សាកលវិទ្យាល័យភូមិន្ទកសិកម្ម

សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ជា​គ្រឺះស្ថាន​ឧត្ដមសិក្សា​សាធារណៈផ្នែក​កសិកម្ម មាន​ទីតាំង​នៅ​ប៉ែក​ខាង​លិច​ឈៀងខាងត្បូង​នៃ​រាជធានីភ្នំពេញ។ សាកលវិទ្យាល័យ​នេះ​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កសិកម្ម។

សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម
ឯកសារ:Royal University of Agriculture.png
បង្កើត១៩៦៤
ប្រភេទសាធារណៈ
សាកលវិទ្យាធិការឯកឧត្ដមបណ្ឌិត ង៉ោ ប៊ុនថាន
ទីតាំងខណ្ឌដង្កោ, ភ្នំពេញ, កម្ពុជា
ឈ្មោះដើមវិទ្យាស្ថានអប់រំកសិកម្ម
វិបសាយwww.rua.edu.kh
Royal_University_of_Agriculture.png

ប្រវត្តិ

កែប្រែ

សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ត្រូវ​បាន​បង្កកើត​ឡើង​នៅ​ឆ្នាំ​១៩៦៤ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​នៃ ព្រះ​បាទ​នរោត្តម សីហនុ។ ខាង​ក្រោម​គឺ​ជា​ប្រវត្តិ​សាលា​ដោយ​សង្ខេប៖

  • ១៩៦៤-១៩៧៥ ៖ មាន​ឈ្មោះ​ជា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ក្សេត្រសាស្ត្រ (Royal University of Agronomy Science)។ នៅ​រវាង​ឆ្នាំ​១៩៦៥ និង ១៩៧៥ មាន​និស្សិត​ប្រមាណ​២០០​នាក់​បាន​បញ្ចប់​ការសិក្សា​នៅ​ទីនោះ។
  • ១៩៧៥-១៩៧៨ ៖ សាកលវិទ្យាល័យ​បាន​បិទ​ទ្វារ​ក្នុង​របប​ខ្មែរក្រហម
  • ១៩៨០-១៩៨៣ ៖ បាន​បើក​ឡើង​វិញ ហើយ​មាន​ឈ្មោះ​ជា វិទ្យាស្ថាន​អប់រំ​កសិកម្ម (Institute of Agricultural Education) ដែល​បាន​ផ្ដល់​វគ្គ​សិក្សា​ខ្លីៗ​ចាប់​ពី ២ ទៅ ៦ខែ ក្នុង​ផ្នែក​កសិកម្ម។
  • ១៩៨៤ ៖ បាន​ក្លាយ​ជា វិទ្យាស្ថាន​បច្ចេកទេស​កសិកម្ម (Institute of Agricultural Technique)។ ចាប់​តាំងពី​ពេល​បាន​រៀបចំ​និង​បើក​ទ្វារ​ឡើង​វិញ​មក វិទ្យាស្ថាន​នេះ​បាន​ផ្ដល់​វគ្គ​ជំនាញ​សិក្សា​ផ្នែក​ក្សេត្រសាស្ត្រ, ផលិតកម្ម​សត្វ និង​បសុព្យាបាល, គ្រឿង​ម៉ាស៊ីន​កសិកម្ម, រុក្ខា​ប្រមាញ់​និង​នេសាទ។ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​សហភាពសូវៀត វគ្គ​សិក្សា​ទាំង​នោះ​ត្រូវ​បាន​បង្ហាត់​បង្ហាញ​ដោយ​គ្រូ​ជនជាតិ​រុស្ស៊ី​ផ្ទាល់ ដោយ​ប្រើ​ភាសា​ពួក​គេ។
  • ១៩៩០៖ ជំនួយ​ពី​ប្រទេស​រុស្ស៊ី​បាន​ចប់ ហើយ​ការ​បង្រៀន​នានា​ត្រូវ​បាន​ប្រែសម្រួល​មក​ជា​ភាសាខ្មែរ និង​បង្ហាត់​បង្ហាញ​ដោយ​គ្រូ​ជនជាតិ​ខ្មែរ​វិញ។
  • ១៩៩៤៖ វិទ្យស្ថាន​នេះ​បាន​អភិវឌ្ឍ​ទោ​ជា​សាកលវិទ្យាល័យ​មាន​ឈ្មោះ​ថា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA)។
  • ១៩៩៩៖ RUA បាន​ក្លាយ​ជា​ស្ថាប័ន​រដ្ឋបាល​សាធារណៈ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
  • ២០០០៖ RUA គឺ​ជា​ស្ថាប័ន​ឧត្តម​សិក្សា​ដំបូង​គេ​ដែល​ប្រើប្រាស់​ប្រព័ន្ធក្រេឌីត​ពិន្ទុ​សម្រាប់​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។
  • ២០០២៖ បាន​ចាប់​ផ្ដើម​ផ្ដល់​ថ្នាក់​អនុបណ្ឌិត​ក្នុង​ជំនាញ​កសិកម្ម និង​មុខ​វិជ្ជា​ទាក់ទង​ដទៃ​ទៀត។
  • ២០០៦៖ បាន​បង្កើត​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់ ហើយ​បាន​ផ្ដល់​ថ្នាក់​បណ្ឌិត​ក្នុង​ជំនាញ​កសិកម្ម និង​មុខ​វិជ្ជា​ទាក់ទង​ដទៃ​ទៀត។

បរិវេណ / អាគារ

កែប្រែ

រចនាសម្ព័ន្ធ និង រដ្ឋបាល

កែប្រែ

កម្មវិធីសិក្សា

កែប្រែ

មហាវិទ្យាល័យ៖

  • វេជ្ជសាស្ត្រសត្វ
  • វិទ្យាសាស្ត្រកសិកម្ម
  • វិទ្យាសាស្ត្រសត្វ
  • ព្រៃឈើ
  • នេសាទ
  • បច្ចេកទេស និង​ ការគ្រប់គ្រង​កសិកម្ម
  • សេដ្ឋកិច្ចកសិកម្ម និង អភិវឌ្ឍជនបទ
  • កសិឧស្សាហកម្ម
  • រៀបចំដែនដី និងរដ្ឋបាលដីធ្លី

ការស្រាវជ្រាវ

កែប្រែ

ជីវិតនិស្សិត

កែប្រែ

បុគ្គលលេចធ្លោ

កែប្រែ

កំណត់ចំណាំ / ឯកសារយោង

កែប្រែ

តំណខាងក្រៅ

កែប្រែ