សិទ្ធិ (គេហទំព័រ)
សិទ្ធិ (អង់គ្លេស៖ Sithi) គឺជាគម្រោងមួយរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០០៩ ហើយមានគោលបំណងក្នុងការលើកកម្ពស់ និងផ្ដល់ព័ត៌មានអំពីសិទ្ធិមនុស្ស ដល់បណ្ដាសង្គមស៊ីវិល និងស្ថាប័នដទៃទៀតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ [១]
មាននៅក្នុង | ភាសាខ្មែរ និង អង់គ្លេស |
---|---|
អាសយដ្ឋាន URL | sithi.org |
បើកដំណើរការ | 2009 |
ស្ថានភាពបច្ចុប្បន្ន | នៅលើបណ្ដាញ |
អាជ្ញាប័ណ្ណមាតិកា | Creative Commons Attribution-NonCommercial-ShareAlike 3.0 Unported |
សាវតារ
កែប្រែគេហទំព័រ sithi.org ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០០៩។ វាជាគំរោងមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights or CCHR) ដែលជា អង្គការមិនមែនរដ្ឋាភិបាល មិនបម្រើនយោបាយ ឯករាជ្យ និងមានទីតាំងនៅរាជធានីភ្នំពេញហើយធ្វើការក្នុងការលើកស្ទួយ និងការការពារលទ្ធិប្រជាធិបតេយ្យនិងសិទិ្ធមនុស្សនៅទូទាំងប្រទេសកម្ពុជា។ គេហទំព័រ sithi.org ឆ្លុះបញ្ចាំងពីតម្លៃ និងយុទ្ធវិធីរបស់ CCHR ដែលជាយុទ្ធសាស្ត្រក្នុងការបង្កើតអោយមានការចរចាអហិង្សារាល់គ្រប់ភាគីទាំងអស់ និង លើកទឹកចិត្តឲ្យស្ថាប័នសង្គមស៊ីវិលទទួលយកនូវឧបករណ៍ដ៏ទាន់សម័យនិងកិច្ចសហប្រត្តិបត្តិការដើម្បីនាំឲ្យមានការផ្លាស់ប្តូរ ព្រមទាំងជាការផ្លាស់ប្តូរចំណេះដឹងក្នុងទម្រង់ថ្មីៗ ដើម្បីពង្រឹងអំណាចដល់អ្នកដែលធ្វើការលើសិទិ្ធមនុស្សនៅកម្ពុជា។ ការបង្កើតគេហទំព័រ sithi.org ពឹងផ្អែកទាំងស្រុងលើកិច្ចសហការដោយមានការចូលរួមចែករំលែកព័ត៌មានពីអ្នកដែលមានចំណាប់អារម្មណ៍ទាំងអស់ និងអ្នកដែលធ្វើការលើកស្ទួយនិងការការពារសិទិ្ធមនុស្សនៅកម្ពុជា។ [១]
គោលបំណង
កែប្រែសិទ្ធិ មានគោលបំណងពីរសំខាន់ៗគឺ[១]៖
- លើកកម្ពស់ស្ថាប័នសង្គមស៊ីវិល និងស្ថាប័នដ៏ទៃទៀតដែលធ្វើការផ្តោតលើសិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការផ្តល់ពត៌មាននិងធនធាននានាក្នុងការជំរុញឲ្យកាន់តែល្អប្រសើរឡើងនូវការងារវិជ្ជាជីវៈ ឯកទេស និងកិច្ចសហប្រតិបត្តិការ។
- ផ្តល់ពត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងន័យបង្កើន ការយល់ដឹងនិងចំណេះដឹងអំពីសិទ្ធិមនុស្សដើម្បីជំរុញនូវការការពារនិងការលើកស្ទួយសិទ្ធិមនុស្ស។
ការប្រើប្រាស់
កែប្រែsithi.org មានបំណងដាក់ជាគំនិតផ្តួចផ្តើមរួមគ្នាមួយដែលបង្កើតឡើងដោយអ្នកដែលចាប់អារម្មណ៍និងធ្វើការលើកស្ទួយនិងការការពារសិទិ្ធមនុស្សនៅកម្ពុជា។ ស្ថាប័នសង្គមស៊ីវិលស្ថាប័នដែលអាចទុកចិត្តបាន និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតអាចចូលរួមផ្សព្វផ្សាយព័ត៌មាននៅលើគ្រប់ផែ្នកទាំងអស់ក្នុងគេហទំព័រនេះបាន។ មនុស្សគ្រប់រូបអាចចូលអាននិងទទួលបានព័ត៌មានទាំងនេះ។[១]
អ្នកផ្ដល់ជំនួយ និងគាំទ្រ
កែប្រែគេហទំព័រ sithi.org ទទួលបានការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) វិទ្យាស្ថានគ្រប់គ្រងបូព៌ា (EWMI) និងវិទ្យាសា្ថនសង្គមបើកទូលាយ (OSI)។[១]
ចំណាំ
កែប្រែ- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ អំពី sithi.org, http://sithi.org/temp.php?url=about.php&lg=kh Archived 2014-02-01 at the វេយប៊ែខ ម៉ាស៊ីន.