សង្វាស
(សំ.),(បា.)(សង់-វ៉ាស) (សំវាស) ការនៅរួមគ្នា, ការនៅជាមួយគ្នា; ការរួមបវេណី : មានសង្វាសស្មើគ្នា; រួមសង្វាស ។
បើដាក់រួមភ្ជាប់ជាមួយនឹងសព្ទដទៃ ច្រើនប្រើ សំវាស ជាង សំវាសត្ថេនកៈ (ស័ងវ៉ាស័ត-ថេន៉ៈកៈ) : ការលួចសង្វាស គឺសាមណេរដែលបួសត្រឹមត្រូវតាមច្បាប់ ហើយក្លែងខ្លួនជាភិក្ខុចូលធ្វើកិច្ចផ្សេងៗ ស្មើគ្នានឹងពួកភិក្ខុ (ម. ព. ថេយ្យសំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង) ។
អាចសរសេរថា សំវាស (ស័ង-វ៉ាស) ក៏បាន ។