ព្រះអង្គម្ចាស់សុភានុវង្ស (១៣ កក្កដា ១៩០៩ - ៩ មករា ១៩៩៥) ព្រះអង្គមានរហស្សនាមថា ព្រះអង្គម្ចាស់ក្រហម នៅជាមួយព្រះអនុជរបស់ព្រះអង្គម្ចាស់សុវណ្ណភូមា និងព្រះអង្គម្ចាស់បុណ្យអ៊ុម នៃខេត្តចម្ប៉ាសាក់ដែលជា “ព្រះអង្គម្ចាស់ទាំងបី” ដែលតំណាងឱ្យបក្សកុម្មុយនិស្ត (និយមវៀតណាម) អព្យាក្រឹតនិយមនិងគណបក្សនយោបាយរាជានិយមក្នុងប្រទេសឡាវ។ ព្រះអង្គសុភានុវង្ស បានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតឡាវ ចាប់ពីខែធ្នូ ឆ្នាំ១៩៧៥ ដល់ខែសីហា ឆ្នាំ១៩៩១។ សុភានុវង្ស គឺជាព្រះរាជបុត្រាមួយអង្គរបស់ព្រះអង្គម្ចាស់ប៊ុនខង និងជាឧបរាជចុងក្រោយរបស់ហ្លួងព្រះបាង។ ខុស​ពី​បង​ប្អូន​បង្កើត​របស់​គាត់សុវណ្ណភូមានិងភេតសារាជ រតនាវង្សា ដែល​មាន​មាតា​ជា​រាជបុត្រីនៃរាជវង្ស ចំណែកម្ដាយ​របស់​គាត់​គ្រាន់តែជា​មនុស្ស​សាមញ្ញម្នាក់គឺ​មុំ ខាំអ៊ូន។

ព្រះអង្គម្ចាស់សុភានុវង្សនៅអាកាសយានដ្ឋានវៀងចន្ទន៍ (ឧសភា ១៩៧៤)

[] []

ឯកសារយោង

កែប្រែ
  1. ដកស្រង់ចេញពី សារព័ត៌មានវីគីភីឌាភាសាអង់គ្លេស
  2. អត្ថបទនេះមិនទាន់ច្បាស់