សង្វាស

(ត្រូវបានបញ្ជូនបន្តពី សំវាស)

(សំ.),(បា.)(សង់-វ៉ាស) (សំវាស) ការ​នៅ​រួម​គ្នា, ការ​នៅ​ជា​មួយ​គ្នា; ការ​រួម​បវេណី : មាន​សង្វាស​ស្មើ​គ្នា; រួម​សង្វាស


បើ​ដាក់​រួម​ភ្ជាប់​ជា​មួយ​នឹង​សព្ទ​ដទៃ ច្រើន​ប្រើ សំវាស ជាង សំវាសត្ថេនកៈ (ស័ងវ៉ាស័ត-ថេន៉ៈកៈ) : ការ​លួច​សង្វាស គឺ​សាមណេរ​ដែល​បួស​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​ក្លែង​ខ្លួន​ជា​ភិក្ខុ​ចូល​ធ្វើ​កិច្ច​ផ្សេង​ៗ ស្មើ​គ្នា​នឹង​ពួក​ភិក្ខុ (ម. ព. ថេយ្យ​សំវាសកៈ, លិង្គត្ថេនកៈ និង ឧភយត្ថេនកៈ ផង) ។

អាច​សរសេរ​ថា សំវាស (ស័ង-វ៉ាស) ក៏​បាន ។