សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ នៃសហរាជាណាចក្រ
សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ នៃសហរាជាណាចក្រ (ភាសាអង់គ្លេស៖ Elizabeth II, ២១ មេសា ១៩២៦ – ៨ កញ្ញា ២០២២) ជាព្រះមហាក្សត្រិយានីនៃសហរាជាណាចក្រពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រជ្ជកាលរយៈពេល ៧០ ឆ្នាំ និង ២១៤ ថ្ងៃរបស់ទ្រង់ត្រូវបានគេចាត់ទុកថាជារជ្ជកាលដ៏វែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសអង់គ្លេស និងយូរបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្ររាជានិយមពិភពលោក។ នៅក្នុងថ្ងៃចូលទិវង្គត សម្តេចអេលីហ្សាប៊ែតគឺជាព្រះមហាក្សត្រិយានីនៃសហធនរដ្ឋចំនួន ១៤ ផ្សេងទៀតបន្ថែមពីលើសហរាជាណាចក្រ។
សម្តេចព្រះរាជិនីនាថអេលីហ្សាប៊ែតទី ២ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រជ្ជកាល | ៦ កុម្ភៈ ១៩៥២ – ៨ កញ្ញា ២០២២ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រាជាភិសេក | ២ មិថុនា ១៩៥២ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
មុន | ព្រះម្ចាស់ចចទី ៦ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
អ្នកស្នងរាជសម្បត្តិ | ឆាលស៍ទី៣ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
នាយករដ្ឋមន្ត្រី | មើលបញ្ជី | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ប្រសូត | ២១ មេសា ១៩២៦ ផ្ទះលេខ ១៧, ផ្លូវប៊្រូតុន, មេយ៍ហ៊្វែរ ទីក្រុងឡុងដ៍ សហរាជាណាចក្រ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
សុគត | ៨ កញ្ញា ២០២២ (ព្រះជន្មាយុ ៩៦ វស្សា) វិមានបាលម៉ូរ៉ាល, អាប៊ែរឌីនស្យារ, ស្កុតឡិន | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ព្រះរាជស្វាមី | ព្រះអង្គម្ចាស់ភីលីព ឌុកនៃអេឌីនបឺក (អភិ. ២០ វិច្ឆិកា ១៩៤៧; ទិវង្គត ៩ មេសា ២០២១) | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ព្រះរាជឱរស-ធីតា | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
រាជវង្ស | វិនដ៍ស័រ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
បិតា | សម្តេចព្រះម្ចាស់ចចទី ៦ នៃសហរាជាណាចក្រ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
មាតា | សម្តេចព្រះរាជិនីអេលីហ្សាបិត ព្រះរាជជននី | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ព្រះហត្ថលេខា |
អេលីហ្សាប៊ែតទ្រង់ព្រះរាជប្រសូតនៅមេយ៍ហ្វ៊ែរ រាជធានីឡុងដ៍ ប្រទេសអង់គ្លេស ហើយត្រូវជាបុត្រដំបូងរបស់សម្តេចចៅពញានៃយ៉ក (ដែលក្រោយមកឡើងសោយរាជ្យមាននាមថា ចចទី៦ និងមហាក្សត្រីអេលីហ្សាប៊ែត)។ ព្រះរាជបិតារបស់ព្រះអង្គបានឡើងសោយរាជ្យបន្តពីបងប្រុសរបស់ទ្រង់ព្រះនាមអេដវើដទី៨ នៅក្នុងឆ្នាំ១៩៣៦ ហើយចាប់ពីពេលនោះមកព្រះអង្គក៏បានជាក្លាយអ្នកស្នងរាជសម្បត្តិបន្តពីព្រះបិតាទ្រង់។ ទ្រង់ត្រូវបានទទួលការអប់រំឯកជននៅក្នុងព្រះរាជដំណាក់ និងបានចាប់ផ្តើមបំពេញភារកិច្ចរដ្ឋក្នុងអំឡុងសង្គ្រាមលោកលើកទី២។ នៅឆ្នាំ១៩៤៧ ទ្រង់បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ហ្វីលីព អតីតព្រះអង្គម្ចាស់នៃប្រទេសក្រិក និងដាណឺម៉ាក ហើយទ្រង់ទាំងពីរប្រសូតបានបុត្រចំនួនបួនអង្គ៖ ព្រះអង្គម្ចាស់ឆាលស៍ អង្គម្ចាស់នៃវេលស៍, ព្រះនាងអែន ព្រះរាជកុមារី, ព្រះអង្គម្ចាស់អេនឌ្រូ សម្តេចចៅពញានៃយ៉ក និង ព្រះអង្គម្ចាស់អេដវើដ អឺលនៃវ៉េសសេក្ស។
ពេលព្រះរាជបិតារបស់ព្រះអង្គបានចូលព្រះទិវង្គតនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៥២ អង្គម្ចាស់អេលីហ្សាប៊ែត (កាលនុះជន្មាយុ ២៥ ព្រះវស្សា) ក៏បានក្លាយជាប្រមុខនៃចក្រភព និងសម្តេចព្រះរាជិនីនាថនៃសហធនរដ្ឋឯករាជ្យចំនួន ៧ រួមមាន៖ សហរាជាណាចក្រ កាណាដា នូវែលសេឡង់ អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន និងស៊ីឡង់។ អេលីហ្សាប៊ែតបានសោយរាជ្យជាព្រះមហាក្សត្រិយានីក្នុងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយទ្រង់បានជួប និងឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនដូចជា៖ វិបត្តិនៅអៀរឡង់ខាងជើង ការដកអាណានិគមកិច្ចពីទ្វីបអាហ្វ្រិក ពិធីទទួលសហរាជាណាចក្រជាសមាជិកនៃសហគមន៍អឺរ៉ុប និងការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប។ល។ ចំនួនដែនដីដែលស្ថិតនៅក្រោមរជ្ជកាលព្រះអង្គតែងតែមានការប្រែប្រួលព្រោះដែនដីទាំងអស់នោះមានខ្លះបានទទួលឯករាជ្យ និងខ្លះបានប្តូរមកកាន់របបសាធារណរដ្ឋ។ ដំណើរទស្សនកិច្ច និងកិច្ចប្រជុំសំខាន់ៗនៅក្រៅប្រទេសរបស់ព្រះអង្គមានដូចជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅឆ្នាំ១៩៨៦ រុស្ស៊ីក្នុងឆ្នាំ១៩៩៤ សាធារណរដ្ឋអៀរឡង់ក្នុងឆ្នាំ២០១១ និងជំនួបជាមួយសម្ដេចប៉ាបប្រាំអង្គ។
ព្រឹត្តិការណ៍សំខាន់ផ្សេងៗនៅក្នុងដំណើរជីវិតទ្រង់រួមមាន៖ ពិធីរាជាភិសេកនៅក្នុងឆ្នាំ១៩៥៣ និងការប្រារព្ធខួបប្រាក់ មាស និងពេជ្រ និងប្លាទីន (ជូប៊ីលីស) នៅក្នុងឆ្នាំ១៩៧៧ ២០០២ ២០១២ និងឆ្នាំ២០២២ រៀងៗគ្នា។ នៅឆ្នាំ២០២១ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៧៣ ឆ្នាំ ព្រះអង្គម្ចាស់ហ្វីលីពដែលជាព្រះរាជស្វាមីរបស់ទ្រង់បានចូលទិវង្គតក្នុងព្រះជន្មាយុ ៩៩ វស្សា។
សម្តេចព្រះរាជិនីអេលីហ្សាប៊ែតគឺជាព្រះមហាក្សត្រអង់គ្លេសដែលមានព្រះជន្មាយុយូរជាងគេ ប្រមុខរដ្ឋស្ត្រីដែលកាន់តំណែងបានយូរបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ព្រះមហាក្សត្រដែលមានព្រះជន្មចាស់ជាងគេនៅលើពិភពលោក ព្រះមហាក្សត្របច្ចុប្បន្នដែលសោយរាជ្យយូរជាងគេ និង ប្រមុខរដ្ឋបច្ចុប្បន្នដែលចំណាស់ជាងគេនិងមានអាយុកាលវែងជាងគេ។ ព្រះរាជិនីអេលីហ្សាប៊ែតធ្លាប់បានប្រឈមមុខ និងរិះគន់ដោយអ្នកសាធារណរដ្ឋនិយម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសបន្ទាប់ពីការបែកបាក់អាពាហ៍ពិពាហ៍របស់ព្រះរាជឱរសនិងព្រះរាជធីតារបស់ព្រះអង្គ តែទោះយ៉ាងណាក្តី ការគាំទ្ររបបរាជានិយមនៅចក្រភពអង់គ្លេសនៅមានកម្រិតខ្ពស់ជានិច្ច ក៏ដូចជាប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់ទ្រង់។
ឯកសារយោង
កែប្រែ- ↑ Her full name can be seen on her marriage certificate, which is signed by both her and her father.