សាកលវិទ្យាលត្រាវិញ

គេ​ហទំព័រនេះ​កំពុង​កែសូម​មេត្តា​កុំ​លប់

សាកលវិទ្យាល័យត្រាវិញ
ឡាតាំង: Tra Vinh University
បាវចនាជាភាសាអង់គ្លេសនាំមក​នូវ​ឱកាស​សិក្សា​មាន​គុណ​ភាព​សម្រាប់​សហគមន៍
បង្កើត១៩ មិថុនា ២០០៦
ប្រភេទគ្រឹះស្ថានសាធារណៈ
សាកលវិទ្យាធិការសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត​ ខាញ់
និស្សិត២០,០០០ នាក់
ទីតាំងត្រាវិញ, វៀតណាម
Campus៤ ៖
ឈ្មោះដើមសាកលវិទ្យាល័យជាតិ
វិបសាយ[១]


សាកលវិទ្យាល័យត្រាវិញ (ហៅកាត់ ជាអង់គ្លេស: TVU)​ បានស្ថាបនាឡើងយោងតាមសេចក្ដីសម្រេចលេខ 141/QĐ/ 2006 - TTg របស់នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៦ មានអាសយដ្ឋាលេខ១២៦ ផ្លូវជាតិលេខ៥៣ សង្កាត់ទី៥ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។ សាកលវិទ្យាល័យត្រាវិញ​​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ចម្បង​គេ​លើ​វិស័យ​​ភាសា​វប្បធម៌​វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​​នៅ​​តំ​បន់​វាល​រាប​ទន្លេគឺវ​ឡុុង។

ជាសាកលវិទ្យាល័យរបស់រដ្ឋ បណ្តុះ​បណ្តាលច្រើន​កំរិត៖ ពី​ធម្យម​សិក្សា​ជំនាញ ឧត្តម​សិក្សា អនុបណ្ឌិត និង​បណ្ឌិត; ច្រើន​វិស័យ៖ វិស័យ​ភាសា វប្បធម៌ វិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ​ សេដ្ឋកិច្ច នីតិសាស្ត្រ ភាសា​បរទេស បច្ចេកទេស បច្ចេកវិទ្យា គីមីសាស្ត្រ កសិកម្ម ជលវប្បកម្ម គរុកោសល្យ វេជ្ជសាស្ត្រ; ច្រើន​បែប​៖ ពេញ​ម៉ោង សញ្ញាបត្រ​ទី២ រៀន​បន្ត​ឡើង សិក្សា​បណ្តើរ​ធ្វើការ​បណ្តើរ សិក្សា​ពីចម្ងាយ ឆ្លើយ​តប​តម្រូវ​ការ​ឯក​ទេស​សម្រាប់​អ្នក​សិក្សា​និង​សហគមន៍។ ម្យ៉ាង​វិញ​ទៀត សាកលវិទ្យាល័យ​នៅ​មាន​សហការ​បណ្តុះ​បណ្តាលកំរិតឧត្តមសិក្សា និង​អនុបណ្ឌិត​ជាមួយ​វិទ្យាស្ថាន សាកលវិទ្យាល័យ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស។

ប្រវត្តិ

កែប្រែ

សាកលវិទ្យាល័យត្រាវិញ មានប្រភពដើមមកពីសាកលវិទ្យាល័យរងសហគមន៍ត្រាវិញ ស្ថាបនានៅឆ្នាំ២០០១ លើមូលដ្ឋានបង្កើតគម្រោងការសាកលវិទ្យាល័យរងសហគមន៍ Vietnam-Canada ដោយអាស្រាយ​ស្ថាប័នអភិវឌ្ឍពិភពលោកកាណាដា(CIDA)សហព័ន្ធ​សាកលវិទ្យាល័យរង​សហគមន៍កាណាដា​ (ACCC)​វិទ្យាស្ថាន/សាលាមួយចំនួន​របស់កាណាដាដូចជា វិទ្យាស្ថាន និងបច្ចេកទេសអនុវត្តខេត្ត Saskatchewan (SIAST) វិទ្យាស្ថាននាវាចរណ៍ (MI) វិទ្យាស្ថានបច្ចេកទេសកសិកម្មខេត្ត Québec (ITA) និងសាកលវិទ្យាល័យ-សាកលវិទ្យាល័យរង (MUC) និងរដ្ឋាភិបាលវៀតណាមរួមឧបត្ថម្ភអំពីហិរញ្ញវត្ថុនិងបច្ចេកទេស។ គម្រោងការសាកលវិទ្យាល័យរងសហគមន៍វៀតណាម-កាណាដា បញ្ជាក់នូវរូបភាពនៃសាកលវិទ្យាល័យរងសហគមន៍ប្រទេសកាណាដា នឹងអាចអនុវត្តមានប្រសិទ្ធិភាពក្នុងប្រព័ន្ធអប់រំក្នុងប្រទេសវៀតណាម។

ថ្ងៃទី ១៩ មិថុនា ២០០៦ នាយករដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​សម្រេច​លេខ 141/QĐ-TTg បង្កើត​សាកលវិទ្យាល័យ​​ត្រាវិញ​លើ​មូលដ្ឋាន​មហាវិទ្យាល័យ​រង​សហគមន៍​ត្រាវិញ។

ថ្ងៃទី ២៨ មេសា ២០១១ នាយករដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​សម្រេច​លេខ 639/QĐ-TTg រួម​បញ្ចូល​មហាវិទ្យាល័យ​រង​គរុកោសល្យ​ត្រាវិញ​​​ទៅ​​ក្នុង​សាកលវិទ្យាល័យ​ត្រាវិញ។

យន្តការ

កែប្រែ

រួមមានមហាវិទ្យាល័យចំណុំ១២ បណ្តុះបណ្តាលឯកទេស ការិយាល័យគ្រប់គ្រង១២ មជ្ឈមណ្ឌលចំណុះ០៨ និងបណ្ណល័យ0១។ ក្រៅពីមូលដ្ឋានសំខាន់ (តំបន់ទី១) ដាក់អាសយដ្ឋាននៅ លេខ១២៦ ផ្លូវជាតិ៥៣ សង្កាត់ទី៥ ទីក្រុងត្រាវិញ និង0២មណ្ឌល (មណ្ឌលទី២និងទី៣)ស្ថិតនៅក្នុងទីក្រុង សាលានៅមានសាខា0៤ ដាក់នៅបណ្តាស្រុកក្នុងខេត្ត និងកសិដ្ឋានចិញ្ចឹមជលផលទឹកសាប0១ ដាក់ នៅស្រុកយ្វៀនហាយ-ខេត្តត្រាវិញ។ បច្ចុប្បន្ននេះ សាលាទើបតែសម្ពោធន៍ឆ្លងនិងដាក់ឱ្យប្រើប្រាស់អគារវិទ្យាធិការ សម្រាប់ឲ្យបណ្តា ការិយាល័យសមត្ថកិច្ច និងកំពុងតែវិនិយោគរាប់ម៉ឺនកោដិដើម្បីសាងសង់នូវបណ្តាផ្នែកមហាវិទ្យាល័យនិងមណ្ឌលសិក្សា បន្ទប់ពិសោធសម្រាប់និស្សិត ដោយមានទំហុំ ៤៥ ហិតតានៅមណ្ឌលទី0១។ គិតដល់ខែកញ្ញាឆ្នាំ២០០៩ សាលាមានកងជួរបុគ្គលិកគ្រូបង្រៀនជិត៥០០រូប ក្នុងនោះបណ្ឌិត ១រូប ពិសោធនជន១០រូប អនុបណ្ឌិត ១២០រូប។ ជាមួយនឹងកងបុគ្គលិករគ្រូបង្រៀនជំនាន់ក្រោយ សកម្ម និងគំនិតស្ថាបនា សាកលវិទ្យាល័យត្រាវិញបាននិងកំពុងតែអនុវត្តផែនការណ៍ បំប៉ន ការសិក្សាលើកកម្ពស់កំរិតវិជ្ជាមុខជំនាញ តស៊ូដល់ឆ្នាំ២០១២ មានបណ្ឌិតនិង ពិសោធនជន ១០% អនុបណ្ឌិត ៤៥% លើចំនួនគ្រូបង្រៀនដែលមានក្របខ័ណ្ឌសាលា។ ដោយមានការអភិវឌ្ឍពីរូបភាពនៃសាកលវិទ្យាល័យរងសហគមន៍ ទើបសាកលវិទ្យាល័យត្រាវិញ យកចិត្តទុកដាក់យ៉ាងពិសេសលើកិច្ចទំនាក់ទំនងផ្សាភ្ជាប់ជាមួយនឹងសង្គមដើម្បីយល់កាន់តែច្បាស់នូវតម្រូវការពលករក្នុងសង្គម ឧប្បគមទាន់ពេលនូវដំណឹងសម្បូណ៍បែប ក្នុងបណ្តាវិស័យសេដ្ឋកិច្ច-សង្គមកិច្ច វិទ្យាសាស្រ្តបច្ចេកវិទ្យាអំពីតថភាពជាក់ស្តែង.. ហេតុដូចច្នោះ លើកស្ទួយសកម្មភាពបណ្តុះបណ្តាលទាន់ពេលវេលា ឆ្លើយតបបាននូវតម្រូវការនៃសង្គម។ បច្ចុប្បន្ននេះ សាលាមានទំនាក់ទំនងយ៉ាងជិតស្និទផ្សាភ្ជាប់ជាមួយនឹងអង្គភាពអាជីវកម្ម ជាង២០អង្គភាព និយោជិក ពលករក្នុងនិងក្រៅខេត្ត បណ្តុះបណ្តាលតាមកិច្ចសន្យានៃអង្គភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ កាត់ដេរ ទ្រនាប់ស្បែក ច្នៃផលិតចំណីអាហារ,... ចលនាបណ្តាអង្គភាពអាជីវកម្មទាំងឡាយនិងសប្បុរសធម៌ចូលរួមឧបត្ថម្ភក្នុងរយៈការសិក្សារបស់និស្សិត ឆ្លងតាមរូបភាព ជូននូវបណ្តាចំណែក អាហារូបករណ៍ជារៀងរាល់ឆ្នាំ។ ព្រមទាំងបណ្តាកម្មវិធីបណ្តុះបណ្តាលរបស់សាលា តែងមានក្រុមប្រឹក្សាពិគ្រោះនូវកម្មវិធីគម្រោងការបង្រៀន ដោយមានការចូលរួមពីសំណាក់អ្នកតំណាងបណ្តាអង្គភាពអាជីវកម្ម មូលដ្ឋានផលិតនិងលោកគ្រូអ្នកគ្រូ អ្នកជំនាញក្នុងវិស័យអប់រំ។


ក្រុម​ប្រឹក្សាភិបាល

កែប្រែ

បច្ចុប្បន​ មាន​ក្រុម​ប្រឹក្សាទាំង ៣៖ ក្រុម​ប្រឹក្សា​សាកលវិទ្យាល័យ ក្រុម​ប្រឹក្សាសិក្សា ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ

គេហទំព័រ

កែប្រែ

គេហទំព័រផ្លូវការ