សឺង វង់
ព្រះតេជព្រះគុណ មហា សឺង វ៉ង់ អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង ជាអនុប្រធាននៃគណៈកម្មការការពារសន្តិភាពពិភពលោកនៅកម្ពុជាក្រោម ។ ព្រះអង្គប្រសូត្រឆ្នាំ ១៨៨៦ សុគត ឆ្នាំ ១៩៦៣ ជាអ្នកចលនាអក្សរសាស្ត្រខ្មែរ និងជាអ្នកប្រឆាំងនឹងរបបអាណានិគមយួន និងបារាំងក្នុងការទាមទារសិទ្ធិជូនខ្មែរក្រោមនៅកម្ពុជាក្រោម ។
សឺង វង់ | ||
---|---|---|
សឺង វង់ | ||
ព័ត៌មានមួយចំនួន | ||
ព្រះនាម | សឺង វង់ | |
ប្រសូត | ឆ្នាំ ១៨៨៦ | |
ទីកន្លែងប្រសូត | នៅភូមិចេកជ្រុំ ឃុំចេកជ្រុំ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង | |
ឋានៈ | អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង | |
សុគត | ១៩៦៣ |
ប្រវត្តិសង្ខេប
កែប្រែព្រះតេជព្រះគុណ មហា សឺង វ៉ង់ ប្រសូត្រឆ្នាំ គ.ស.១៨៨៦ នៅភូមិចេកជ្រុំ(ấp Kim Hòa) ឃុំ ចេកជ្រុំ (Xã Kim Hòa) ស្រុកផ្នោដាច់ (huyện Cầu Ngang) ខេត្តព្រះត្រពាំង ។ ពេលធំដឹងក្តីម្តាយឪពុកបាននាំព្រះអង្គចូល ទៅស្នាក់នៅក្នុងវត្តជយសត្ថារតនឧត្តម (ចេកជ្រុំ) ឋិតនៅក្នុងភូមិឃុំស្រុកខាងលើ ហើយបានសាងផ្នួសជាសមណេរនាឆ្នាំគ.ស.១៩០១ ពេលព្រះអង្គអាយុបាន ១៥ ឆ្នាំ ។ ក្រោយពីបានសាងផ្នួស ព្រះអង្គបាននិមន្តចេញពីវត្តកំណើតរបស់ខ្លួនទៅគង់នៅក្នុងវត្តមួយចំនួន នៅខេត្តព្រះត្រពាំងដូចជាវត្តពោធិស្យារាម (កាន់ស្នម) ស្រុកផ្នោដាច់វត្តពោធិវង្សកំពង់ដូង ស្រុកកញ្ចោង វត្តអង្គររាជបុរី (អង្គ)និងវត្តពោធិសាលរាជ (កំពង់) ជាដើម ដើម្បីស្វែងរកចំណេះវិជ្ជាផ្សេងៗ ដូចជាអក្សរសាស្ត្រខ្មែរ និងក្បួនគម្ពីរធម៌អាថ៌ នៅក្នុងព្រះពុទ្ធសាសនា ។ឆ្នាំ ១៩២៦ ព្រះតេជព្រះគុណ សឺង វ៉ង់ ត្រូវបានពុទ្ធបរិស័ទខ្មែរក្រោម ចំណុះងវត្តចេកជ្រុំតែងតាំងឲ្យធ្វើជាព្រះចៅអធិការវត្ត ។
ចលានាអក្សរសាស្ត្រខ្មែរ
កែប្រែក្រោយមក ព្រះអង្គបានផ្តើមឲ្យមានចលនាការសិក្សាអក្សរសាស្ត្រខ្មែរ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកសិក្សា នៅតាមវត្តនានាទូទាំងខេត្តព្រះត្រពាំង ។ ចលនាសិក្សាអក្សរសាស្ត្រនេះបានរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយបណ្តុះបណ្តាលបានព្រះសង្ឃខ្មែរក្រោមឲ្យក្លាយទៅជាអ្នកស្នេហាជាតិនិងបញ្ញវន្តជាច្រើនអង្គនិងរូប ។
ចលនាប្រឆាំងយួនសេរីរណបអាមេរិចកាំងដើម្បីការពារពូជសាសន៍ខ្មែរក្រោម
កែប្រែឆ្នាំ ១៩៥៧ ព្រះតេជព្រះគុណ សឺង វ៉ង់ ត្រូវ បានព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តព្រះត្រពាំង តែងតាំងឲ្យធ្វើជាមេគណខេត្ត។ គោលនយោបាយរំលាយពូជសាសន៍ខ្មែរនៅកម្ពុជាក្រោមឲ្យក្លាយទៅជាជនជាតិយួន និងការបិទសិទ្ធិខ្មែរក្រោមគោរពព្រះពុទ្ធសាសនា
តាមអនុក្រិត្យលេខ ១០/៥៩ របស់រដ្ឋាភិបាលផ្តាច់ការយួន ង៉ូ ដិញយ៉េម (Ngô Đình Diệm) បានធ្វើឲ្យព្រះសង្ឃនិងពលេដ្ឋខ្មែរក្រោមមានការឈឺចាប់យ៉ាងខ្លាំង ។
ខែកញ្ញា ឆ្នាំ ១៩៦០ ក្នុងឪកាសបុណ្យសែន ដូនតា (បុណ្យភ្ជុំបិណ្ឌ)ព្រះតេជព្រះគុណ មហា សឺង វង្ស បានដឹកនាំក្រុមបាតុករជាព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាង ៤០.០០០ អង្គនិងរូបធ្វើមហាបាតុកម្មមួយនៅមុខការិយាល័យ ប្រធានខេត្តព្រះត្រពាំង ក្នុងការទាមទារឲ្យរដ្ឋាភិ បាលអាណាគមយួនបញ្ឈប់ការ ចាប់ព្រះសង្ឃផ្សឹកទៅធ្វើទាហាន និងសុំកុំឲ្យមានការទម្លាក់គ្រាប់បែកនៅតាមវត្តអារាមខ្មែរក្រោមនានាជា ដើម ។ ការធ្វើមហាបាតុកម្មនេះរបស់ ខ្មែរក្រោម ដើម្បីប្រឆាំងនឹងការរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរក្រោម ពីសំណាក់អាណា និគមយួនខាងត្បូង ដែលជារដ្ឋាភិបាលមួយអាយ៉ងរបស់អាមេរិចកាំង នោះពួកយួនកុម្មុយនិស្តខាងជើងបានកេងប្រវ័ញ្ចផលប្រយោជន៍ន យោបាយពីការតស៊ូ របស់ខ្មែរក្រោមមិនតិចឡើយដោយពួកគេបានស្រែក និងប្តឹងដល់អន្តរជាតិថាសហរដ្ឋអាមេរិចបានរំលោភសិទ្ធិ សេរី ភាពសាសនាខ្មែរនៅកម្ពុជាក្រោម(យួនខាងត្បូង) ។
តួនាទីនៅក្នុងបក្សកុម្មុយនិស្តយួន
កែប្រែក្រោយពីការធ្វើមហាបាតុកម្មនោះមក បក្សកុម្មុយនិស្តយួនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ និងដើម្បីទទួលបានផលប្រយោជន៍ដ៏មហិមានេះតទៅទៀត នៅខែមីនា ឆ្នាំ ១៩៦១ព្រះតេជព្រះគុណមហា សឺង វ៉ង់ ត្រូវបានបក្សកុម្មុយនិស្តយួនតែងតាំងឲ្យព្រះអង្គធ្វើជាទីប្រឹក្សានៃរណ សិរ្សជាតិរំដោះភាគខាងត្បូង(Mặt Trận Dân Tộc Giải Phóng Miền Nam) ។ ក្រោយមកព្រះអង្គត្រូវ បានជាប់ឆ្នោតជាអនុប្រធាននៃគណៈ កម្មការការពារ សន្តិភាពពិភពលោកនៅកម្ពុជាក្រោម(យួនខាង ត្បូង) (Phó chủtịch Hội đồng bào hòa bình thếgiới miền nam Việt Nam) ។
ព្រះអង្គត្រូវបានយួនកុម្មុយនិស្តធ្វើឃាតនៅខេត្តទឹកខ្មៅ
កែប្រែដោយបក្សកុម្មុយនិស្តយួនបារម្ភពីឥទ្ធិពល របស់ព្រះអង្គក្នុងការ
ចលនាឲ្យខ្មែរក្រោមប្រឆាំងនឹង ពួកគេវិញ នៅពេលអនាគតដើម្បី
សិទ្ធិសេរីភាពជូនខ្មែរក្រោមនោះ នៅ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៦៣
ពួកយួនបានធ្វើឃាតព្រះអង្គនៅក្នុងតំបន់តស៊ូមួយឋិតនៅក្នុងខេត្ត
ទឹកខ្មៅ ។ ក្រោយពីបញ្ចប់សង្គ្រាមនៅប្រទេសយួន និងក្រោយពី
រដ្ឋាភិបាលបក្សកុម្មុយនិស្តយួនបានចូលត្រួតត្រាខ្មែរក្រោមនៅដែនដី
កម្ពុជាក្រោមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះចលនាអក្សរ
សាស្ត្រខ្មែរបានបន្តស្នាព្រះហស្ថរបស់ព្រះអង្គដោយព្រះតេជព្រះ
គុណ គឹម តុក ចើង ។
ពេលព្រះតេជព្រះ គុណ មហា សឺង វ៉ង់ បានសគតទៅសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង បានយកព្រះនាមព្រះអង្គ
ដាក់ឈ្មោះសាលាពុទ្ធកវិទ្យាល័យទូទាំងខេត្តព្រះត្រពាំង ថា «សាលា
ពុទ្ធិកវិទ្យាល័យ សឺង វ៉ង់» ។ បច្ចុប្បន្ន សាលានេះមិនបានប្រើជាផ្លូវ
ការទៀតទេព្រោះមានការផ្លាស់ប្តូរកម្មវិធីសិក្សា ។
វណ្ណកម្មជាស្នាព្រះហស្ថរបស់ព្រះអង្គ
កែប្រែនៅខេត្តព្រះត្រពាំង ប្រជាពលរដ្ឋខ្មែរក្រោមគ្រប់ស្រទាប់សឹងគ្រប់
គ្នាតែង តែចេះសូត្របទគោរពដួងវិញ្ញាណក្ខ័ន្ធវីរបុរសដែលជាស្នា
ព្រះហស្ថនិពន្ធរបស់ព្រះអង្គ ។
បទនេះសម្រាប់សូត្រក្នុងវត្តអារាមផ្ទះពុទ្ធបរិស័ទខ្មែរក្រោមមុនពេល
ផ្តើមធម៌នមស្សការក្នុងពិធីបុណ្យទានផ្សេងៗ ឬមុនពេលគោរពទង់
ព្រះពុទ្ធសាសនានៅក្នុងវត្ត ។
ចិត្តអើយសែននឹកដល់ជនដែលឃ្លាត | ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា |
ខំប្រឹងតស៊ូដល់ប្តូរជីវ៉ាការពារនូវជាតិសាសនា | ឲ្យបានឋិតស្ថេរស្ថាពរ ។ |
វីរបុរសដែលឃ្លាតទៅហើយ | យើងកុំកន្តើយត្រូវប្រុងប្រយ័ត្ន |
រក្សាមត៌កនេះកុំឲ្យបាត់ | កុំឲ្យអណ្តែតរសាត់ទៅដោយព្យុះសង្ឃរា ។ |
ហេតុនេះយើងត្រូវខំប្រឹងពុះពារនឹងមិនឲ្យសៅហ្មង | ថ្វីដ្បិតជាតិយើងជាប់ក្នុងចំណង |
ខំប្រឹងតស៊ូដល់ប្តូរជីវ៉ាការពារនូវជាតិសាសនា | ក៏គង់នឹងបានសម្រេច ។ |
តែនឹកដល់ជនដែលឃ្លាតកាលណា | ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ |
យើងខ្ញុំនឹកណាស់គ្មានពេលណាភ្លេច | ពេលព្រះសូរិយាហៀបលិចនឹកដល់ព្រលឹងឃ្លាតទៅ ៕ |
ឯកសារយោង
កែប្រែ- សារព័ត៌មានព្រៃនគរ
- ដោយ ថាច់ ប្រីជា គឿន