សាងខ្លួនឯង (សៀវភៅ)
សាងខ្លួនឯង គឺជាចំនងជើងសៀវភៅផ្នែកចិត្តវិទ្យា និងទស្សនវិជ្ជា ដែលលោក ស៊ា ប៊ុនភេង បាននិពន្ធនិងបានបោះពុម្ពលើកដំបូងនៅឆ្នាំ១៩៧៣។ ហើយក្រោយមកទៀត ក៏មានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់គ្នា។
សេចក្ដីផ្ដើម
កែប្រែសៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស ៣ ប្រភេទរស់នៅ៖
- ប្រភេទ ទី១ សាងសេចក្តីសុខឲ្យដល់ខ្លួនឯងនិងពិភពលោក
- ប្រភេទទី២ បំផ្លិចបំផ្លាញសេចក្តីល្អ សុខ សន្តិភាពរបស់ខ្លួននិងពិភពលោក និង
- ប្រភេទទី៣ មិនបានបំផ្លិចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខ សន្តិភាព ដល់ខ្លួនឯង និងពិភពលោកដែរ ។
មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរសទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួនឲ្យបានល្អពិតៗ។
គុណសម្បត្តិទាំង៤០ប្រការនៃមហាបុរស
កែប្រែ1- អនាម័យ (good health, hygiene)
2- ភាពជាអ្នកមិនភ្ញាក់ផ្អើល (calmness)
3- ភាពជាអ្នកមានចិត្តរីករាយស្រស់ស្រាយ (cheerfulness)
4- គោលបំណង (aim, conscientiousness)
5- ភាពជាអ្នកមិនអស់សង្ឃឹម (hopefulness, resilience)
6- ការមិនតុញតុះចំពោះសេចក្តីនឿយលំបាក (energy)
7- ភាពជាអ្នកមានចិត្តរឹងប៉ឹង (strong-mindedness)
8- ភាពជាអ្នកទៀងត្រង់ចំពោះពេលវេលា (exactitude)
9- ភាពជាអ្នកមាំទាំប្រឹងប្រែង (activeness)
10- ការធ្វើការស្មើចុងស្មើដើម (steadiness)
11- សមាធិ (concentration)
12- ក្លាហានមិនរួញរាក្នុងកាលធ្វើអ្វីមិនសម្រេច (courage, endurance)
13- ពិធីការ (etiquette, method, protocol)
14- ភាពជាអ្នកមានរបៀប (orderliness)
15- ការត្រិះរិះ (ឧបនិជ្ឈាន) (meditation, reflection)
16- ភាពជាអ្នកល្អិតល្អ (thoroughness)
17- ការមានហេតុផលត្រឹមត្រូវ (អនុមាន) (right reasoning)
18- សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (good judgment)
19- ជំនឿក្នុងខ្លួនឯង (self-confidence)
20- សេចក្តីរហ័សរហែង (rapidity)
21- ការសង្កេត (observation)
22- សម្បជញ្ញៈ (perception)
23- ការមិនរអែងរអាចំពោះបុគ្គលដទៃ (positiveness)
24- ការធ្វើខ្លួនឲ្យជាទីគាប់ចិត្តដល់ជនដទៃ (charming personality)
25- ការដឹងកាលៈទេសៈ (diplomacy, tact)
26- ការប្រយ័ត្នប្រយែង (precaution)
27- បដិភាណ (ការឈ្លាសវៃ) (intuition)
28- ការពារខ្លួនឯង (self-defense)
29- ធ្វើខ្លួនឲ្យគេជឿជាក់បាន (trustworthiness)
30- ការនិយាយតែសេចក្ដីពិត (truthfulness)
31- ភាពជាអ្នកល្អ (nobility)
32- ធ្វើខ្លួនឲ្យសមនឹងកិត្តិយស (dignity)
33- សេចក្តីចេះដឹង (វិជ្ជា) (knowledge)
34- សេចក្តីចាំ (memory)
35- ការហ្វឹកហាត់ខ្លួនឯង (self-culture)
36- មនោគតិ (imagination)
37- ការជួយខ្លួនឯង (self-help)
38- ការឈ្នះខ្លួនឯង (self-control)
39- ការមិនបោះបង់សេចក្តីព្យាយាម (perseverance)
40- មនោមយិទ្ធិ (ចិត្តានុភាព) (will power)។
ពេលវេលាដែលគប្បីប្រតិបត្តិគុណសម្បត្តិខាងលើ
កែប្រែបណ្តាគុណសម្បត្តិទាំង ៤០ ប្រការនេះ ត្រូវប្រតិបត្តិតម្រូវទៅតាមពេលវេលា៖
- គុណសម្បត្តិពី (១) ដល់ (៧) ត្រូវប្រតិបត្តិចាប់ពីរលឹកពីដំណេករហូតដល់ធ្វើការ
- គុណសម្បត្តិពី (៨) ដល់ (២០) ត្រូវប្រតិបត្តិក្នុងពេលកំពុងធ្វើការងារ
- គុណសម្បត្តិពី (២១) ដល់ (២២) ត្រូវប្រតិបត្តិក្នុងវេលាទំនេរ-ដើរលេង ឬត្រឡប់ពីកន្លែងធ្វើការមកវិញ
- គុណសម្បត្តិពី (២៣) ដល់ (៣២) ត្រូវប្រតិបត្តិក្នុងវេលាធ្វើការទាក់ទងនឹងជនដទៃ
- គុណសម្បត្តិពី (៣៣) ដល់ (៣៤) ត្រូវប្រតិបត្តិក្នុងពេលនៅផ្ទះ
- គុណសម្បត្តិពី (៣៥) ដល់ (៣៦) ត្រូវប្រតិបត្តិក្នុងវេលាដេកមុនលក់ និង
- គុណសម្បត្តិពី (៣៧) ដល់ (៤០) ត្រូវប្រតិបត្តិប្រកបនឹងគុណសម្បត្តិដទៃទៀតទាំងអស់។