សម្លៀកបំពាក់ប្រពៃណីខ្មែរ
សម្លៀកបំពាក់ប្រពៃណីខ្មែរ (អង់គ្លេស: Khmer Traditional Costumes) គឺជាសម្លៀកបំពាក់ ដែលបង្ហាញពីអត្តៈសញ្ញាណជាតិខ្មែរ នាគ្រប់សម័យកាល ពីមួយជំនាន់ទៅមួយជំនាន់ ។ សំលៀកបំពាក់ប្រពៃណីខ្មែរដែលផ្ដោតទៅលើ ម៉ូដសម្លៀកបំពាក់ដែលបែងចែកទៅលើ វណ្ណៈ នៃការស្លៀកពាក់ទៅតាមក្រិតក្រមក្នុងកម្មវិធីផ្សេងៗដូចជា ៖ សំលៀកបំពាក់មង្គលការ សំលៀកបំពាក់ទៅវត្តអារ៉ាម សំលៀកបំពាក់ទៅពិធីបុណ្យសព និង សំលៀកបំពាក់រាំរបាំ ផ្សេងៗដែលប្រើប្រាសទៅតាមពេលវេលា និងកម្មវិធីច្បាស់លាស់ ។ [១]
សម្លៀកបំពាក់ប្រពៃណីខ្មែរ | |
---|---|
Khmer Traditional Costumes |
ប្រវត្តិនៃសម្លៀកបំពាក់ខ្មែរ
កែប្រែសំលៀកបំពាក់ខ្មែរ ដែលវិវត្តន៍ទៅតាមការប្រែប្រួលនៃសម័យកាល ដោយផ្ដើមពីក្រណាត់សូត្រ ដែលត្បាញពីសូត្រដង្កូវនាង ជាមួយនិងការជ្រលក់ពណ៌ធម្មជាតិ ដែលប្រើប្រាសពី ឬសឈើ និង ស្លឹករុក្ខជាតិផ្សេងៗ ។ សម្លៀកបំពាក់ខ្មែរមានច្រើនរចនាបថ និង ច្រើនទម្រង់ដែលបែងចែកទៅតាមរស់និយមក្នុងសម័យកាលនិមួយៗ ដែលចែកប្រភេទនៃក្រណាត់សូត្រខ្មែរជាច្រើនប្រភេទដូចជា៖ ក្រណាត់ហូល ក្រណាត់ផាមួង ក្រណាត់សឹង ក្រណាត់ព្រែ ដែលមានការរចនាប្លែកៗពីគ្នា ។[២] យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា ស្ត្រីខ្មែរវ័យកណ្ដាលនាសម័យអង្គរ ច្រើនបួងសក់ប្រើក្រណាត់ចងពឹងនៅលើដើមទ្រូង និងបញ្ចេញផ្ចិត ចំណែកឯស្ត្រីវ័យចំណាស់ច្រើនចោមពុង នៅពេលដែលពួកគេចេញដំណើរទៅណាមកណា ពួកគេបន្ថែមផ្ទាំងក្រណាត់ធំមួយមកពាត់រំខ្លួនដល់ត្រឹមស្មា រីឯបុរសច្រើនព្រលែងខ្លួនទទេ ដែលស្លៀកតែសំពត់ចងក្បិនប៉ុនណោះ ។[៣]
ក្រណាត់ហូល
កែប្រែក្រណាត់ហូល (អង់គ្លេស: Hol Silk Fabric) គឺជាក្រណាត់ដែលត្បាញពីសូត្រដង្កូវនាង ដែលប្រើពណ៌ធម្មជាតិ ត្បាញបញ្ចូលគ្នាបង្កើតជា រូបភាពផ្សេងៗ នៅលើផ្ទាំងក្រណាត់ហូល ដែលមានភាពរលើបរលោងស្រស់ស្អាត ប្រកបទៅដោយភាពប្រណិត ដែលកាត់ចេញជា អាវ ឬ សំពត់ស្លៀក ដែលមានតម្លៃថ្លៃ យោងតាមកំណត់ត្រារាជទូតចិន របស់រាជវង្សយ័ន្ត គឺលោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) ដែលមកដល់ចក្រភពខ្មែរ នាសម័យអង្គរ ឆ្នាំ១២៩៦ នៃគ.ស បានសរសេរក្នុងកំណត់ហេតុរបស់លោកថា ការស្លៀកពាក់របស់ប្រជាជននាសម័យអង្គរ បានប្រើប្រាសការតម្បាញក្រណាត់សូត្រ ដែលមានតម្លៃថ្លៃ និយមប្រើប្រាសលើអ្នកមានឋានៈខ្ពង់ខ្ពស់ ។[៤]
ក្រណាត់ផាមួង
កែប្រែក្រណាត់ផាមួង (អង់គ្លេស: Phamuong Silk Fabric) គឺជាក្រណាត់មួយប្រភេទត្បាញពី សរសៃសូត្រដង្កូវនាងដែលប្រើប្រាសពណ៌តិច មានផ្ទៃលាតតែមួយពណ៌ មានក្បាច់ភ្ញី នៅជាយក្រណាត់ សម្រាប់កាត់ចេញជា សំពត់ស្លៀក ឬ យកមក ចងជា សំពត់ក្បិន ។ [៥]
ឯកសារយោង
កែប្រែ- ↑ 4th Socio-Cultural Research Congress on Cambodia, 6-8 November 2001 : papers of the congress. University of California, Berkeley. 2001. p. 541. https://www.worldcat.org/title/samaj-sravjrav-sangam-vappadham-qambi-kambuja-loek-di-4-6-8-vicchika-2001-qatthapad-bistar-4th-socio-cultural-research-congress-on-cambodia-6-8-november-2001-papers-of-the-congress/oclc/61453142.
- ↑ Seams of Change: Clothing and the Care of the Self in Late 19th and 20th Century Cambodia. illustrated Reyum Publishing, the University of Michigan. 2003. p. 295. ល.ស.ប.អ. 1588860469. https://www.worldcat.org/title/seams-of-change-clothing-and-the-care-of-the-self-in-late-19th-and-20th-century-cambodia/oclc/1223350986.
- ↑ A Record of Cambodia: The Land and Its People. Translated by Peter Harris Silkworm Books, 2007. p. 184. https://books.google.com.kh/books?id=rs4IBAAAQBAJ&dq=zhou%20daguan%20khmer%20new%20year&source=gbs_similarbooks. ISBN 1628401729
- ↑ The Customs of Cambodia. Siam Society, the University of Michigan. 1987. p. 74. ល.ស.ប.អ. 9748298094. https://books.google.com.kh/books?id=X7NAAAAAMAAJ&q=zhou+daguan+the+customs+of+cambodia&dq=zhou+daguan+the+customs+of+cambodia&hl=en&sa=X&ved=2ahUKEwjgh-CYsLzuAhWT63MBHVPVCfgQ6AEwA3oECAEQAg.
- ↑ Chea Narin, Jā Ṇārin (2003) Seams of Change: Clothing and the Care of the Self in Late 19th and 20th Century Cambodia