មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ( ភាសាអង់គ្លេស ៖ Cambodian Center for Human Rights ឬឈ្មោះកាត់ហៅថា CCHR ) (ភាសាចិន:柬埔寨人权中心)ជាអង្គការមិនមែនរដ្ឋាភិបាលមួយធ្វើការលើបញ្ហាសិទ្ធិមនុស្ស ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ឯកសារ:Cchrlogo.png រូបសញ្ញាមជ្ឈមណ្ឌល | |
អក្សរកាត់ | ម.ស.ម.ក ឬ CCHR |
---|---|
អង្គការក្រោយ | ចក់ សុភាព |
ស្ថាបនា | ខែវិច្ឆិកា ២០០២ ដោយលោក កឹម សុខា (សព្វថ្ងៃជាអនុប្រធាន គណបក្សសង្គ្រោះជាតិ) |
ប្រភេទ | NGO |
គោលបំណង | សិទ្ធិមនុស្ស |
ទីស្នាក់ការកណ្ដាល | ភ្នំពេញ, កម្ពុជា |
បុគ្គលិក | 23 [១] |
គេហទំព័រ | cchrcambodia.org |
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតឡើងដោយលោក កឹម សុខា (សព្វថ្ងៃជាអនុប្រធានគណបក្សសង្គ្រោះជាតិ) នៅខែវិច្ឆិកា ឆ្នាំ២០០២ ។ នៅខែធ្នូ ឆ្នាំ២០០៥ លោក រួមជាមួយសកម្មជនដទៃទៀតត្រូូវបានចាប់ខ្លួន និងឃុំខ្លួន ពីបទព្រហ្មទណ្ឌបរិហារកេរ្តិ៍ ដោយសារមតិយោបល់ដែលជនមិនស្គាល់អត្តសញ្ញាណម្នាក់បានសសេរនៅ បដាដែលបានតាំងបង្ហាញនៅក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ។ សកម្មជនទាំងអស់ត្រូវបានដោះលែង បន្ទាប់ពីមានការដាក់សម្ពាធពីអន្តរជាតិ និងយុទ្ធនាការសេរីភាពនៃការបញ្ចេញមតិដែលដឹកនាំដោយ លោក អ៊ូ វីរៈ ដែលនាពេលនោះ ជានាយកតស៊ូមតិនៃម.ស.ម.ក នាពេលនោះ ។ នៅដើមឆ្នាំ២០០៧ លោក កឹម សុខា បានលាឈប់ពី ម.ស.ម.ក ទៅចាប់ផ្តើមការងារក្នុងឆាកនយោបាយ។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំងជាប្រធានជំនួសលោក កឹម សុខា ។ នៅក្នុងឆ្នាំដដែលនោះ លោក អ៊ូ វីរៈ បានទទួលពានរង្វាន់សិទ្ធិមនុស្សរីប៊ុក សម្រាប់ស្នាដៃរបស់លោកក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ ។ លោក អ៊ូ វីរៈ បានបន្តដឹកនាំម.ស.ម.ក រហូតដល់ខែមីនា ឆ្នាំ២០១៤ ហើយបានផ្ទេរតំណែងនេះទៅកាន់កញ្ញា ចក់ សុភាព ឲ្យកាន់តំណែងបន្ត។
ចាប់តាំងពីការបង្កើតឡើងដំបូង ម.ស.ម.ក ផ្តោតលើការផ្តល់អំណាចដល់សហគមន៍ និងជាអង្គការមិនមែនរដ្ឋាភិបាលទីមួយ ដែលបានសម្របសម្រួលវេទិកា សាធារណៈនៅទូទាំងកម្ពុជា ។ វេទិកាសាធារណៈទាំងអស់ត្រូវបានផ្សព្វផ្សាយនៅតាមវិទ្យុសម្លេងប្រជាធិបតេយ្យ ដែលជាកម្មវិធីវិទ្យុមួយត្រូវបានបង្កើតឡើងដោយ ម.ស.ម.ក នៅឆ្នាំ២០០៣ និងនៅតាមស្ថានីយវិទ្យុឯករាជ្យ៦ទៀតនៅកម្ពុជា។ នៅខែមិថុនា ឆ្នាំ២០០៧ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានបង្កើតឡើង ដើម្បីដំណើរការកម្មវិធីវិទ្យុសម្លេងប្រជាធិបតេយ្យដែលជាស្ថានីយវិទ្យុឯករាជ្យមួយ។ វេទិកាសាធារណៈក៏ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ Youtube ផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ត្រូវបានគ្រប់គ្រងដោយយោងទៅតាមរដ្ឋធមនុញ្ញកម្ពុជា។ យើងមានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាផ្តល់យោបល់ ដែលជាជនឆ្នើមដែលមានជោគជ័យ និងឥទ្ធិពល និងមានការប្តេជ្ញាចិត្តមោះមុតលើសិទ្ធិមនុស្ស និងគាំទ្រការងាររបស់យើង។ ការងារប្រចាំថ្ងៃរបស់ម.ស.ម.ក ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រង ដែលមានលោក អ៊ូ វីរៈ ជាប្រធាន។ គណកម្មាធិការគ្រប់គ្រងនេះចង់បង្កើត និងបណ្តុះបណ្តាលនូវស្ថាប័នរឹងមាំ និងមានប្រសិទ្ធិភាពដែលការគ្រប់គ្រងថ្នាក់កណ្តាលត្រូវបានដាក់កម្រិត ដើម្បីឲ្យមានការទទួលខុសត្រូវ និងឱកាសបន្ថែមសម្រាប់ឲ្យអ្នកដឹកនាំគម្រោងបានបញ្ចេញគំនិតសំខាន់ៗ ។ ជោគជ័យរបស់ម.ស.ម.ក បានចាក់ឬសទៅក្នុងការខិតខំធ្វើការនៃ បុគ្គលិកពូកែៗ ។
នៅលើទំព័រនេះ លោកអ្នកនឹងអាចស្វែងរកព័ត៌មាន អំពីអ្នកគាំទ្រនិងម្ចាស់ជំនួយ ទាំងបច្ចុប្បន្ននិងអតីតរបស់ ម.ស.ម.ក និងអំពីទិដ្ឋភាពការងារ ម.ស.ម.ក ដែលអ្នកគាំទ្រនិងម្ចាស់ជំនួយទាំងនោះបានផ្តល់វិភាគទាន សម្រាប់ទំនុកបម្រុងដល់ ៖ គម្រោងពង្រឹងអំណាចសហគមន៍, កិច្ចស្រាវជ្រាវ និងតស៊ូមតិ, ឬប្រភពមូលនិធិចម្បងនៃ ម.ស.ម.ក ។
ម.ស.ម.កបាននិងកំពុងប្រឹងប្រែងធ្វើសកម្មភាពរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីសំណាក់ម្ចាស់ជំនួយ និងអ្នកគាំទ្រជាច្រើន សម្រាប់បណ្តាគម្រោងការ ទាំងរយៈពេលវែង និងរយៈពេលកំណត់ ។ ម.ស.ម.កសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ម្ចាស់ជំនួយនិងអ្នកគាំទ្ររបស់ខ្លួន ចំពោះកិច្ចឧបត្ថម្ភខាងហិរញ្ញវត្ថុ ខាងបច្ចេកទេស និងខាងផ្សេងៗទៀត ដែលអនុញ្ញាតឲ្យការងាររបស់ខ្លួនប្រព្រឹត្តទៅមុខបាន ។ យើងខ្ញុំដឹងយ៉ាងច្បាស់ថា កិច្ចឧបត្ថម្ភមួយភាគធំសម្រាប់ផ្តល់ជូនយើងខ្ញុំ កើតចេញពីសមាណចិត្តសប្បុរស នៃបណ្តាពលរដ្ឋជាច្រើននៅទូទាំងពិភពលោក ហើយយើងខ្ញុំសូមអរគុណដល់លោកអ្នកទាំងអស់នោះ ។
តាមរយៈទំព័រនេះ លោកអ្នកអាចចូលដោយផ្ទាល់ ទៅកាន់គេហទំព័រនៃម្ចាស់ជំនួយ និងអ្នកគាំទ្រនានា ដោយចុចលើរូបសញ្ញារបស់អ្នកទាំងនោះ ។ លោកអ្នកក៏អាចចូលទៅកាន់គម្រោងរបស់ម.ស.ម.ក ដែលសប្បុរសជនទាំងនោះបានឧបត្ថម្ភផងដែរ ដោយចុចលើឈ្មោះនៃគម្រោងទាំងអស់នោះ ប្រសិនបើឈ្មោះនោះត្រូវបានសរសេរជាអក្សរពណ៌ខៀវ ។ បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ដឹង លោកអ្នកអាចស្វែងរកព័ត៌មាន ទាក់ទងនឹងទំហំកិច្ចឧបត្ថម្ភខាងហិរញ្ញវត្ថុ ដែលម.ស.ម.កទទួលបានពីសប្បុរសជនទាំងអស់នោះ និងពីវិភាជន៍មូលនិធិនៃកិច្ចឧបត្ថម្ភនោះ នៅក្នុង “របាយការណ៍សមតុល្យមូលិនិធិប្រចាំខែ” របស់ម.ស.ម.ក ចុះផ្សាយក្នុងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ។ របាយការណ៍ប្រចាំខែនេះ បរិយាយអំពីខ្ទង់ចំណូល និងខ្ទង់ចំណាយ បែងចែកទៅតាមប្រភេទសប្បុរសជន និងប្រភេទគម្រោង ដែលត្រូវបានលម្អិតជាបីចំណាត់ថ្នាក់ ៖ ធនធានមនុស្ស, កិច្ចឧបត្ថម្ភរដ្ឋបាល និងចំណាយគាំទ្រ, និងចំណាយគម្រោងផ្ទាល់ ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានសម្របសម្រួល និងធ្វើការសហប្រតិបត្តិការក្រៅផ្លូវការជាមួយអង្គការ និងសកម្មជនសិទ្ធិមនុស្សជាច្រើន។ ទំនាក់ទំនងទាំងនេះ បានជួយពង្រីងការងាររបស់យើងក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។ យើងធ្វើការជាមួយអ្នកផ្សេងទៀតតាមរយៈគោលការណ៍ «តាមការចាំបាច់»។ យើងជឿជាក់ថាសម្ព័ន្ធភាពលើបញ្ហាជាច្រើនដែលទូលំទូលាយក្នុងការនិយាយជាសម្លេងតែមួយគឺតែងតែត្រូវបានប្រឌិតឡើង និងមិនបានឆ្លុះបញ្ចាំងពីតម្រូវការនៅថ្នាក់មូលដ្ឋានឡើយ ។ ពួកគេអាចមានភាពទន់ខ្សោយ ជាជាងការពង្រឹងសង្គមស៊ីវិលចម្រុះមួយ និងបានប៉ះពាល់ដល់កចលនាផ្លាស់ប្តូរដែលដឹកនាំដោយពលរដ្ឋ។
ថ្នាក់ជាតិ
កែប្រែយើងសម្របសម្រួលបណ្តាញសិទ្ធិមនុស្សដើម្បីបង្កើតឲ្យមានសម្ព័ន្ធភាពតាមបែបធម្មជាតិមួយ និងការផ្ទេរជំនាញ ចំណេះដឹង និងធនធានដល់ អ្នកធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ អ្នកទាំងនេះរួមមាន អង្គការមិនមែនរដ្ឋាភិបាល អង្គការតាមវិស័យ និងអង្គការតាមសហគមន៍ ព្រមទាំងអ្នកការពារសិទ្ធិមនុស្ស។ គេហទំព័រសិទ្ធិមនុស្សកម្ពុជា Sithi.org របស់យើងគាំទ្របណ្តាញ ដោយផ្សារភ្ជាប់អ្នកចូលរួម និងបង្ហាញពីការងាររបស់ពួកគេ។ យើងផ្តល់ការបណ្តុះបណ្តាលដល់អ្នកចូលរួមបណ្តាញ និងធ្វើការសហការលើការផ្តួចផ្តើមរួមគ្នាលើការងារតស៊ូមតិ និងផ្តល់នូវជំនួយខ្នាតតូច។ អ្នកចូលរួមបណ្តាញរួមមាន សហជីពការងារ អង្គការយុវជន ក្រុមជនជាតិដើមភាគតិច និងសមាគមអាជីវកម្មជាដើម។
យើងបានធ្វើការ និងសម្របសម្រួលជាមួយក្រុមអង្គការមិនមែនរដ្ឋាភិបាល និងអង្គការតាមវិស័យតាមរយៈសម្ព័ន្ធភាពដើម្បីសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ហៅកាត់ថាអាហ្វិក (AFEC) ដើម្បីលើកកម្ពស់ និងការពារសេរីភាពបញ្ចេញមតិ សេរីភាពព័ត៌មាន និងសេរីភាពជួបប្រជុំ ។ ប្រធានម.ស.ម.ក លោក អ៊ូ វីរៈ គឺជាអនុប្រធានក្រុមការងារមិនមែនរដ្ឋាភិបាលដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងអភិវឌ្ឈន៍បន្ថែមទៀតនូវគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស ។
ថ្នាក់តំបន់
កែប្រែយើងធ្វើការជាមួយអង្គការថ្នាក់តំបន់មួយចំនួនដូចជា៖
- គណៈម្មាធិការសិទ្ធិមនុស្សអាស៊ី (AHRC) ដើម្បីលើកម្ពស់ និងការពារសិទ្ធិមនុស្សនៅអាស៊ី តាមរយៈការធ្វើយុទ្ធនាការ ចេញរបាយការណ៍ និងសេចក្តីប្រកាសព័ត៌មានរួមគ្នា ។
- សម្ព័ន្ធភាពសារព័ត៌មានអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីប៉ា (SEAPA) ដែលជាអង្គការថ្នាក់តំបន់តែមួយគត់ដែលមានអាណត្តិច្បាស់លាស់ក្នុងការលើកកម្ពស់ និង ការពារសេរីភាពសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាទាក់ទងនឹងសេរីភាពសារព័ត៌មាន។ ស៊ីប៉ា ចូលរួមជាមួយនិងអាហ្វិក ដែលសម្របសម្រួលដោយ ម.ស.ម.ក ដើម្បីដាក់ជូនរបាយការណ៍ស្តីពីសេរីភាពនៃការបញ្ចេញមតិទៅកាន់យន្តការពិនិត្យរបាយការណ៍ជាសកលស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ថ្នាក់អន្តរជាតិ
កែប្រែដៃគូរអន្តរជាតិរបស់យើងរួមមាន បណ្តាញផ្ទះសិទ្ធិមនុស្ស មាត្រា១៩ អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស សហព័ន្ធអន្តរជាតិស្តីពីសិទ្ធិមនុស្ស អង្គការហ្រ្វីឌុមហោស និង សង្គមផ្នែកច្បាប់នៅប្រទេសអង់គ្លេស និងប្រទេសវ៉េល សកលវិទ្យាល័យអុកស្វដ និង សកលវិទ្យាល័យសូសិច ។
ម.ស.ម.ក. ក៏ជាដៃគូអភិវឌ្ឍន៍មួយរបស់ អង្គការ តស៊ូរមតិដើម្បីអភិវឌ្ឍន៍អន្តរជាតិ (A4ID)។ A4ID គឺជាអង្គការសប្បុរសមួយ ដែលនាំមករួមគ្នានូវ វិជ្ជាជីវៈ ច្បាប់ និង អភិវឌ្ឍន៍ ដើម្បីទទួលបាននូវឥទ្ធិពលអតិបរមា ដើម្បី សម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ពួកគេធ្វើការផ្សព្វផ្សាយ ពីតួនាទីនៃការហ្វឹកហាត់ការ និង ពីអ្នកស្ម័គ្រចិត្តអាជីព ក៏ដូចជា យកតាមគំរូការងាររបស់យើងផងដែរ ឧទាហរណ៍ ទាក់ទងនឹង សេចក្តីស្នើច្បាប់ស្តីពីអង្គការជាដើម។ ពួកគេក៏ខិតខំជួយ ម.ស.ម.ក. ប្រសិនបើគេមានធនធានសមស្រប ដោយផ្តល់នូវអនុសាសន៍ និង ណែនាំផ្នែកច្បាប់ ដល់ជនរងគ្រោះពីការរំលោភសិទ្ធិមនុស្ស សកម្មជនសិទ្ធិមនុស្ស និងក៏ដូចជាក្នុងការធ្វើការស្រាវជ្រាវផងដែរ។
ម.ស.ម.ក. ក៏មានទំនាក់ទំនងជាអចិន្ត្រៃយ៍ជាមួយនឹង មជ្ឈមណ្ឌលច្បាប់ និង នយោបាយសកល នៃសកលវិទ្យាល័យ សាន់តា ក្លារ៉ា ព្រមទាំងជាមួយនឹងមជ្ឈមណ្ឌលសាលានីតិសាស្រ្ត ដើម្បីច្បាប់ និង យុត្តិធម៌សកល នៃសកលវិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ ផងដែរ ដែលបណ្តានិស្សិតមកពីសកលវិទ្យាល័យទាំងនោះតែងតែបានទទួលឱ្យមក ហាត់ការនៅម.ស.ម.ក. តាមរយៈកម្មវិធី អ្នកហាត់ការអន្តរជាតិ របស់ម.ស.ម.ក. ។
កំណត់ចំណាំ
កែប្រែ- ↑ http://cchrcambodia.org/index_old.php?url=aboutus/aboutus.php&p=cchr_team/staff.php&id=2&show=team&lang=khm
- ↑ ជីវប្រវត្តិ, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=history.php&id=2&lang=khm[តំណភ្ជាប់ខូច]
- ↑ អភិបាលកិច្ច, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=governance.php&id=2&lang=khm[តំណភ្ជាប់ខូច]
- ↑ ម្ចាស់ជំនួយ និង សម្ពន្ធមិត្ត, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=donor.php&id=2&show=partner&lang=khm Archived 2011-09-12 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ ស្ថាប័នពាក់ព័ន្ធ និង កិច្ចសហការ, http://cchrcambodia.org/index.php?url=aboutus/aboutus.php&p=affiliation.php&id=2&lang=khm[តំណភ្ជាប់ខូច]
តំណភ្ជាប់ខាងក្រៅ
កែប្រែ- Cambodia Human Rights Portal (Sithi)
- Cambodian Center for Human Rights (CCHR) Archived 2021-03-22 at the វេយប៊ែខ ម៉ាស៊ីន.
- Cambodian Center for Human Rights (CCHR) Facebook Group
.