ឥស្លាមសាសនា

(ត្រូវបានបញ្ជូនបន្តពី សាសនាឥស្លាម)

សាសនា​ឥស្លាម ជា​លទ្ធិ​មួយ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​អារ៉ាប់ ដោយ​ស្នាដៃ​ថ្វី​គំនិត​របស់​គ្រូ​ម្នាក់​ឈ្មោះ មហាម៉ាត់ (សៀវភៅ​ដើម​សរសេរ មោហម័ទ)​។ លទ្ធិ​នេះ​ដែល​បាន​ឈ្មោះ​ដូច្នេះ ដោយ​សំគាល់​សេចក្ដី​ថា​៖ «ជំនឿ​ស្រោចស្រង់​សត្វ»​។[]

ឥស្លាមសាសនា
(មូស្លីម)
ព្រះនាមព្រះ​ជាម្ចាស់(ព្រះអល់ឡោះ )
ប្រភេទសាសនា សាសនាឯកទេវនិយម(ព្រះ​មានតែ​មួយ)
និមិត្តសញ្ញា
ព្រះ​ជាម្ចាស់ ព្រះអល់ឡោះ
និកាយផ្សេងៗ ​និកាយស៊ុននី(Sunni)
និកាយ​ស៊ីយ៉ា(Shia)
​និកាយខារីជីត(kharijite)
​និកាយស៊ូហ្វី(Sufi)
គម្ពីរ ​គម្ពីរ​គួរ​អាន
ជា​ព្យាការី​របស់​ព្រះ មហាម៉េដ ​

ប្រវត្តិ​មហាម័ត

កែប្រែ

មហាម័ត ជា​សាស្ត្រាចារ្យ​របស់​ជនជាតិ​អារ៉ាប់ កើត​នៅ​ស្រុក​ម៉ិកកា រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជា​ពូជ​វង្សត្រកូល​របស់​ហស្ជេម ដែល​ជា​វង្ស​មាន​ឈ្មោះ​ល្បីល្បាញ​ទូទៅ​ក្នុង​ពួក​កូរេឥច្ចកំព្រា​តាំងពី​តូច ជីតា​យក​ទៅ​ចិញ្ចឹម តតមកទៀតក្រោយ​អត់​អំពី​ជីតា​ទោ លោកបាន​ទៅ​នៅ​អាស្រ័យ​នឹង​ឪពុកមា​ឈ្មោះ​អាប៊ូតាលេប។តាមជំនឿ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ឆ្នាំ​៦១០ មហាម៉េដ ដែ​លមាន​វ័យ​​ ៤០ឆ្នាំ បាន​ទទួលនូវ​សេចក្តីបង្រៀន​ពីព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ល្អាង​ភ្នំមួយ ក្បែរ​ទីក្រុង​ម៉ិកកា។ មហាម័ត បាន​យក​សេចក្តីបង្រៀន​អស់ទាំងនោះ ទៅ​បង្រៀន​បន្ត​ដល់​បណ្តាជន​ផ្សេងទៀតដោយប្រកាសជាសាសនាថ្មីមួយគឺ"អ៊ីស្លាមសាសនា"។ដោយ​មាន​ការ​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លាំង នៅ​ឆ្នាំ​៦២២ មហាម័ត រួមជាមួយ​នឹង​​អ្នក​ស្មោះស្ម័គ្រ​មួយក្រុម​តូច ក៏​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះ​ថា មេឌីណា ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣២០គីឡូម៉ែត្រ​ខាងជើង​ម៉ិកកា (ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន​នេះ​ដែរ)។៨ឆ្នាំ​ក្រោយ​ពី​បាន​ភៀសខ្លួន​ទៅ​មេឌីណា មហាម័ត បានវិលត្រឡប់​មកកាន់​ទីក្រុង​ម៉ិកកា​វិញ ក៏ប៉ុន្តែ មកជាមួយ​នឹង​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​បាន​វាយលុកចូល​​កាន់កាប់​ក្រុង​ម៉ិកកា ទីកន្លែង​កំណើត​របស់​លោក និង​ជា​ទី​ដែល​លោក​ទទួលមរណភាព ២ឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ​៦៣២។


តាំងពី​ពេល​នោះ​មក មហាម៉ាត់​បាន​ឡើង​នាម​ជា​៖ នប៊ី សម្គាល់​ខ្លួន​ថា «សព្វញ្ញូ» ចាប់ផ្ដើម​ប្រកាស​សាសនា​ថ្មី ដែល​ខ្លួន​ឱ្យ​ឈ្មោះ​ថា​៖ ឥស្លាម «ជំនឿ​ស្រោចស្រង់​សត្វ»​។ បុគ្គល​ដែល​មាន​ជំនឿ​ពិត​ក្នុង​សាសនា​នេះ​បាន​នាម​ថា មុស៊ុលម័ន (ឥស្លាម​សាសនិក​ជន ឬ​ឥស្លាមិក​ជន) ពួក​នេះ​ដំបូង​មាន​ចំនួន​តិច​ទេ ត​អំពី​ពេល​នោះ​រវាង​៣ ឆ្នាំ មហាម៉ាត់​ទើប​តែ​នឹង​ញ៉ាំង​ឱ្យ​ភរិយា និង​អាលី​ដែល​ជា​បងប្អូន​ជីដូន​មួយ​ហើយ​និង​ខ្ញុំកំដរ​របស់​ខ្លួន ព្រមទាំង​អ្នកស្រុក​មេកៈ​ខ្លះ​ឱ្យ​ចូល​សាសនា​ថ្មី​បាន​។

ដល់​រវាង ព.ស. ១១៥៧ គ.ស. ៦១៤ មហាម៉ាត់​បាន​ប្រជុំ​គណៈ​បាមោក្ខ​បុគ្គល ដែល​ជា​មេ​ពួក​ក្រុម​របស់​ខ្លួន​ហើយ​សួរ​ថា​៖ «បណ្ដា​អ្នក​ទាំងអស់​គ្នា អ្នកណា​អាច​ធ្វើ​ជា​បងប្អូន​របស់​ខ្ញុំ ជា​មេទ័ព​របស់​ខ្ញុំ ជា​សេនាបតី​របស់​ខ្ញុំ​?»​។

អាលី​ស្ទុះ​ក្រាក​ភ្លែត​ឡើង​ឆ្លើយតប​ថា​៖ «ខ្ញុំ​អាច​ទទួល​រ៉ាប់រង​បាន បើ​មាន​អ្នកណាមួយ​រឹងទទឹង​នឹង​លោក ខ្ញុំ​នឹង​ចាប់​កាច់​ធ្មេញ នឹង​ឆ្កៀល​ភ្នែក នឹង​វះ​ពោះ នឹង​បំបាក់​ជើង​ចោល»​។

លទ្ធិ​ថ្មី​នេះ នាំ​ឱ្យ​ផ្ទុយ​ទាស់​នឹង​អ្នក​ទាំងពួង​ជា​ខ្លាំង បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​នឹង​សេចក្ដី​ទោមនស្ស​ដល់​ពួក​កូរេឥច្ឆ​ជាច្រើន​។ ហេតុនោះ ទើប​នាំ​ឱ្យ​មហាម៉ាត់ មាន​ទុក្ខទោស​គួរ​ដល់​សេចក្ដី​ស្លាប់ ក៏​ភៀស​ខ្លួន​រត់ចេញ​ចាក​ស្រុក​មេកៈ ទៅ​នៅ​ស្រុក​អ៊ីអាគ្រេប ដែល​ខ្លួន​ឱ្យ​ឈ្មោះ​ថា ម៉េឌីន (Médine) សំគាល់​សេចក្ដី​ថា​ក្រុង​របស់​មហាម៉ាត់​។

ការ​រត់​ទៅ​នេះ​ជា​កិច្ច​សំខាន់ ក្នុង​ពង្សាវតារ​ឥស្លាមិក​និកាយ​ទាំង​ជា​កាល​ចាប់​រាប់ មហាម៉ាត់​សករាជ តាំងពី​នោះ​មក​ផង (១៦ កក្កដា គ.ស. ៦២២)​។

មហាម៉ាត់​នៅ​ក្នុង​ទីនោះ មិន​យូរ​ប៉ុន្មាន ក៏​តាំង​ប្រជុំ​អស់​ពួក​មេក្រុម​របស់​ខ្លួន​បង្ក​ជា​កូន​ទ័ព​លើក​ចេញ​មក​វាយ​ពួក​កូរេតច្ជ ត្រាតែ​មាន​ជ័យ​ជម្នះ ហើយ​បាន​ជា​សាស្ត្រាចារ្យ​នៅ​ស្រុក​មេកៈ តមក​យក​បាន​កន្លែង​វិហារ «កាអាបា» ដែល​ជា​ទី​បូជនីយដ្ឋាន​សម្រាប់​គោរព​បូជា​នៃ​ពួក​អារ៉ាប់​ទូទៅ ហើយ​ទាំង​បាន​បំផ្លាញ​រូប​សម្រាប់​គោរព​ក្នុង​ទីនោះ​អស់ ៣០០ រូប ហើយ​និយាយ​ថា​៖ «សេចក្ដីពិត​មកដល់​ហើយ សេចក្ដី​កុហក​ចូរ​សាបសូន្យ​ទៅ»​។

ក្នុង​រវាង​ពីរ​ឆ្នាំ​មុន​ទីបំផុត​អាយុ​របស់​មហាម៉ាត់ៗ បាន​ផ្សាយ​សាសនា​បញ្ចុះបញ្ចូល​ពួក​អារ៉ាប់​បាន​ទាំងអស់​ក្នុង ព.ស. ១១៧៥ គ.ស. ៦៣២ មាន​ពួក​ឥស្លាមិក​បរិស័ទ​រាប់​សែន នាំ​គ្នា​ទៅ​គោរព​បូជា​នៅ​ស្រុក​មេកៈ​។ ក្នុង​ឆ្នាំ​នេះ សាស្ត្រាចារ្យ​មហាម៉ាត់ ដឹង​ខ្លួន​ថា​ជិតដល់​មរណកាល​ហើយ ទើប​ប្រកាស​ថា «បើ​ខ្ញុំ​បាន​វាយ​បងប្អូន​ខ្ញុំ​ណាមួយ ឱ្យ​គេ​វាយ​ខ្ញុំ​ចុះ បើ​ខ្ញុំ​នៅ​ជំពាក់​បំណុល​ញាតិ​ណាមួយ នេះ​នែ​ប្រាក់​សម្រាប់​សង» ខណៈនោះ​មាន​ដំណាល​ថា​៖ មាន​បុរស​ម្នាក់​មក​ទារ​ប្រាក់​ចំនួន ២-៣ រៀល​។ មហាម់ាត់​សង​ភ្លាម ដោយ​សេចក្ដី​ត្រេកអរ​ថា នឹង​បាន​រួច​បំណុល​ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ​។

គម្ពីរ​គួរ​អាន

កែប្រែ

​គម្ពីរ​ កូអាន (The Koran) ឬ​គួរអាន (The Qur'an) គឺ​​ជា​សៀវភៅ​បរិសុទ្ធ​របស់​​ឥស្លាមបរិស័ទ (មូស្លីម) ។ គោលទ្រឹស្តី​និង សាច់រឿង​មួយ​ភាគ​ធំ​នៅ​ក្នុង​គម្ពីរ​​ កូរ៉ាន ដូច​គ្នា​​នឹង​គោល​ទ្រឹស្តី និង សាច់រឿង​នៅ​ក្នុង​​គម្ពីរ​បរិសុទ្ធ (​គម្ពីរ​ប៊ីប, Bible)​ របស់​​ សាសនាគ្រិស្ដ ឬ​គម្ពីរ​តូរ៉ា (Torah) របស់​សាសនា​យូដា (Judaism) ដែរ ។ សាសនា​ទាំង ៣ នេះ​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ថា "សាសនា​អាប្រាហាំ" (Abrahamic religions) ព្រោះ​ពួក​បរិស័ទ​នៃ​សាសានា​ទាំង ៣ នេះ​ជឿ​ថា ពួក​គេ​គឺ​ជា​កូន​ចៅ​របស់​លោក​អាប្រាហាំ (Abraham) ឬ​អ៊ីប្រាហ៊ីម (Ibrahim) ។ ចំណុច​ខុស​គ្នា​សំខាន់ៗ​​រវាង​គម្ពីរ​​កូរ៉ាន​របស់​មូស្លីម និង គម្ពីរ​បរិសុទ្ធ​របស់​គ្រិស្តបរិស័ទ​មាន​ដូច​ជា គម្ពីរ​កូរ៉ាន បញ្ជាក់​ថា​ លោក​ អ៊ីសា (Isa) ឬ​លោក​ យេស៊ូ (Jesus) គ្រាន់​តែ​ជា​ព្យាការី​ (អ្នក​នាំសារ, messenger) របស់​ព្រះ​អល់ឡោះ (Allah) ប៉ុណ្ណោះ ពោល​គឺ​​មិន​មែន​ជា​ព្រះ​អង្គ​សង្គ្រោះ ឬ​ព្រះ​ពិត​ទេ ។ មូស្លីម​ជឿ​ថា​ គ្មាន​ព្រះ​ដទៃ​ទាល់​តែ​សោះ គឺ​មាន​តែ​ព្រះ​អល់ឡោះ​​មួយ​​តែ​ប៉ុណ្ណោះ ។ ចំណែក​ឯ​គ្រិស្តបរិស័ទ​វិញ ពួក​គេ​ជឿ​យ៉ាង​មុតមាំ​ថា ព្រះ​យេស៊ូ​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ (Messiah) ឬ​ជា​បុត្រា​តែ​មួយ​គត់​របស់​ព្រះ ឬ​ជា​ព្រះ​ពិត ។

ដំណាក់​កាល​ដំបូង​នៃ​ការ​បង្កើត​គម្ពីរ​កូរ៉ាន​គឺ​លោក​ម៉ូហាំម៉ាត់​​សូត្រ​បញ្ញត្តិ​របស់​ព្រះ​អល់ឡោះ​ទៅ​កាន់​មនុស្ស​ដើរ​តាម​លោក​ឲ្យ​កត់ត្រា​ទុក និង ទន្ទេញ​ឲ្យ​ចាំ​មាត់​គ្រប់​គ្នា ។ ហេតុនេះ​ហើយ​ទើប​សៀវភៅ​របស់​សាសនា​ឥស្លាម​មាន​ឈ្មោះ​ថា កូរ៉ាន ដែល​ប្រែថា ការ​សូត្រ (Recitation) ។

លទ្ធិ​មហាម៉ាត់

កែប្រែ

ក្នុង​គម្ពីរ​នេះ មាន​សេចក្ដីពន្យល់ថា ព្រះ​មានតែ​មួយ​គឺ​អល់ឡោះ មហាម៉ាត់​គ្រាន់តែ​ជា​ទេវទូត របស់​អល់ឡោះ ព្រលឹង (វិញ្ញាណ) មិន​ចេះ​ស្លាប់ ជាតិ​មុខ​ត្រូវ​ទទួល​យក​ផល​នៃ​សេចក្ដី​ល្អ និង​ទោស​នៃ​សេចក្ដី​អាក្រក់​ពុំខាន​។

គោល​ដែល​សំខាន់​បំផុត​ក្នុង​សាសនា​នេះ​មាន​ ៣ ​យ៉ាង​គឺ​៖ ការ​សូត្រ​មន្ត ការ​អត់​អាហារ និង​ការ​ឱ្យ​ទាន​។ ឥស្លាមិកជន​យល់​ថា​ការ​សូត្រ​មន្ត ជា​កិច្ច​ឱ្យ​មាន​ដំណើរ​ទៅ​រក​ព្រះជាម្ចាស់​បាន​ពាក់កណ្ដាល​ផ្លូវ ការ​អត់​អាហារ ឈ្មោះ​ថា​ធ្វើ​ដំណើរ​ឱ្យ​បាន​ដល់​ទៅ​មាត់​ទ្វារ​វាំង​សួរគ៍ ការ​ចែក​ទាន ឈ្មោះ​ថា​បាន​ញ៉ាំង​ខ្លួន​ឱ្យ​ចូល​ទៅ​ដល់​ក្នុង​វាំង​សួរគ៍​។

ឯកសារ​យោង

កែប្រែ

​សៀវភៅ សាសនា​ជា​អ្វី? សួរ​ឆ្លើយ​អំពី​ពុទ្ធសាសនា និង ពាហិរ​សាសនា របស់​អតីត​អ្នកតំណាងរាស្ត្រ ម៉ិញ-ន៉ាគ្រី ព.ស. ២៤៩៤ គ.ស. ១៩៥១

​សៀវភៅ គម្ពីរ​អាល់​គួរអាន បក​ប្រែ​ជា​ភាសា​ខ្មែរ សូរ​សមាគម​អភិវឌ្ឍន៍​ខ្មែរ​អ៊ីស្លាម ប្រអប់​សំបុត្រ​លេខ ១៦ ភ្នំ​ពេញ, បោះ​ពុម្ព​លើក​ទី ១, គ.ស. ២០១១


កំណត់

កែប្រែ

គួរតែអាន