ហ្លួងព្រះបាំង

(ត្រូវបានបញ្ជូនបន្តពី ហ្លួងព្រះបាង)

រាជធានីហ្លួងព្រះបាំង ជារាជធានីខ្មែរនៅ សម័យមហានគរ ក្រោមការគ្រប់គ្រងរបស់ ព្រះបាទជ័យវរ្ម័នទី៧ នៅឆ្នាំ១១៩៥ ដល់ឆ្នាំ១៨៩១។ នៅចុងសម័យអង្គរក្នុងក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៨ នគរខ្មែរមានភាពរង្គោះរង្គើរ មានការបះបោរ ដូចជា ខេត្តសុខោទ័យ (១២៣០) ដែលជាមេទ័យឈ្មោះ ហ្វា មឿង(ពុក ឃុន) តែមានស្តេចគ្រប់គ្រងនៅឆ្នាំ១២៣៥ ហើយនឹង អាណាចក្រឡានឆាន រួចបន្តបំបែកទៅជា រាជធានីហ្លួងព្រះបាង(ហ្លួងព្រះបាំង) និង អាចក្រវៀងចន្ទន៍(វាំងចន្ទន៍)។ ក្រោយមកបានប្រែឈ្មោះជា ហ្លួងព្រះបាង ដែលមានស្ដេចសោយរាជ្យចាប់ពី ឆ្នាំ១៣៣៥ តរៀងមក ដល់ឆ្នាំ១៧០៦ ទើបផ្លាស់រាជធានីទៅ វាំងចន្ទន៍។ រាជធានីហ្លួងព្រះបាំង មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសចិន ខាងជើងឈាងខាងលិចជាប់ប្រទេសដាយវៀត និង ខាងជើងឈៀងខាងលិចជាប់ប្រទេសណានឆាវ មានទន្លេមេគង្គហូរចុះមកពាសពេញផ្ទៃប្រទេស។ បច្ចុប្បន្នលាវបានផ្លាស់ប្ដូររាជធានីពីហ្លួងព្រះបាំង មកតាំងរាជធានីថ្មីនៅខាងត្បូង រាជធានីវាំងចន្ទន៍ ដែលជារាជធានីចាស់របស់ខ្មែរនៅសម័យអង្គរ នៅខាងជើងចម្ប៉ាស័ក សព្វថ្ងៃ។