សមុទ្រឡាប់តែវ (ជាភាសាអង់គ្លេស៖ Laptev Sea, ជាភាសារុស្ស៊ី៖ мо́ре Ла́птевых) ជា​សមុទ្រស្ទើរបិទ​មួយ​នៅ​មហាសមុទ្រអាកទិក។ វា​ស្ថិត​នៅ​ចន្លោះ​ច្រាំង​ខាងកើត​របស់​ស៊ីបេរី ឧបទ្វីបតៃមីរ កំរង​កោះ​សិវើណាយ៉ា ហ្សឹមលីយ៉ា និង​កំរងកោះស៊ីបេរីថ្មី។ ព្រំ​ដែល​ខាងជើង​របស់​វា​កាត់​ពី​ជ្រោយអាកទិក (កូអរដោនេ 79°N និង 139°E) ទៅ​ជ្រោយអានីស៊ី។ នៅ​ខាង​លិច​សមុទ្រ​ឡាប់តែវ​គឺសមុទ្រការ៉ា ចំនែក​នៅ​ខាងកើត​គឺ​សមុទ្រស៊ីបេរីខាងកើត។ សមុទ្រឡាប់​តែវ​មាន​ផ្ទៃទឹក ៦៧២ ០០០គ.ម និង​អាច​ធ្វើ​ចរាចរ​បាន​តែ​ក្នុង​រវាង​ខែសីហា​និង​កញ្ញា​ប៉ុណ្ណោះ។

សមុទ្រឡាប់តែវ
ផ្ទៃទឹក ៦៧២ ០០០គ.ម
ជំរៅ ៣ ៣៨៥ម (អតិបរមា)
៥០ម (មធ្យម)
ប្រភេទ សមុទ្រស្ទើរបិទ
ទីតាំង មហាសមុទ្រអាកទិក
ប្រទេសជាប់ជុំវិញ  រុស្ស៊ី

ឈ្មោះ​សមុទ្រឡាប់តែវ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​អ្នករុករក​សញ្ជាតិរុស្ស៊ី លោក ឌ្មីទ្រី ឡាប់តែវ (Dmitry Laptev) និង​លោក ខារីតុង ឡាប់តែវ (Khariton Laptev)។ គេ​ទាំង​២នាក់​ជា​បងប្អូន​ជីដូនមួយ​នឹងគ្នា ដែល​បាន​រុករក​និង​ព្យាយាម​គូរ​ផែនទីសមុទ្រ​នេះ​នៅ​សតវត្សរ៍ទី១៨។