សប្ដាហ៍ពិសិដ្ឋ

(ត្រូវបានបញ្ជូនបន្តពី សប្ដាហ៏ពិសិដ្ឋ)

សប្ដាហ៏ពិសិដ្ឋ គឺជាបុណ្យខួបរបស់គ្រិស្តសាសនា ជាពិសេស ព្រះសហគមន៍កាតូលិក និងព្រះសគមន៏កាតូលិកខាងកើត ដែលគោរពសប្ដាហ៏ចុងក្រោយរបស់ ព្រះយេស៊ូ ក្នុងសប្ដាហ៏នេះ គ្រីស្តបរិស័ទ្ឋកាតូលិក នាំគ្នានឹករលឹកពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។

សប្ដាហ៏ពិសិដ្ឋហៅ «Μεγάλη Ἑβδομάς»​ (មេគ៉ាលេ ហេបដូម៉ាស្ស) នៅភាសាក្រិច និង «Hebdomas Sancta» (ហេបដូម៉ាស្ស សាន្កតា) ឬ «Hebdomas Maior» (ហេបដូម៉ាស្ស ម៉ាយូរ្រ) នៅភាសាឡាតាំង ដែលបកប្រែថា «សប្ដាហ៏ធំ» មានន័យថានេះជាសប្ដាហ៏សំខាន់ជាងគេក្នុងឆ្នាំ សំរាប់ គ្រីស្តបរិស័ទ្ឋកាតូលិកទាំងអស់។

សប្ដាហ៏ពិសិដ្ឋជាសប្ដាហ៏ចុងក្រោយរបស់ រដូវអប់រំពិសេស ឬរដូវសែសិបថ្ងៃ

ក្នុងសប្ដាហ៏នេះមាន៤ដំណាក់កាលគឺ៖

  1. ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ
  2. ថ្ងៃប្រហស្បតិ្តពិសិដ្ឋ
  3. ថ្ងៃសុក្រពិសិដ្ឋ
  4. រាត្រិថ្ងៃសៅរ៏

សប្តាហ៏ពិសិដ្ឋមានជារៀងរាល់ឆ្នាំតាមប្រតិទិនលោកខែធ្លាក់រវាងខែកុម្ភះ និងខែមីនា ជាធម្មតារវាងចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរ

នៅពេលសប្ដាហ៏ពិសិដ្ឋ គ្រីស្តបរិស័ទ្ឋកាតូលិកទាំងអស់ ត្រូវអង្វរសុំនៅព្រះវិហាកាតូលិកដែលជិត ផ្ទះរបស់ខ្លួន និងត្រូវរកលោកបូជាចារ្យ (លោកសង្ឃកាតូលិកមួយអង្គ) សំរាប់ជួយសុំខមាលទោសព្រះជាម្ចាស់នូវបាបទាំងអស់ ដែលគេបានធ្វើក្នុងមួយឆ្នាំកន្លងមកនេះ។

នៅពេលនោះគ្រីស្តបរិស័ទ្ឋកាតូលិក មិនត្រូវបានពិសារសាច់​ ផឹកស្រា ទៅក្នុងការជប់លៀងណា និងគេត្រូវបង្ហាញសេចក្ដីមេត្តាករុណាសំរាប់មនុស្សទាំងអស់។

នៅរាត្រិថ្ងៃសៅរ៏ពេលយប់ ពួកគេធ្វើការជប់លៀងមួយធំ បង្ហាញសេចក្ដីត្រេកអរស្សប្បាយណាស់ នៅពេលពួកគេធ្វើពិធីព្រះយេស៊ូមានរស់លើងវិញ កាលនោះពួកគេ ផ្លាស់ប្ដូរស្លៀកពាក់មរណទុក្ខ និងស្លៀកពាក់សប្បាយវិញ។