សាធារណរដ្ឋខ្មែរ

រដ្ឋាភិបាលសាធារណរដ្ឋដែលគាំទ្រដោយ ស.រ.អ ដើម្បីប្រឆាំងនឹងលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍

សាធារណរដ្ឋខ្មែរ គឺជា ឈ្អោះជាផ្លូវការនៃឋានភាពរដ្ឋមួយ (un statut d'Etat) របស់ប្រទេសកម្ពុជា នៅអំឡុងឆ្នាំ១៩៧០ - ១៩៧៥។សាធារណរដ្ឋកម្ពុជាត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃ៩ខែតុលាឆ្នាំ១៩៧០។ របបសាធារណរដ្ឋខ្មែរត្រូវបានផ្ដួលរំលំនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរបបកុម្មុយនិស្តផ្ដាច់ការ ដែលបានគ្រប់គ្រងប្រទេស ក្រោមឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ

សាធារណរដ្ឋខ្មែរ

១៩៧០–១៩៧៥
Flag of Khmer Republic
ទង់
{{{coat_alt}}}
វរលញ្ចករ
'បាវចនា'សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គល
ទីតាំងនៃ Khmer Republic
ធានីភ្នំពេញ
ភាសាទូទៅ ខ្មែរ, បារាំង
រដ្ឋាភិបាលសាធារណរដ្ឋប្រធានាធិបតីរួម
ប្រធានាធិបតី 
▪ ១៩៧០-១៩៧២
ចេង-ហេង
▪ ១៩៧២-១៩៧៥
លន់ នល់
▪ ១៩៧៥
សូខាំ ខូយ (បណ្តោះអាសន្ន)
នាយករដ្ឋមន្ត្រី 
▪ ១៩៧០-១៩៧១
លន់ នល់
▪ ១៩៧១-១៩៧២
ស៊ីសុវត្ថិ សិរីមតៈ
▪ ១៩៧២
សឺង ង៉ុកថាញ់
▪ ១៩៧២-១៩៧៣
ហង្ស ធុនហាក់
▪ ១៩៧៣
អ៊ិន តាំ
▪ ១៩៧៣-១៩៧៥
ឡុង បូរ៉េត
នីតិបញ្ញត្តិសភាតំណាងរាស្រ្ត
សម័យកាលប្រវត្តិសាស្រ្តសង្គ្រាមផ្ទៃក្នុងកម្ពុជា និងសង្គ្រាមត្រជាក់
១៨ មីនា ១៩៧០
▪ ប្រកាស់ជាសាធារណរដ្ឋ
៩ តុលា ១៩៧០
១៧ មេសា ១៩៧៥
ក្រឡាផ្ទៃ
១៩៧០១៨១០៣៥ គ.ម (៦៩៨៩៨ ម៉ាយ ក.)
១៩៧៥១៨១០៣៥ គ.ម (៦៩៨៩៨ ម៉ាយ ក.)
ប្រជាជន
▪ ១៩៧០
៦,៩៣៧,៩៩៥
▪ ១៩៧៥
៧,០៩៧,៨០១
រូបិយវត្ថុរៀលកម្ពុជា
កូដហៅទូរសព្ទ+៨៥៥
Preceded by
Succeeded by
ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)
កម្ពុជាប្រជាធិបតេយ្យ

សេចក្ដីប្រកាសសាធារណរដ្ឋខ្មែរ ដោយលោកអ៊ិន-តាំ ប្រធានរដ្ឋសភា (ដកស្រង់ចេញពីទិនានុប្បវត្តិ អ្នកជាតិនិយម ឆ្នាំទី១២ លេខ៥៣០ សប្ដាហ៍១២-១៨តុលា១៩៧០)

ប្រជារាស្ត្រខ្មែរ ជា ជនជាតិមួយដែលស្រឡាញ់សន្តិភាពយ៉ាងខ្ជាប់ខ្ជួនតាំងតែពីបុរាណកាលមកដោយបានបង្កើត ជា សង្គមមួយ នៅលើដែនដីសុវណ្ណភូមិ ហើយបានរស់នៅក្រោមការត្រួតត្រានៃមនុស្សមួយក្រុម ដែលតាំងវណ្ណៈ ជា ស្ដេចកាន់អំណាចផ្ដាច់មុខ ជាសម្បូណ៌ាសិទ្ធិ។ អំណាចនេះត្រូវបានបន្តពូជពីមួយជំនាន់ទៅមួយជំនាន់ តាំងពីច្រើនសតវត្សរហូតមកដល់ស្ដេចសីហនុ។ ក្រុមនេះ តែងដណ្ដើមគ្នាឡើងសោយរាជ្យ រហូតដល់ហ៊ានកាត់ទឹកដីឲ្យបរទេស ជាថ្នូរនឹងការជួយដណ្ដើមយករាជបល្ល័ងសម្រាប់តែរៀងៗខ្លួន។ ដើម្បីរក្សាអំណាចគេ នៅគង់វង្សបានយូរ គេត្រូវបំបែកបំបាក់ប្រជារាស្ត្រ មន្ត្រី ដោយញុះញង់ឲ្យម្នាក់និយាយដើមអាក្រក់ពីម្នាក់។ ក្នុងចំណោមពួកគេ ណាមួយ ដែលមិនបានឡើងសោយរាជ្យ ក៏ត្រូវបានទទួលបុព្វសិទ្ធិពិសេសតាំងពីកំណើតមកដែរ។ គេបានបង្កើត វាក្យសព្ទសម្រាប់និយាយទៅតាមរាជឋានានុក្រម ដែលជារាជសព្ទដោយឡែកពីប្រជារាស្ត្រក្នុងគោលគំនិត ដើម្បីតាំងខ្លួនជាព្រះអាទិទេព ជាទីសក្ការៈរបស់ប្រជារាស្ត្រ។

តាំងពីជំនាន់ព្រះបានជ័យវរ្ម័នទី៧ម្លេះ ដើម្បីបន្សាបឥទ្ធិពលខ្លះនៃអំណាចផ្ដាច់ការកំណាច (la tyrannie) របស់ស្ដេច ក្រមសីលធម៌ជាប្រពៃណីមួយ ត្រូវបានបង្កើតឡើង ដើម្បីឲ្យស្ដេចគោរព ដែលហៅថា«ទសពិធរាជធម៌»។ ក្រមសីលធម៌នេះ មានលក្ខណៈជារដ្ឋធម្មនុញ្ញតូចមួយ ដែលមានតែ១០មាត្រា ហើយដែលផ្អែកលើគោលការណ៍មនុស្សធម៌ យុត្តិធម៌ តាមឧត្តមគតិពុទ្ធនិយម។ ទសពិធរាជធម៌ ទាំង១០មាត្រាមាន៖

១- ទានៈ ការឲ្យអំណាច ដើម្បីដោះស្រាយបញ្ហាជីវភាពទន់ខ្សោយរបស់រាស្ត្រ,

២- សីលៈ ប្រកាន់អំពើយុត្តិធម៌ចំពោះសង្គមជាតិ ដោយបើកឲ្យមាន៖ សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គលជូនប្រជារាស្ត្រ,

៣- បរិច្ចាគៈ លះបង់ចោលឲ្យអស់នូវអស្មិមានះ ពីសន្ដានចិត្តរបស់ខ្លួន,

៤- អាជីវៈ ប្រកាន់សច្ចៈទៀងត្រង់ជានិច្ច,

៥- មទ្ទវៈ មានកិរិយាស្លូតបូត សុភាពរាបសារ ដោយកាយវាចា,

៦- តបៈ រក្សាសីលប្រាំ ចាំសីលប្រាំបី,

៧- អកោធៈ មិនធ្វើឲ្យអ្នកដទៃខឹងក្ដៅក្រហាយ ដោយសារខ្លួន,

៨- អវិហិង្សៈ មិនបៀតបៀន ព្យាបាទអ្នកដទៃ ព្រោះតែកំហឹងរបស់ខ្លួន,

៩- ខន្តី មានចិត្តអំណត់ អត់ឱនដល់អ្នកដទៃ,

១០- អវិរោធៈ មិនរំលោភច្បាប់ ពោលគឺ មិនយកច្បាប់មកទ្រាប់អង្គុយ។

ប៉ុន្តែប្រវត្តិសាស្ត្រនៃប្រទេសខ្មែរ បានឲ្យយើងដឹងថា ទោះបីជា មានច្បាប់ទសពិធរាជធម៌ទាំង១០ដូចខាងលើនេះ ដែលតម្រូវឲ្យស្ដេចប្រតិបត្តតាមក៏ដោយ ក៏ច្បាប់នេះនៅតែអាស្រ័យលើចិត្តស្ដេចខ្លួនឯងដែរ។ ទាល់តែ ស្ដេចនោះមានសម្បជញ្ញៈប្រកាន់ធម៌ពីរប្រការទៀតគឺ៖

១- ហិរិៈ សេចក្ដីខ្មាស់អៀនក្នុងការប្រពឹត្តអំពើអាក្រក់មួយ,

២- ឱត្តប្បៈ សេចក្ដីខ្លាចតក់ស្លុតចំពោះអំពើអាក្រក់មួយ,

ទើបអាចប្រតិបត្តតាមទសពិធរាជធម៌នោះបាន។ ក៏ប៉ុន្តែ តាមការពិត យើងសង្កេតឃើញ ជាទូទៅ ស្ដេចមិនដែលគោរពទសពិធរាជធម៌ទេ ដោយមកពីគ្មានហិរិៈ និងឱត្តប្បៈ នៅក្នុងខ្លួននោះឯង។

ដោយស្ដេចនីមួយៗ បន្តបន្ទាប់គ្នា មិនបានកាន់ទសពិធរាជធម៌នេះហើយ បានជា បណ្ដាលឲ្យប្រជារាស្ត្រ កើតក្ដីក្ដៅក្រហាយ រងទុក្ខ ដោយសារស្ដេចជិះជាន់ ហើយដោយរិះរកមធ្យាបាយអាវុធកម្ចាត់អំពើជិះជាន់របស់ស្ដេចមិនបាន ពួកគេក៏នាំគ្នាបង្កើតពាក្យប្រទេចផ្ដាសា ទៅលើជនណាមួយ ដែលធ្វើផ្ដេសផ្ដាសពេកថា «អាចម្កួតហ្លួង»។ ប្រវត្តិសាស្ត្រខ្មែរក៏បានបង្ហាញឲ្យយើងឃើញទៀតថា ក៏មានរាស្ត្របានសាកល្បងងើបឡើងប្រឆាំងអំណាចផ្ដាច់ការរបស់ ស្ដេច ជាហូរហែដែរ ប៉ុន្តែរាល់លើក តែងត្រូវបានបង្ក្រាបយ៉ាងសាហាវ។

ការវិវត្តរបស់មនុស្សលោក ចេះតែធ្វើដំណើតទៅមុខឥតឈប់ឈរ ប្រជារាស្ត្រខ្មែរ ក៏ដូចជា ប្រជាជនទូទៅ នៅលើពិភពលោកដែរ ត្រូវការ៖ សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គល។ ក្នុងដំណើររំដោះជាតិចេញពីក្រញាំដៃពួកស្ដេចកំណាច ឆ្ពោះទៅរកគោលដៅទាំង៥ដូចខាងលើនេះ ប្រជារាស្ត្រខ្មែរតែងប្រើមធ្យោបាយអហិង្សា ដោយសន្តិវិធី ពោលគឺ ប្រើច្បាប់ដើម្បីរក្សាលក្ខណៈខ្លួនជា ប្រជាជាតិដែលស្រឡាញ់ខ្ជាប់នូវសន្តិភាព។

ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ប្រជាជាតិនៅលើពិភពលោក បានរួមគ្នាប្រកាសជាសកល ស្ដីពី ច្បាប់សិទ្ធិមនុស្ស មាត្រា២១ វគ្គ៣ សេចក្ដីថ្លែងការណ៍សាកលនៃសិទ្ធិមនុស្ស ដែលចែងថា «ត្រូវចាត់ទុកឆន្ទៈប្រជាជនជាមូលដ្ឋាននៃអំណាចសាធារណៈ»។ ឆន្ទៈនេះត្រូវសម្ដែងចេញ តាមរយៈការបោះឆ្មោតដោយសេរី និងត្រឹមត្រូវ ដែលត្រូវបានកំណត់ដោយនីតិវិធីបោះឆ្នោតសាកល ដោយសមធម៌ និងដោយសម្ងាត់ ឬដោយនីតិក្រម ដែលមានន័យដូចខាងលើ គឺ ធ្វើយ៉ាងណា ដើម្បីអាចធានាយ៉ាងពេញលេញដល់សេរីភាពក្នុងការជ្រើសរើសតំណាងរបស់រាស្ត្រ។

ដោយអនុលោមតាមគោលគំនិតខាងលើនេះ ខ្មែរស្នេហាជាតិមួយក្រុម ដែលមានសេចក្ដីក្លាហានបានក្រោកឡើង ចាប់ផ្ដើមរៀបចំរដ្ឋធម្មនុញ្ញមួយ ដើម្បីកំណត់ដែនអំណាចរបស់ស្ដេច និងអំណាចរបស់រាស្ត្រ។

រដ្ឋធម្មនុញ្ញនេះ ត្រូវបានប្រកាសឲ្យប្រើ ចាប់ពីឆ្នាំ១៩៤៧រហូតមក ដោយរអាក់រអួលជានិច្ច។ ការរអាក់រអួលនេះ បណ្ដាលមកពីស្ដេចសីហនុ ដែលជាស្ដេចចុងក្រោយ ក្នុងចំណោមស្ដេចគ្រប់គ្រងប្រទេសខ្មែរ ដែលគ្មានទសពិធ រាជធម៌នោះ។ ស្ដេចសីហនុមានពុតត្បុតអាក្រក់ចម្លែក ដោយចេះធ្វើមាយាប្រជាភិថុតិចំពោះមុខរាស្ត្រ តែសំបកក្រៅ ដោយប្រើល្បិចកលក្ដោបអំណាច ឲ្យដៃឆ្វេងកៀងគរយកប្រជាប្រិយ ឲ្យដៃស្ដាំសន្ធប់រដ្ឋធម្មនុញ្ញ ដាក់ក្រោមអំណាចខ្លួន ហេតុនេះហើយបានជា រដ្ឋធម្មនុញ្ញត្រូវបានកែប្រែ វិលចុះវិលឡើង ជាច្រើនលើកច្រើនសា។ អ្នកណា ដែលហ៊ានការពារប្រឆាំងការកែប្រែរដ្ឋធម្មនុញ្ញ អ្នកនោះត្រូវស្លាប់ខ្លួន ដូច លោកប្រធានអៀវ-កឹស ជាឧទាហរណ៍ ស្រាប់។ សូម្បីតែរដ្ឋសភា ដែលជាស្ថាប័នកំពូលតំណាងប្រជារាស្ត្រ និងមានករណីយកិច្ចការពាររដ្ឋធម្មនុញ្ញ ក៏ត្រូវបានរងគ្រោះដោយការជាន់ឈ្លីរបស់ស្ដេចចុងក្រោយនេះដែរ។

ចាប់តាំងពីបានអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ រដ្ឋសភាបានដំណើរការអស់៦នីតិកាលបន្ត បន្ទាប់គ្នា។ ក្នុងចំណោម៦នីតិកាលនេះ នីតិកាលទី១ ទី២ និងទី៣ ត្រូវបានរំលាយក្នុងអាណត្តិតែម្ដង៖

- រដ្ឋសភានីតិកាលទី១ បានចាប់ផ្ដើមបើកសម័យប្រជុំ នៅថ្ងៃទី២១មករាឆ្នាំ១៩៤៨ និងបានរលាយ នៅថ្ងៃ ទី១៧កញ្ញាឆ្នាំ១៩៤៨។ បន្ទាប់មក នៅថ្ងៃទី១៤មករាឆ្នាំ១៩៥០ លោកប្រធានអៀវ-កឹស ត្រូវបានគេធ្វើឃាត ;

- រដ្ឋសភានីតិកាលទី២ បានបើកសម័យប្រជុំ នៅថ្ងៃទី៨តុលាឆ្នាំ១៩៥២ និងបានរលាយទៅវិញ នៅថ្ងៃទី១៣ មករាឆ្នាំ១៩៥៣ ;

- រដ្ឋសភានីតិកាលទី៣ បានបើកសម័យប្រជុំ នៅថ្ងៃទី១តុលាឆ្នាំ១៩៥៥ ហើយបានរលាយទៅវិញ នៅថ្ងៃទី៨ មករាឆ្នាំ១៩៥៨ ;

នីតិកាលទី៤ និងទី៥ ត្រូវបានរួចខ្លួនពីការរំលាយ និងបានរស់រានពេញអាណត្តិ ព្រោះរដ្ឋសភានៃនីតិកាលទាំង២ ចុងក្រោយនេះ បានកើតឡើងពីសមាជិកនៃគណបក្សសង្គមរាស្ត្រនិយម ដែលស្ដេចសីហនុបានចាត់តាំងឲ្យឈរឈ្មោះនៅគ្រប់មណ្ឌល ដោយគ្មានគូប្រជែងពីគណបក្សផ្សេង។ ដោយឡែក រដ្ឋសភានីតិកាលទី៦នាបច្ចុប្បន្ននេះ ក្នុងចំណោមបេក្ខជន៤១៥នាក់ មានតំណាងរាស្ត្រ៨២រូប ដែលបានជាប់ឆ្នោតដោយសុចរិត តាមឆន្ទៈដ៏បរិសុទ្ធរបស់រាស្ត្រ កាលពីថ្ងៃទី១១កញ្ញាឆ្នាំ១៩៦៦។

រដ្ឋសភានីតិកាលទី៦នេះ បានខិតខំធ្វើការបម្រើរាស្ត្រអស់ពីសមត្ថភាពដោយពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បី ការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់ប្រជារាស្ត្រ ដែលជាហេតុនាំឲ្យស្ដេចសីហនុគំរាមកំហែងគាបសង្កត់ ពួកតំណាងរាស្ត្រនីតិកាលនេះ។ ជាផលវិបាក តំណាងរាស្ត្រ៣រូបត្រូវបានបាត់ខ្លួន ដោយឧបាយកលសម្ងាត់របស់ស្ដេចសីហនុ។ តំណាងរាស្ត្រខ្លះត្រូវបានចាប់ដាក់គុក ហើយតំណាងរាស្ត្រទាំងអស់ ក៏ត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងបុណ្យឯករាជ្យជាតិ និងក្នុងសមាជជាតិដែរ។ ជាងនេះទៅទៀត ស្ដេចសីហនុបានប្រើអំណាចផ្ដាច់ការ ដើម្បីអនុញ្ញាតឲ្យកងទ័ពយៀកកុង និងយួនខាងជើង បោះទីតាំងមូលដ្ឋានយោធា នៅលើទឹកដីខ្មែរ ដោយខុសពីនយោបាយអព្យាក្រឹត្យរបស់ខ្លួន ដែលខ្លួនតែងប្រកាសក្ដែងៗ ខណៈដែលប្រជារាស្ត្រសម្ដែងសេចក្ដីក្ដៅក្រហាយ ចំពោះការរំលោភ និងការជិះជាន់ពីសំណាក់ពួកទាហានយួន ស្ដេចសីហនុបែរជាចាត់ទុករាស្ត្រខ្មែរទាំងនោះថា ក្បត់ ហើយបន្តគប់គិតជាមួយសត្រូវ ដើម្បីវាយប្រហារជាតិខ្លួនឯងទៅវិញ។ កំហុសធ្ងន់ចុងក្រោយរបស់ស្ដេចសីហនុនេះ បាននាំឲ្យ សភាទាំងពីរ ឈានដល់ការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ក្នុងការបោះឆ្នោតទម្លាក់ស្ដេចនេះពីតំណែងប្រមុខរដ្ឋ នៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០។

ប្រវត្តិសាស្ត្រខ្មែរ មុនសង្គ្រាមលោកលើកទី២ ដែលខ្មែររស់នៅអាស្រ័យទសពិធរាជធម៌ក្ដី ក្រោយសង្គ្រាមលោក លើកទី២ ដែលខ្មែររស់នៅអាស្រ័យរដ្ឋធម្មនុញ្ញជាគោលក្ដី បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ស្ដេចមិនព្រមបោះបង់អំណាចផ្ដាច់ការរបស់ខ្លួនសោះឡើយ បើទោះបីជាត្រូវបំបាត់ជីវិតរាស្ត្រចោលខ្លះ ឬបាត់បង់ទឹកដីខ្លះក៏ដោយ ក៏ត្រូវតែពលីដែរ ឲ្យតែអាចរក្សាអំណាចផ្ទាល់ខ្លួនបាន។

- ដោយបានយល់ឃើញគុណវិបត្តិច្រើនពេកនៃលទ្ធិរាជានិយម ដូចដែលបានលើកឡើងខាងលើនេះ,

- ដោយស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិនៃប្រជាជាតិនីមួយៗ ក្នុងការកំណត់ជោគវាសនា នយោបាយ ទៅតាមឆន្ទៈរបស់ខ្លួន ដោយសេរី,

- ដោយគោរពឆន្ទៈប្រជារាស្ត្រខ្មែរ ដែលបានសម្ដែងយ៉ាងឱឡារិក នៅក្នុងព្យុហយាត្រា កាលពីថ្ងៃទី១១មេសាឆ្នាំ១៩៧០ និងតាមរយៈញ្ញត្តិ ដែលមានជាបន្តបន្ទាប់គ្នាមកទៀត,

- ដោយអនុលោមតាមក្រឹត្យលេខ៤៤២-៧០ ចុះថ្ងៃទី៨ខែតុលាឆ្នាំ១៩៧០ ដើម្បី៖ សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និង សុភមង្គលនៃប្រជារាស្ត្រខ្មែរទាំងមូល យើង អ៊ិន-តាំ ប្រធានរដ្ឋសភា ក្នុងនាមប្រជាជាតិខ្មែរ សូមប្រកាសជាឱឡារិក នៅថ្ងៃទី៩ខែតុលាឆ្នាំ១៩៧០ ចាប់ពីម៉ោង៧នេះតទៅ ចាត់ទុក ប្រទេសកម្ពុជា ជា សាធារណរដ្ឋតែមួយ ដែលមិនអាចបែងចែកបាន និងដែលជាឋានភាពរដ្ឋ មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋខ្មែរ»។

ផ្ទៃរឿង

កែប្រែ

បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ១៨មីនា១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ ។

ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា ដែលអនុញ្ញាតអោយពួកកុម្មុយនិស្តវៀតណាមប្រដាប់អាវុធជាច្រើន​ផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត ។ កត្តាសំខាន់ផ្សេងមួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុ​ក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល ។[][ទំព័រត្រូវការ]

ដោយមានការដកព្រះសីហនុចេញ ព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំ​ចាប់តាំងពីការសោយទីវង្គតនៃព្រះបាទនរោត្តម-សុរាម្រិតមក ។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយមនិងជាតិនិយម ដោយសំខាន់បំផុត វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុ​ក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង និងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។ សាធារណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។ កុបកម្មខ្លួនឯងត្រូវប្រព្រឹត្តទៅដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ. រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយចំនួន​នៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេ​ជាមួយពួកវៀតណាមខាងត្បូង ។

ថ្វីបើចរិកលក្ខណៈនៃយោធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះជាតិ)បានឡើយ ។ សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើមបានភ្នំពេញ

រដ្ឋប្រហារ

កែប្រែ

ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះ​គឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់ អ្នកជាតិនិយមស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាមទារសិទ្ធិប្រកួតប្រជែង​ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បីបន្តុបរបបមិត្តសំលាញ់ស.រ. (សហរដ្ឋ)មួយទៀត ។[] មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះ​នៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា (CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ. (សហរដ្ឋ) ដោយគួរអោយកត់សំគាល់ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ និងការហ្វឹកហ្វឺនអោយពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល ។[]

គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅបារាំង ការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញ កំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង និង រ.រ.ជ.(រណសិរ្សរំដោះជាតិ) ត្រូវបានបំផ្លិចបំផ្លាញ ។ [] វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ និងអាចទៅរួច ដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រី និងឧបៈរបស់គាត់ ទ្រង់សិរិមតៈ ។ នៅថ្ងៃ១២មីនា លោកនាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ. ទៅកាន់វៀតណាមខាងជើង និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ ។ កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា ។[]

ទោះបីជាសកម្មភាពទាំងនេះ ដែលក្នុងនោះបានជំទាស់គោលនយោបាយនៃការសណ្ដោសប្រណី​ដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំង​ដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ: គាត់ដើមឡើយប្រហែលគ្រាន់តែចង់អោយព្រះសីហនុដាក់សម្ពាធបន្ថែម​ទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ ។ គាត់ដើមដំបូងបានបដិសេធដើម្បីធ្វើផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះ ទ្រង់បានចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់ នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិតអ្នកទាំងពីរ​នៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ ។[] ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល ដោយមានលទ្ធផលថាទ្រង់សិរិមតៈ បានចូលដៃដោយមន្ត្រីកងទ័ពបីរូប បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះហត្ថលេខាឯកសារចាំបាច់មួយចំនួន​នៅក្នុងពេលភ្ជង់កាំភ្លើង ។

ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ១៨មីនា ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់: លន់-ណុលបានក្ដោបក្ដាប់អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន ។ ថ្ងៃ២៨ និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើនគាំទ្រព្រះសីហនុ​នៅតាមទីក្រុងខេត្តនានា ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់ ។[] មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ រួមទាំងបងប្អូនរបស់លន់-ណុល គឺលន់-និល

របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិត​នៃការគាំទ្រផ្ដល់អោយរបបថ្មីនេះទេ ។ ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុលអោយគិតពិចារណាការធ្វើអោយមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម​ដែលបានលុបចោលឡើងវិញ ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះ​វាឆាប់រហ័សមកដល់ទីបញ្ចប់ក៏ដោយ ។

ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)

កែប្រែ
 
ពួកកងពលរថក្រោះទី១១ អាមេរិកចូល ស្នួល កម្ពុជា ថ្ងៃទី៤ឧសភា ឆ្នាំ១៩៧០

ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ. (សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត ។

ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺដើម្បីផ្ដន្ទាទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន​នៅក្នុងទឹកដីកម្ពុជា ។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោកអេឡិចស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​ជាលទ្ធផលមកវិញ នៅពេលនោះលោកហេហ្គបានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក​នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោមជាមួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ ។[]

ថ្ងៃ៩តុលា ព្រះសីហនុត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈ អ្នកតំណាងនិមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់ ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់ និងព្រះមហេសីរបស់ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត ។[] របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា ហើយនិងនៅទីបញ្ចប់រដ្ឋធម្មនុញ្ញថ្មី​ដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺរដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង) ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការផ្ដួលរំលំសាធារណរដ្ឋ ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់[]

កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ) ត្រូវបានពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ប្រហែល១៥០,០០០នាក់ នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០ ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុលបានប្រមើលមើលឃើញ ហើយឆ្លៀតឱកាសលើរលក​នៃការរំជើបរជួលប្រឆាំងវៀតណាម ។[១០] ស.រ.ក៏បានប្រតិបត្តិកម្មវិធីជំនួយយោធាដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់តាមយន្តហោះ ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង ។ ពួកនាយអគ្គរួម (នាយអគ្គសេនាធិការួម)បានទទូចលើការពង្រីកអោយច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំង ដែលនេះអាចនឹងមានលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'​នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង ថ្វីត្បិតភាពច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង ។ [១១]

បំនែងចែករដ្ឋបាល

កែប្រែ

តំណក្រៅ

កែប្រែ

Coordinates: 12°15′N 105°36′E / 12.250°N 105.600°E / 12.250; 105.600

  1. Milton Osborne, Sihanouk, Prince of Light, Prince of Darkness. Silkworm 1994. ISBN 978-0824816391.
  2. នរោត្តម-សីហនុ, My War with the CIA, Pantheon (1972). ISBN 978-0394485430, p.37
  3. Kiernan, B. How Pol Pot came to power, Yale University Press (2004). ISBN 978-0300102628, p.300
  4. Shawcross, W. (1981). Sideshow: Kissinger, Nixon, and the Destruction of Cambodia. New York: Washington Square Books. p. 118. ល.ស.ប.អ. 0671230700. 
  5. Sutsakhan, Lt. Gen. S. The Khmer Republic at War and the Final Collapse Washington DC: U.S. Army Center of Military History, 1987, Part 1, p. 42. Archived 2019-04-12 at the វេយប៊ែខ ម៉ាស៊ីន. See also Part 1 Archived 2019-04-12 at the វេយប៊ែខ ម៉ាស៊ីន.Part 2 Archived 2007-02-21 at the វេយប៊ែខ ម៉ាស៊ីន.Part 3 Archived 2007-02-21 at the វេយប៊ែខ ម៉ាស៊ីន..
  6. ៦,០ ៦,១ Marlay, R. and Neher, C. (1999). Patriots and tyrants. Rowman & Littlefield. p. 165. ល.ស.ប.អ. 9780847684427. 
  7. Kiernan, p.302
  8. Shawcross, p.163
  9. Marlay, p.166
  10. Kiernan, p.303
  11. Shawcross, pp.190-194. The US insistence on requisition forms being printed in អង់គ្លេស, rather than the dual បារាំង and ខ្មែរ forms previously used, meant that quartermasters had to be recruited from the ភីលីពីន