សម្ដេចប៉ាប យូហាន ទី២៣


សម្ដេចប៉ាប យូហាន ទី២៣ មាន​ព្រះនាម​ប្រសូតជា អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី គឺ​ជា​អ្នក​ដឹក​នាំ ព្រះសហគមន៍កាតូលិក និង គ្រប់​គ្រង​​ច្បាប់​វិន័យ​នៅ ទីក្រុងវ៉ាទីកង់ ចាប់ពីឆ្នាំ ១៩៥៨ រហូត​​ដល់​​ពេល​​ដែល​​គាត់ចូលទីវង្គត​​នៅ​​ក្នុង​​ឆ្នាំ ​​១៩៦៣។ គាត់​​ជាសម្ដេចប៉ាបថ្មី​​ជាង​​គេ​​ដែល​​ជ្រើស​​​​ពីសន្តយូហាន​​ទៅ​ជា​​ សម្ដេចប៉ាបរ៉ូលខាលី កើត​នៅ​ក្នុង​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ១៨៨១ ហើយ​ចូលទីវង្គត​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​១៩៦៣ គាត់​ជា​កូន​ទី​៣ ក្នុង​​ចំណោម​​កូន​​ទាំង​​១៣ក្នុង​ត្រកូល​របស់​គាត់។​ ​​រ៉ូលខាលី​បាន​​​កើត​​ក្នុង​​ប្រទេស​ អ៊ីតាលី​​ក្នុង​​ភូមិ​​មួយ​​ដែល​ប្រជា​ជន​ភាគ​ច្រើន​ប្រក​ប​របរ​ជា​អ្នក​ចែក​ចាយ​​​កសិ​ផល​​​។ គាត់​​បាន​​​ទទួល​​ការ​​អនុញ្ញាត​​ជា​​បុព្វ​ជិត​​ក្នុង​ឆ្នាំ​​១៩០៤ និង បាន​​កាត់​​បន្ថយ​​តំណែង​​ផ្សេងៗ​​របស់ សម្ដេចប៉ាប ​ដែលមានក្នុង​​កាតូ​លិច​​ក្នុង​​ប្រទេស​​មួយ​​ចំនួនដួចជា បារាំង(១៩៤៤)។ សម្ដេចប៉ាបភីអូស ទី១២ បាន​តែងតាំង រ៉ូលខាលី ឲ្យមាន​​សមណសក្ដិ​ក្នុង​គ្រិស្ដសាសនា ក្នុងឆ្នាំ១៩៥៨។ សម្ដេចប៉ាប យូហានបាន​ជាប់​​នូវ​​ការ​​ជ្រើស​រើស​​ក្នុង​​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ១៩៥៨ នៅអាយុ​៧៧ឆ្នាំ។ គាត់មាន​ការផ្ញាក់ផ្អើពេល​ដែល​ប្រជាជន​ទាំង​​ឡាយ​​​​មាន​ជំនឿជឿ​ជាក់​លើគាត់ ហើយ​​បានឲ្យគាត់ក្លាយជាអ្នកថែរក្សា សម្ដេចប៉ាប ដែល​តាម​ប្រវត្តិសាស្ដ្រ​គេ​ហៅ​ថាជា​ក្រុម​ព្រឹក្សាវ៉ាទីកាល់ទី២ ក្នុងឆ្នាំ​១៩៦២-១៩៦៥ ត្រូវ​នឹង​បួន​ឆ្នាំ​កន្លះ​បន្ទាប់​ពីការ​ជាប់​ការ​ជ្រើស​រើស​របស់​គាត់ និង​២​ខែ​បន្ទប់​ពីការ​ធ្វើ​រួច​រាល់​នូវការ​ផ្ញើ​សំបុត្រ​របស់​គាត់​ទៅ វិហា​គ្រិស្ដ ទាំង​ឡាយ។

ជីវប្រវត្តិ

កែប្រែ

ជីវិតនៃការបូសយ៉ាងឆាប់

កែប្រែ

អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី បាន​ប្រសូតនៅ សូតតូ អីល ម៉ូនតេ ដែល​ជា​ភូមិ​ក្នុង​ប្រទេស​តូច​មួយ​នៅ ប៊ើហ្កាម៉ូ ភូមិ​នៃ​សាសនា​ឡាបា​ឌី​ ប្រទេស​អ៊ីតាលី។ គាត់​ជា​កូ​ន​ទី​មួយ​របស់ ជីអូវ៉ានី បាទីស្តា រ៉ូលខាលី​ រវាយ​ឆ្នាំ(១៨៥៤-១៩៣៥) ជាមួយ​ប្រពន្ធ​របស់​គាត់ មារីអាណា ហ្គូលីយា ម៉ាស៊ូឡា ​រវាង​ឆ្នាំ​ (១៨៥៤-១៩៣៩) និង ជា​កូន​ទី​៣​ក្នុង​ចំណោម​កូន​ទាំង​១៣​ក្នុង​ត្រកូលរបស់គាត់​រួម​មាន​ អែនជែឡូ ហ្គូសេប៉េ អាល់ហ្វ្រេដូ (១៨៨៩–១៩៧២) ម៉ារៀកាទ័ររីណា (១៨៧៧–១៨៨៣)​ តេរ៉េសា(១៨៧៩–១៩៥៤) អាន់ស៊ីឡា(១៨៨០–១៩៥៣) ដូមីនីកូ គូសេប៉េ(២២ កុម្ភៈ ១៨៨៨–១៤ មិនា ១៨៨៨) ហ្វ្រេនសេសកូ ហ្សាវើរីអូ(១៨៨៣–1976) ម៉ារៀ អេលីសា(១៨៨៤–១៩៥៥) អូសសូនតា កាស៊ីដា(១៨៨៦–??) ជីអូវ៉ានី ហ្វ្រេសស្កូ(១៨៩១–១៩៥៦) អ៊ើនរីកា(១៨៩៣–១៩១៨) ហ្គូសេប៉េ លុជី(១៨៩៤–??) និង លូជី (១៨៩៦–១៨៩៨)។ គ្រួសារ​របស់​គាត់​ធ្វើ​ការ​ជា​អ្នក​ចែក​ចាយ​កសិ​ផល ដូចជា​មនុស្ស​ភាគ​ច្រើន​នៅ​ សូតតូ អីល ម៉ូនតេ​ភាព​គួរ​ឲ្យ​ចាប់​អារម្ម​មួយ​ដែល​ខុស​ប្លែក​គឺ​បុព្វធីការី អ៊ីជេនិអូ ប៉ាសេលី សម្ដេចប៉ាបភីអូស ទី១២ ជា​អ្នក​ដែល​មក​ពី​គ្រួសារ​អារីស្តូក្រាធីក បុរាណ​ដែល​ជាគ្រួសារធ្លាបធ្វើជា ​សម្ដេចប៉ាប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ​ជា​កូន​ចៅ​នៃ​គ្រួសារ​អភិជន​អ៊ីតាលី ដែល​មក​ពី​ជនដែល​មាន​ឋានៈ​តូច​ទាប​និង​អ្នក​ក្រ។ ក្នុង​ឆ្នាំ ១៩០៤ រ៉ូខាលីបាន​​ក្លាយ​ជា​បណ្ឌិត​យ៉ាង​ពេញ​លេញ​ក្នុង​ទេវា​វិទ្យា និង បាន​បួស​ជា​បុព្វជិត​ក្នុង ​ព្រះសហគមន៍កាតូលិកនៅសាន់តាម៉ារៀម៉ុនតេ សាន់តូ ក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី។

បុព្វជិត និង សង្ឃរាជ

កែប្រែ

ក្នុងឆ្នាំ​១៩០៥ ជីអាកូម៉ូ រ៉ាឌីនី តេដេសឆី ដែលជាសម្ដេចប៉ាប​ថ្មី​នៅ ប៊ីហ្កាម៉ូ ដែលបានតែងតាំង រ៉ូលខាលី ឲ្យ​ទៅ​ជា​លេខា​ធី​ការ​របស់​គាត់។ រ៉ូខា​លី បាន​ធ្វើ​ការ​​ឲ្យ រ៉ាឌីនី តេដេស្កី រហូត​ដល់​ថ្ងៃ​ដែល ​សម្ដេចប៉ាបរូបនោះចូលទីវង្គត​ក្នុង​ឆ្នាំ​១៩១៤។ ក្នុង​កំឡុង​ពេល​របប​ជា​ប៉ាប​របស់ រ៉ូលខាលី គាត់បាន​ទេសនា​នៅ​ក្នុង​ចំណោម​អ្នក​ស្រុក ស៊ើមីណារី​​ក្នុងទីក្រុង​ប៊ីហ្កាម៉ូ

ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទីមួយ​ រ៉ូខាលី បាន​ជាប់​កំណែន​ទៅ​ធ្វើ​ជា​ទាហាន​នៃរាជាណាចក្រអ៊ីតាលី ដែលគាត់​មាន​ដំណែង​ជា​ពលបាល​ត្រី ​បម្រើ​ការ​ក្នុងផ្នែក​ជា​ពេទ្យ​ ជា​អ្នក​សែង​ស្នែង​ជញ្ជូន​អ្នក​របួស​ បន្ទាប់មកក៏បាន​ក្លាយ​ជា​អ្នក​បួស​ក្នុង​សាសនា​គ្រិស្ដ​។ បន្ទាប់​​ពី​​បាន​​ចេញ​ពី​ការ​ធ្វើជា​ទាហ៊ាន​នៅ​ក្នុង​ឆ្នាំ ១៩១៩ គាត់​មាន​កេរ្ដិ៍​ឈ្មោះ​ខាង​ សិក្ខា​សាលា​ស្ដីពី​ការ​គ្រប់​គ្រង​ខាង​ផ្លូវ​ចិត្ត។

ក្នុង​ឆ្នាំ ១៩២១ សម្ដេចប៉ាប ប៊េណេឌីក ទី១៥ បាន​តែង​តាំង​គាត់​ទៅ​ជា​ប្រធានសង្គម​សម្រាប​ជំនឿ​លទ្ធិ​សាសនា។ ក្នុងឆ្នាំ១៩១៥ សម្ដេចប៉ាបភីអូស ទី១១ បាន​តែង​តាំង​គាត់​ជា​សាវក​​របស់​ ​ព្រះយេស៊ូគ្រិស្ដ នៅប៊ុលការីឆ្នាំ (១៩២៥–១៩៣៥) ហើយ​បាន​ឲ្យ​នាម​គាត់​ជា​អ្នក​ប្រសិទ្ធនំប៉័ង​និង​ស្រា​ដូច​ជា ​សម្ដេចប៉ាប​មាន​យសខ្ពស់​នៅ អារ៉េអូប៉ូលីស ប្រទេស​ក្រិច។ គាត់​បាន​ជ្រើស​រើស​អ្នក​​អេរ៉ែករបស់គាត់ ម៉ូតតូ ដែល​មក​ពី​អ្នក​ដែល​គាត់ធ្លាប់​ណែនាំ​បង្ហាញ​ផ្លូវ។

អ្នកការទូតក្នុងកាតូលិច

កែប្រែ

ក្នុង​ឆ្នាំ​១៩៣៥ គាត់​បាន​ទទួល​សិទ្ធ​សញ្ញាជាសាវក ​ព្រះយេស៊ូ ប្រចាំ​ប្រទេស​ទួកគឺនិងក្រិចរ៉ូខាលី​បាន​ប្រើ​ការិយាល័យ​​ដើម្បី​ជួយ​ជនជាតិ​ស្វីស​ដោយ​លួចលាក់​ក្នុង​ការ​ជួយ​ជនភាស​ខ្លួន​រាប់​ពាន់​នាក់​នៅ​អ៊ីរ៉ុប ថ្នាក់​ដឹង​នាំ​មួយ​ចំនួន​គិត​ថា​គាត់​ជា​មនុស្ស​ដ៏​ត្រឹម​ត្រូវ​ម្នាក់​។ ក្នុង​ឆ្នាំ ១៩៩៤ ក្នុង​កំឡុង​ពេល​សង្គ្រាម​លោក​លោក​ទី​២​ សម្ដេចប៉ាបភីអូស ទី១២ បាន​ឲ្យ​នាម​គាត់​ជា​រាជ​ទូត​នៃ​សាវក​របស់ ព្រះ​យេស៊ូ ​ទៅ​ប្រទេស​បារាំង។ ក្នុង​រឿង​នេះ​គាត់​បាន​សុំចូល​និវត្ត​ជា សម្ដេចប៉ាប​ដែល​​ជា​​អ្នក​​ធ្វើ​​ការសហការ​​ជា​​​មួយ​​អ្នក​​មាន​​អំនាច​​កាន់​​កាប់​​នៅ​​អាឡឺម៉ង់​​។

ការ​ខំ​ប្រឹង​ប្រែង​ក្នុង​កំឡុង​ពេល​ជាបូជាចារ្យ

កែប្រែ

អ្នកការ​ទូត រ៉ូខាលីបាន​ធ្វើការ​ខំ​ប្រឹង​ប្រែង​ក្នុង​កំឡុង​ពេលគាត់ជា ​បូជាចារ្យ​ដើម្បី​ជួយ​ជន​ភាគ​ខ្លួន ជា​ពិសេស​ប្រជាជន​ទ្វីស​មក​ពី ណាហ្សីស។ ក្នុង​ចំណោម​ការ​ខំ​​ប្រឹង​​ប្រែង​ទាំង​នោះ​រួម​មាន៖
• ជន​ភាស​ខ្លួន​ជន​ជាតិ​ទ្វីស ដែល​ជាអ្នក​មក​ដល់​នៅ​អ៊ីស្តានប៊ូលនិង​កំពុង​បន្ត​ជួយ​ទៅ​ប៉ាលេស្ទីន​។​
• ក្មេង​ៗ​ស្លូវ៉ាគី ដោយមានការ​ថែរ​រក្សា​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​។
• ជន​ភាស​ខ្លួន​ទ្វីស ក្រោមព្រះនាមរបស់​គាត់​ត្រូវគេ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​​រ៉ាប៊ីម៉ាខូសនៅអ៊ីស្តាប៊ូល
• ជនជាតិ​ទ្វីស​បាន​កាន់​កាប់​ជំរុំ​ប្រមូល​ផ្ដុំ​នៅ​ឯជេសេនណូវ៉ាកជិតស្តារ៉ា ហ្គ្រាឌិស្កា​មាន​ការ​ដោះ​លែង​ឲ្យ​រួច​ខ្លួន​ក្រោម​ការ​ធ្វើ​អន្តរាគមន៍​របស់​គាត់​។
• ជនជាតិ​នៃ​ប្រទេស​ប៊ូលការរីបាន​ចាកចេញ​ពី​ប៊ូលការរីជា​លិទ្ធិផល​នៃ​ការ​សំណូមពរ​របស់​គាត់​ទៅ​ស្ដេច​ប៊ូរ៉ុសនៃ​ប្រទេស​ប៊ុលការរី
• ជនជាតិរ៉ូម៉ានៀមក​ពី​ត្រេនស្នីសត្រៀបាន​ចាក​ចេញ​ពី​រ៉ូម៉ានៀក្រោម​ការ​ធ្វើ​អន្តរាគមន៍​របស់​គាត់​។
• ជនជាតិ​អ៊ីតាលីបាន​ជួយ​ដោយ​ ទីក្រុងវ៉ាទីកង់ក្រោម​កា​រ​ធ្វើ​អន្តរាគមន៍​របស់​គាត់។
• គ្រិស្ថាន​គាំពារកុមារ​កំព្រា​នៅ​ត្រេនស្នីសត្រៀឲ្យឡើងទៅ​លើក​ប៉ាល់​ជន​ភាស​ខ្លួន​ចេញពីខុនស្តានតាទៅអ៊ីស្តាប៊ុលនិង​បន្ទាប់​ពិការ​មក​ដល់​នៅ​ផ្លេសស្ទីងក្រោម​ការ​ធ្វើ​អន្តរាគមន៍​របស់​គាត់​។
• ជនជាតិ​ជីហ្វ​បាន​កាន់កាប់​នៅ​ជំរុំ​ប្រមូល​ផ្ដុំស៊ើរីដដែល​ជា​អ្នក​បាន​ធ្វើការពលីកម្មចាប់​ពី​ការ​និរទេស​ពី​ជំរុំ​ស្លាប់​របស់​អាឡឺម៉ង់​ក្រោមការ​ធ្វើអន្តរាគមន៍​របស់​គាត់​។
• ជនជាតិ​ហុងគ្រីជា​អ្នក​ជួយ​ពួក​គេ​ទាំង​ការ​ធ្វើ​បរវត្តន៍​សាសនារបស់​ពួក​គេ​ទៅ​ជា ​គ្រិស្ដសាសនា សូម្បី​តែ​ពិធី​លាង​បាប សំបុត្រ​បរិសុទ្ធដែល​ផ្ញើ​ដោយ រ៉ូខាលី ទៅ​សាវក​ព្រះយេស៊ូ​នៅប្រទេស​ហុងគ្រីនៅ​មុនស៊ីងណូ អាជេឡូ រ៉ូតា

ក្នុងឆ្នាំ​១៩៦៥​អ្នកយក​ពាក្យ​របស់​សម្ដេច​ប៉ាប យូហាន​បាន​និយាយ​ថា៖

ថ្ងៃនេះ​យើង​មាន​ការ​ផ្ញាក់​រលឹកអំពី​រឿង​កាល​ពី​ច្រើន​សតវត្សរ៍​មក​ហើយ ដោយ​សារ​មាន​របស់អាក្រក់​មក​រុំបិត​បាំង​ភ្នែក​របស់​ពួក​យើង​ ដូចនេះ​ពួក​យើង​មិន​អាច​មើល​ឃើញ​អ្វី​ៗបាន​ឆ្ងាយនឹង​មើល​ពី​សម្រស់​នៃ​ប្រជាជន​ជាទីសំណប​ចិត្ត​ដែល​គ្មានសំណាងនិង​រាសី​នៅ​លើ​ផ្ទៃមុខ​របស់​ពួកគេ​ដែល​ជា​បង​ប្អូន​ផ្ទាល់​របស់​យើង​ទាំង​អស់​គ្នា​។

នៅ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០០ មូលនិធិ ​រ៉ាអ៊ូល វ៉ាលលេនប៊ើកអន្តរជាតិ​បាន​ធ្វើ​ការ​ឃោសនា​ទៅ​អន្តរជាតិ​សម្រាប់​ឲ្យមានការ​ទទួល​ស្គាល់​ពី​សកម្មភាព​មនុស្សធម៌​ក្រោម​ការ​អនុវត្តន៍​របស់​សាវក ​ព្រះយេស៊ូ នៅទីក្រុងវ៉ាទីកង់គឺរ៉ូខាលីធ្វើសម្រាប់​ប្រជាជន​ភាគ​ច្រើនជាជនជាតិ​ទ្វីសដែល​ទទួលរង​ការ​ធ្វើ​បាប​ពី​របប​ណាស៊ី។ ការ​ធ្វើបែប​នេះ​បាន​បន្ត​​ទៅ​ដល់​កន្លែង​មួយ​ចំនួន ដែលវា​ជា​បេសកកម្ម​អចិន្ត្រៃ​របស់​ ទីក្រុងវ៉ាទីកង់ ទៅ​អង្គកា​សហប្រជាជាតិ។ បច្ចុប្បន្ន​រដ្ឋលេខាធិការ​ ទីក្រុងវ៉ាទីកង់ ជាពិសេស​ សម្ដេចប៉ាប អេនជេឡូ សូដាដូ

សមណសក្ដិក្នុងគ្រិស្ដសាសនា

កែប្រែ

ក្នុង​ឆ្នាំ១៩៥៣ គាត់ត្រូវបានគេ​តែងតាំង​ជា​ព្រឹទ្ធចារ្យ​នៅ​ ទីក្រុងវ៉ាទីកង់ ហើយបានធ្វើឲ្យមា​នការ​លេចចេញឡើង​នូវឋានៈ​នៃ​បុព្វជិ​ត​​ក្នុង​ គ្រិស្ដសាសនា​នៅសាន់តា ព្រីស ដោយ សម្ដេចប៉ាបភីអូស ទី១២​បាន​ចុះហត្ថលេខា​ធ្វើ​ការ​សរសើ​គាត់។

ការជ្រើសរើសសម្ដេចប៉ាប

កែប្រែ

ដោយសារការទទួល​មរណភាពរបស់ សម្ដេចប៉ាបភីអូសទី ១២​ ក្នុងឆ្នាំ១៩៥៨។ រ៉ូលខាលីបាន​ជាប់​ក្នុង​ការ​ជ្រើស​រើស​ជា សម្ដេចប៉ាបគាត់​មាការភ្ញាក់ផ្អើយ៉ាងខ្លាំង​ហើយ​គាត់​​បាន​មក​ដល់​នៅទីក្រុងវ៉ាទីកង់វិញ​ជាមួយ​សំបុត្រ​រថភ្លើង​ត្រលប់​មក​វិញរបស់គាត់នៅទីក្រុងវ៉ាទីកង់។ ព្រោះនៅពេលនោះមនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក ជីអូវ៉ានី បាតធីសតា ម៉ូនធីនី ជា​បេក្ខជន​ម្នាក់​ដែល​ឈរ​ឈ្មោះ​ជា​ប្រធាន​អ្នក​បួស​ក្នុង​សាសនា​នៃ​ទីក្រុង​ មីលែន ព្រោះ​គាត់​ជា​​ប្រធាន​​អ្នក​បួស​ម្នាក់​ក្នុង​ចំណោម​​ប្រធាន​អ្នកបួសបុរាណ​ជា​ច្រើន​មាន​ភាព​លេច​ធ្លោ​ក្នុង​ប្រទេស​អ៊ីតាលី​ តែគាត់​មិន​ទាន​មាន​សមណសក្ដិ​ក្នុង​សាសនានៅឡើយទេ ទោះ​បី​ជា​មានវត្ត​មាន​របស់​គាត់​ក្នុងសន្និបាត​រើស សម្ដេចប៉ាបនៅឆ្នាំ​១៩៥៨​ ​ក៏មិន​អាច​ឲ្យ​គាត់​ជាប់​​ក្នុង​​ការ​ជ្រើសរើស​ ព្រោះដោយសារតែច្បាប់​ខានូន និង​អ្នក​សាសនា​កាតូលិច​ដែល​មាន​ឋានៈ​ស្មើ​នឹង​សមណសក្ដិ​ក្នុង​សាសនា​គ្រិស្ដ​តែងតែ​ជ្រើស​យក​សម្ដេច​ប៉ាប​ពី​ក្នុង​ចំណោម​ក្រុម​របស់​ពួក​គេ។​

បន្ទាប់​ពី​ជាប់ជា សម្ដេចប៉ាបភីអូស ទី១២ក្នុងគ្រិស្ដសាសនា លោក​បានជ្រើស​បុរស​ម្នាក់ ទុក​គ្រាន់​ប​ម្រុង​ប៉ុណ្ណោះ​ព្រោះ​គេ​មិន​ដឹង​ថា​អាយុ​របស់​គាត់​នៅ​ត្រឹម​ប៉ុណ្ណានោះ​ទេ​ និង​ដើម្បី​ឲ្យ​​បុរស​នោះ​​ជំនួស​នៅ​រយៈពេល​ខ្លី​ដើម្បី​កុំ​ឲ្យ​ខ្វះ​អ្នក​គ្រប់​គ្រង​ជា ​សម្ដេចប៉ាបមុននឹងរើស សម្ដេចប៉ាបថ្មី។ ក្នុង​សភា​នៃ​សាសនា​ក្នុង​របប​ សម្ដេចប៉ាប យូហាន ​ទី២៣ ដំបូង ម៉ូនធីនី មាន​​សមណសក្ដិ​ជា​យូហាន​ បន្ទាប់ពីឆ្លងកាត់​ក្នុងការជ្រើសរើសក្នុង​ឆ្នាំ​១​៩៦៣បានក្លាយជាសម្ដេចប៉ាប​ ហើយ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ប៉ូលទី៦រ៉ូខាលី បានជ្រើ​រើស​ពាក្យ​យូហាន​ជា​ឈ្មោះ​រាជ្ជកាល​របស់​គាត់។ វាជា​លើក​ដំបូង​ក្នុង​រវាង​៥០០​ឆ្នាំ​ដែល​ឈ្មោះ​នេះ​បាន​ជ្រើសរើស សម្ដេចប៉ាប​​កាល​ពីមុន​បាន​គេច​វេស​ក្នុង​ការ​ប្រើ​ឈ្មោះ​របស់​វា​នេះ​តាំង​ពី​ពេល​ដែល​រើស​ សម្ដេចប៉ាប យូហាន ទី២៣ ក្នុង​កំឡុង​ពេល​មាន​ការ​បែង​ចែក​អំណាច​ភាគ​ខាង​លិច។​

ក្នុង​ការ​ជ្រើស​រើស​ឈ្មោះ​របស់​គាត់​នេះ​ សម្ដេចប៉ាប យូហាន ទី២៣ បាន​និយាយ​ថា៖

ខ្ញុំ​ជ្រើស​រើស​ពាក្យ​ថា​យូហាន .... ជា​ឈ្មោះ​មួយ​ដែល​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា​ព្រោះ​វា​ជា​ឈ្មោះ​ឪពុក​របស់​យើង។ ហើយ​វា​ជា​សំណប​ចិត្ត​របស់​ខ្ញុំ​ព្រោះ​វា​ជា​ឈ្មោះ​នៃ​ភាព​សុភាព​ទន់​ភ្លន​នៃ​អ្នក​ចំនុះ​នៃ​ព្រះវិហា​រ​ដែល​ជា​កន្លែង​មួយ​ដែរ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​សាសនា និង​ឈ្មោះ​វិហារ​ដែល​មាន​ចំនួន​តិចតួច​ នៃ​វិសាល​ភាព​ព្រះវិហារ​ដែល​បាប​ផ្សព្វផ្សាយ​ជា​ទូទៅ​ទៅ​កាន់​ពិភព​លោក​ រួម​បញ្ចូល​អាគារ​សារធារណៈ​ផ្ទាល់​របស់​ពួក​យើង​នៅ​លើ​ផ្លូវ​ យូហាន​ ឡាធើរេន។ យូហាន២២រូប​នៃ​ក្បួន​ដែល​មិន​ចាច​លុប​ចោល​បាន​ ត្រូវ​បាន​ក្លាយ​ជា​សម្ដេច​ប៉ាប​និង​ភាគ​ច្រើន​នៃ​អ្នក​​ទាំង​នេះ​បាន​ទម្លាក់​សមណសក្ដិ​ជា សម្ដេចប៉ាប។ ពួកយើង​មិន​ចង់​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​នៃ​ឈ្មោះ​របស់​ពួក​យើង ​ក្រោយ​ភាព​ល្អ​ប្រសើ​ថ្លៃ​ថ្លា និង ជោក​ជ័យ​នៃសម្ដេច​ប៉ាប ​រ៉ូមុំានោះ​ទេ។ ក្រោយ​ការ​ជ្រើសឈ្មោះ​នេះ​ដែរ​ក៏​មាន​ការ​យល់​ច្រលំ​គឺ​ទោះ​ជា​គាត់​បាន​ដឹង​ថា​​ យូហាន​ ទី២៣យូហាន ទី២៤ ក៏ដោយ ចម្លើយ​ដែ​ឆ្លើយ​តប​នៃ​រឿង​នេះ​ យូហាន​បាន​ថ្លែង​ការណ៍​ប្រកាស ដែល​គាត់​គឺជា​ យូហាន ទី២៣។ មុន​ពេល​រឿង​នេះមាន​ សម្ដេចប៉ាប ជា​ច្រើន​បាន​ហៅ​ យូហាន គឺជា យូហានទី ២២ (១៣១៦-១៣៣៤) និង យោហានទី ២៣ (១២៧៦-១២៧៧)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ក៏​គ្មាន​ យូហានទី ២០ ការ​យល់​ច្រលំ​តាម​គ្នា​បណ្ដាល​មក​ពី​កា​​រ​យល់​ខុស​នៃ​ប្រវត្តិ​យុគ​កណ្ដាល លីប៉ើ ផូធីហ្វីខាលីស ដែល​យោង​ទៅ​តាម​យូហាន​ដទៃ​ទៀត​ដែល​ជា​យូហាន​នៅ​ចន្លោះ​ យូហាន​ទី១៤ និង យូហានទី១៥

ការ​ទស្សនា​ជុំវិញ​ក្រុង​រ៉ូម

កែប្រែ

នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ១៩៥៨ គាត់​បាន​ក្លាយ​ជា​ សម្ដេចប៉ាបទីមួយ​​តាំង​​ពី​ឆ្នាំ ១៨៧០ ដែល​បាន​​ចុះ​ទៅ​ទី​ជនបទនៅកសិដ្ឋានមួយ​របស់​គាត់​ ឌីអូសេស នៅទីក្រុង រ៉ូម ពេល​គាត់​បាន​ឃើញ​ក្មេងៗ​មាន​ក្លិន​មិន​ល្អ ​រូបរាង​អាក្រក់ ​ជាមួយ​នឹង​រោគ​ខួរឆ្អឹង​ខ្នង នៅ​មន្ទីពេទ្យ ប៉ាមប៉ីណូ ហ្គូស៊ូ និង​នៅ​ពេល​គាត់​ទៅ​ទស្សនា​នៅ​មន្ទីពេទ្យ សាន់តូ ស្ពីរីតូ។ នៅ​ថ្ងៃ​នោះ​ផង​ដែរ​ គាត់​បាន​ទៅ​មើល​នៅ​ពន្ធនាគារ រីជីណា ខូលី របស់​ទីក្រុងរ៉ូមទៀត ដែល​ជា​កន្លែង​មួយ​ដែរ​គាត់​បាន​ប្រាប់​អ្នក​ដែល​នៅ​ទីនោះថា ”អ្នក​មិន​អាច​មក​រក​ខ្ញុំ​បាន​ទេ ដូច​ច្នេះ​ខ្ញុំ​នឹង​ទៅ​រក​អ្នក​” ក្នុង​សកម្មភាព​នេះ​ធ្វើ​ឲ្យ​មាន​ចំណាប់​អាម្មរណ៍​ខ្លាំង ហើយ​គាត់​បាន​សរសេរ​ក្នុង​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​របស់​គាត់​​ភាព​រំភើប ​និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​មួយ​បាន​កើត​ឡើង​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី និង​ជាអន្តរ​ជាតិ ខ្ញុំគឺភ្ជាប់​អ្នក​ទាំង​អស់​គ្នាគ្រប់​ទី​កន្លែង អជ្ញាធរ អ្នកថតរូប អ្នកទោស មេព្រៃ អ្នកយាម.....

ក្នុង​​កំឡុង​ពេល​ដំណើ​ទស្សនា​នេះ យូហាន ទី២៣ បាន​ងាក​ទៅ​រក​ភាព​ជា​ សម្ដេចប៉ាប ធម្មតា​វិញ​នៃ​ភាព​ជា​ផ្លូវ​ការ​ដោយ​សំអាង​លើ​ខ្លួន​គាត់​ផ្ទាល់​។ ដូចជា​ពេល​ដែល​គាត់​ទៅ​ទស្សនា​នៅ​សាលា​អប់រំ​អ្នកទោស​សម្រាប់​​យុវវ័យ ដែល​ប្រព្រឹត្តបទ​ល្មើសនៅ​ទីក្រុងរ៉ូម ហើយ​បាន​ប្រាប់​ពួក​គេ​ថា​​ “នៅ​ពេល​ខ្លះ​ខ្ញុំ​ចង់​មក​ទីនេះ​”។ រឿង​នេះ​វា​បាន​កត់​សម្គាល់​ដោយ​ពត៌មាន​ដែល​មាន​លក្ខណៈ​ជា​សេចក្ដីរាយការណ៍ ​”គាត់​បាន​និយាយ​ទៅ​កាន់​យុវជន​ទាំង​នោះ​តាម​ភាសា​របស់​​ពួក​គេ​”។

ប្លេស យូហាន ទី២៣
ព័ត៌មាន​មួយ​ចំនួន​ពី​ រ៉ូលខាលី
ព្រះនាម​កំណើត អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី
ផ្ដើមរបប ២៨ តុលា ១៩៥៨
បញ្ចប់របប ៣ មិថុនា ១៩៦៣
សម្ដេចប៉ាបមុន សម្ដេចប៉ាបភីអូស ទី១២
សម្ដេចប៉ាបស្នង សម្ដេចប៉ូលទី៦
ចេញក្រិត្យអនុញ្ញាត ១០ កក្កដា ១៩០៤
ចេញក្រិត្យដោយ គូសេបប៉េ សេផេតធេលលី
ប្រសិទ្ធតែងតាំង ១៩ មិនា ១៩២៥
ប្រសិទ្ធតែងតាំងដោយ ជីអូវ៉ានី តាស៊ី ផូសេលលី
ក្លាយជាប៉ាប ១២ មករា ១៩៥៣
តែងតាំងជាប៉ាបដោយ ភីអូស ទី៧
កន្លែងប្រសូត្រ សូតតេ អីល ម៉ូនតេ រាជាណាចក្រអ៊ីតាលី
កន្លែងទទួលមរណភាព ទីក្រុងវ៉ាទីកង់
ប្រារព្ឋពិធីមរណភាព ៣ វិឆ្ឆិកា ២០០០
ប្រារព្ឋពិធីមរណភាពដោយ សម្ដេចប៉ាបយូហានប៉ូលទី ២
រូបសញ្ញាជាប៉ាបរបស់សម្ដេចប៉ាប យូហាន ទី២៣
ពាក្យរបស់សញ្ញា សន្តិភាពរបស់អ្នក
សាសនារបស់សញ្ញា ឪពុកដ៏ពិសិដ្ឋ
ពាក្យក្រោយពេលស្លាប់ ប្លេសសេដ
អែនជេលឡូ ហ្គីសេមផូ រ៉ូលខាលី នៅប៉ូតូ វីរ៉ូ