សាលាភូមិន្ទរដ្ឋបាល
សាលាភូមិន្ទរដ្ឋបាល |
សាលាភូមិន្ទរដ្ឋបាល ដែលត្រូវរៀបចំឡើងវិញនៅឆ្នាំ ១៩៩៥ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ បារាំង-កម្ពុជា គឺជាអ្នកទទួលមរតកបន្តនៃអតីតសាលាភូមិន្ទរដ្ឋបាលបង្កើតឡើងនៅឆ្នាំ ១៩៥៦។
ប្រវត្តិសង្ខេបរបស់សាលា
កែប្រែសាលាសាលាភូមិន្ទរដ្ឋបាល ត្រូវបានផ្លាស់ប្តូរឈ្មោះ ជាច្រើនលើកច្រើនសារនោះ បច្ចុប្បន្ននេះ ក្នុងចំណោមអតីតសិស្សក៏នៅមានឥស្សរជនល្បីៗជាច្រើននៅក្នុងជួរ រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់រដ្ឋ។
- ១៩១៤៖ សាលាក្រមការ
- ១៩១៧៖ សាលាកម្មាភិបាល និងច្បាប់កម្ពុជា
- ១៩៤៨៖ វិទ្យាស្ថានជាតិ នៃច្បាប់ នយោបាយ និងសេដ្ឋកិច្ច
- ១៩៥៦-១៩៦៥៖ សាលាភូមិន្ទរដ្ឋបាល (សម្ពោធដោយព្រះករុណា ព្រះបាទ នរោត្តមសុរាម្រិត)
- ១៩៧២-១៩៧៥៖ សាលាជាតិរដ្ឋបាល (សាធារណរដ្ឋខ្មែរ)
- ១៩៨២-១៩៨៥៖ សាលាកម្មាភិបាលរដ្ឋបាល និងនីតិសាស្ត្រ (សាធារណរដ្ឋប្រជាមានិតកម្ពុជា)
- ១៩៩៣-១៩៩៤៖ សាលាជាតិរដ្ឋបាលបន្ទាប់មកសាលាភូមិន្ទរដ្ឋបាល
- ១៩៩៥ មកទល់បច្ចុប្បន្ន៖ សាលាភូមិន្ទរដ្ឋបាល (ព្រះរាជក្រឹត្យ បង្កើតសាលាភូមិន្ទរដ្ឋបាល ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ១៩៩៥)
ឧបនិស្ស័យ និងបេសកកម្ម
កែប្រែសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាអនុវត្តន៍និងជាគ្រឹះស្ថាន << ឧត្តមភាព >> មានបេសកកម្ម << ជ្រើសរើស បណ្តុះបណ្តាល និងធ្វើវិក្រឹត្យការមន្ត្រីរាជការដែលត្រូវ បម្រើរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា >>។
( យោងតាម មាត្រាទី ២ នៃ ព្រះរាជក្រឹត្យ ស្តីពីការបង្កើត សាលាភូមិន្ទរដ្ឋបាល )
សាលាភូមិន្ទរដ្ឋបាល ផ្តល់ការបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីមធ្យម (ក្រមការ)។ សិស្សដែលចេញពីសាលា សន្យាចូលបម្រើការ ក្នុងមុខងារសាធារណៈរយៈពេលយ៉ាងតិច ៧ឆ្នាំ។
សាលាភូមិន្ទរដ្ឋបាល ផ្តល់ការបណ្តុះបណ្តាលវិក្រិត្យការផងដែរ ដល់មន្ត្រីរាជការដែល មានបទពិសោធន៍ការងារស្រាប់ ប្រមាណ ១៥០នាក់ ជារៀងរាល់ឆ្នាំ។
ក្រុមប្រឹក្សាភិបាល
កែប្រែក្រុមប្រឹក្សាភិបាលប្រជុំ ពីរដងក្នុងមួយឆ្នាំ ក្នុងគោលបំណងអនុម័ត កម្មវិធីសិក្សា និងដំណើរការរបស់សាលាភូមិន្ទរដ្ឋបាល និងអនុម័តលើការងារ ជាអថិភាព។
(យោងតាម អនុក្រឹត្យលេខ ៨៣អនក្រ-នប ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល)
សាលាភូមិន្ទរដ្ឋបាល ត្រូវសិ្ថតនៅក្រោមការដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងឋានៈនេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាភូមិន្ទរដ្ឋបាល ដែលមានសមាជិកដទៃទៀតដូចមានរៀបរាប់ខាងក្រោម៖
- នាយកសាលាភូមិន្ទរដ្ឋបាល សមាជិកស្វ័យប្រវត្តិ
- តំណាងរដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ ១រូប សមាជិក
- តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១រូប សមាជិក
- តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ១រូប សមាជិក
- តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១រូប សមាជិក
- តំណាងក្រសួងមហាផ្ទៃ ១រូប សមាជិក
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១រូប សមាជិក
- តំណាងក្រសួងយុត្តិធម៌ ១រូប សមាជិក
- តំណាងក្រសួងអប់រំ យុវជន និងកីឡា ១រូប សមាជិក
ក្រៅពីនាយកសាលា សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយអនុក្រឹត្យ ។
សេវាកម្ម
កែប្រែទីចាត់ការ
កែប្រែទីចាត់ការនៃសាលាភូមិន្ទរដ្ឋបាលទទួលបន្ទុកខាងផ្នែកគរុកោសល្យ កិច្ចការរដ្ឋបាល ការចាត់ចែង និងដំណើរការទៅមុខរបស់សាលា។ ទីចាត់ការក៍មានតួនាទីផងដែរក្នុងការលើកឋានន្តរស័ក្តិសាលា ជាពិសេសនៅតាមក្រសួង អង្គការជាតិ និងអន្តរជាតិនានា និងជួយសំរួលដល់ការស្វែងរកដៃគូគរុកោសល្យ។
ទីចាត់ការសិក្សា និងកម្មសិក្សា
កែប្រែទីចាត់ការនេះមានភារកិច្ចរៀបចំការបណ្តុះបណ្តាលបឋម ដល់សិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមដែលបានប្រលងជាប់។ សកម្មភាពចំបងនៃទីចាត់ការនេះ រួមមាន ជ្រើសរើស និងតាមដានសាស្ត្រាចារ្យ និង រៀបចំកម្មវិធីឆ្នាំសិក្សា (ដែលមានដូចជា ការរៀបចំកាលវិភាគ និងរាល់ការគ្រោងទុកជាមុននូវអ្វីៗដែលអាចនឹងកើតមានឡើង)។ ទន្ទឹមនឹងនេះ ទីចាត់ការក៍មានតួនាទីរៀបចំការធ្វើកម្មសិក្សា និងការតាមដានការសិក្សារបស់សិស្ស និងកម្មសិក្សាការីផងដែរ។ ទីចាត់ការសិក្សា និងកម្មសិក្សា មានភារៈស្វែងរកដៃគូ ដើម្បីរៀបចំសកម្មភាពបន្ថែមផ្សេងៗដែលមានលក្ខណៈបណ្តុះបណ្តាល។
ទីចាត់ការបណ្តុះបណ្តាលបន្ត និងកិច្ចសហប្រតិបត្តិការអន្តជាតិ
កែប្រែទីចាត់ការនេះ រៀបចំចាត់ចែងការបណ្តុះបណ្តាលបន្តសំរាប់មន្ត្រីរាជការ ដែលបានផ្អាកការងារពីក្រសួងរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងរបស់ខ្លួន។ វាក៍មានតួនាទីស្វែងរកដៃគូជាមួយសាលា ឬ វិទ្យាស្ថានរដ្ឋបាលដទៃនានា និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ (បណ្តាញនៃប្រទេសផ្តល់ជំនួយ... )
អគ្គលេខាធិការដ្ឋាន
កែប្រែអគ្គលេខាធិការដ្ឋានគ្រប់គ្រងរដ្ឋបាលទូទៅរបស់សាលា ដែលរួមមាន ការផ្តល់កាលវិភាគ និងសេចក្តីប្រកាសរបស់ទីចាត់ការ ដល់សិស្ស ការចុះស្រងវត្តមាន និង ការរៀបចំឯកសារប្រលង។ អគ្គលេខាធិការដ្ឋាននេះ ក៍មានតួនាទីក្នុងការរៀបចំអនាម័យ និងសន្តិសុខសាលាផងដែរ។
ប៉ូលព័ត៌មានវិទ្យា
កែប្រែផ្សារភ្ជាប់ទៅនឹងសេវានៃអគ្គលេខាធិការដ្ឋានដែរ ប៉ូលព័ត៌មានវិទ្យាធានានូវ ការគ្រប់គ្រងប្រពន្ធ័ព័ត៌មានវិទ្យា នៅក្នុងសាលា និងដំណើរទៅមុខនៃកំព្យូទ័រ ដែលដាក់អោយសិស្ស សវនសិស្ស កម្មសិក្សា កម្មសិក្សាការី និងសាស្ត្រាចារ្យ ប្រើនៅក្នុងបន្ទប់ព័ត៌មានវិទ្យា និងមជ្ឈមណ្ឌលឯកសារ។
(បទបញ្ជារបស់បន្ទប់ព័ត៌មានវិទ្យា)
មជ្ឈមណ្ឌលឯកសារ
កែប្រែមជ្ឈមណ្ឌលនេះចាត់ចែងដោយបុគ្គលិកម្នាក់ ដែលមានទំនាក់ទំនងជាប្រចាំជាមួយសវនសិស្ស សាស្ត្រាចារ្យ និងរាល់បុគ្គលិកទាំងអស់របស់សាលា។ វាផ្តល់នូវសំភារៈដែលចាំបាច់សំរាប់ ការបណ្តុះបណ្តាលមន្ត្រីរាជការ។
ការបណ្តុះបណ្តាលដំបូង ៖ សិស្សមន្ត្រីជាន់ខ្ពស់
កែប្រែគោលបំណងទូទៅនៃការបណ្ដុះបណ្ដាល
កែប្រែការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល គឺមានគោលដៅចម្បងឲ្យសិស្សមន្ដ្រីជាន់ខ្ពស់អាចចាប់យកបាននូវ ៖
- សមត្ថភាពទាំងឡាយដែលចាំបាច់សម្រាប់បំពេញមុខងារ បេសកកម្ម និងការបង្កើតគម្រោង រៀបចំផែនការ
- ដឹកនាំក្រុមការងារ
- ចូលរួមក្នុងការធ្វើកំណែទម្រង់រដ្ឋ
- អនុវត្ដគោលការណ៍អភិបាលកិច្ចល្អ
ក្នុងនេះ គោលដៅជាប្រចាំគឺ ៖
- បង្កើនគុណភាពនៃសេវាដែលត្រូវផ្ដល់ជូនប្រជាជន ឱ្យកាន់តែប្រសើរឡើង
- កាត់បន្ថយវិសមភាព
- ក្នុងនេះ គោលដៅជាប្រចាំគឺ ៖
- បង្កើនគុណភាពនៃសេវាដែលត្រូវផ្ដល់ជូនប្រជាជន ឱ្យកាន់តែប្រសើរឡើង
- កាត់បន្ថយវិសមភាព
ជាមួយនឹងកម្លាំងចិត្ដ និងភាពស្មោះត្រង់ជានិច្ចនៅក្នុងសង្គមមួយដែលកាន់តែស្មុគស្មាញ ក្នុងប្រទេសមួយដែលកាន់តែ មានអន្តរភាវូបនីយកម្ម និងប្រឈមនឹងការប្រកួតប្រជែងកាន់តែស្វិតស្វាញឡើង។
គោលការណ៍នៃការរៀបចំការបណ្តុះបណ្តាល
កែប្រែបេក្ខជនដែលបានប្រឡងជាប់ចូលរៀនវគ្គសិស្សមន្ដ្រីជាន់ខ្ពស់ នឹងទទួលការបណ្ដុះបណ្ដាលរយៈពេល២ឆ្នាំ (២៤ខែ) ចែកចេញជា៤ដំណាក់កាលដូចតទៅនេះ ៖
សិស្សមន្ដ្រីជាន់ខ្ពស់ទាំងអស់រៀនរួមគ្នា អំពីមុខវិជ្ជាទាំងអស់នៃកម្មវិធីនៅក្នុងដំណាក់កាល ទី១ និងដំណាក់កាលទី២។
- ដំណាក់កាលទី១ ៖ ៥ខែ (៤០០ម៉ោង) សម្រាប់ធ្វើបច្ចុប្បន្នភាព ចំណេះដឹងមូលដ្ឋានខាងនីតិសាធារណៈ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការគ្រប់គ្រងសាធារណៈ(វិធីសាស្ត្រការងារ និងស្រាវជ្រាវ) ព័ត៌មានវិទ្យា និង ភាសាបរទេស ។
- ដំណាក់កាលទី ២ ៖ (៧ខែនៃការសិក្សានៅសាលា ប្រហែល៦០០ម៉ោង) ការសិក្សាឲ្យស៊ីជម្រៅលើ ម៉ូលឌុលធំៗ៤ ៖
- o ស្ថាប័ន និង ការគ្រប់គ្រងសាធារណៈ (ការរៀបចំរដ្ឋបាលនៅព្រះរាជាណាចក្រកម្ពុជា និងការរៀបចំផ្នែកស្ថាប័ន ការតាក់តែងលិខិតរដ្ឋបាល វិធីសាស្ត្រការងារ និងស្រាវជ្រាវ បច្ចេកទេសទំនាក់ទំនង ព័ត៌មានវិទ្យា ស្ថាប័ននយោបាយ គោលការណ៍ និងការអនុវត្ដន៍សេវាសាធារណៈ កំណែទម្រង់រដ្ឋ កំណែទម្រង់រដ្ឋបាល ការរៀបចំដែនដី និងនយោបាយភូមិបាល ប្រព័ន្ធមជ្ឈការ វិសហមជ្ឈការ និងវិមជ្ឈការ នីតិ វិធាននៃមុខងារសាធារណៈ និងគ្រប់គ្រងមន្ដ្រីរាជការ ការគ្រប់គ្រងធនធានមនុស្ស ការរៀបចំ និងការដឹកនាំគម្រោង បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ការវិភាគស្ថិតិ ការគ្រប់គ្រងយុទ្ធសាស្ដ្រ ។ល។)
- o សេដ្ឋកិច្ច ហិរញ្ញវត្ថុ (សញ្ញាណទូទៅនៃសេដ្ឋកិច្ច សេដ្ឋកិច្ចផ្នែកសាធារណៈ ហិរញ្ញវត្ថុសាធារណៈ គោលការណ៍ និង កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការវិភាគ និង ព្យាករណ៍សេដ្ឋកិច្ច ថវិការដ្ឋ គណនេយ្យសាធារណៈ ម៉ាក្រូសេដ្ឋកិច្ច ការវិនិយោគទុនបរទេសកម្ពុជា ៖ បញ្ហាសមាហរណកម្ម និង ការប្រកួតប្រជែង។ល។)
- o បច្ចេកទេសគតិយុត្ត (នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីធ្វើសេចក្តីព្រាង និង បង្កើតច្បាប់ វិធាននានា។ល។)
- o ទំនាក់ទំនងអន្តរជាតិ (ទំនាក់ទំនងអន្តរជាតិ ប្រទេសកម្ពុជាក្នុងទំនាក់ទំនងអន្តរជាតិ ពីឆ្នាំ១៩៧៩ ដល់ ពេលបច្ចុប្បន្ន ចុងបូព៌ានៅក្នុងឆាកអន្តរជាតិពី ឆ្នាំ១៩៤៥ដល់ពេលបច្ចុប្បន្ន ភូមិសាស្ដ្រនយោបាយសកលលោក ។ល។)
- o នយោបាយតាមផ្នែករបស់រាជរដ្ឋាភិបាល តាមរយៈសន្និសីទ ដែលបង្ហាញដោយ រដ្ឋមន្ត្រី ឬ មន្ត្រីជាន់ខ្ពស់ នៃក្រសួងដែលពាក់ព័ន្ធ ។
- o ការសិក្សាស្រាវជ្រាវ និងការងារជាក្រុម នៅក្នុងការបណ្ដុះបណ្ដាលនេះ វិធីសាស្ដ្រគរុកោសល្យ ផ្ដល់អត្ថប្រយោជន៍ចម្បងដល់ការធ្វើការងារជា ក្រុម ដើម្បីត្រៀមសិស្សឱ្យបំពេញភារកិច្ចផ្នែករដ្ឋបាលនាពេលអនាគត ប្រកបដោយលក្ខណៈជាក់ស្ដែង ជាទីបំផុត។ សិស្សមន្ដ្រីជាន់ខ្ពស់ទាំង៥០នាក់ នឹងត្រូវបានបែងចែក ជាក្រុមតូចៗ(៥នាក់) ហើយក្រុម នីមួយៗ នឹងធ្វើការស្រាវជ្រាវរយៈពេល៩ខែ រួចសរសេររបាយការណ៍ កម្រាស់ពី៥០ទំព័រ។
- o សិស្សមន្ត្រីជាន់ខ្ពស់ អាចរៀនរៀបចំ និង អនុវត្តការសំដែងសន្និសីទអន្តរជាតិ ឬ កិច្ចប្រជុំផ្លូវការមួយ ។ លើសពីនេះទៅទៀត សិស្សអាចរៀនផងដែរ អំពីបច្ចេកទេសនៃការចរចា និង ចូលរួមការសំដែងឆាក ចរចាជាលក្ខណៈជាតិ និងអន្តរជាតិ នឹងអាចរៀនអំពីបច្ចេកទេសនៃ ទំនាក់ទំនងសាធារណៈ និងនយោបាយ។
- o ជាមួយនឹងការសិក្សាលើករណីជាក់ស្តែង(Case Study)សិស្សមន្ត្រីជាន់ខ្ពស់អាចរៀនគ្រប់គ្រងវិបត្តិមួយ ដែលអាចកើតមានឡើងជាយថាហេតុ និងរៀនរក វិធីដោះស្រាយវិបត្តិនោះនៅក្នុងតថភាពជាក់ស្តែង។
- ដំណាក់កាលទី៣ ៖ ធ្វើកម្មសិក្សាចំនួន២លើក ដែលមានរយៈពេល៨ខែ (នៅរដ្ឋបាលកណ្ដាល និង រដ្ឋបាលដែនដី និងនៅតាមស្ថានឯកអគ្គរាជទូតខ្មែរនៅបរទេស) ៖ សិស្សមន្ដ្រីជាន់ខ្ពស់ដែលបានជ្រើសរើសយកជំនាញ រដ្ឋបាលទូទៅ និងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ នឹង ត្រូវបានបែងចែកជា២ក្រុម ។ ចំពោះកម្មសិក្សាលើកទី១ (៤ខែ) មួយក្រុម នឹងធ្វើកម្មសិក្សានៅរដ្ឋបាលកណ្ដាល (ក្រសួង) និង១ក្រុមទៀតនៅរដ្ឋបាលដែនដី (សាលាខេត្ត) រួចឆ្លាស់គ្នា នៅក្នុងកម្មសិក្សាលើកទី២។ រីឯសិស្ស មន្ដ្រីជាន់ខ្ពស់ដែលបានជ្រើសរើសយកជំនាញ ការទូត នឹង ធ្វើកម្មសិក្សាលើកទី១ នៅក្រសូងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ និងកម្មសិក្សាលើកទី២ នៅតាមស្ថានឯកអគ្គរាជទូតខ្មែរ នៅបរទេស។ កម្មសិក្សាទាំងពីរនេះ មានតួនាទីសំខាន់ស្មើនឹង ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ពីព្រោះជាកម្មសិក្សា អនុវត្ត និងដំណាក់កាលវិសេសវិសាលមួយ ពោរពេញដោយការរៀនចេះដឹងច្រើន ដោយសារជាដំណាក់កាល អន្តរកាលពីជីវិតសិក្សាមកជីវិតការងារ និងជាដំណាក់កាលនៃការសិក្សាអំពីការងារ និងការត្រិះរិះពិចារណា អំពីអាជីពនាពេលអនាគត។
- ដំណាក់កាលទី៤ ៖ (៤ខែ) សិស្សមន្ត្រីជាន់ខ្ពស់ ត្រូវរៀនឲ្យស៊ីជម្រៅអំពីជំនាញដែលបានជ្រើសរើស ត្រូវ ការពាររបាយការណ៍កម្មសិក្សាទាំងពីរ និង ការពាររបាយការណ៍ នៃការធ្វើការងារស្រាវជ្រាវជាក្រុមនិងត្រៀម ប្រឡង បញ្ចប់ការបណ្ដុះបណ្ដាល។ ទន្ទឹមនឹងគ្នានេះដែរ ការបង្រៀនភាសានឹងត្រូវរៀបចំឡើងដូចដំណាក់កាលទី១ និង ទី២ ដែររហូតដល់បពា្ចប់វគ្គ។
ការបង្រៀនភាសាបរទេស (ភាសាបារាំង និងភាសាអង់គ្លេស) ៖ ចំពោះជម្រើសយកភាសាណាមួយ ជាភាសាបរទេសទី១ គឺ ៤.៣០ ម៉ោង ក្នុងមួយសប្តាហ៍ និង សម្រាប់ជម្រើស ភាសាបរទេសទី២ គឺ ៣ ម៉ោង ក្នុងមួយសប្តាហ៍។ ការបង្រៀនភាសាទាំងពីរនេះ នឹងរៀបចំឡើងនៅក្នុងដំណាក់ កាលទី១ ទី២ និងទី៤ ៖ ភាសាបរទេស អនុញ្ញាតឱ្យវាស់សមត្ថភាព ខាងទំនាក់ទំនងដោយសរសេរនិងផ្ទាល់មាត់ លើប្រធានបទនៃជីវិតរស់នៅប្រចាំថ្ងៃ និងនៅក្នុងស្ថានភាពកំពុងបំពេញការងារជាក់ស្តែង។
ការបណ្តុះបណ្តាលដំបូង : សិស្សមន្ត្រីក្រមការ
កែប្រែគោលបំណងទូទៅនៃការបណ្ដុះបណ្ដាល
កែប្រែការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល គឺមានគោលដៅចម្បងអោយសិស្សមន្ដ្រីក្រមការអាចចាប់យកបាននូវ ៖
- សមត្ថភាពទាំងឡាយដែលចាំបាច់សម្រាប់បំពេញមុខងាររៀបចំការងាររបស់អ្នកទទួលខុសត្រូវ ជាពិសេសប្រធានរដ្ឋបាល
- អនុវត្ដសេចក្ដីសម្រេច
- នៅក្នុងក្របខ័ណ្ឌនៃមុខងាររបស់ពួកគេជាអ្នកដឹកនាំថ្នាក់មធ្យម សិស្សមន្ដ្រីក្រមការត្រូវមានសមត្ថភាព
- ដឹកនាំក្រុមការងារ
- ចូលរួមក្នុងការធ្វើកំណែទម្រង់រដ្ឋ
- អនុវត្ដគោលការណ៍អភិបាលកិច្ចល្អ
ក្នុងនេះ គោលដៅជាប្រចាំគឺ ៖
- បង្កើនគុណភាពនៃសេវាដែលត្រូវផ្ដល់ជូនប្រជាជន ឱ្យកាន់តែប្រសើរឡើង
- កាត់បន្ថយវិសមភាព
- ជាមួយនឹងកំលាំងចិត្ដ និងភាពស្មោះត្រង់ជានិច្ច នៅក្នុងសង្គមមួយដែលកាន់តែស្មុគស្មាញ និងក្នុងប្រទេសមួយដែលកាន់តែអន្ដរជាតិភាវូបនីយកម្ម ។
គោលការណ៍នៃការរៀបចំការបណ្តុះបណ្តាល
កែប្រែការបណ្ដុះបណ្ដាលនៃវគ្គសិស្សមន្រ្ដីក្រមការមានរយៈពេល១ឆ្នាំ (១២ខែ) ដែលចែកចេញជា៤ដំណាក់កាល ៖
- ដំណាក់កាលទី១៖២ខែ (២០០ម៉ោង) សម្រាប់ធ្វើបច្ចុប្បន្នភាពចំណេះដឹង មូលដ្ឋានខាងនីតិសាធាណៈ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ចហិញ្ញវត្ថុនិងការគ្រប់គ្រងសាធារណៈ (វិធីសាស្រ្តការងារនិងស្រាវជ្រាវ)។
- ដំណាក់កាលទី ២ ៖ (៥ខែនៃការសិក្សានៅសាលា ស្មើនឹង ប្រហែល៦០០ម៉ោង ) ការសិក្សាឲ្យស៊ីជម្រៅលើ ម៉ូលឌុលធំៗ៣ (ស្ថាប័ននិងការគ្រប់គ្រងសាធារណៈ បច្ចេកទេសគតិយុត្ត និងសេដ្ឋកិច្ច ហិរញ្ញវត្ថុ) និងនយោបាយតាមផ្នែករបស់រាជរដ្ឋាភិបាល តាមរយៈសន្និសីទ ដែលផ្ដល់ដោយ រដ្ឋមន្រ្តី ឬ មន្រ្តីជាន់ខ្ពស់នៃក្រសួងដែលពាក់ព័ន្ធ ។ បន្ថែមលើនេះទៅទៀត នៅក្នុងការបណ្ដុះបណ្ដាលនេះ វិធីសាស្ដ្រគរុកោសល្យផ្ដល់អត្ថប្រយោជន៍ចម្បងដល់ការធ្វើការងារជាក្រុមដើម្បី ត្រៀមសិស្សអោយ បំពេញភារកិច្ចផ្នែករដ្ឋបាលនាពេលអនាគត ប្រកបដោយលក្ខណៈជាក់ស្ដែងជាទីបំផុត។ សិស្សមន្ដ្រីក្រមការទាំង៥០នាក់ នឹងត្រូវបានបែងចែកជាក្រុមតូចៗ (៥នាក់) ហើយក្រុមនីមួយៗ នឹងធ្វើការស្រាវជ្រាវរយៈពេល៥ខែ រួចសរសេររបាយការណ៍ចំនួនពី៣០ទៅ៤០ទំព័រ។
- ដំណាក់កាលទី ៣ ៖ កម្មសិក្សាចំនួន២ ដែលមានរយៈពេល ៣ខែ (នៅរដ្ឋបាលកណ្ដាល និង រដ្ឋបាលដែនដី) សិស្សមន្ដ្រីក្រមការ នឹងត្រូវបានបែងចែកជា២ក្រុម។ ចំពោះកម្មសិក្សាទី១ (៦សប្តាហ៍) មួយក្រុមនឹងធ្វើកម្មសិក្សានៅរដ្ឋបាលកណ្ដាល និង១ក្រុមទៀតនៅរដ្ឋបាលដែនដី រួចឆ្លាស់គ្នា នៅក្នុងកម្មសិក្សាទី២ ។
- ដំណាក់កាលទី៤ ៖ ២ខែ សិស្សមន្រ្ដីក្រមការ នឹងត្រឡប់មករៀនបន្ថែមលើម៉ូលឌុលធំៗទាំង៣ខាងលើ (១០០ម៉ោង)។ ក្នុងកំឡុងពេលនេះដែរ សិស្សត្រូវការពាររបាយការណ៍កម្មសិក្សាទាំងពីរ និង ការពាររបាយការណ៍ នៃការធ្វើការងារស្រាវជ្រាវជាក្រុម និងត្រៀមប្រឡងបញ្ចប់ការបណ្ដុះបណ្ដាល ។
ការបង្រៀនភាសាបរទេស ( ភាសាបារាំង និងភាសាអង់គ្លេស ) ៖ ចំពោះជម្រើសភាសាបរទេសទី១ គឺត្រូវរៀនរយៈពេល៤.៣០ម៉ោងក្នុងមួយសប្តាហ៍ និង ជម្រើសភាសាបរទេសទី២ គឺ៣ម៉ោងក្នុងមួយសប្តាហ៍។ ការបង្រៀនភាសាទាំងពីរនេះ នឹងរៀបចំឡើងនៅក្នុងដំណាក់កាលទី១ ទី២ និងទី៤ ។
ដើម្បីវាយតម្លៃលើចំណេះដឹង វិញ្ញាសានៃ ៖
- ម៉ូឌុលស្ថាប័ន និងការគ្រប់គ្រងសាធារណៈ មានគោលដៅវាយតម្លៃលើសមត្ថភាព ខាងរដ្ឋបាលសាធារណៈ ខាងការតាក់តែងលិខិតរដ្ឋបាល របាយការណ៍ កំណត់ហេតុប្រជុំ បកស្រាយតារាងទិន្នន័យវិជ្ជាជីវៈ និងបកស្រាយលើដំណោះស្រាយទាក់ទងទៅនឹងចំណោទ ដែលបានលើកឡើង។* ម៉ូឌុលបច្ចេកទេសគតិយុត្ដ អនុញ្ញាតអោយវាស់សមត្ថភាពវិភាគនិងសំយោគ តាមរយៈការតាក់តែងកំណត់មួយ ពីសំណុំ លិខិតដែលបង្ហាញករណីជាក់ស្ដែងមួយ ឬករណីវិវាទមួយ។
- ម៉ូឌុលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថវិកា អនុញ្ញាតអោយវាស់សមត្ថភាពវិភាគនិង សំយោគតាមរយៈការតាក់តែងកំណត់មួយ ពីសំណុំលិខិតដែលមានឯកសារហិរញ្ញវត្ថុ ថវិកានិងគណនេយ្យស្ដីពីករណីជាក់ស្ដែងមួយ។
- រីឯ ការសិក្សាស្រាវជ្រាវនិងធ្វើការងារជាក្រុមវិញ នៅក្នុងក្រុមនីមួយៗ សិស្សមន្ដ្រីក្រមការត្រូវសរសេររបាយកាណ៍ចំនួនពី៣០ទៅ៤០ទំព័រ រួចត្រូវការពារ របាយការណ៍នេះរួមគ្នានៅចំពោះមុខគណៈមេប្រយោគ។
- ចំពោះកម្មសិក្សា សិស្សមន្ដ្រីក្រមការម្នាក់ៗត្រូវសរសេររបាយកាណ៍ ពី៨ទៅ១៥ទំព័រ ចំពោះកម្មសិក្សានីមួយៗ និង ត្រូវការពាររបាយការណ៍ទាំងពីរនេះ នៅចំពោះមុខគណៈមេប្រយោគ ។
ភាសាបរទេស អនុញ្ញាតអោយវាស់សមត្ថភាពខាងទំនាក់ទំនងដោយសរសេរ និងផ្ទាល់មាត់ លើប្រធានបទនៃជីវិតរស់នៅប្រចាំថ្ងៃ។