សញ្ញាជាតិបង់ក្លាដែស្ស

សញ្ញាជាតិបង់ក្លាដែស្ស បច្ចុប្បន្នត្រូវបានប្រើតាំងពីឆ្នាំ១៩៧១ គឺតាំងពីពេលប្រទេសនេះបានឯករាជ្យភ្លាមៗ។

ពណ៌នានិងអត្ថន័យ

កែប្រែ
  • នៅចំកណ្ដាលគឺជារូបផ្កាព្រលិត អណ្ដែតលើទឹក។ ផ្កាព្រលិតជាផ្កាជាតិបង់ក្លាដែស្ស និងតំណាងអោយស្ទឹងទន្លេនានាដែលឆ្នងកាត់ប្រទេសនេះ។ បង់ក្លាដែស្ស​ជាប្រទេសសំបូរស្ទឹង​ទន្លេជាងគេមួយនៅអាស៊ី
  • នៅអមសងខាង មានរូបកួរស្រូវ២ដើម។ ស្រូវជាអាហារសំខាន់ជាងគេ និងជាតំណាងអោយកសិកម្មនៅបង់ក្លាដែស្ស។
  • នៅផ្នែកខាងលើមានរូបស្លឹកកក់៣សន្លឹកវេញជាប់គ្នា និងផ្កាយចំនួន៤នៅអមសងខាង។ ផ្កាយទាំង៤នេះតំណាងអោយ​គោលការណ៍គ្រឹះទាំង៤ ដែលបានបញ្ចាក់នៅក្នុងរដ្ឋធម្មនុញ្ញបង់ក្លាដែស្សនៅឆ្នាំ១៩៧២គឺ ជាតិនិយម ឃរាវាសនិយម សង្គមនិយម និង ប្រជាធិបតេយ្យ។ (ឃរាវាសនិយម គឺការមិនទាន់ទិននឹងសាសនា)។