អ្នក​ស្រី​សោម វណ្ណសូដានី
ឈ្មោះ​ពេញសោម វណ្ណសូដានី
ឈ្មោះ​ដើមសោម វណ្ណស៊ុក
ទី​កន្លែង​កំណើតភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុក​ឧដុង្គ ខែត្រ​កំពង់ស្ពឺ
បិតា​នាមសោម ផន
មាតា​នាមព្រាប មុត
បង​ប្អូនបង្កើតសោម ស៊ីថាន់, សោម វណ្ណស៊ុក (គឺអ្នក​ស្រី), សោម វណ្ណធិន, សោម វណ្ណសាយ
ការ​ងារតារា​ភាពយន្ត

ជីវប្រវត្តិសង្ខេប

កែប្រែ

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី​ជា​អតីត​តារា​ភាព​យន្ត​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០​ដែល​មាន​រូប​សម្ផស្ស​ស្រស់​សោភា​ ចរិត ទន់ភ្លន់ សុភាព​រាប​សា ស្រគត់​ស្រគំ និង ពោរ​ពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង​យ៉ាង​សក្តិសម​ឥត​ខ្ចោះ។ ​អ្នកស្រី​មាន​ឈ្មោះ​ដើម សោម វណ្ណស៊ុក កើត​នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។ ឪពុក​ឈ្មោះ​សោម​ ផន ជា​ទាហាន​ហ្លួង ម្តាយ​ឈ្មោះ​ព្រាប មុត ជា​មេ​ផ្ទះ។ ម្ដាយ​អ្នក​ស្រី​ត្រូវ​ជា​បងប្អូន ជីដូន​មួយ​នឹង​អ្នក​អង្គ​ម្ចាស់ ​​​​ស៊ីសុវត្ថិ​ម៉ុង​តាណា​ ។​​ អ្នកស្រី ជាកូនទី២​ ក្នុងចំណោមបងប្អូន៤នាក់គឺ៖

  1. សោម ស៊ីថាន់
  2. សោម វណ្ណស៊ុក​ (សោម វណ្ណសូដានី)
  3. សោម វណ្ណធិន
  4. សោម វណ្ណសាយ

ក្នុង​ចំណោម​បង​ប្អូន​បង្កើត​ទាំង​៤​នាក់ សព្វ​ថ្ងៃ​នេះ​​នៅ​រស់​តែ​ម្នាក់​គត់​គឺ លោក​សោម វណ្ណសាយ ដែល​ត្រូវ​ជា​ប្អូន​ប្រុស​ពៅ​រស់​នៅ ប្រទេស​កាណាដា។​​ មុន​ចូល​ប្រឡូក​វិស័យ​ភាពយន្ត អ្នក​ស្រី​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន។ អ្នក​ស្រី​បាន​លា​ចាក​លោក​នៅ​ក្នុង​របប​វាល​ពិឃាត​នៅ​ឯទឹក​ដី​ខេត្ត​កំពត។

 
រឿង ថាវរីមាសបង
 
រឿង​អាប៊ុល កាសេម នៅ​ក្នុង​រឿង​១០០១យប់
 
ឆ្នាំអូន១៦

ជីវិតសិល្បៈ​ និង​ ស្នាដៃ

កែប្រែ

អ្នក​ស្រី​បាន​ចូល​ប្រឡូក​សិល្បៈ​ភាព​យន្ត​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ទី៦០ ហើយ​បាន​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអ៊ី វ៉ុងហែម,ផលិតកម្ម​ឥន្ទ្រទេវី​ភាពយន្ត​របស់​លោក ប៊ីវ ឆៃលាង,ផលិតកម្មហេមពាន្តភាពយន្ត របស់​លោកលី យូស្រ៊ាង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មពិស្ណុការភាពយន្ត របស់លោកវណ្ណ វណ្ណៈ,ផលិតកម្មអប្សរាភាពយន្ត របស់លោកលី សុងហេង​ ជាដើម ។ តួ​ឯក​ប្រុស​ដែល​អ្នក​ស្រី​ធ្លាប់​សម្ដែង​ជាមួយ​គឺ​លោក​គង់ សំអឿន និង លោកជា យុទ្ធថន។​ ខ្សែ​ភាព​យន្ត​ដែល​អ្នកស្រី​បាន​ចូល​រួម​សម្ដែង​រួម​មាន​រឿង៖

  1. រឿងចិត្តម្ដាយ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦៣
  2. រឿងសូផាត​​​​ ​ ​ ​ ​ ​ ១៩៦៣
  3. រឿងជាតិស្រ្តី​ ​​​​ ​ ​ ១៩៦៤
  4. រឿងភពខ្មៅងងឹត ​​​ ​​ ​ ១៩៦៤
  5. រឿងកាលណាផ្ការីក ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦៥
  6. រឿងនឹកឃើញជានិច្ច​​​​ ​ ​ ​ ​ ​ ១៩៦៥
  7. រឿងកំហុសអ្នកណា ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦៥
  8. រឿងម្ដាយខ្ញុំ ​ ​ ​ ​ ១៩៦៥
  9. រឿងសុបិន្តធីតា ​​​​ ​ ​ ​ ១៩៦៥
  10. រឿងនាងសក់ក្រអូប​ ​​​​ ​ ​ ១៩៦៦
  11. រឿងនាងកែវណាម៉ា ​ ​​​ ​​ ​ ១៩៦៧
  12. រឿងសុវណ្ណហង្ស ​ ​ ​​ ១៩៦៧
  13. រឿងជ័យសូរវង្ស ​ ​ ​ ​ ​ ១៩៦៧
  14. រឿងក្នុងលោកនេះបើគ្មានបង ​​​ ​​ ១៩៦៧
  15. រឿងព្រះច័ន្ទគោរព ​​ ១៩៦៧
  16. រឿងស្នេហាស្រុកស្រែ ​​​ ​​ ១៩៦៧
  17. រឿងអ៊ីណាវបុស្បា ​​ ​​ ១៩៦៨
  18. រឿងនាងពិម្ពាសជាតិ ​​ ​ ​ ១៩៦៨
  19. រឿងអាប៊ុលកាសេ​ម ​​ ​​​ ​ ​ ​ ​ ​ ​ ១៩៦៩
  20. រឿងច័ន្ទគ្រឿហ្វា ​​​​ ​​ ​ ១៩៦៩
  21. រឿងថាវរីមាសបង ​ ១៩៦៩
  22. រឿងភោគកុលកុមារ​ ​​ ​ ​ ​​​១៩៦៩
  23. រឿងរតនាវង្ស​ ​​ ​ ​ ១៩៧០
  24. រឿងភិនសុវណ្ណ ​​ ​ ១៩៧០
  25. រឿងព្រះមហោសថ ​ ១៩៧០
  26. រឿងផ្កាអង្គារបុស្ស​​​ ​​ ១៩៧០
  27. រឿងព្រះកំចាយទេព ​ ​ ​​​ ​​ ១៩៧១
  28. រឿងអ្នកកាត់សក់ដៃឯក ​ ​ ១៩៧១
  29. រឿងនាងព្រាយកន្ទោងខៀវ ​ ១៩៧១
  30. រឿងសុរិយាល្ងាចថ្ងៃ ១៩៧១
  31. រឿងដំរីចុះព្រេង ១៩៧១
  32. រឿងលាអូនទៅច្បាំង ​​​ ​​ ១៩៧២
  33. រឿងអណ្ដើកស៊ីត្រកួន ១៩៧២
  34. រឿងនាងផាត់ជាយ ១៩៧២
  35. រឿងបិសាចស្រមោលខ្មៅ ​​​ ​​ ​ ១៩៧៣
  36. រឿងជីវិតក្នុងភ្លើងសង្គ្រាម ​​​ ​​ ​ ១៩៧៣
  37. រឿងឆ្អែតចិត្ត ​​ ១៩៧៣
  38. រឿងខ្លែងសខ្លែងខ្មៅ ១៩៧៣
  39. រឿងច័ន្ទគ្រឹស្នា ​ ១៩៧៣
  40. រឿងផ្គរលាន់ដើមឆ្នាំ ​​​ ​​ ១៩៧៣
  41. រឿងសំនៀងស្នេហ៍កម្ម ​​​ ​​ ១៩៧៣
  42. រឿងស្នាមស្នេហ៍ព្រៃគប់ ​​​ ​​ ១៩៧៣
  43. រឿងស្នេហ៍មកពីណា ​​​ ​​ ​ ១៩៧៣
  44. រឿងឆ្នាំអូន១៦ ​ ១៩៧៤
  45. រឿងអង្គុលីមារ ​ ១៩៧៤
  46. រឿងឈាមឥន្ទ្រីខ្មៅ ​ ​​១៩៧៤
  47. រឿងក្រមុំចូលម្លប់ ​​ ១៩៧៤
  48. រឿងអ្នកប្រដាល់១៣ស្រុក

ឯកសារយោង

កែប្រែ
  1. ទស្សនាវដ្តីខ្មែរអប្សរា
  2. Golden Age of Khmer Cinema