សម្ពុទ្ធេ
សម្ពុទ្ធេ
កែប្រែ
- សម្ពុទ្ធេ អដ្ឋវិសញ្ច ទ្វាទសញ្ច សហស្សកេ បញ្ចសតសហស្សានិ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
- អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
- សម្ពុទ្ធេ បញ្ចបញ្ញាសញ្ច ចតុវីសតិ សហស្សកេ ទសសតសហស្សានិ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
- អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
- សម្ពុទ្ធេ នវុត្តរសតេ អដ្ឋចត្តាឡីស សហស្សកេ វិសតិសតសហស្សា និ នមាមិ សិរសា អហំ តេសំ ធម្មញ្ច សង្ឃញ្ច
- អាទរេន នមាមិហំ នមក្ការានុភាវេន ហន្ត្វា សព្វេ ឧបទ្ទវេ អនេកា អន្តរាយាបិ វិនស្សន្តុ អសេសតោ ។
ប្រែៈ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ២៨ព្រះអង្គផង ១ម៉ឺន២ពាន់ព្រះអង្គផង ៥សែនព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ
សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ៥៥ព្រះអង្គផង ២ម៉ឺន៤ពាន់ព្រះអង្គផង ១លានព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ
សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយ ១០៩ព្រះអង្គផង ៤ម៉ឺន៨ពាន់ព្រះអង្គផង ២លានព្រះអង្គផង ដោយត្បូងរបស់ខ្ញុំព្រះករុណា ។
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ផង នូវព្រះសង្ឃផង របស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ដោយគោរព ។ ដោយអានុភាពនៃកិរិយា នមស្ការថ្វាយបង្គំ
សូមឲ្យកំចាត់បង់ នូវឧបទ្រពទាំងឡាយទាំងពួង ទាំងសេចក្តីអន្តរាយទាំងឡាយ ជាអនេក ក៏ចូរឲ្យវិនាសទៅ កុំបីមានសេសសល់ឡើយ ។
- (គិហិបតិបត្តិពិសេស)