែលប្រហាក់ប្រហែលនឹង ៤០% នៃទឹកដីអឺរ៉ុបសរុប ដូច្នេះរុស្ស៊ីគឺជាប្រទេសធំជាងគេនៅទ្វីបអឺរ៉ុប។ ចំណែកឯខាងទ្វីបអាស៊ីវិញ រុស្ស៊ីបានគ្របដណ្តប់លើតំបន់អាស៊ីខាងជើងទាំងស្រុងដោយមានក្រឡាផ្ទៃចំនួន ១៣,១០០,០០០ គីឡូម៉ែត្រការ៉េដែលជាហេតុនាំឱ្យរុស្ស៊ីក្លាយជាប្រទេសធំជាងគេលើទ្វីបអាស៊ី។ រុស្ស៊ីក៏ជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេទីបួននៅលើពិភពលោកផងដែរដោយលាតសន្ធឹងចម្ងាយ ៣៧,៦៥៣ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត ទឹកដីប្រទេសរុស្ស៊ីទាំងមូលគឺមានទំហំធំជាងទ្វីបអូសេអានី អឺរ៉ុប និងអង់តាកទិកផងហើយស្ថិតនៅចន្លោះរយៈទទឹង ជ ៤១°និង៨២° និងរយៈបណ្តោយ ក ១៩°និង១៦៩°

ភាគខាងត្បូងនៃប្រទេសរុស្ស៊ីគឺសម្បូរទៅដោយជួរភ្នំជាច្រើនដោយមានជួរភ្នំក័រកាស៊ីមួយផ្នែកស្ថិតនៅក្នុងទឹកដីរបស់ខ្លួន (ក្នុងនោះគឺមានភ្នំអែលប៊្រូស ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រហើយត្រូវជាភ្នំខ្ពស់ជាងគេនៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប)។ ចំណែកនៅតំបន់ផ្សេងៗទៀតក៏មានជួរភ្នំនិងភ្នំខ្ពស់ៗសំខាន់ៗផងដែរដូចជា៖ នៅស៊ីបេរីគឺមានភ្នំអាល់តៃ នៅតំបន់ជាយខាងកើតរុស្ស៊ីមានជួរភ្នំវែគុយ៉ានស្គ៍ឬបណ្តុំភ្នំភ្លើងនៅតាមឧបទ្វីបកាំឆាត់កាភ្នំអ៊ូរ៉ាល់គឺជាភ្នំដែលសម្បូរទៅដោយធនធានរ៉ែច្រើនជាងគេហើយវាបានលាតសន្ធឹងពីភាគខាងជើងទៅភាគខាងត្បូងដែលសព្វថ្ងៃភូមិសាស្ត្រាចារ្យជាទូទៅបានចាត់ទុកភ្នំនេះជាខ្សែប្រទល់បែងចែកទ្វីបអាស៊ីនិងអឺរ៉ុប។

 
ទន្លេវ៉ុលកា, ជាទន្លេហូរកាត់តំបន់ភាគកណ្តាលប្រទេសរុស្ស៊ីចូលទៅសមុទ្រកាសព្យែនហើយវាត្រូវជាទន្លេវែងជាងគេប្រចាំទ្វីបអឺរ៉ុប។

រុស្ស៊ីមានព្រំដែនជាប់នឹងសមុទ្រជាច្រើនមានដូចជា៖ សមុទ្របាលទិក សមុទ្របារ៉ែន សមុទ្រស សមុទ្រការ៉ា សមុទ្រឡាប់តែវ សមុទ្រស៊ីបេរីខាងកើត សមុទ្រជុកជី សមុទ្របេរីង សមុទ្រអាសូវ សមុទ្រអុកហុតស្គ៍ និងសមុទ្រជប៉ុន។ ប្រជុំកោះ និងកោះធំៗនៅរុស្ស៊ីមានដូចជា៖ ណូវ៉ាលសែមយ៉ា ប្រជុំកោះហ្រ្វង់ហ្សូសែហ្វ កោះស៊ីបេរីថ្មី ស្វែរណាយ៉ាសែមយ៉ា កោះហ្វ្រាងជែល កោះគូរៀល និងកោះសាកខាលីន

 
ភ្នំអែលប៊្រូស, ជាភ្នំភ្លើងអសកម្មស្ថិតនៅភាគខាងត្បូងរុស្ស៊ីនិងត្រូវជាភ្នំខ្ពស់ជាងគេបង្អស់នៅប្រទេសរុស្ស៊ីនិងទ្វីបអឺរ៉ុប។

រុស្ស៊ីគឺជាប្រទេសដែលសម្បូរធនធានទឹកច្រើនជាងគេបង្អស់ដោយមានបឹងជាច្រើនដែលផ្ទុកទឹកសាបប្រមាណមួយភាគបួននៃទឹកសាបសរុបនៅលើពិភពលោក។[១១២] បឹងទឹកសាបដ៏ធំនិងសំខាន់ជាងគេបំផុតនៅរុស្ស៊ីគឺបឹងបៃកាលដែលត្រូវជាបឹងដ៏សំខាន់ ចំណាស់ និងធំជាងគេនៅក្នុងប្រទេស[១១៣]ហើយបរិមាណផ្ទៃខាងលើនៃទឹកសាបនៅបឹងនេះទាំងមូលគឺស្មើរនឹងមួយភាគប្រាំនៃបរិមាណផ្ទៃលើនៃទឹកសាបទាំងអស់នៅលើភពផែនដី។[១១២] បឹងធំៗមួយចំនួនទៀតមាន បឹងឡាដូកានិងបឹងអូណេកាហើយបឹងទាំងពីរនេះគឺត្រូវជាបឹងធំបំផុតនៅទ្វីបអឺរ៉ុប (សម្គាល់៖ បឹងបៃកាលគឺស្ថិតនៅទ្វីបអាស៊ី)។ ប្រទេសរុស្ស៊ីស្ថិតនៅលំដាប់ថ្នាក់លេខពីរបន្ទាប់ពីប្រទេសប្រេស៊ីលក្នុងបរិមាណធនធានទឹកដែលអាចប្រើប្រាស់ឡើងវិញបាន។ ទន្លេចំនួនបួននៅតំបន់ស៊ីបេរីគឺ ទន្លេអូប យេនីស៊ីយ លេណា និងអាម័រគឺសុទ្ធតែស្ថិតនៅក្នុងចំណោមទន្លេដ៏វែងជាងគេបំផុតនៅលើភពផែនដី

អាកាសធាតុកែប្រែ

ឯកសារយោងកែប្រែ

  1. "The Constitution of the Russian Federation – Chapter 3. The Federal Structure, Article 68" constitution.ru ដកស្រង់នៅថ្ងៃ 22 April 2015
  2. "ВПН-2010" perepis-2010.ru បណ្ណសារចម្លងពីខ្លឹមសារដើមនៅ18 January 2012
  3. Cite error: Invalid <ref> tag; no text was provided for refs named Pew2017
  4. "The Russian federation: general characteristics" Federal State Statistics Service បណ្ណសារចម្លងពីខ្លឹមសារដើមនៅ28 July 2011 ដកស្រង់នៅថ្ងៃ 5 April 2008 Unknown parameter |url-status= ignored (ជំនួយ)
  5. Численность населения Российской Федерации по муниципальным образованиям на 1 января 2021 года [The population of the Russian Federation by municipalities as of January 1, 2021] (XLS) Russian Federal State Statistics Service (រុស្ស៊ី) ដកស្រង់នៅថ្ងៃ 31 January 2021
  6. ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2019" IMF.org International Monetary Fund ដកស្រង់នៅថ្ងៃ 18 January 2020
  7. "GINI index (World Bank estimate) – Russian Federation" World Bank ដកស្រង់នៅថ្ងៃ 22 March 2020
  8. "Human Development Report 2020" (PDF) (អង់គ្លេស) United Nations Development Programme 15 December 2020 ដកស្រង់នៅថ្ងៃ 15 December 2020
  9. "Online Etymology Dictionary" Etymonline.com ដកស្រង់នៅថ្ងៃ 2 November 2011
  10. "Rus – definition of Rus by the Free Online Dictionary, Thesaurus and Encyclopedia" Thefreedictionary.com ដកស្រង់នៅថ្ងៃ 2 November 2011
  11. For a discussion of the origins of Slavs, see Barford, P. M. (2001) The Early Slavs Cornell University Press pp. 15–16 ISBN 978-0-8014-3977-3CS1 maint: Multiple names: authors list (link)
  12. Christian, D. (1998) A History of Russia, Central Asia and Mongolia Blackwell Publishing pp. 6–7
  13. Thompson, J.W.; Johnson, E.N. (1937) An Introduction to Medieval Europe, 300–1500 W. W. Norton & Co. p. 268 ISBN 978-0-415-34699-3
  14. "Ukraine: Security Assistance" U.S. Department of State ដកស្រង់នៅថ្ងៃ 27 December 2007
  15. Klyuchevsky, V. (1987) The course of the Russian history 1 Myslʹ ISBN 5244000721
  16. Klyuchevsky, V. (1987) The course of the Russian history 1 Myslʹ ISBN 978-5-244-00072-6
  17. Cite error: Invalid <ref> tag; no text was provided for refs named Curtis
  18. Hamm, M.F. (1995) Kiev: A Portrait, 1800–1917 Princeton University Press ISBN 978-0-691-02585-8
  19. "The Destruction of Kiev" Tspace.library.utoronto.ca បណ្ណសារចម្លងពីខ្លឹមសារដើមនៅ27 April 2011 ដកស្រង់នៅថ្ងៃ 19 January 2011 Unknown parameter |url-status= ignored (ជំនួយ)
  20. "History of Russia from Early Slavs history and Kievan Rus to Romanovs dynasty" Parallelsixty.com បណ្ណសារចម្លងពីខ្លឹមសារដើមនៅ21 January 2010 ដកស្រង់នៅថ្ងៃ 27 April 2010 Unknown parameter |url-status= ignored (ជំនួយ)
  21. Рыбаков, Б. А. (1948) Ремесло Древней Руси pp. 525–533, 780–781
  22. Davies B. Warfare. State and Society on the Black Sea Steppe, 1500–1700. Routledge, 2014. Pg. 4; (PDF) available here
  23. ២៣,០ ២៣,១ "Black Death". Joseph Patrick Byrne (2004). p. 62.
  24. "The history of banya and sauna" (រុស្ស៊ី) បណ្ណសារចម្លងពីខ្លឹមសារដើមនៅ30 May 2012 Unknown parameter |url-status= ignored (ជំនួយ)
  25. May, T. "Khanate of the Golden Horde" បណ្ណសារចម្លងពីខ្លឹមសារដើមនៅ7 June 2008 ដកស្រង់នៅថ្ងៃ 27 December 2007
  26. Solovyov, S. (2001) History of Russia from the Earliest Times 6 AST pp. 562–604 ISBN 978-5-17-002142-0
  27. Skrynnikov, R. (1981) Ivan the Terrible Academic Intl Pr p. 219 ISBN 978-0-87569-039-1
  28. "Siberia" Encyclopædia Britannica ដកស្រង់នៅថ្ងៃ February 17, 2021
  29. Solovyov, S. (2001) History of Russia from the Earliest Times 6 AST pp. 751–908 ISBN 978-5-17-002142-0
  30. Eizo Matsuki "The Crimean Tatars and their Russian-Captive Slaves" (PDF) Mediterranean Studies Group at Hitotsubashi University បណ្ណសារចម្លងពីខ្លឹមសារដើម (PDF)នៅ1 May 2011 ដកស្រង់នៅថ្ងៃ 4 May 2013
  31. Solovyov, S. (2001) History of Russia from the Earliest Times 6 AST pp. 751–809 ISBN 978-5-17-002142-0
  32. Brian Glyn Williams (2013) "The Sultan's Raiders: The Military Role of the Crimean Tatars in the Ottoman Empire" (PDF) The Jamestown Foundation p. 27 បណ្ណសារចម្លងពីខ្លឹមសារដើម (PDF)នៅ21 October 2013 Unknown parameter |url-status= ignored (ជំនួយ)
  33. Solovyov, S. (2001) History of Russia from the Earliest Times 7 AST pp. 461–568 ISBN 978-5-17-002142-0
  34. "Stenka Razin" Encyclopædia Britannica ដកស្រង់នៅថ្ងៃ February 16, 2021
  35. "Semyon Ivanov Dezhnyov" Encyclopædia Britannica ដកស្រង់នៅថ្ងៃ February 16, 2021
  36. Solovyov, S. (2001) History of Russia from the Earliest Times 9, ch.1 AST ISBN 978-5-17-002142-0 ដកស្រង់នៅថ្ងៃ 27 December 2007
  37. Timothy C. Dowling Russia at War: From the Mongol Conquest to Afghanistan, Chechnya, and Beyond pp. 728–730 ABC-CLIO, 2014
  38. John F. Baddeley, "The Russian Conquest of the Caucasus", Longman, Green and Co., London: 1908. p. 90
  39. "Ruling the Empire" Library of Congress ដកស្រង់នៅថ្ងៃ 27 December 2007
  40. Geoffrey A. Hosking (2001). "Russia and the Russians: a history". Harvard University Press. p. 9.
  41. N. M. Dronin, E. G. Bellinger (2005). Climate dependence and food problems in Russia, 1900–1990: The interaction of climate and agricultural policy and their effect on food problems. Central European University Press. p. 38.
  42. "Провозглашена Российская республика" Президентская библиотека имени Б.Н. Ельцина 7 February 2017
  43. Mawdsley, Evan (2007) The Russian Civil War New York: Pegasus Books p. 287 ISBN 9781681770093
  44. Transactions of the American Philosophical Society. James E. Hassell (1991), p. 3.
  45. Famine in Russia: the hidden horrors of 1921, International Committee of the Red Cross
  46. Abbott Gleason (2009). A Companion to Russian History. Wiley-Blackwell. p. 373.
  47. ៤៧,០ ៤៧,១ Getty, Rittersporn, Zemskov. "Victims of the Soviet Penal System in the Pre-War Years: A First Approach on the Basis of Archival Evidence". The American Historical Review, Vol. 98, No. 4 (October 1993), pp. 1017–49.
  48. R. W. Davies, S. G. Wheatcroft (2004). The Years of Hunger: Soviet Agriculture, 1931–33, p. 401.
  49. "The U.S.S.R. from the death of Lenin to the death of Stalin – The Party versus the peasants" www.britannica.com Encyclopædia Britannica ដកស្រង់នៅថ្ងៃ 18 July 2019
  50. "World War II" Encyclopædia Britannica ដកស្រង់នៅថ្ងៃ 9 March 2008
  51. Snyder, Timothy (21 October 2010) "The Reich's forgotten atrocity" The Guardian
  52. Adam Jones (2010), Genocide: A Comprehensive Introduction (2nd ed.), p. 271. – "The large majority of POWs, some 2.8 million, were killed in just eight months of 1941–42, a rate of slaughter matched (to my knowledge) only by the 1994 Rwanda genocide."
  53. "The Allies' first decisive successes: Stalingrad and the German retreat, summer 1942 – February 1943" Encyclopædia Britannica ដកស្រង់នៅថ្ងៃ 12 March 2008
  54. The Legacy of the Siege of Leningrad, 1941–1995. Cambridge University Press.
  55. Brinkley, Douglas (2003) The New York Times Living History: World War II, 1942–1945: The Allied Counteroffensive Macmillan ISBN 978-0-8050-7247-1
  56. Urquhart, Brian Looking for the Sheriff New York Review of Books, 16 July 1998
  57. Geoffrey A. Hosking (2006). Rulers and victims: the Russians in the Soviet Union. Harvard University Press. p. 242.
  58. "Great Escapes from the Gulag" TIME 5 June 1978 ដកស្រង់នៅថ្ងៃ 1 August 2008
  59. "1990 CIA World Factbook" Central Intelligence Agency ដកស្រង់នៅថ្ងៃ 9 March 2008
  60. ៦០,០ ៦០,១ "Russia Unforeseen Results of Reform" The Library of Congress Country Studies; CIA World Factbook ដកស្រង់នៅថ្ងៃ 10 March 2008
  61. ៦១,០ ៦១,១ "Russian Federation" (PDF) Organisation for Economic Co-operation and Development (OECD) ដកស្រង់នៅថ្ងៃ 24 February 2008
  62. "Russia: Economic Conditions in Mid-1996" Library of Congress បណ្ណសារចម្លងពីខ្លឹមសារដើមនៅ30 October 2004 ដកស្រង់នៅថ្ងៃ 29 April 2019 Unknown parameter |url-status= ignored (ជំនួយ)
  63. "Russia: Clawing Its Way Back to Life (int'l edition)" BusinessWeek បណ្ណសារចម្លងពីខ្លឹមសារដើមនៅ22 November 2007 ដកស្រង់នៅថ្ងៃ 27 December 2007 Unknown parameter |url-status= ignored (ជំនួយ)
  64. Walter C. Clemens (2001) The Baltic Transformed: Complexity Theory and European Security Rowman & Littlefield p. 106 ISBN 978-0-8476-9859-2
  65. Branko Milanovic (1998) Income, Inequality, and Poverty During the Transformation from Planned to Market Economy The World Bank pp. 186–189
  66. ៦៦,០ ៦៦,១ Jason Bush (19 October 2006) "What's Behind Russia's Crime Wave?" BusinessWeek បណ្ណសារចម្លងពីខ្លឹមសារដើមនៅ20 December 2008 Unknown parameter |url-status= ignored (ជំនួយ)
  67. ៦៧,០ ៦៧,១ Lipton, David; Sachs, Jeffrey D.; Mau, Vladimir; Phelps, Edmund S. (1992) "Prospects for Russia's Economic Reforms" (PDF) Brookings Papers on Economic Activity 1992 (2): 213 doi:10.2307/2534584 ISSN 0007-2303 JSTOR 2534584
  68. Chiodo, Abbigail J., and Michael T. Owyang. "A case study of a currency crisis: The Russian default of 1998." Federal Reserve Bank of St. Louis Review 84.6 (2002): 7.
  69. Desai, Padma (May 2000) "Why Did the Ruble Collapse in August 1998?" American Economic Review 90 (2): 48–52 doi:10.1257/aer.90.2.48 ISSN 0002-8282
  70. "A bold buffoon" theguardian.com 23 April 2007
  71. Guriev, Sergei; Tsyvinski, Aleh (2010) "Challenges Facing the Russian Economy after the Crisis" in Anders Åslund; Sergei Guriev; Andrew C. Kuchins (eds.) Russia After the Global Economic Crisis Peterson Institute for International Economics; Centre for Strategic and International Studies; New Economic School pp. 12–13 ISBN 978-0-88132-497-6
  72. "It's Official: Sanctioned Russia Now Recession Free" Forbes 3 April 2017
  73. Treisman, D "Is Russia's Experiment with Democracy Over?" UCLA International Institute បណ្ណសារចម្លងពីខ្លឹមសារដើមនៅ11 November 2004 ដកស្រង់នៅថ្ងៃ 31 December 2007
  74. Stone, N (4 December 2007) "No wonder they like Putin" The Times UK ដកស្រង់នៅថ្ងៃ 31 December 2007
  75. "ASCO Picks Top Clinical Cancer Research Advances for 2009 & Gives Recommendations for Accelerating Progress" Oncology Times 31 (22): 12 November 2009 doi:10.1097/01.cot.0000365291.64063.83 ISSN 0276-2234
  76. Symons, Arthur (1 January 1974), [Expression error: Unrecognized punctuation character "១". "Pastel: Masks and Faces"], ជា Holdsworth, Roger, Arthur Symons: Selected Writings, Oxford University Press, អ.វ.ល.:10.1093/oseo/instance.00249484, ល.ស.ប.អ. 9781857547269, Expression error: Unrecognized punctuation character "១". 
  77. "Ousted Ukrainian President Asked For Russian Troops, Envoy Says" NBC News Reuters 3 March 2014 ដកស្រង់នៅថ្ងៃ 21 March 2014
  78. "Ukraine crisis: Crimea parliament asks to join Russia" BBC News 6 March 2014 ដកស្រង់នៅថ្ងៃ 27 April 2015
  79. "Backing Ukraine's territorial integrity, UN Assembly declares Crimea referendum invalid" (PDF) UN Daily News UN News Centre 27 March 2014 ដកស្រង់នៅថ្ងៃ 20 October 2016
  80. "Canadian Sanctions Related to Ukraine" Government of Canada
  81. "О мерах по реализации Указа Президента России "О применении отдельных специальных экономических мер в целях обеспечения безопасности Российской Федерации"" [On measures to implement the Decree of the President of Russia "On the application of certain special economic measures in order to ensure the security of the Russian Federation"] government.ru (រុស្ស៊ី) 7 August 2014 បណ្ណសារចម្លងពីខ្លឹមសារដើមនៅ3 September 2014 ដកស្រង់នៅថ្ងៃ 21 January 2015 Unknown parameter |url-status= ignored (ជំនួយ)
  82. "Putin Thanks Russians for 'Support and Trust' After Vote" The Moscow Times 2 July 2020
  83. "Putin, citing coronavirus, postpones vote on changes to extend his rule" Reuters 25 March 2020
  84. "The Constitution of the Russian Federation" (Article 80, § 1) ដកស្រង់នៅថ្ងៃ 27 December 2007
  85. Russian Classification of Economic Regions (OK 024–95) of 1 January 1997 as amended by the Amendments #1/1998 through #5/2001. (Section I. Federal Districts)
  86. "Global Diplomacy Index – Country Rank" Lowy Institute ដកស្រង់នៅថ្ងៃ 27 January 2021
  87. Reid Standish (1 September 2020) "China, Russia Deepen Their Ties Amid Pandemic, Conflicts With The West" Radio Free Europe/Radio Liberty ដកស្រង់នៅថ្ងៃ 2 February 2021
  88. Emily Tamkin (8 July 2020) "Why India and Russia Are Going to Stay Friends" Foreign Policy ដកស្រង់នៅថ្ងៃ 2 February 2021
  89. International Institute for Strategic Studies (15 February 2019) The Military Balance 2019 Routledge p. 195 ISBN 978-1857439885
  90. "The Global Intelligence Files" wikileaks.org ដកស្រង់នៅថ្ងៃ 1 April 2015 IISS listed total reserves as 20,000,000 for many years, assuming a Soviet-style callup. The potential reserve personnel of Russia may be as high as 20 million, depending on how the figures are counted.
  91. Cite error: Invalid <ref> tag; no text was provided for refs named cia
  92. O’Sullivan, Michael; Subramanian, Krithika (17 October 2015). The End of Globalization or a more Multipolar World? (Report). Credit Suisse AG. http://publications.credit-suisse.com/tasks/render/file/index.cfm?fileid=EE7A6A5D-D9D5-6204-E9E6BB426B47D054។ បានយកមក 14 July 2017. 
  93. "Here's how many nuclear warheads exist, and which countries own them" Defense News 16 June 2019
  94. "Tank Strength by Country (2020)" Global Firepower ដកស្រង់នៅថ្ងៃ 8 January 2021
  95. "Aircraft Strength by Country (2020)" Global Firepower ដកស្រង់នៅថ្ងៃ 8 January 2021
  96. "Navy Fleet Strengths (2020)" Global Firepower ដកស្រង់នៅថ្ងៃ 8 January 2021
  97. Tian, Nan; Fleurant, Aude; Kuimova, Alexandra; Wezeman, Pieter D.; Wezeman, Siemon T. (27 April 2020) "Trends in World Military Expenditure, 2019" (PDF) Stockholm International Peace Research Institute ដកស្រង់នៅថ្ងៃ 8 January 2020
  98. Makichuk, Dave (27 January 2020) "China passes Russia as No. 2 arms dealer" Asia Times (អង់គ្លេស) ដកស្រង់នៅថ្ងៃ 27 January 2020
  99. "Russian Federation" Amnesty International ដកស្រង់នៅថ្ងៃ 16 March 2020
  100. Human Rights Watch on Russia and Chechnya HTW.org
  101. "Countries and Territories" Freedom House ដកស្រង់នៅថ្ងៃ 10 March 2021
  102. "Global democracy has another bad year" The Economist 22 January 2020 ដកស្រង់នៅថ្ងៃ 6 February 2021
  103. "Corruptions Perceptions Index 2020" Transparency.org (អង់គ្លេស) ដកស្រង់នៅថ្ងៃ 31 January 2021
  104. "New Reports Highlight Russia's Deep-Seated Culture of Corruption" Voice of America 26 January 2020 ដកស្រង់នៅថ្ងៃ 16 March 2020
  105. Alferova, Ekaterina (26 October 2020) "В России предложили создать должность омбудсмена по борьбе с коррупцией" [Russia proposed to create the post of Ombudsman for the fight against corruption] Известия (រុស្ស៊ី) Izvestia ដកស្រង់នៅថ្ងៃ 5 November 2020
  106. "Russia Corruption Report" GAN Integrity (អង់គ្លេស) June 2020 ដកស្រង់នៅថ្ងៃ 5 November 2020
  107. Suhara, Manabu "Corruption in Russia: A Historical Perspective" (PDF) បណ្ណសារចម្លងពីខ្លឹមសារដើម (PDF)នៅ4 March 2016 ដកស្រង់នៅថ្ងៃ 4 December 2015 Unknown parameter |url-status= ignored (ជំនួយ)
  108. "Russia lost 4 billion dollars on unfavorable state procurement contracts in the last year" Meduza ដកស្រង់នៅថ្ងៃ 7 December 2015
  109. "Cops for hire" The Economist 2010 ដកស្រង់នៅថ្ងៃ 4 December 2015
  110. Klara Sabirianova Peter; Tetyana Zelenska (2010) "Corruption in Russian Health Care: The Determinants and Incidence of Bribery" (PDF) ដកស្រង់នៅថ្ងៃ 4 December 2015
  111. Elena Denisova-Schmidt; Elvira Leontyeva; Yaroslav Prytula (2014) "Corruption at Universities is a Common Disease for Russia and Ukraine" Harvard University ដកស្រង់នៅថ្ងៃ 4 December 2015
  112. ១១២,០ ១១២,១ Library of Congress "Topography and drainage" ដកស្រង់នៅថ្ងៃ 26 December 2007
  113. "Lake Baikal—A Touchstone for Global Change and Rift Studies" United States Geological Survey ដកស្រង់នៅថ្ងៃ 26 December 2007

សូមមើលផងដែរកែប្រែ