សាកលវិទ្យាល័យត្រាវិញ
សាកលវិទ្យាល័យត្រាវិញ (ហៅកាត់ ជាអង់គ្លេស: TVU) បង្កើតឡើងយោងតាមសេចក្ដីសម្រេចលេខ 141/QĐ/ 2006 - TTg របស់នាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៦ មានទីស្នាក់ការកណ្តាលអាគារ១២៦ ផ្លូវជាតិ៥៣ សង្កាត់ទី៥ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។ សាកលវិទ្យាល័យត្រាវិញបណ្តុះបណ្តាលធនធានមនុស្សចម្បងគេលើវិស័យភាសាវប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូនៅតំបន់វាលរាបទន្លេគឺវឡុង។
សាកលវិទ្យាល័យត្រាវិញ | |
---|---|
ឡាតាំង: Tra Vinh University | |
បាវចនា | នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍ |
បង្កើត | ១៩ មិថុនា ២០០៦ |
ប្រភេទ | សាកលវិទ្យាល័យរដ្ឋ |
សាកលវិទ្យាធិការ | បណ្ឌិត ផាម ទៀត ខាញ់ |
និស្សិត | ជាង ២០,០០០ នាក់ |
ទីតាំង | ត្រាវិញ, វៀតណាម |
Campus | ៤ ៖ |
ឈ្មោះដើម | សាកលវិទ្យាល័យរងសហគមន៍ត្រាវិញ |
វិបសាយ | [១] |
ជាសាកលវិទ្យាល័យរបស់រដ្ឋ បណ្តុះបណ្តាលច្រើនកំរិត៖ ពីធម្យមសិក្សាជំនាញ ឧត្តមសិក្សា អនុបណ្ឌិត និងបណ្ឌិត; ច្រើនវិស័យ៖ វិស័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ សេដ្ឋកិច្ច នីតិសាស្ត្រ ភាសាបរទេស បច្ចេកទេស បច្ចេកវិទ្យា គីមីសាស្ត្រ កសិកម្ម វារីវប្បកម្ម គរុកោសល្យ វេជ្ជសាស្ត្រ; ច្រើនបែប៖ ពេញម៉ោង សញ្ញាបត្រទី២ រៀនបន្តឡើង សិក្សាបណ្តើរធ្វើការបណ្តើរ សិក្សាពីចម្ងាយ ឆ្លើយតបតម្រូវការឯកទេសសម្រាប់អ្នកសិក្សានិងសហគមន៍។ ម្យ៉ាងវិញទៀត សាកលវិទ្យាល័យនៅមានសហការបណ្តុះបណ្តាលកំរិតឧត្តមសិក្សា និងអនុបណ្ឌិតជាមួយវិទ្យាស្ថាន សាកលវិទ្យាល័យនៅក្នុងនិងក្រៅប្រទេស។
ប្រវត្តិ
កែប្រែសាកលវិទ្យាល័យត្រាវិញ មានប្រភពដើមគឺសាកលវិទ្យាល័យរងសហគមន៍ត្រាវិញ បង្កើតនៅឆ្នាំ២០០១ លើមូលដ្ឋានគម្រោងការសាកលវិទ្យាល័យរងសហគមន៍ Vietnam-Canada ដោយអាស្រាយស្ថាប័នអភិវឌ្ឍពិភពលោកកាណាដា(CIDA)សហព័ន្ធសាកលវិទ្យាល័យរងសហគមន៍កាណាដា (ACCC)វិទ្យាស្ថាន/សាលាមួយចំនួនរបស់កាណាដាដូចជា វិទ្យាស្ថាន និងបច្ចេកទេសអនុវត្តខេត្ត Saskatchewan (SIAST) វិទ្យាស្ថាននាវាចរណ៍ (MI) វិទ្យាស្ថានបច្ចេកទេសកសិកម្មខេត្ត Québec (ITA) និងសាកលវិទ្យាល័យ-សាកលវិទ្យាល័យរង (MUC) និងរដ្ឋាភិបាលវៀតណាមរួមឧបត្ថម្ភអំពីហិរញ្ញវត្ថុនិងបច្ចេកទេស។ គម្រោងការសាកលវិទ្យាល័យរងសហគមន៍វៀតណាម-កាណាដា បញ្ជាក់នូវរូបភាពនៃសាកលវិទ្យាល័យរងសហគមន៍ប្រទេសកាណាដា និងអាចអនុវត្តមានប្រសិទ្ធិភាពក្នុងប្រព័ន្ធអប់រំក្នុងប្រទេសវៀតណាម។
ថ្ងៃទី ១៩ មិថុនា ២០០៦ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ 141/QĐ-TTg បង្កើតសាកលវិទ្យាល័យត្រាវិញលើមូលដ្ឋានសាកលវិទ្យាល័យរងសហគមន៍ត្រាវិញ។
ថ្ងៃទី ២៨ មេសា ២០១១ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលេខ 639/QĐ-TTg រួមបញ្ចូលមហាវិទ្យាល័យរងគរុកោសល្យត្រាវិញទៅក្នុងសាកលវិទ្យាល័យត្រាវិញ។
ចក្ខុវិស័យ
កែប្រែជាសាកលវិទ្យាល័យដែលផ្តោតទៅរកទំនោរអនុវត្តជាក់ស្តែង និងមានលក្ខណៈពិសេស។
បេសកកម្ម
កែប្រែសាកលវិទ្យាល័យត្រាវិញបណ្តុះបណ្តាលពហុមុខជំនាញ ពហុកម្រិត និងសិក្សាបន្តឡើងនៅកម្រិតខ្ពស់ជាង ដើម្បីបំពេញនូវតម្រូវការនៃអ្នកសិក្សា; អភិវឌ្ឍកម្មវិធីសិក្សា ផ្ទេរបច្ចេកវិទ្យា ផ្គត់ផ្គង់សេវាកម្មសម្រាប់សង្គម រួមចំណែកដ៏សំខាន់ក្នុងការបង្កើនឱកាសការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
កម្មវិធីបណ្តុះបណ្តាល
កែប្រែសាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យរដ្ឋនៅតំបន់វាលរាបទន្លេគឺវឡុង បានក្រសួងអប់រំនិងបណ្តុះបណ្តាលប្រគល់ភារកិច្ចជ្រើសរើសនិស្សិតនៅទូទាំងប្រទេសរួមមានមុខជំនាញចំនួន ៣៣ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់បណ្ឌិត ៨ និងអនុបណ្ឌិត ២៥) កម្រិតបរិញ្ញាបត្រចំនួន ៥៩ មុខជំនាញ និងបរិញ្ញាបត្ររងចំនួន ៧ មុខជំនាញ នៅលើវិស័យ៖ កសិកម្ម-ជលផល; បច្ចេកទេស-បច្ចេកវិទ្យា; វេជ្ជសាស្ត្រ-ឱសថ; ភាសាបរទេស; ភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ; សេដ្ឋកិច្ច-ច្បាប់; គីមីសាស្ត្រអនុវត្ត; គរុកោសល្យ; គ្រប់គ្រងការិយាល័យ-វៀតណាមវិទ្យា-បណ្ណាល័យ; ទ្រឹស្តីនយោបាយ និងវិទ្យាសាស្ត្ររូបវន្ត។
គុណភាពបណ្តុះបណ្តាល
កែប្រែយោងតាមចំណាត់ថ្នាក់នៃ Webometrics ឆ្នាំ ២០១៧ សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី ២ នៅតំបន់នៃទិសខាងលិច និងជាប់ចំណាត់ថ្នាក់ទី ១៤ នៅប្រទេសវៀតណាម។
ចំពោះចំណាត់ថ្នាក់ UI GreenMetric University Ranking សាកលវិទ្យាល័យត្រាវិញជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣០០ នៅលើពិភពលោកសម្រាប់ល្បឿននៃការកែលំអគុណភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
សាកលវិទ្យាល័យត្រាវិញបានបំពេញលក្ខខណ្ឌស្តង់ដារគុណភាពអប់រំស្របតាមស្តង់ដារថ្មីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ហើយបានទទួលស្គាល់នូវកម្រិតគុណភាពអប់រំអន្តរជាតិ - FIBAA ក្នុងកម្មវិធីចំនួន ០៤ គឺបរិញ្ញាបត្រពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងទទួលស្គាល់កម្រិតស្តង់ដារនៃ AUN, ABET សម្រាប់មុខជំនាញវារីវប្បកម្ម បសុពេទ្យ និងក្រុមមុខជំនាញផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា។ សាកលវិទ្យាល័យត្រាវិញក៏ជាជាសមាជិកនៃអង្គការ CDIO និងជាសមាជិកអន្តរជាតិតែមួយគត់នៃសមាគមបណ្តាមហាវិទ្យាល័យ មហាវិទ្យាល័យរងរបស់កាណាដា-ACCC។
តម្លៃស្នូល
កែប្រែអស់ពីចិត្ត-តម្លាភាព-នវានុវត្ត-ស្និទ្ធស្នាល
ទស្សនអប់រំ
កែប្រែ«ផ្អែកលើមូលដ្ឋានជាក់ស្តែងប្រកបដោយក្រមសីលធម៌ទំនួលខុសត្រូវសមត្ថភាពបណ្តុះបណ្តាលអ្នកសិក្សាជាមួយនឹងអភិវឌ្ឍបុគ្គលនិងសង្គមឱ្យកាន់តែប្រសើរ»
សាកលវិទ្យាល័យត្រាវិញជឿជាក់ថា ការអប់រំនិងបណ្តុះបណ្តាល គឺជាមូលដ្ឋានគ្រឹះនៃសង្គមលទ្ធផលនៃការអប់រំ និងការបណ្តុះបណ្តាលមិនត្រឹមតែធ្វើឱ្យមានការអភិវឌ្ឍផ្ទាល់ខ្លួនឱ្យជីវិតកាន់តែប្រសើរប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់អភិវឌ្ឍទាំងមូលទៀតផង។ កម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យត្រូវបានរៀបចំ និងបង្កើតឡើងក្នុងទិសដៅបណ្តុះបណ្តាលសមត្ថភាពអ្នកសិក្សា ជាមួយនឹងកម្រិតចំណេះដឹង ជំនាញ និងឥរិយាបថ ដែលទទួលពិគ្រោះយោបល់ពីភាគីពាក់ព័ន្ធ (រួមមានសហគ្រាស និយោជិក អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងនិស្សិតជាដើម) ដើម្បីធានាថា អ្នកសិក្សាទទួលបានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមជាកម្លាំងធនធានមនុស្សនៃការងារសង្គម។ សាកលវិទ្យាល័យជឿជាក់ថា ការកសាងប្រព័ន្ធសិក្សារៀនសូត្រ ដោយផ្អែកលើកត្តាយកអ្នកសិក្សាធ្វើជាស្នូល(Student – Centered) នឹងផ្តល់អាទិភាពដល់និស្សិតក្នុងសកម្មភាពរៀបចំផែនការសិក្សាដ៏សមស្រប ដើម្បីលើកកម្ពស់សក្តានុពលភាពរបស់ពួកគេក៏ដូចជាជំរុញដំណើរការនៃការសិក្សាដោយស្វ័យភាព មានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួន។ ឆ្លងតាមទង្វើនោះពួកគេមានសញ្ញាណមនសិការ និងមានលទ្ធភាពសិក្សាមួយជីវិត។
សាកលវិទ្យាល័យត្រាវិញកំណត់ការបណ្តុះបណ្តាលជំនាញដល់អ្នកសិក្សាដូចតទៅ៖ សមត្ថភាពរបស់អ្នកសិក្សានឹងត្រូវបានបង្កើតឡើងជាបន្តបន្ទាប់តាមរយៈការរៀនសូត្រ និងអនុវត្តជំនាញវិជ្ជាជីវៈជាមួយប្រព័ន្ធអនុវត្តការពិសោធន៍នៅក្រុមហ៊ុន សហគ្រាស ស្ថាប័ននានា ទៅតាមកម្មវិធីសិក្សា នៃទម្រង់ CO-OP។ លើសពីនេះ ដើម្បីលើកកម្ពស់សមត្ថភាពសិក្សារបស់បេក្ខសិស្សប្រកបដោយភាពវិជ្ជមាន សាកលវិទ្យាល័យត្រាវិញមានគោលការណ៍ឧបត្ថម្ភចេញពីសប្បុរសធម៌ សាស្ត្រាចារ្យនានា ដោយការគាំទ្រថវិកាដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវទៅតាមឯកទេសដែលបានសិក្សា ហើយទទួលបានចំណេះដឹង បំណិនជាក់ស្តែងនៃបញ្ហាកើតមានក្នុងសង្គម អភិវឌ្ឍកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ហាប្រឈមនានា នាសម័យបច្ចុប្បន្ន។ល។ ព្រមទាំងចូលរួមសកម្មភាពបម្រើសេវាកម្មសហគមន៍។
ទន្ទឹមនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ បញ្ហាដែលលត់ដំបំណិន សីលធម៌វិជ្ជាជីវៈ និងទំនួលខុសត្រូវក្នុងសហគមន៍គឺមានសារៈសំខាន់ណាស់។ សាកលវិទ្យាល័យត្រាវិញជឿជាក់ថា ចំណុចទាំងអស់នេះជាឧបករណ៍ចាំបាច់ ជាស្ពានសម្រាប់អ្នកសិក្សាផ្សារភ្ជាប់នឹងសង្គម គឺបានអនុវត្តចំណេះដឹង និងបំណិនវិជ្ជាជីវៈក្នុងសកម្មភាពការងារ។ ហេតុដូច្នេះ បំណិនវិជ្ជាជីវៈ សីលធម៌ និងទំនួលខុសត្រូវក្នុងការងារ ត្រូវបានសាកលវិទ្យាល័យដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងឡាយ។
យន្តការគ្រប់គ្រង
កែប្រែA. ក្រុមប្រឹក្សាសាកលវិទ្យាល័យ
កែប្រែបច្ចុប្បន្នមានក្រុមប្រឹក្សា ៣(7/2014): 1. ក្រុមប្រឹក្សាចំរុះ 2. ក្រុមប្រឹក្សាការសិក្សា 3. ក្រុមប្រឹក្សាវិទ្យាសាស្ត្រ
B. មហាវិទ្យាល័យ
កែប្រែបច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញមានមហាវិទ្យាល័យចំណុះ 12 បណ្តុះបណ្តាលពីមធ្យមសិក្សាដល់បណ្ឌិត។
1.មហាវិទ្យាល័យគរុកោសល្យ
2. មហាវិទ្យាល័យវិទ្យាសាស្ត្រមូលដ្ឋាន
3. មហាវិទ្យាល័យកសិកម្ម ជលវប្បកម្ម
4. មហាវិទ្យាល័យសេដ្ឋកិច្ច-ច្បាប់
5. មហាវិទ្យាល័យភាសាបរទេស
6. មហាវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យា
7.មហាវិទ្យាល័យគីមីសាស្ត្រ
8. មហាវិទ្យាល័យអភិបាលការិយាល័យ បណ្ណាល័យ វៀតណាមវិទ្យា
9. មហាវិទ្យាល័យបំរុង
10. មហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ
11. មហាវិទ្យាល័យម៉ាក - ឡេណិន
12. មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ
C. ការិយាល័យ
កែប្រែមាន 11:
1. ការិយាល័យរដ្ឋបាល
2. ការិយាល័យសិក្សា
3. ការិយាល័យផែនការណ៍-ហិរញ្ញកិច្ច
4. ការិយាល័យគ្រប់គ្រងសម្ភារៈឧបទ្ទេស
5. ការិយាល័យធានាគុណភាពសិក្សា
6. ការិយាល័យសហប្រតិបត្តិការ-ជំរុញគម្រោងការ
7. ការិយាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា-បណ្តុះបណ្តាលក្រោយបរិញ្ញា
8. ការិយាល័យកិច្ចការសិស្ស-និស្សិត
9. ការិយាល័យគ្រប់គ្រងបុគ្គលិក
10. ការិយាល័យគ្រប់គ្រងការប្រឡង
11. ការិយាល័យត្រួតពិនិត្យនីតិកម្ម
D.គណៈគ្រប់គ្រងផ្នែកផ្សេងៗ:
កែប្រែមាន 3:
1. គណៈយេនឌ័រ និងជនជាតិ
2. គណៈគ្រប់គ្រងអន្តេវាសិកដ្ឋាន
3. គណៈអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា
E. មជ្ឈមណ្ឌល
កែប្រែបច្ចុប្បន្នមាន មជ្ឈមណ្ឌល 11, វិទ្យាស្ថាន 1, បណ្ណាល័យ 1, ទស្សនាវដ្តីវិទ្យាសាស្ត្រ 1 និងសាលាអនុវត្តគរុកោសល្យ សហការបណ្តុះបណ្តាលលើគ្រប់វិស័យ៖
- វិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស
- មជ្ឈមណ្ឌលសហការបណ្តុះបណ្តាលអន្តរជាតិ (CiCet)
- មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ ផលិត និងបម្រើសេវាកម្ម(CSP)
- មជ្ឈមណ្ឌលភាសាបរទេស និងព័ត៌មានវិទ្យា Victory
- មជ្ឈមណ្ឌលសហការបណ្តុះបណ្តាលពីចម្ងាយ
- មជ្ឈមណ្ឌលជំនួយបង្កើនសមត្ថភាពបង្ហាត់បង្រៀននិងរៀន (TLC)
- មជ្ឈមណ្ឌលសហការបណ្តុះបណ្តាលនឹងសហគ្រិន (CTEC)
- មជ្ឈមណ្ឌលទូរគមនាគមន៍ និងផ្សព្វផ្សាយសាធារណៈ
- មជ្ឈមណ្ឌលអប់រំការពារជាតិ និងសន្តិសុខនិស្សិត
- មជ្ឈមណ្ឌលវិភាគ និងត្រួតពិនិត្យ
- មជ្ឈមណ្ឌលស្រាវជ្រាវទប់ទល់ការប្រែប្រួលធម្មជាតិ និងអភិវឌ្ឍន៍សហគមន៍
- មជ្ឈមណ្ឌលប្រឹក្សាវិជ្ជាជីវៈ និងឧទ្ទេសនាមឱកាសការងារនិស្សិត
- សាលាអនុវត្តគរុកោសល្យ
- បណ្ណាល័យ
- ទស្សនាវដ្តីវិទ្យាសាស្ត្រ
F. សាខា
កែប្រែ1. សាខាយ្វៀន ហាយ
2. សាខាកូវ ង៉ាង
មើលបន្ថែម
កែប្រែឯកសារពិគ្រោះ
កែប្រែ- Hoàng Thái Việt, Trần Vân Mai, Lê Văn Hùng, Nguyễn Thanh Chim, Đỗ Tuyết Khanh. VHI 2013 NEWSLETTERS (2013), The Vietnameses Heritage Institude [២] Archived 2016-03-03 at the វេយប៊ែខ ម៉ាស៊ីន.
- Brian Dick, Ph.D,Engineering Advisor/Professor. STUDY ABROAD REPORT TRA VINH UNIVERSITY - 2009 (2009), Vancouver Island University [៣]
- Ms. Thuy (Head of the Teaching and Learning Centre, Tra Vinh University), Prof. Calvin Kalman (Professor and Principal of Science College, Concordia University). Teaching Methods in Science & Engineering [៤] Archived 2014-08-28 at the វេយប៊ែខ ម៉ាស៊ីន.
- Roselynn Verwoord and Michael Wong .UBC and Tra Vinh University: Developing a Relationship through the Instructional Skills Workshop,on March 27, 2014. [៥]
- Nhan Minh Phuc, Improving Detection Performance of Duplicate Bug Reports Using Extended Centroid Features,Falculty of Information Technology, Tra Vinh University, Viet Nam.[៦]
- Nhan Minh Phuc.An Approach to Detecting Duplicate Bug Reports using N-gram Features and Cluster Chrinkage Technique, Falculty of Information Technology, Tra Vinh University, Viet Nam.[៧]
- RMIT workshop in collaboration with SISD/VASS, Tra Vinh University and UNISDR.Sustainable Urban Development and Climate Change Adaptation in Vietnam, Tra Vinh, 17 – 18 September 2011.[៨]
- Diep Thanh Tung.Additional Approaches to Assess the Vietnam Provincial Competitiveness Index (PCI) 1.Faculty of Economics, Laws and Foreign Languages, Tra Vinh University, Vietnam. 2. Institute of Project and Regional Planning, Justus-Liebig-University,Senckenbergstrasse 3, D-35390 Giessen, Germany. [៩] Archived 2015-09-23 at the វេយប៊ែខ ម៉ាស៊ីន.
- Phan Quoc Nghia.Building OLAP Application to Exploit Database of Rice Pests,Faculty of Engineering and Technology, Tra Vinh University, Viet Nam. [១០]
- Tran Dang Thinh, Nguyen Van Nguyen.ENVIRONMENTAL MATTER IN LONG DUC INDUSTRIAL PARK IN TRAVINH PROVINCE – REAL SITUATION AND RECOMMENDATIONS, University of Technical Education HCMC, Travinh University. [១១][តំណភ្ជាប់ខូច]
- Association of Canadian Community Colleges. 2008-2009 Annual Report - Colleges and Institutes Canada, 1223 Michael Street North, Suite 200, Ottawa, Ontario Canada [១២] Archived 2015-09-23 at the វេយប៊ែខ ម៉ាស៊ីន.
- Cao Hữu Hòa(1), Lê Thị Phương Ngọc(2), Nguyễn Thành Long(3).EXISTENCE, BLOW-UP AND DECAY ESTIMATES FOR A SYSTEM OF NONLINEAR WAVE EQUATIONS ASSOCIATED WITH THE HELICAL FLOWS OF MAXWELL FLUID. 22 pp. [១៣] Archived 2013-07-17 at the វេយប៊ែខ ម៉ាស៊ីន.
- David Han-Min Wang, Department of Accounting, Feng Chia University, Taichung, Taiwan. Quang Linh Huynh (Corresponding author), Faculty of Economics & Laws, Tra Vinh University, Tra Vinh, Vietnam The Role of Corporate Governance in the Link between Management Accounting System and Firm Performance, Accepted: April 12, 2014 Published: June 1, 2014, Asian Journal of Finance & Accounting [១៤]
- Nguyễn Thị Hiếu, Ortega MA, Ko M, Marh J, Ward WS.. ORC4 Surrounds Extruded Chromatin in Female Meiosis. (2014), Student Vietnamese Education Foundation cohort 2012, Institute for Biogenesis Research, Department of Anatomy, Biochemistry & Physiology, John A. Burns School of Medicine, University of Hawaii at Manoa, Honolulu, Hawaii. [១៥]
- Vivienne Waller, Swinburne University of Technology, François Malherbe, Swinburne University of Technology, Ho Dac Tuc, Tra Vinh University. Green transformations at a university campus in Vietnam, 2014, Conference Proceedings. [១៦] Archived 2016-03-03 at the វេយប៊ែខ ម៉ាស៊ីន.
បណ្តាញតភ្ជាប់ខាងក្រៅ
កែប្រែ- គេហទំព័រសាកលវិទ្យាល័យត្រាវិញ
- គេហទំព័រ វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស Archived 2014-11-11 at the វេយប៊ែខ ម៉ាស៊ីន.
- គេហទំព័រ មជ្ឈមណ្ឌល ទូរគមនាគមន៍ និងផ្សព្វផ្សាយសាធារណៈ Archived 2014-11-29 at the វេយប៊ែខ ម៉ាស៊ីន.
- គេហទំព័រ មជ្ឈមណ្ឌល សហការបណ្តុះបណ្តាលនឹងសហគ្រិន Cicet
- គេហទំព័រ ការិយាល័យសិក្សា