សញ្ញាជាតិអាហ្វហ្គានីស្ថាន
សញ្ញាជាតិអាហ្វហ្គានីស្ថាន ឃើញមានជាច្រើនសណ្ឋាននៅលើទង់ជាតិអាហ្វហ្គានីស្ថាន តាំងពីកំណរកំណើតប្រជាជាតិនេះមក។ តែគេក៏ឃើញមានអវត្តមានក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គឺនៅពេលដែលរបបកុម្មុយនីសកាន់កាប់ និងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ពេលដែលពូកតាលីបង់កាន់កាប់។
រចនានិងអត្ថន័យ
កែប្រែ- នៅផ្នែកខាងលើជាពាក្យបង្រៀនរបស់ឥស្លាម សរសេរជាភាសាអារ៉ាប់ ថា៖ « لا إله إلا الله محمد رسول الله (lā ʾilāha ʾillallāh, Muḥammad rasūlu-llāh) (ជាភាសាអារ៉ាប់)» ដែលមានន័យថា «គ្មានព្រះក្រៅពីព្រះអាឡាទេ ហើយមូហាម៉ាត់ជាអ្នកនាំសាររបស់ព្រះអាឡា»
- នៅចំកណ្ដាលជារូបព្រះវិហារម៉ូស ដែលមានជញ្ជាំងមីរ៉ាប់បែរមុខទៅម៉ិកកា និងមានកំរាលព្រំសំរាប់បន់ស្រន់នៅខាងក្នុង។
- នៅចំខាងលើព្រះវិហារម៉ូសជាតំណាងអោយពន្លឺព្រះអាទិត្យរះ។
- នៅអមសងខាងព្រះវិហារម៉ូសនេះមានអមដោយទង់ជាតិ២ ដែលតំណាងអោយទង់ជាតិអាហ្វហ្គានីស្ថាន។
- នៅខាងក្រោមព្រះវិហារម៉ូសមានលេខអារ៉ាប់ ១២៩៨ ដែលជាឆ្នាំតាមប្រតិទិនឥស្លាម ត្រូវនឹងគ្រឹស្ដសករាជឆ្នាំ១៩១៩។ នេះជាឆ្នាំដែលអាហ្វហ្គានីស្ថានបានឯករាជ្យពីចក្រភពអង់គ្លេស។
- នៅជុំវិញជាកំរងកួរស្រូវសាលីដែលមានរុំដោយខ្សែបូរ។
- នៅផ្នែកខាងក្រោម ជាឈ្មោះអាហ្វហ្គានីស្ថានសរសេរជាអក្សរអារ៉ាប់។
សញ្ញាជាតិមុនៗ
កែប្រែ-
១៩១៩-១៩២៨ -
១៩២៨-១៩៣១
មើលផងដែរ
កែប្រែតំណភ្ជាប់ក្រៅ
កែប្រែ- សញ្ញាជាតិអាហ្វហ្គានីស្ថាន Archived 2006-11-25 at the វេយប៊ែខ ម៉ាស៊ីន.