ថ្វាយបង្គំព្រះសារីរិកធាតុ
(ត្រូវបានបញ្ជូនបន្តពី វន្ទាមិចេតិយំ)
វន្ទាមិ ចេតិយំ
កែប្រែ
- វន្ទា មិ ចេតិយំ សព្វំ សព្វដ្ឋា នេសុ បតិដ្ឋិតំ សារី
- រិកធាតុម្មហាពោធឹ ពុទ្ធរូបំ សកលំ សទា
ប្រែៈ
ខ្ញុំសូមថ្វាយបង្គំ | ឆ្ពោះព្រះបរមចេតិយ | ព្រមទាំងព្រះសារី | រិកធាតុនៃព្រះពុទ្ធ ។ |
និងមហាពោធិព្រឹក្ស | ដែលគួរនឹកដោយលំអុត | លំអោនចិត្តបរិសុទ្ធ | លើកកំបង់អញ្ជលី ។ |
និងព្រះពុទ្ធរូប | តំណាងអង្គព្រះមុនី | ដែលស្ថិតនៅគ្រប់ទី | ស្ថាននានានោះទាំងអស់ ។ |
ដោយតេជះនៃគុណ | ព្រះមានបុណ្យប្រសើរខ្ពស់ | ដែលតែងតែរំលោះ | រំដោះទុក្ខភ័យអន្តរាយ ។ |
សូមឲ្យខ្ញុំបានសុខ | ឃ្លាតចាកទុក្ខផងទាំងឡាយ | សត្រូវទោះជិតឆ្ងាយ | សូមឲ្យក្លាយមកជាមិត្ត ។ |
សូមទាន់ព្រះអរិយ | មេត្រិយថ្លៃវិសិដ្ឋ | សូមបានឃើញធម៌ពិត | សមដូចចិត្តប្រាថ្នាហោង ។ |
(គិហិបតិបត្តិពិសេស)