សាលាដុនបូស្កូខេត្តព្រះសីហនុ


សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ​​​​​ មានទីតាំងស្ថិតនៅផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ)។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។

  • ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុង ប្រទេសថៃ។
  • ឆ្នាំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមន៍សាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។
រូបសំណាក់លោកពុកបូស្កូខេត្តព្រះសីហនុ

មិនត្រឹមតែមាន ការបណ្តុះបណ្តាលវិជា្ជជីវះ តែប៉ុណ្ណោះទេ​ ដុនបូស្កូក៏មាន មួលនិធិកុមារ សំរាប់ជួយកុមារក្រីក្រ នៅប្រទេសកម្ពុជាផងដែរ។​ មូលនិធិកុមារ ដុនបូស្កូក្រុងព្រះសីហនុ មូលនិធិកុមារនេះបានជួយអោយកេ្មងក្រីក្រ ​កំព្រា ជាពិសេសទៅទៀតគឺ ក្មេងកំព្រាដោយសារឪពុកម្តាយកើតជំងឺអេដ៏ មូលនិធិកុមារ ដុនបូស្កូ្កក្រុងព្រះសីហនុ មានជួយដល់ក្មេង អោយចូលរៀនសាលារៀនរដ្ឋ មានពីរខណ្ឌដូចជា ខណ្ឌមិត្តភាព , ខណ្ឌព្រៃនប់ សាលាបច្ចេកទេសដុនបូស្កូមាន ៦ ទីតាំង នៅ ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្សេងៗគ្នា ប៉ុន្តែមានគោលដៅដូចគ្នា គឺ បងៀ្រន ផ្នែកបច្ចេកទេសវិជ្ជាជីវះ សំរាប់យុវជនយុវនារី ដើម្បីផ្តល់នូវចំនេះដឹងមួយដែលប្រកបដោយ​សមត្ថភាពខ្ពស់​នៅក្នុង​ជីវិត ។

ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖

  • ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា សំរាប់យុវនារី
  • ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី
  • ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី
  • ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន
  • ដុបូស្កូ ខេត្តកែប ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវនារី ។

ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា:

សាលាដុនបូស្កូគឺជាទីសង្ឈឹម​ និង​ ជាទំនុកចិត្តរបស់លោកអ្នក!!


មើលដែរកែប្រែ