សិទ្ធិកុមារ​ គឺជាសិទ្ធិមនុស្ស របស់កុមារដែរ​ ជាមួយនឹងការយកចិត្តទុកដាក់ជាពិសេសទៅលើសិទ្ធិជា ពិសេសទៅលើការការពារ ហើយនិង ការថែរក្សាអោយបានត្រឹមត្រូវ ,រួមបញ្ចូលទាំងសិទ្ធិក្នុងការចូលរួមក្នុងសហគមន៍​ ជាមួយការថែទាំពីឪពុកម្ដាយ,មនុស្សទាំងអស់គឺត្រូវការអាហារជាចាំបាច់ ,​ជាទូទៅត្រូវការអប់រំ ,ការថែទាំសុខភាព និងការការ​ពារច្បាប់ការរំលោភបំពានលើកុមារទាំងអស់​ ការពារអាយុជីវិត និងការអភិវឌ្ឍន៍ របស់កុមារ។ការបកស្រាយពី សិទ្ធិកុមារ ត្រូវអនុវត្តទៅតាម សមត្ថភាព សំរាប់ភាពឯករាជ្យ មិនមានការ​បង្ខំ ទាំងផ្លូវកាយ​ ទាំងបញ្ញានិងផ្លូវចិត្ត ,ច្បាប់កំណត់ ការរំលោភជា បញ្ហានៃការពិភាក្សា ។គោលបំណង​មួយផ្សេងទៀត​បានរួម​បញ្ចូល ទាំងសិទ្ធិក្នុងការពារនិងការចិញ្ចឹមបីបាច់​ថែរក្សា។

​​​ ​ កុមារ​ ជាមនុស្សដែលមានអាយុក្រោម១៨ ឆ្នាំ ,យ៉ាងហោចណាស់ក៏ត្រូវនៅក្រោមការគាំពារ នៃច្បាប់កុមារ,អានីតិភាពបានសំរេចយ៉ាងលឿនបំផុត ។យោងទៅតាម​សាកល​វិទ្យាល័យខណែល ,កុមារ​ជាមនុស្សពេញលេញ,មិនមែនបន្ទាប់រឺជាមនុស្សរងនោះទេ,ហើយឪពុកម្ដាយរបស់ពួកគេគួរតែយកចិត្តទុកដាក់​និង​ថែរក្សា​ការពារពួកគេ,តែនៅអាមេរិច​វាជារឿងសំខាន់បំផុតសំរាប់ពួកគេ។​កុមារ​មិន​មែនសំខាន់​តែវាមានន័យថា អានីតិជន​ប៉ុន្តែអាចរួមបញ្ចួលទាំងកុមារពេញវ័យ​ក៏ដូចជាកុមារនៅក្រៅ​បន្ទុកដែរ​។គ្មាននិយមន័យណាផ្សេងទៀត​ដែលអាច ប្រើដើម្បីពិពណ៌នា​ពី កុមារវ័យក្មេង​ក៏ដូចជា​ ​"មនុស្សពេញ​វ័យ​","យុវវ័យ" រឺ "យុវជន" ក្នុងច្បាប់អន្តរជាតិ,​ប៉ុន្តែសិទ្ធិរបស់កុមារ​ អាចចាត់ចូលជា សិទ្ធិរបស់យុវជនដែរ​ ។

សនិទានភាព

កែប្រែ

ជាអនីតិជន​ តាមច្បាប់កុមារមិនអាចមានភាពស្វ័យឯករាជ រឺក៏​មានសិទ្ធិដើម្បីធ្វើការ សំរេចការងារដោយខ្លួនឯងបានទេក្នុង​សាលក្ដី​ផ្សេងៗ ក្នុងពិភពលោកទាំងមូល។ជំនួសអោយភាពជាយុវវ័យ​របស់ពួក​ទាំង​ឪពុកម្ដាយ ,សង្គមការងារ​ ,គ្រូបង្រៀន ,កម្មករ និងផ្សេងៗទៀត,នៅនៅក្រោមអាជ្ញាធរ​,អាស្រ័យលើកាលៈទេសៈ​។មានជំនឿជាក់ខ្លះថា ការងារប្រភេទនេះ​អាចធ្វើអោយកុមារ​​គ្មានសមត្ថភាព​ក្នុងការគ្រប់គ្រង ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ​ហើយអាចបណ្ដាលអោយពួកគេ មានភេទនីយ៍ភាពផងដែរ។ ឡូអៀស​ អាល់ដាស់ស៊ើ​ បានទៅកន្លែងដ៏ឆ្ងាយ​ជាការពិពណ៌នាពីច្បាប់យន្យការ,វាជាការសុំដើម្បី​អោយកុមារ​, ដើម្បីបង្ក្រាបបទផ្សេងៗ។ រចនាសម្ព័ន្ធនយោបាយ​រដ្ឋាភិបាលបានគិតគូរដោយអ្នកអត្ថាធិប្បាយ​ជាច្រើន ដើម្បីបំបិទការធ្វើអាជីវកម្មលើកុមារនិង​យុវជន​,ដោយសារកុមារក្រីក្រ ខ្វះការអប់រំ,ហើយនិងពលកម្មកុមារ។លើទិដ្ឋភាព​នេះ,កុមារអាចអោយគេមើលឃើញថា​ជាក្រុមអានីតិភាព​សំខាន់សំរាប់សង្គមជាតិដើម្បីពិចារណាម្ដង​ទៀត។ទោះបីជាគ្មានភស្តុតាងថាជា រូបភាពដ៏ធំសំរាប់ចែករំលែក​ក្នុងសង្គមក៏ដោយ​។អ្នកស្រាវជ្រាវ​បានប្រកាសថា​កុមារត្រូវការអោយទទួលស្គាល់អោយចូលរួមក្នុងសង្គម​ មានសិទ្ធិនិងទំនួលខុសត្រូវ លើការទទួលស្គាល់ដល់កុមារគ្រប់អាយុទាំងអស់។

និយមន័យនៃប្រវត្តិសិទ្ធិកុមារ

កែប្រែ

មតិទូទៅ​លើការអោយនិយមន័យនៃសិទ្ធិកុមារ បានពន្យល់អោយដឹងច្បាស់នៅ៥០​ឆ្នាំ ចុងក្រោយនេះ ។នៅ១៩៧៣ ការបោះពុម្ពដោយ អ្នកស្រីហ៊ីលលើរី​ឃ្លីនតុន(ពេលនោះជា មេធាវីម្នាក់)បានចាប់ផ្ដើម​ថាសិទ្ធិកុមារ ជា"ពាក្យស្លោកជាតំរូវការនិយមន័យ"។យោងទៅតាមអ្នកស្រាវជ្រាវមួយចំនួន ការកត់សំគាល់នៃសិទ្ធិកុមារគឺនៅតែមិនទាន់មានអត្ថន័យល្អដដែល,ចំបោះមុខនយមន័យមិនបានយល់ព្រម​តែ​មួយឡើយ​ រឺក៏ទ្រឹស្ដីនៃសិទ្ធិបានគោឬបតាមដោយកុមារ។

ច្បាប់ពីសិទ្ធិកុមារគឺត្រូវបានកំនត់ច្បាស់លាស់ថាជាទិសដៅដ៏សំខាន់ដែលជាច្បាប់​ដែលចាប់អារម្មណ៍​ពីជីវិតរបស់កុមារ​។ការរួមបញ្ចូលបទល្មើសយុវវ័យភាព​[[

 
កុមារដែលទទួល​អំណោយ​ពី​មូលនិធិកុមារ​ដុនបស្កូ​ខេត្តព្រះសីហនុនៅកែវផុស

,ភាពនៅកុមារសំរាប់កុមារ​​ដែលជាប់ទាក់ទងនឹង​បទ​ឧក្រិដ្ឋផ្សេងៗដែលទាក់ទងនឹងតុលាការដោះស្រាយ,ការដោះស្រាយនិងបង្ហាញដ៏ត្រឹមត្រូវ,និង​ធ្វើអោយមានកាយសម្បទាល្អ​រឹងមាំ,ការពារគ្រប់ស្ថានភាពទាំងអស់,អោយមានការអប់រំពិតប្រាកដ​ សំរាប់​កុមារទាំងអស់​ មិនប្រកាន់ប្រភពពីណា ពូជសាសន៍ ភេទ ,អសមត្ថភាពរឺក៏មានសមត្ថភាពក៏ដោយនិងការទទួលបាននូវការថែទាំសុខភាព​។

ប្រភេទសិទ្ធិ

កែប្រែ

សិទ្ធិកុមារត្រូវបានកំនត់យ៉ាងច្រើនប្រភេទ,រួមបញ្ចូលទាំងភាពធំទូលាយនៃសង្គម​,វប្បធម៌​,​សេដ្ឋកិច្ច,​សង្គមនិងសិទ្ធិ​នយោបាយ។​សិទ្ធិលំអៀងទៅរក​ការបែងចែកជាពីរប្រភេទៈកុមារដែល​នៅ​ក្រោម​ការ​ឧបត្ថម្ភ​​និង​កុមារ​ដែល ស្វ័យឯករាជ ​ជា​មនុស្ស​នៅ​ក្រោម​ច្បាប់​និង​​ដាក់​អោយប្ដឹង​តវ៉ា​ទៅ​លើ​សង្គម ​​សំរាប់​ការ​ការ​ពារ ពី​ការ​ប្រើ​អំពើ​ហិង្សា​​​ លើកុមារ​គ្រប់​បែបយ៉ាង។ អង្គការ​ មួយនៅ​កាណាដា​បែងចែក​សិទ្ធិកុមារ​ជាបីប្រភេទៈ

  • សិទ្ធិរស់រានមានជីវិត:កុមារទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ​,ថែទាំសុខភាព ,ទទួលការអប់រំនិងសេវាកម្ម​ និងអាចលេងនៅពេលវិស្សមកាល។​ទាំងនេះរួមបញ្ចូលទាំងតុល្យភាពរបបអាហារ,​មានពេលសំរាក​គ្រប់គ្រាន់​និង​ការចូលរួមក្នុងសាលា។
  • ការការពារ:កុមារមានសិទ្ធិក្នុងការការពារពីការរំលោភបំពាន,ការប្រមាថ​​ ការមិនយកចិត្តទុកដាក់,ការធ្វើអាជីវកម្ម,ការរើសអើងជាដើម។នេះអាចរាប់បញ្ចួលទាំងសិទ្ធិសុវត្ថិភាពកន្លែងដែលកុមារ​លេង,ដែលមានប្រយោជន៍អោយកុមារមានឥរិយាបថត្រឹមត្រូវ,ហើយនិង​ការធ្វើការតែស្តសមត្ថភាពលើកុមារ​។ឮ
  • ការចូលរួម:កុមារមានសិទ្ធិចូលរួមក្នុងសង្គម និងកម្មវិធីផ្សេងៗដោយខ្លួនឯង ។ក្នុងការរួមបញ្ខូលនេះ​ការភ្ជាប់ទាក់់ទងរបស់កុមារ​ ក្នុងបណ្ណាល័យនិងក្នុងកម្មវិធីដែលទាក់ទងនិងសង្គម,សកម្មភាព​សំលេងយុវជន​ និងការជាប់ទាក់ទងនិង​ការអប់រំដល់កុមារ។
     
    កុមារមានសិទ្ធិទទួលការ​អប់រំ​ក្នុងសាលារៀន

ក្នុង​ទំរង់ស្រដៀងគ្នានេះ ,បណ្ដាញពត៌មានសិទ្ធិកុមារ,រឹក៏​ស៊ី អ អាយ អ៊ែន សំរាប់ទំរង់ខ្លី​,ការបែងចែកសិទ្ធិជាពីរក្រុម:សេដ្ឋកិច្ច,សិទ្ធិសង្គមវប្បធម៌​ ,ទាក់ទងទៅនឹងលក្ខខណ្ឌសំខាន់ៗ​​ អាហារជាមួលដ្ឋាន​ដ៏​សំខាន់សំរាប់មនុស្សយើង ទីជំរក,ការអប់រំ,​តំហែទាំសុខភាព,​និងរបស់របរមានតំលៃផ្សេងៗទៀត។សិទ្ធិក្នុងការអប់រំ,មានទីជំរកសមរម្យ,មានអាហារគ្រប់គ្រាន់និងទឹកគ្រប់គ្រាន់​​ ការថែទាំសុខភាពតាម​បែប​អន្តជាតិ,សិទ្ធិក្នុងការទទួលការងារធ្វើនិងសិទ្ធិនៅកន្លែងធ្វើការ ក៏ដូចជា​សិទ្ធិវប្បធម៌​នៃ​ អានីយភាពនិង មនុស្សដែលកើតក្នុងស្រុក។កុមារមានសិទ្ធិការពារបរិស្ថាន វប្បធម៌និង​សិទ្ធិក្នុងការអភិវឌ្ឍសង្គមជាតិ។ពេលខ្លះគេអាចហៅថា ជាសិទ្ធិទី៣ ,ហើយកុមារក៏អាចរស់នៅដោយមានសុវត្ថិភាព ហើយក៏សំអាតបរិស្ថានដើម្បីសុខភាព,ហើយក៏សិទ្ធិក្នុងការនិយាយ​ពីមនុស្សដែលមាន​អំណាចក្នុងនយោបាយ និងអាចនិយាយពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ ការលើកលែងដល់កុមារក្នុងករណីពិសេស៤យ៉ាង​ក្នុងសិទ្ធិរបស់កុមារ,រួមបញ្ចូលទាំងការបញ្ចប់ការដាក់គុកក្មេងដោយគ្មាការលើកលែងក្នុងករណីផ្សេង,ហើយកុមារក៏មិនអាចជ្រើសរើសជាទាហានបានដែរ,​មិនមានទោសធ្ងន់សំរាប់មនុស្សមានអាយុក្រោម២១ឆ្នាំ​​និងមនុស្សដែលដឹងពីកំហុសរបស់ខ្លួន​ក្នុងសាលជំនុំជំរះ។ អង្គការគាំពារនិងឃ្លាំមើលសិទ្ធិមនុស្សអន្តជាតិ​បានជួយកុមារជាច្រើន រួមទាំងពលកម្មកុមារ ,ភាពយុត្តិធម៌សំរាប់កុមារ​,ជួយដល់កុមារកំព្រានិង​ កុមារដែលគេបោះបង់ចោល ,ជនភៀសខ្លួន ​,កុមារតាមផ្លូវ និង​,ការពាមិនអោយមានអំពើហិង្សាលើកុមារទាំងរាងកាយនិង​ ផ្លូវចិត្ត។អ្នកប្រាជ្ញ​សិក្សាជាទូទៅ​លើសិទ្ធិកុមារដោយប្រកាសថា ជាសិទ្ធិបុគ្គល។ការអនុវត្តតាមច្បាប់ ស្របទៅតាមកុមារដែលមានលូតលាស់​មានសុខភាពល្អនិងសេរីភាពៈ

ភាពខុសគ្នារវាងសិទ្ធិកុមារនិងសិទ្ធិយុវជន

កែប្រែ

នៅក្នុងអានីយភាពនៃសាលាក្ដី​​ សំរាប់​ កុមារមិនអនុញ្ញាតិអោយបោះឆ្នោត,អោយរៀបការ ,បើកសាលាបង្រៀនផ្ទាល់,អោយមានការរួមភេទឡើយ​​ រឺក៏ការភ្ជាប់ពាក្យឡើយ។​​ជាមួយនឹងសិទ្ធិកុមារផងដែរ​ វាអាច ជឿថា​ជាគន្លិះ​នៃភាពខុសគ្នារវាង​សិទ្ធិកុមារនិង​ សិទ្ធិយុវជន ,គឺសិទ្ធិកុមារ គាំទ្រជាទូទៅ​វាជាមួលដ្ឋាននិងការបញ្ជារអោយមានការការពារលើ​កុមារ​និង យុវជន។

អាចមើលបន្ថែមជាភាសាអង់គ្លេស

កែប្រែ